ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៣ ឆ្លូវ ថោះ ចរ រាសីឡើងខ្ពស់ត្រដែត រាល់កិច្ចការងារ និងរបររកស៊ីជួញដូ...

ឆ្នាំទាំង៣ ឆ្លូវ ថោះ ចរ រាសីឡើងខ្ពស់ត្រដែត រាល់កិច្ចការងារ និងរបររកស៊ីជួញដូរនឹងទទួលបានជោគជ័យគួរជាទីមោទនភាពក្រៃលែងលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីក្តាប់យកឳកាសរីកចម្រើន និងទទួលបានភាពរីករាយក្នុងថ្ងៃនេះ

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់ការធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មីនៅមជ្ឈដ្ឋានខាងក្រៅ។ ធ្វើយ៉ាងណាសូមកុំចាកចេញពីក្រុម ពីព្រោះលោកអ្នកមិនអាចទទួលបានផលល្អសម្រាប់ការងារតែម្នាក់ឯងបានទេ។ សូមចូលរួមការពិភាក្សាយោបល់ជាមួយមនុស្សក្នុងក្រុម និងថ្នាក់លើ។ ចំពោះកិច្ចការណាដែលពិបាកក្នុងការសម្រេចចិត្ត សូមស្នើការពិភាក្សា ​ជាពិសេសពីមនុស្សដែលនៅក្បែរនឹងខ្លួនអ្នកបំផុត។ ក្នុងនោះ លោកអ្នកនឹងអាចស៊ូទ្រាំការលំបាកដោយខ្លួនឯង ប្រសិនបើអ្នកមានការអត់ធ្មត់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានភាពជោគជ័យធំពីការងារដែលបានដាក់ចេញកន្លងមក មិនត្រឹមតែប៉ុណ្ណោះឳកាសដែលអាចទទួលបានដំណែងមានភាពកំរិតខ្ពស់ណាស់ក្នុងពេលនេះ។ ចំពោះរាល់ពាក្យសំដី និងអាកប្បកិរិយារបស់អ្នកទទួលនឹងបានការយកចិត្តទុកដាក់ និងលើកសរសើរខ្លាំងណាស់ ដូចេ្នះចូរធ្វើយ៉ាងណាទាញផលចំណេញឲ្យបានអតិបរមា។ អ្វីដែលអ្នកត្រូវចងចាំ គឺមិនត្រូវបោះបង់ការតស៊ូ និងការប្រកួតប្រជែងឡើយ។ ទន្ទឹមនឹងនេះ​ លោកអ្នកទទួលបានសមត្ថភាពគ្រប់គ្រងហេតុការណ៍ផងដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាលកិច្ចការងារ និងមុខរបរជួញដូរនានានឹងដំណើរការបានដោយរលូន។ ចំពោះសញ្ញាណនៃឧបសគ្គគឺមិនទាន់អាចកំណត់បាននោះទេ ដូច្នេះសូមប្រុងប្រយ័ត្នហើយធ្វើការដោយសន្សឹមៗ។ នៅក្នុងអនាគតដ៏ខ្លី អ្នកនឹងអាចទទួលបានសំណាងធំផ្នែកហិរញ្ញវត្ថុ ឬការតំឡើងប្រាក់ខែ។ កិច្ចការថ្ងៃនេះមានទំនាក់ទំនងខ្លាំងននឹងការបង្កើតគំនិតច្នៃប្រឌិត ដូច្នេះសូមកុំខ្លាចក្នុងការសម្តែងចេញគម្រោងរបស់អ្នក។ ក្រៅពីនេះ​ សូមប្រយ័ត្នក្នុងការធ្វើដំណើរទោះបីទីជិតក្តី។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះជាថ្ងៃដែលមានអំណោយផលសម្រាប់ការទំនាក់ទំនងជាមួយដៃគូ និងការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្មដោយជោគជ័យ។ សម្រាប់លោកអ្នកដែលរកស៊ីជួញដូរនឹងទទួលបានលាភធំទាក់ទងនឹងហិរញ្ញវត្ថុ ចំណែកកិច្ចការដែលទាក់ទងនឹងអចលនទ្រព្យនឹងអាចផ្តល់ផលលើសពីការរំពឹងទុក។ ចំពោះបញ្ហាគឺអាចកើតឡើង ក៏ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរនោះទេ។​ អ្នកអាចមានឳកាសគ្រប់បែបយ៉ាងដើម្បីបញ្ចប់ការងារឲ្យបានទាន់ពេលវេលា ដូច្នេះមិនបាច់ប្រញាប់ពេកទេ។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលនេះជារយៈពេលដែលមានអំណោយផលសម្រាប់ការងារដែលទាក់ទងនឹងសិល្បៈ។ រាល់កិច្ចការទាំងអស់នឹងប្រែជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលវេលាបើកការបង្ហាញការតាំងពិព័រណ៍ ឬស្នាដៃសិល្បៈនានា។ ចំពោះបញ្ហាដែលធ្លាប់កើតឡើងកន្លងមក​ នឹងអាចដោះស្រាយបាននៅពេលនេះ។ ភាពជោគជ័យរបស់អ្នកផ្សារភ្ជាប់ជាមួយនឹងខិតខំប្រឹងប្រែងដោយខ្លួនឯង។ អ្នកអាចមានឳកាសដើម្បីសុំជំនួយ ក៏ប៉ុន្តែព្យាយាមយ៉ាងណាកុំឲ្យសំដី និងគំនិតទាំងនោះជះឥទ្ធិពលទាំងស្រុងលើការសម្រេចចិត្តរបស់អ្នក។​

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់មានអារម្មណ៍ធុញថប់ខ្លាំង ដែលបណ្តាលឲ្យប៉ះពាល់ដល់កិច្ចការរបស់ខ្លួនយ៉ាងខ្លាំង។ សូមលោកអ្នកព្យាយាមបែងចែកការងារ និងបញ្ហា។ កុំបន្ថែមបន្ទុកឲ្យខ្លួនឯងរហូតបង្ខំអ្នកឲ្យបាត់បង់ជំនឿលើខ្លួនឯង។ សូមចាប់ផ្តើមជាថ្មី ក្រឡេកមើលស្ថានភាពជុំវិញខ្លួន ហើយដោះស្រាយបញ្ហាចំពោះមុខ។ ផលលំបាកទាំងនេះជាបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ ហើយអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការដោះស្រាយវា។ ក្នុងនោះសូមយកចិត្តទុកដាក់លើការតុបតែងខ្លួនជាថ្មី។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរទៅជាប្រក្រតី ប៉ុន្តែសូមយកចិត្តទុកដាក់ចំពោះពត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារ និងរបររកស៊ីរបស់អ្នក។ អ្នកត្រូវរកមធ្យោបាយគ្រប់គ្រងស្ថានភាពនៅជុំវិញកិច្ចការរបស់អ្នក។ ភាពយឺតយ៉ាវអាចបណ្តាលឲ្យពិបាកក្នុងការកែប្រែស្ថានការណ៍។ ថ្ងៃនេះចូរប្រយ័ត្ននឹងការបាត់បង់ ពិសេសបំផុតគឺពត៌មាន ដូច្នេះគួរយកចិត្តទុកដាក់ទៅលើឯកសារកុំឲ្យមានការថ្លោះធ្លោយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកកំពុងជួបបញ្ហាទាក់ទងនឹងទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ សូមដោះស្រាយបញ្ហាតូចតាចនានាដែលមានកន្លងមក ហើយត្រូវសំដែងភាពស្មោះត្រង់ទទួលយកការពិត។ សូមរស់នៅដោយភាពអត់ធ្មត់ ​និងស្ងប់ស្ងៀម ព្រមទាំងមានភាពទៀងត្រង់ជានិច្ច ហើយក៏មិនចាំបាច់ត្រូវលាក់បាំងកំហុសរបស់ខ្លួនដែរ បណ្តោយអ្វីៗទៅតាមធម្មជាតិខ្លះទើបប្រសើរ។ អ្នកមិនគួរចូលរួមក្នុងដំណើរទាំងឡាយណាដែលមិនច្បាស់លាស់ឡើយ ប្រយ័ត្នគ្រោះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពខ្ពស់ធ្វើឲ្យរាល់ការងារទាំងអស់សម្រេចបានជោគជ័យ ប៉ុន្តែលោកអ្នកមានអារម្មណ៍សង្ស័យចំពោះសមត្ថភាពរបស់ខ្លួនជ្រុលពេក ឬផ្តេកផ្តួលជាមួយភាពបរាជ័យក្នុងពេលកន្លងមក ដែលបណ្តាលឲ្យរាំងស្ទះដល

ការសម្រេចចិត្ត​ និងឳកាសទទួលបានភាពជោគជ័យធំ។ សូមរៀនបោះចោលកង្វល់ទាំងនោះ ហើយមកជឿជាក់លើសមត្ថភាពរបស់ខ្លួន។ ម្យ៉ាងទៀត លោកអ្នកមិនចាំបាច់អ្វីត្រូវផ្គាប់ចិត្តអ្នកដទៃក៏ទេ ចំណាយពេលអភិវឌ្ឍន៍កិច្ចការរបស់អ្នក ឲ្យបានចប់សព្វគ្រប់ក្នុងថ្ងៃនេះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងប្រព្រឹត្តិទៅលើគន្លងផ្លូវជោគជ័យដ៏ធំ ហើយក្នុងអនាគតដ៏ខ្លីអ្នកនឹងទទួលបានដំណឹងដ៏រីករាយសម្រាប់វិជ្ជាជីវៈរបស់ខ្លួន។ ទោះបីយ៉ាងណាក៏ដោយ ដើម្បីទទួលបានលទ្ធផលល្អ សូមព្យាយាមចំណាយពេលបន្ថែម និងកែលម្អស្ថានភាពការងាររបស់អ្នក។ ថ្ងៃនេះអ្នកមានអំណោយផលចំពោះលទ្ធភាពនៃការវាយតម្លៃដ៏ត្រឹមត្រូវ និងទាញការសន្និដ្ឋានសមស្រប ដូច្នេះមិនគួរភ័យខ្លាចក្នុងការសម្រេចចិត្តពេកនោះទេ ចូរធ្វើអ្វីដែលអ្នកពេញចិត្ត។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងមានលទ្ធភាពបញ្ចប់ការងារបានដោយជោគជ័យ និងរហ័សរហួនណាស់។​ ក្រៅពីនេះនឹងទទួលបានទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួនបានល្អប្រសើរណាស់។ តែទោះយ៉ាងណាក្តី សូមប្រកាន់ខ្ជាប់នូវគម្រោងផែនការជានិច្ច ពីព្រោះភាពរាំងស្ទះខ្លះអាចកើតឡើងដោយមិនបានព្រៀងទុកផងដែរ។ លើសពីនេះ គួរជៀសវាងការសន្យាទាំងឡាយណាដែលអ្នកមិនអាចធ្វើបាន ពីព្រោះទំនុកចិត្តសំខាន់បំផុតក្នុងពេលនេះ។ ប្រសិនបើអ្នកធ្វើឲ្យមានកំហុស គឺអាចនឹងពិបាកស្មុគ្រស្មាញណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅជាប្រក្រតី ប៉ុន្តែលុយកាក់ និងលាភសំណាងធំដុំមិនទានអាចទទួលបានទេក្នុងពេលនេះ។ ចំពោះការងារដែលទាមទារពេលវេលា និងលុយកាក់ច្រើន គួរតែផ្អាកសិន ហើយរងចាំឳកាសល្អណាមួយនៅថ្ងៃខាងមុខ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបានទេ សូមត្រៀមរៀបចំការងារឲ្យបានម៉ត់ចត់បន្ថែម ហើយមិនត្រូវប្រញាប់ប្រញាលទេ។ ក្នុងនោះសូមលោកអ្នកជឿទុកចិត្តលើខ្លួនឯងឲ្យបានច្រើន គឺគ្មានប្រយោជន៍សោះដែលលោកអ្នកយកកំហុសពីអតីតមកដាក់ចំពោះមុខ ធ្វើឲ្យចិត្តស្ទាក់ស្ទើរ។

រៀបរៀងដោយ៖ កញ្ញា​ មា​ស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!