ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ឆ្លូវ វក រកា កុរ រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត ថ្ងៃនេះជាពេលវេលាលាភសំ...

ឆ្នាំទាំង៤ ឆ្លូវ វក រកា កុរ រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត ថ្ងៃនេះជាពេលវេលាលាភសំណាង និងប្រាក់កាស ចំណែកមង្គល និងភាពរីករាយក៏ជារបស់លោកអ្នកផងដែរ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ទី១៨ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃកើត ខែជេស្ឋ ឆ្នាំឆ្លូវ

ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលក្នុងការចាប់ផ្តើមការងារ ឬគម្រោងផែនការថ្មី ចំណែកការផ្លាស់ប្តូរស្ថានភាពការងារក៏ឃើញថានឹងកើតឡើងផងដែរ។ ហេតុដូច្នេះសូមលោកអ្នកប្រកាន់ភ្ជាប់នូវគោលការណ៍ជានិច្ច ប៉ុន្តែហាមដាច់ខាតការសម្រេចចិត្តលឿន មិនមិនដូច្នេះនេះលោកអ្នកអាចមានសញ្ញាណនៃការឈឺចាប់ ឬបាត់បង់ច្រើន។ ក្រៅពីនេះសូមលោកអ្នករៀបចំគម្រោងផែនការសម្រាប់រយៈពេលយូរអង្វែង។ អំណោយផលសំខាន់មួយទៀតសម្រាប់ថ្ងៃនេះ គឺលោកអ្នកមានគំនិតបញ្ញាវាងវៃរហ័សរហួន ហើយជាទូទៅអាចដោះស្រាយបញ្ហាយ៉ាងរលូន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានឥទ្ធិពលខាងគំនិតស្មារតី ហើយពាក្យសំដីរបស់លោកអ្នកទទួលបានការគាំទ្រ និងជឿទុកចិត្តខ្លាំងណាស់ ហេតុដូច្នេះកិច្ចការងារ និងអាជីវកម្មរបស់អ្នកចម្រើនលូតលាស់ ហើយគ្មានអ្វីអាចមកបង្អាក់លោកអ្នកបានឡើយ។ ក្នុងពេលនេះលោកអ្នកនឹងមិនជួបស្ថានភាពការងារដែលប្រញាប់ប្រញាលឡើយ។ សូមព្យាយាមធ្វើការងារដែលពាក់ព័ទ្ធនឹងការច្នៃប្រឌិត។ ក្នុងពេលនេះលោកអ្នកអាចនឹងជួបការផ្លាស់ប្តូរទាំងឡាយដែលប្រសើរ។ ក្រៅពីនេះសូមព្យាយាមប្រកាន់អាកប្បកិរិយារស់រាយរាក់ទាក់ជាមួយមនុស្សក្នុងក្រុមការងារទាំងអស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររកស៊ីជួញដូរ និងកិច្ចការងារនានាដែលលោកអ្នកកំពុងអនុវត្ត ឬគ្រោងទុកអាចនឹងមានលទ្ធភាពវិជ្ជមានទាំងអស់ ហើយបញ្ហានានាក៏មិនអាចរំខានលោកអ្នកបានឡើយ។ ក្នុងនោះដែរ លោកអ្នកនឹងទទួលបានការគាំទ្រពីមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ សូមលោកអ្នកគិតគូរអំពីការរៀនសូត្រ ឬទទួលចំណេះដឹងផ្សេងៗ ពីព្រោះរាសីថ្ងៃនេះផ្សារភ្ជាប់នឹងគំនិតបញ្ញា និងការច្នៃប្រឌីត។ ប្រសិនបើអ្នកសម្រេចចិត្តរៀបចំពិធីមង្គល សូមជ្រើសរើសយកពេលព្រឹក។​

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសី​លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកត្រូវចំណាយកំលាំងកាយចិត្តយ៉ាងណាឲ្យបានល្អ ស្វាហាប់​ និងរស់នៅប្រចាំថ្ងៃឲ្យបានដោយភាពស្ងប់ស្ងៀម និងវិជ្ជមាន។ សូមព្យាយាមធ្វើទំនាក់ទំនងល្អជាមួយមនុស្សនៅក្នុងក្រុមការងារ ពិសេសថា្នក់លើ។ កុំពាក់ព័ន្ធនឹងជម្លោះ ហើយត្រូវប្រុងប្រយ័ត្នចាញ់បោកបញ្ឆោតពាក្យផ្អែមល្ហែម លួងលោមរបស់អ្នកដទៃ។ ថ្ងៃនេះលោកអ្នកមានអំណោយផល ក្នុងការសង្គ្រោះខ្លួនឲ្យចេញពីបញ្ហាប្រសិនបើអ្នករក្សាភាពអត់ធ្មត់។

ឆ្នាំរោង

​​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន ហើយប្រាក់ចំណេញក៏កើនឡើងគួរជាទីកត់សម្គាល់ ប៉ុន្តែតូចតាចមួយចំនួនក៏កើនឡើងផងដែរ។ សម្រាប់អ្នកប្រកបការងាររដ្ឋឯកជន នឹងសម្រេចផលជាទីគាប់ចិត្ត។ ក្នុងនោះសូមលោកអ្នកបង្កើនកិច្ចទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុមការងារ និងថា្នក់លើ។ សូមកុំខ្វល់ខ្វាយជាមួយបញ្ហាតូចតាចដែលកើតឡើងក្នុងថ្ងៃនេះ ពីព្រោះអ្វីៗនៅក្នុងថ្ងៃនេះស្ថិតក្នុងការគ្រប់គ្រងទាំងអស់។ ក្នុងពេលនេះ សូមមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពក្នុងការធ្វើដំណើរ។ 

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងាររដ្ឋឯកជនវិញ ក៏សម្រេចបានផ្លែផ្កា និងការទទួលស្គាល់សមត្ថភាពការងារពីសមាជិកក្នុងក្រុមការងារផងដែរ។ ដោយឡែក តំណែងការងារ និងផលប្រយោជន៏ធំដុំ មិនទាន់ទទួលបានក្នុងពេលនេះទេ​ សូមចំណាយពេលវេលាធ្វើកិច្ចការងារបន្ថែម។ ដោយឡែក កុំបាក់ទឹកចិត្ត ព្រោះលាភសំណាងធំនៅក្បែរលោកអ្នក។ រក្សាទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សនៅជុំវិញខ្លួន ពីព្រោះគេអាចជួយទំនុកបម្រុងលោកអ្នកបាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម និងកិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នកត្រូវខំប្រឹងប្រែងជានិច្ចហើយត្រូវមានទំនុកចិត្តលើខ្លួនឯង។ ក្នុងនោះមិនត្រូវដាក់ការសង្ឃឹមលើថ្ងៃនេះហួសពេកនោះទេ ធ្វើអ្វីសូមធ្វើតាមសម្រួល។ ក្នុងពេលនេះសូមព្យាយាមសំឡឹងមើលគម្រោងផែនការ និងឳកាសនានាដែលអាចកើតឡើងក្នុងពេលនេះដោយយកចិត្តទុកដាក់ ប៉ុន្តែគួរចាប់យកឳកាសណាដែលសមរម្យនឹងវិជ្ជាជីវៈរបស់អ្នក។ ចូរធ្វើតាមគំនិតយោបល់របស់មិត្តរួមការងារ និងដៃគូប្រសិនបើអ្នកមិនចង់ស្ថិតក្នុងស្ថានភាពលំបាក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ភាពស្មុគ្រស្មាញប្រទាក់ក្រឡាច្រើនចំពោះការងារ និងមុខរបររបស់អ្នក ដូច្នេះសូមព្យាយាមរិះរកមធ្យោបាយថ្មី ហើយប្រសិនបើអ្នកជាប់គាំង ដោយមិនដឹងថាគួរដើរផ្លូវណានោះទេ គួរតែរក្សាស្ថានភាពនានាឲ្យនៅស្ងប់ស្ងៀមសិន ឬស្នើសុំការពិភាក្សាជាមួយមនុស្សជិតដឹតរបស់អ្នក។ សូមមានភាពឆ្លាតវៃ និងមើលស្ថានភាពឲ្យបានវែងឆ្ងាយ ហើយកុំសម្រេចចិត្តអ្វីលឿនខ្លាំងពេក។ ក្នុងពេលនេះអ្នកហាក់មានចិត្តទន់ជ្រាយខ្លាំង ដូច្នេះក៏សូមប្រយ័ត្នកុំឲ្យស្ថានភាពនេះធ្វើឲ្យលោកអ្នកពិបាកក្នុងការអនុវត្តការងារ។ 

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម​ និងការងារឲ្យសោះ។ លោកអ្នកអាចចាប់យកការងារអ្វីក៏នឹងទទួលបានជោគជ័យផងដែរ ចំពោះបញ្ហានានាដែលនឹងអាចកើតឡើងក្នុងពេលនេះគឺអាចនឹងដោះស្រាយបានគ្រប់យ៉ាង។ នៅពេលរសៀល លោកអ្នកអាចនឹងទទួលបានដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារ។ ក្នុងនោះដែរ សូមរក្សាចិត្តឲ្យហ្នឹងហ្ន៎ អត់ធ្មត់ ហើយដើរចេញពីជម្លោះឲ្យខានតែបាន។ ក្នុងពេលនេះ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរការងារ គួរសម្រចចិត្តចុះអ្វីៗនឹងបានប្រសើរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងាររកស៊ី ដំណើរការទៅដោយល្អប្រសើរណាស់។ ក្នុងនោះប្រសិនបើលោកអ្នកធ្វើការងារទាក់ទងនឹងអចលនទ្រព្យ នោះនឹងកើនប្រាក់ចំណូលបានកាន់តែប្រសើរ។ ចំពោះលោកអ្នកធ្វើកិច្ចការរដ្ឋ​ និងឯកជនគឺមាន អំណោយផលខ្លាំងក្នុងការអនុវត្តការងារ ហើយក្នុងនោះដំណឹងពីតួនាទីក៏អាចនឹងកើតឡើងផងដែរ។ លោកអ្នកអាចយកឈ្នះចិត្តមនុស្សជាច្រើន ប៉ុន្តែអារម្មណ៍កំហឹងក៏កើតមានផងដែរ ដូច្នេះសូមចេះថ្លឹងថ្លែងរវាងភាពរីកចម្រើន និងទោសកំហុស។

ឆ្នាំចរ 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះសុ្រតចុះ។ ការងារដែលលោកអ្នកកំពុងធ្វើមិនទាន់អាចហុចផលល្អប្រសើរតាមការប៉ងប្រាថ្នានោះទេ។ សូមចំណាយពេលវេលា និងខំប្រឹងប្រែងបន្ថែមទៀត​ ហើយក៏មិនចាំបាច់ត្រូវមានភាពស្មុគ្រស្មាញក្នុងការរំពឹងពីលទ្ធផលខ្លាំងពេកនោះដែរ។ដោយឡែក ចំពោះការបណ្តាក់ទុន សូមផ្អាកសិន ពីព្រោះសញ្ញាណនៃភាពជោគជ័យជាទីមោទនមិនទាន់បានកើតឡើងក្នុងវេលានេះទេ។ ទន្ទឹមនឹងនេះសូមប្រើចំណេះដឹង និងបទពិសោធន៍ឲ្យខ្លាំងបំផុត។ ចំពោះយោបល់អ្នកដទៃអ្នកគួរយកចិត្តទុកដាក់ ក៏ប៉ុន្តែត្រូវមានកំរិតដើម្បីកុំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរ នឹងទទួលបានផលល្អលើសពីការរំពឹងទុក។ ក្នុងនោះសូកុំភ័យខ្លាចក្នុងការធ្វើទំនាក់ទំនង​ ឬបណ្តាក់ទុនការងារធំពីព្រោះជោគជ័យគឺស្ថិតនៅក្នុងផ្លូវ និងកណ្តាប់ដៃរបស់អ្នក។ ពេលវេលាសំណាងរបស់លោកអ្នក គឺពេលព្រឹក ប៉ុន្តែរក្សាភាពសំដី និងអាកប្បកិរិរយាជានិច្ច។ លោកអ្នកគួរធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ហើយការអធ្យាស្រ័យគួរតែត្រូវធ្វើដោយយកចិត្តទុកដាក់បំផុត ដើម្បីឲ្យលោកអ្នកទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានជុំវិញខ្លួន។ សម្រាប់កិច្ចការងារ និងកំរិតហិរញ្ញវត្ថុត្រូវពិនិត្យពិច័យឡើងវិញ កុំចាយវាយខុសខ្ទង់ ប្រយ័ត្នការខាតបង់ធ្ងន់ធ្ងរ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!