ទំព័រដើមនិទានកថាមហាព្រះវេស្សន្តរជាតក (កណ្ឌវនប្បវេសន៍ ទី៤)

មហាព្រះវេស្សន្តរជាតក (កណ្ឌវនប្បវេសន៍ ទី៤)

          ព្រះបាទស្រីវេស្សន្តរបវពុទ្ធវង្ស ទ្រង់យាងយាត្រាតាមមាគ៌ា ក្នុងពនាល័យក្សត្រថ្លៃទ្រង់យាងបណ្តើរសំណេះសំណាលបណ្តើរ។ ចំណែកខាងកុមារទាំងពីរបានឃើញផ្លែឈើក្នុងពានីក៏យំទារ។ ដើមឈើទាំងសងខាងមាគ៌ាក៏ទន់ទោរបង្អោនផលាផលមកថ្វាយ។

          ទេវតាទាំងឡាយ បានបង្រួញផ្លូវដើម្បីក្សត្រីទាំង៤ព្រះអង្គ យាងទៅតែមួយថ្ងៃដល់មាតុលនគរដែលបេតរដ្ឋមានចម្ងាយ​៣០យោជន៍។ ពួកអ្នកចេតរាស្រ្តទាំងស្តេចទាំងមន្រ្តីបានធ្វើបដិសណ្ឋារៈកិច្ច សាកសួរជ្រាបសេចក្តីសព្វគ្រប់ប្រការមានក្តីអាសូរករុណា ក៏ទ្រង់ព្រះកន្សែងថ្លែងយោបំរងំរងាកគ្រប់ព្រះអង្គាបានព្រមព្រៀងគ្នាថ្វាយរាជសម្បត្តិចំពោះព្រះវេស្សន្តរ ដោយការអះអាងគ្រប់ជំពូក។ តែព្រះវេស្សន្តរពុំព្រមទទួល។​

          ពួកស្តេចចេតរាស្រ្ត កាលឃាត់ព្រះវេស្សន្តរពុំបាន ក៏មានព្រះភ័ក្រ្តជោកជាំដោយអស្សុធារា ពណ៌នារៀបរាប់នូវផ្លូវគួរជាទីទៅកាន់ភ្នំគិរីវង្គត ថ្វាយព្រះវេស្សន្តរទ្រង់ព្រះសណ្តាប់ហើយទ្រង់ចាត់ការ រៀបសេនាយោធាជូនព្រះរាជដំណើរចេញពីមាតុលនគរ ទៅទិសខាងជើងអស់ផ្លូវចម្ងាយ១៥យោជន៍ ដល់ភ្នំគិរីវង្គតទើប បណ្តោយព្រះវេស្សន្តរ និងព្រះនាងមទ្រី នាំព្រះរាជបុត្រីបុត្រាលីលាទៅតាមផ្លូវច្រកភ្នំ ហើយចាត់កូនប្រុសអ្នកចេតរាស្រ្តមា្នក់ឈ្មោះ ចេតបុត្រ ជាថ្មើរព្រៃឲ្យនៅចាំនាច្រកភ្នំដើម្បីការពារកុំឲ្យមានសត្រូវណាបៀតបៀនព្រះវេស្សន្តរបាន ទើបនាំគ្នានិវត្តមកថ្កានមាតុលនគរវិញហោង។

          ឯព្រះវេស្សន្តរពបាជាលី ព្រះនាងមទ្រីទ្រង់ពចៅក្រឹស្នា​ យាត្រាទៅតាមផ្លូវចុះតែជើងមនុស្សម្នាក់អស់ទីចម្ងាយ១៥យោជន៍ទៀត ទើបដល់ឆ្នេរស្រះបោក្ខរណី បានឃើញអាស្រមបទដែលសក្ក ទេវិន្ទឥន្ទកោសិយឲ្យវិស្សកម្មទៅបុត្រមកនិម្មិតថ្វាយ។ ព្រះអង្គចូល ដល់អាស្រមបទនោះ បានទតឃើញអក្ខរា ក៏ទ្រង់ជ្រាបថា ទីនេះទេវតានិម្មិតដើម្បីព្រះអង្គទើបទ្រង់ដោះធ្នូសរ ព្រះខ័ណថ្លាអំពីព្រះអង្សា ផ្លាស់អម្ពរពស្ត្រា ទ្រទ្រង់ស្បែកខ្លា ចងជដាមណ្ឌល តម្កល់ភេទជាមហាឥសី។ ឯសម្តេចព្រះភគវតីស្រីមទ្រី ក៏ទ្រង់នូវសំពត់សម្បកឈើដែលគេក្រងដោយស្បូវភ្លាំង ពានាឆៀងស្មាដោយស្បែកខ្លាចងព្រះកេសាជាជដាមណ្ឌលតម្កល់ភេទជាតាបសិនីហើយ ទ្រង់បំបួសព្រះរាជបុត្រាបុត្រីដោយក្តីជ្រះថ្លា ចម្រើនមេត្តាភាវនា នៅក្នុងអាស្រមបទនាចង្កេះភ្នំគិរីវង្គតបព៌តជាទីរហោស្ថាន ឥតមានទុក្ខភ័យក្តីអន្តរាយឡើយហោង។

(ចប់ កណ្ឌទី៤ វនប្បវេសន៍ សូមរងចាំតាមដានកណ្ឌទី៥ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា​ មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,900SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!