ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ឆ្លូវ ថោះ មមី ចរ រាសីឡើងខ្ពស់ត្រដែត ថ្ងៃលោកអ្នកនឹងទទួលបានភាពរីករ...

ឆ្នាំទាំង៤ ឆ្លូវ ថោះ មមី ចរ រាសីឡើងខ្ពស់ត្រដែត ថ្ងៃលោកអ្នកនឹងទទួលបានភាពរីករាយ និងជោគជ័យជាទីគាប់ចិត្ត ចំណែករាល់បញ្ហានឹងមិនអាចមកយារយីអ្នកបានឡើយ

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងការងាររបស់អ្នកកំពុងស្ថិតក្នុងសភាពមិនច្បាស់លាស់ទេក្នុងពេលនេះ។ លោកអ្នកអាចនឹងប្រឈមជាមួយបញ្ហាយ៉ាងងាយ ប្រសិនបើមិនបានគ្រប់គ្រងស្ថានការណ៍ដោយម៉ត់ចត់ ឬដោះស្រាយបញ្ហាតូចតាចទាំងនោះឲ្យបានទាន់ពេល។ សម្រាប់អ្នកប្រកបអាជីវកម្ម សូមកុំរួញរា ប៉ុន្តែក៏សូមឲ្យលោកអ្នកប្រឹងប្រែង ហើយយកចិត្តទុកដាក់ចំពោះវិធីសាស្រ្តអនុវត្ត។ អំណោយក្នុងពេលនេះគឺលោកអ្នកសឹងតែមិនចាំបាច់ស្វែងរកផ្លូវចេញពីស្ថានភាពលំបាកនោះទេ ពីព្រោះដំណោះស្រាយនឹងចេញដោយខ្លួនឯង។ 

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានលទ្ធភាពធ្វើការងារគ្រប់បែបយ៉ាងឲ្យទទួលបានជោគជ័យ ប៉ុន្តែសូមកុំទាន់ផ្លាស់ប្តូរអ្វីទាំងអស់ ពីព្រោះថ្ងៃនេះមិនមែនជាពេលវេលាល្អនោះទេ។ ប្រសិនបើអ្នកមិនអាចកែប្រែស្ថានការណ៍បាន សូមប្រុងប្រយ័ត្នចំពោះមនុស្សដែលសំដីផ្អែម។ ក្រៅពីនោះ សូមកុំបាត់បង់ការប្រុងប្រយ័ត្ន ពីព្រោះការធ្វេសប្រហែសតែបន្តិច អាចនឹងផ្លាស់ប្តូរក្តីរំពឹងទុកក្នុងអាជីពរបស់អ្នកទាំងស្រុង ពិសេសទាក់ទងនឹងឯកសារផ្លូវការ។ បើទោះបីហេតុការណ៍ថ្ងៃនេះអាចនឹងកន្លងផុតដោយភាពស្ងប់ស្ងាត់ក៏ដោយ ត្រូវចាប់អារម្មណ៍ជានិច្ចចំពោះមនុស្សដែលពាក់ព័ន្ធនឹងអ្នក។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមិនទាន់អាចទទួលបានលទ្ធផលជាទីពេញចិត្ត តាមការប៉ងនោះឡើយ។ សូមគិតគូរកែខៃទស្សនៈវិស័យ និងវិជ្ជាជីវរបស់អ្នក ក្នុងនោះសូមចងចាំថាមន្ទិលសង្ស័យច្រើនហួសហេតុ ធ្វើឲ្យលោកអ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯង និងលទ្ធភាពអភិវឌ្ឍន៍ការងារ។ ក្នុងពេលនេះ លោកអ្នកមិនគួររំពឹងធំពេកទេ ពីព្រោះភាពជោគជ័យធំហាក់ត្រូវការពេលវេលា។ ប៉ុន្តែមិនគួរបោះបង់ជំហររបស់ខ្លួនក្នុងការអនុវត្តការងារឡើយ ពីព្រោះហេតុការណ៍នេះនឹងអាចផ្លាស់ប្តូរដោយងាយ។ អ្នកគ្រាន់តែត្រូវ ព្យាយាមជ្រើសរើសការងារណាដែលមានអាទិភាព។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការការងារទាំងអស់កំពុងផ្សារភ្ជាប់នឹងការធ្វើទំនាក់ទំនងខាងក្រៅ ដូច្នេះសូមរៀបចំពាក្យសំដី ក៏ដូចជាតុបតែងខ្លួនប្រាណឲ្យបានល្អស្រស់ស្រាយ។ ថ្ងៃនេះសំណាងជាច្រើននឹងចូលមករកអ្នក ប៉ុន្តែលោកអ្នកក៏មិនត្រូវវណ្តោយស្ថានការណ៍នោះទេ គួរតែចេះរៀបចំការឆ្លើយតបឲ្យបានត្រឹមត្រូវ។ ដោយឡែក ការសម្រេចចិត្តរបស់អ្នកអាចជួបសំពាធបន្តិច ប៉ុន្តែសូមអ្នកឈរលើគោលការណ៍ និងវិជ្ជាជីវៈរបស់ខ្លួន។ ដោយឡែក ការផ្លាស់ប្តូរដែលគ្មានគម្រោងជាក់លាក់ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ស្ថេរភាពហិរញ្ញវត្ថុ សូមប្រយ័ត្ន។

ឆ្នាំរោង

​​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ភារកិច្ចការងាររបស់អ្នកដំណើរការទៅជាប្រក្រតីក្នុងពេលនេះ ប៉ុន្តែបញ្ហាស្មុគ្រស្មាញជាច្រើនក៏ហាក់នៅអន្ទោលក្នុងដំណើរការរបស់អ្នកផងដែរ។ ហេតុដូច្នេះសូមប្រុងប្រយ័ត្នរាល់ការសម្រេចចិត្តទាំងឡាយ ហើយការជឿទុកអ្នកដទៃខ្លាំងពេក ក៏អាចនឹងប៉ះពាល់ដល់លទ្ធភាពសម្រេចការងារផងដែរ ពីព្រោះស្ថានភាពចិត្តរបស់អ្នកនៅពេលនេះមិនសូវហ្នឹងហ្ន៎នោះទេ។ ក្នុងនោះ បញ្ហាអាចកើតឡើងច្រើនបំផុតគឺនៅពេលព្រឹក។  ដោយឡែក ក្នុងពេលនេះលោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានឳកាសពេញទីក្នុងការអភិវឌ្ឍន៍ការងារទាំងឡាយ។ ទន្ទឹមនឹងនោះលោកអ្នកហាក់មិនសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់បញ្ចប់ការងារឲ្យទាន់ពេលទេ ដូច្នេះសូមគ្រប់គ្រងពេលវេលា ហើយគួរសម្រេចធ្វើកិច្ចការចាំបាច់ជាមុនន។ ក្នុងពេលនេះទំនាក់ទំនងរបស់អ្នកនឹងថ្នាក់លើហាក់ទទួលភាពរង្គោះរង្គើបន្តិច ដូច្នេះសូមព្យាយាមយល់ដឹងពីបញ្ហានោះ ហើយដោះស្រាយឲ្យបានល្អ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលក្នុងការផ្លាស់ប្តូរការងារ មុខរបរ ក៏ដូចជាការបណ្តាក់ទុន។ ពេលវេលាក្នុងមួយថ្ងៃនេះ អាចផ្តល់ដល់អ្នកនូវភាពវិជ្ជមានជានិច្ច។ សម្រាប់លោកអ្នកដែលធ្វើការរដ្ឋឯកជនអាចនឹងទទួលបានដំណឹងរីករាយពីថ្នាក់លើ ព្រមទាំងអំពីជីវិតផ្ទាល់ខ្លួនផងដែរ។ ប្រសិនបើលោកអ្នកមានបញ្ហាប្រទាក់ក្រឡាដែលនៅសេសសល់ គួរប្រើពេលវេលាថ្ងៃនេះដោះស្រាយ ពីព្រោះពាក្យសំដីលោកអញអ្នកទទួលបានការជឿជាក់ខ្លាំងណាស់។ អ្វីដែលគួរជៀសវាងបន្ថែម គឺការបាត់បង់ជំហរក្នុងការអនុវត្តការងារ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការលោកអ្នកហាក់កំពុងជួបប្រទះនឹងភាពស្រពិចស្រពិលខ្លាំង ដូច្នេះសូមធ្វើការពិភាក្សាជាមួយសមាជិកក្នុងក្រុមការងារទាំងមូល។ សូមកុំសម្រេចចិត្តដោយគ្មានមូលដ្ឋាន បើមិនដូច្នោះទេលោកអ្នកអាចជួបបញ្ហាធំក្នុងរង្វង់ការងារ។ សូមព្យាយាមដោះស្រាយរាល់មន្ទិលសង្ស័យទាំងនោះ។ ចូរប្រុងប្រយ័ត្នចំពោះមនុស្សដែលមកពីឆ្ងាយ ឬដែលមិនបានស្គាល់ច្បាស់ ពីព្រោះលោកអ្នកអាចជួបនឹងរឿងឆបោកផង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារ​ និងមុខរបររបស់អ្នកហាក់មានផលរំខាន រឹងស្ទះដល់ភាពជោគជ័យ។ ទន្ទឹមនឹងនោះ អ្នកហាក់មានការលំបាកក្នុងការធ្វើទំនាក់ទំនងការងារឲ្យបានជោគជ័យខ្លាំងណាស់។ ដូច្នេះសូមព្យាយាមរៀបចំផែនការរបស់អ្នកតាមរបៀបមួយ ដែលមិនចូលរួមក្នុងការចរចារ និងការប្រជុំ។ ដោយឡែកចំពោះហិរញ្ញវត្ថុ គឺកំពុងទទួលការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដូច្នេះគួរស្វែងរកប្រភពចំណូលដែលពឹងលើបទពិសោន៍របស់ខ្លួន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់អទិភាពការងារឲ្យបានត្រឹមត្រូវ។ ពេលនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការសម្រេចចិត្តដោយឯកឯង និងធ្វើកិច្ចព្រមព្រៀងទេ ពីព្រោះហានិភ័យនៃការចាញ់បោកគឺមានកំរិតខ្ពស់។ សូមលោកអ្នកផ្តោតការយកចិត្តទុកដាក់ចំពោះការងារ។​ ការនិយាយដើម និងការចំណាយពេលវេលាចំពោះរឿងអ្នកដទៃ ជាការឥតប្រយោជន៍ ហើយថែមទាំងអាចប៉ះពាល់ដល់លទ្ធផលការងាររបស់អ្នកដទៃផងដែរ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានដំណឹងយ៉ាងរីករាយចំពោះលទ្ធផលការងារដែលបានដាក់ចេញកន្លងមក ដោយឡែកសម្រាប់ការងារថ្មីៗ សូមកុំមានការស្ទាក់ស្ទើរ ចូរសម្រេចចិត្តធ្វើចុះ ពីព្រោះលោកអ្នកនឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រយ៉ាងខ្លាំង។ ប៉ុន្តែសូមចងចាំថា មិនត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយទេ ពីព្រោះលទ្ធភាពទទួលបានជោគជ័យគ្មាននោះទេ ហើយថែមទាំងបង្ករឲ្យបានបញ្ហាជំនួសវិញ។ អំណោយផលសម្រាប់អ្នកថ្ងៃនេះ គឺទទួលបានភាពវ័យឆ្លាត និងការយល់ដឹងយ៉ាងទូលំទូលាយក្នុងរង្វង់ការងារ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អប្រសើរណាស់​ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាដែលមានអំណោយផលបំផុតសម្រាប់ការផ្លាស់ប្តូរការងារ។ប្រសិនបើអ្នកហ៊ានសាកល្បង ក៏ត្រូវហ៊ានទទួលខុសត្រូវចំពោះការបាត់បង់សា្ថនភាពហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។ ជម្រើសល្អសូមរងចាំពេលវេលបន្តិចសិន ការសម្រេចចិត្តរហ័សពេកទេ អាចឲ្យអ្នកធ្លាក់ចូលទៅក្នុងស្ថានភាពលំបាក និងពិបាកកែខែណាស់។ ក្រៅពីនេះក៏សូមគ្រប់គ្រងអារម្មណ៍ និងការគិតរបស់អ្នកឲ្យបាន ដោយឡែកភាពឆេវឆាវរបស់អ្នកជាបញ្ហាក្នុងការងារពេលនេះ។

រៀបរៀងដោយ៖ កញ្ញា​ មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!