ទំព័រដើមហោរាសាស្ត្រអស្ចារ្យណាស់ ឆ្នាំទាំង៣ រោង រកា ចរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់នៃភោគទ...

អស្ចារ្យណាស់ ឆ្នាំទាំង៣ រោង រកា ចរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់នៃភោគទ្រពសម្បត្តិ និងតំណែងការងារល្អសម្រាប់ជីវិត ចំណែកភាពរីករាយក្នុងជីវិតនឹងកើតឡើងជាប្រាកដក្នុងថ្ងៃនេះ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះសូមជៀសភាពស្ថានភាពមុខពីរទាំងឡាយ គួរតែធ្វើអ្វីឲ្យច្បាស់ប្រាកដប្រជា។ ឳកាស គឺថាមិត្តរួមការងារ ឬដៃគូនឹងព្យាយាមទាញអ្នកឲ្យមានជម្លោះដែលមិនចាំបាច់។ រាល់កិច្ចការងារទាំងឡាយមិនអាចធ្វើដោយប្រញាប់ប្រញាលបានទេ បើមិនដូច្នេះអ្នកនឹងខកចិត្តយ៉ាងខ្លាំង។ រាល់ការសម្រេចចិត្តចាំបាច់ត្រូវធ្វើក្នុងគោលដៅ ឬទស្សនវិស័យវែងឆ្ងាយ។ ដើម្បីអាចជួយស្តារស្ថានភាពក្នុងពេលនេះ សូមព្យាយាមផ្តោតការងារ ដែលទាក់ទងគំនិតច្នៃប្រឌិត។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកក្នុងថ្ងៃនេះត្រូវការប្រភពពត៌មាន ឬទិន្នន័យច្បាស់លាស់។ សូមកុំធ្វើខ្លួនឲ្យទោរទន់ទៅនឹងស្ថានភាពខាងក្រៅ ហើយក៏កុំស្រមើស្រមៃច្រើននោះដែរ ព្យាយាមធ្វើការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ការជឿជាក់លើខ្លួនឯង មានភាពចាំបាច់ណាស់សម្រាប់ថ្ងៃនេះ ហើយបើអាចសូមបង្កើតគំនិតច្នៃប្រឌិតបន្ថែម។ ដោយឡែកលោកអ្នកនឹងទទួលបានក្តីរីករាយសុខសប្បាយ និងមានភាពរស់រវើកក្នុងជីវិតឯកជនណាស់ក្នុងពេលនេះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាក្នុងថ្ងៃនេះមានស្ថានភាពហ្នឹងហ្ន៎ មិនមានហេតុការអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ​។ ចំណែកលាភសំណាងធំដុំមិនស្ថិតនៅខាងអ្នកនោះទេ ប៉ុន្តែទាំងនោះក៏ជាស្ថានភាពបណ្តោះអាសន្នផងដែរ។ អ្នកគួរជ្រើសរើសធ្វើការងារតែមួយ មិនអាចបូកបញ្ចូលការងារច្រើនបានទេ ពីព្រោះស្ថានភាពការងារហាក់មិនសូវស៊ីសង្វាក់ ឬច្បាស់លាស់នោះទេ។ ក្នុងនោះដែរ សូមលោកអ្នកធ្វើអ្វីៗទាំងឡាយ ឲ្យស្របនឹងចំណូលចិត្តរបស់ខ្លួន ដូច្នេះបើទោះបីជាក្នុងកាលទេសនាក៏ដោយ ក៏លោកអ្នកអាចសម្របបានដែរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយចំនួនទំនាក់ទំនងក្លែងបន្លំ ឬមិនច្បាស់លាស់រវាងមិត្តរួមការងារ ក៏ដូចជាអ្នកគ្រប់គ្រង ឬដៃគូអាជីវកម្ម។ ក្នុងពេលនេះលោកអ្នកមិនអាចដាក់ភាពស្មុគ្រស្មាញចូលក្នុងជីវិតឡើយ គឺហាមដាច់ខាត បើមិនដូច្នេះលោកអ្នកពិបាករកផ្លូវចេញពីបញ្ហាបានខ្លាំងណាស់។ ប្រសិនបើអ្នកចាប់ផ្តើមការងារពីពេលព្រឹកនោះបញ្ហាអាចកាត់បន្ថយបានយ៉ាងច្រើន ហើយប្រសិនបើអ្នកមិនច្បាស់លាស់លើការងារអ្វីមួយមិនត្រូ​វប្រថុយជាដាច់ខាត តែត្រូវរកមនុស្សពិភាក្សា និងគូសវាសឲ្យបានម៉ត់ចត់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនានាដំណើរការទៅដោយរលូន គ្មានអ្វីអាចបង្អាក់ជំហានរបស់អ្នកបាននោះទេ។ ប៉ុន្តែការធ្វើទំនាក់ទំនង មិនអាចធ្វើទៅបានដោយល្អប្រសើរទេក្នុងពេលនេះ ពីព្រោះភាពយល់ច្រលំរវាងមនុស្សជុំវិញខ្លួនអាចកើតឡើង ជាពិសេសជាមួយមនុស្សក្នុងស្រទាប់ដូចគ្នា។ សូមលោកអ្នកមានភាពអត់ធ្មត់ ចំពោះហេតុការនានាដែលអាចកើតឡើងក្នុងពេលនេះ ពីព្រោះវាអាចនឹងរលត់បាត់ទៅវិញដោយឯកឯង ប៉ុន្តែប្រសិនបើអ្នកចេញមុខ ឬឆេវឆាវពេក ស្ថានភាពអាចបែរជាតានតឹងទៅវិញ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ អាជីពរបស់លោកអ្នកចម្រើនលូតលាស់ណាស់ ហើយបញ្ហាប្រទាក់ក្រឡាទាំងឡាយក៏មិនអាចកើតមានឡើយក្នុងពេលនេះ។ សូមកុំបោះបង់វិធីសាស្រ្ត និងគំនិតច្នៃប្រឌិតថ្មីៗ ហើយគួរត្រង់ត្រាប់មតិយោបល់ និងបទពិសោធន៍ល្អៗរបស់មនុស្សរួមការងារ។​ ​ថ្ងៃនេះអារម្មណ៍រីករាយដែលកំពុងមាន គឺធ្វើឲ្យអ្នកអាចជៀសផុតពីបញ្ហា និងទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សផងគ្នា។ សូមព្យាយាមសម្រេចចិត្តលើការងារ ដោយពឹងលើពិសោធន៍ និងផែនការ បើមិនដូច្នេះទេ ភាពយល់ច្រលំអាចនឹងកើតឡើង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកអាចសម្រេចទៅបានដោយប្រក្រតី។ បញ្ហានានាមិនទាន់អាចកំណត់បានទាំងស្រុងនោះទេ ដូច្នេះសូមអនុវត្ត និងសម្របទៅតាមស្ថានភាពដោយភាពឈ្លាសវៃ និងរឹងមាំ។ ទោះបីយ៉ាងនេះក្តី ក៏អ្នកនឹងគ្មានបញ្ហាអ្វីដែលធ្វើឲ្យប៉ះពាល់ដល់ការងារធ្ងន់ធ្ងរនោះទេ។ អ្នកគួរចេះគ្រប់គ្រង និងចាត់ចែងពេលវេលាធ្វើការងារជាថ្មី ការទទួលខុសត្រូវលើការងារដែលមិនមែនរបស់អ្នក ឬធ្វើការងារមិនចាំបាច់គឺមិនគួរនោះទេ។  ផ្ទុយទៅវិញ កុំពាក់ព័ទ្ធនឹងស្ថានភាពទាំងឡាយ ដែលមិនច្បាស់លាស់ ឬមានការសង្ស័យ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារលោកអ្នកកំពុងជួបភាពរាំងស្ទះ។ សូមព្យាយាមកុំធ្វើអ្វីដែលស្មុគ្រស្មាញ និងប្រថុយប្រថានក្នុងពេលនេះ។ ប្រសិនបើអ្នកមានតម្រូវការ សូមសម្រេចចិត្តលើការងារសំខាន់ដោយប្រុងប្រយ័ត្នខ្ពស់បំផុត។ ដោយឡែកសម្រាប់លោកអ្នកប្រកបអាជីវកម្មបែរជាទទួលផលល្អប្រសើរទៅវិញ ប៉ុន្តែសូមកុំធ្វើអ្វីៗប្រញាប់ប្រញាលពេក ការគិតគូរវែងឆ្ងាយសំខាន់។ ក្នុងពេលនេះមានអំណោយផលសម្រាប់ការងារច្នៃប្រឌិត ប៉ុន្តែត្រូវផ្តោតលើអារម្មណ៍ខាងក្នុងរបស់អ្នក។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចធ្វើការងារបានផលដ៏ល្អប្រសើរ។ ប៉ុន្តែសូមចែករំលែកការងារខ្លះទៅឲ្យមនុស្សរួមការងារ ពីព្រោះការងារច្រើនលើសលុបនឹងធ្វើឲ្យលោកអ្នកមានបញ្ហា ហើយជះឥទ្ធិពលដល់ការសម្រេចការងារធំ។ ថ្ងៃនេះការធ្វើទំនាក់ទំនងជាទ្រង់ទ្រាយធំ មិនអាចធ្វើទៅបានទេ គួរជ្រើសរើសមនុស្សសំខាន់ ឬកំរិតត្រឹមភាពចំាបាច់ទើបជាការប្រសើរ។ ជម្លោះ ឬបញ្ហាមួយចំនួនអាចនឹងនាំមកដោយមិត្តរួមការងារផងដែរ​ ដូច្នេះសូមគីតគូរឲ្យបានត្រឹមត្រូវ។ ប្រសិនបើអ្នកត្រូវប្រឈមនឹងការសម្រេចចិត្ត គួរជៀសវាងភាពដាច់ណាត់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់អ្នកនឹងជួបតែស្ថានភាពវិជ្ជមាន បើទោះបីជាមានការផ្លាស់ប្តូរធំៗខ្លះក្តី។ លោកអ្នកអាចសម្របទៅតាមស្ថានភាពដោយងាយស្រួល។ ភាពរីករាយក្នុងរង្វង់ការងារហាក់មិនសូវមានលទ្ធផលល្អនោះទេ ប៉ុន្តែនៅក្នុងអនាគតដ៏ខ្លីនេះអ្នកនឹងមាន​ឳកាសអនុវត្តការងារ រួមទាំងការបង្ហាញគម្រោងផែនការ និងគំនិតថ្មីៗ។​​ ក្រៅពីនេះសូមកុំចែករំលែកមធ្យោបាយអនុវត្តការងារ ពិសេសការសំងាត់ការងារត្រូវរក្សាឲ្យបាន។ ការនេះដោយសារ មានមនុស្សមិនបរិសុទ្ធនៅក្បែរការងាររបស់អ្នក។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នកយ៉ាងប្រាកដ ប៉ុន្តែសំណាងទាំងនេះទាក់ទងនឹងមនុស្សចាស់ ដូច្នេះសូមធ្វើគារវកិច្ចល្អ។ សម្រាប់ការទិញចូលអចលនទ្រព្យនឹងទទួលបានមង្គលយ៉ាង​ប្រសើរណាស់។ សូមផ្អាកការធ្វើដំណើរផ្លូវឆ្ងាយប្រសិនបើអ្នកទទួលអារម្មណ៍គ្មានស្ថេរភាព ឬប្រសិនបើអ្នកមិនអាចពន្យាពេលវេលាបានទេ សូមមានការប្រុងប្រយ័ត្ន។ ក្រៅពីនេះសូមមានការប្រុងប្រយ័ត្នជាមួយទំនាក់ទំនងនៅក្នុងគ្រួសារ និងកិច្ចការងារ

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា។ សូមមានចិត្តសណ្តោសនឹងមនុស្សទន់ខ្សោយ និងកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ បើទោះជាមនុស្សដែលអ្នកស្គាល់ច្បាស់ក៏ដោយ។ កុំឲ្យគុណក្លាយជាទោស។ ការធ្វើដំណើរផ្លូវឆ្ងាយគួរមានការប្រុងប្រយ័ត្នខ្ពស់ និងរក្សាពាក្យសំដី។ ថ្ងៃនេះជម្លោះតិចតួចអាចកើតឡើង ប៉ុន្តែមិនមានអ្វីគួរឲ្យស្មុគ្រស្មាញទេ ពីព្រោះលោកអ្នកអាចមានលទ្ធភាពគ្រប់គ្រងបាន។

រៀបរៀងដោយ៖ មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!