ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាភ្នំបុរេល្អាង១២ "គំនូសឆ្កូត​នៅស្រុកវាល​វែង ខេត្ត​ពោធិ៍សាត់​"

ភ្នំបុរេល្អាង១២ “គំនូសឆ្កូត​នៅស្រុកវាល​វែង ខេត្ត​ពោធិ៍សាត់​”

ភ្នំ​ក្រវាញ​ជាតំបន់​​ជួរ​ភ្នំ​មួយ​នៃ​ប្រទេស​កម្ពុជា​ ដែល​លាត​សន្ធឹង​ក្នុង​ខេត្ត​មួយ​ចំនួន​ ដូច​ជា​ខេត្ត​បាត់​ដំបង​ ពោធិ៍សាត់​ កោះកុង​ កំពង់​ឆ្នាំង​ កំពង់​ស្ពឺ​ ព្រះ​សីហនុ​ កំពត​។ តំបន់​នេះ​ជា​តំបន់​ភ្នំ​ ព្រៃឈើ និងជីវចម្រុះ​ដែល​នៅ​មាន​អាថ៌កំបាំង​ជា​ច្រើន​។​ តាមរយៈ​ផែន​ទី  ភូគព្តសាស្ត្រនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​តំបន់​នេះ ជា​តំបន់ដែល​​​ស្ថិត​នៅ​ក្នុង ​ស័កទី២ ក្នុងសម័យ​ Jurassic និង​Cretaceous។ តំបន់​នេះ​មាន​​ប្រជាជនរស់នៅតិចតួច​ ពិសេស​គឺ​ជនជាតិ​ភាគ​តិច​ ដូច​ជាជន​ជាតិ​សួយ​ ជន​ជាតិ​ព័រ ជង​​ជា​ដើម​។ ជនជាតិ​មួយ​ចំនួន​បាន​ផ្លាស់​ប្តូរទីលំនៅ​ ជា​ពិសេសក្នុង​សម័យ​ប៉ុល​ពត​ និង​មក​បច្ចុប្បន្ន​ ក៏​ធ្វើ​ឱ្យដាច់​នៅ​ទំនាក់​ទំនង​ ហើយ​​ធ្វើ​ឱ្យ​ពត៌​មានមួយ​ចំនួន​ធំ​មាន​ការ​​បាត់​បង​ ឬនៅ​សល់​តិច​តួច​។​ គំនូស​ឆ្កូត​ត្រូវ​បាន​រក​ឃើញ​នៅ​ភ្នំ​បុរេ​ល្អាង​១២​ ស្ថិត​នៅ​ក្នុង​ឃុំ ក្រពើ​ពីរ ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សាត់ ​នៅ​ក្នុង​ច្រក​របៀង​ជីវៈចម្រុះ​ក្រវាញ។ គំនូស​ឆ្កូត គឺ​ជាការ​គូស​ដោយ​វត្ថុរឹង​អ្វីមួយ​ទៅ​លើ​ថ្ម​ បង្កើត​បាន​ជាស្នាក​ស្នាម​រូប​ភាព​នៅ​លើ​ថ្ម​។ គេ​ប្រទះ​ឃើញ​គំនូស​​ប្រភេទ​នេះ​ នៅ​តំបន់​ភ្នំ​ក្រវាញ​ ភ្នំ​គូលែន ពើង​ឆ័ត្រ​(ខេត្ត​បន្ទាយ​មាន​ជ័យ​) និង​ភ្នំ​ព្រះ​ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់​ស្ពឺ។​​

សម្រាប់​គំនូស​ទាំង​នេះ​យើង​បាន​ចុះ​ពិនិត្យ​កាល​ពី​ឆ្នាំ​២០១៨ និង​ក្នុង​ឆ្នាំ​២០២១​នេះ​ភ្នំ​នេះ​មាន​ជា​ថ្ម​រដិបរដុប​ និង​មាន​ជា​ផ្ទាំង​ថ្ម​ជា​ច្រើន បង្កើតបាន​ជា​ពើង​ថ្ម​ និង​រូង​ភ្នំ​តូច​ៗ​ ជា​ប្រភេទ​ថ្មភក់​ (រូបលេខ១​)។​ ថ្មទាំង​ឡាយ​នោះ​ខ្លះ​ក៏​មាន​ឈ្មោះ​ហៅ​ផ្សេងៗ​ផង​ដែរ ដូច​ជា​ថ្ម​បាយសី (រូបលេខ២) ល្អាង​យាង​សក់​ស​ ល្អាងតាបស​ ល្អាង​គំនូរ​ជា​ដើម​។​ គំនូសនេះ​ត្រូវ​បាន​ឃើញ​ក្នុង​រូង​ភ្នំ​តូច​ៗ ដែល​​មាន​ជា​ច្រើន​កន្លែង​ ខ្លះ​មាន​គំនូស​តិច​តួច​ និង​ខ្លះ​អាច​ចេញ​ជា​រូប​រៀង​ផ្សេងៗ ដូច​ជា​៖​

១.​ល្អាងតាបស  កើតឡើងដោយសារ​បណ្តុំថ្មធំ២ជាប់​គ្នា ធ្វើ​ឱ្យ​មាន​ជារូង​ភ្នំ​ (រូបលេខ៣)​ អាច​រស់​នៅ ឬ​ជ្រក​បាន​។

យើង​ឃើញ​មាន​គំនូស​ឆ្កូនតនៅ​ក្នុង​នោះ​ផង​ដែរ​ (រូបលេខ៤​-៥​)​។ រូបលេខ៤ផ្នែក​ខាង​លើ​ ជួរទី១ និង​ជួរទី២​ ជា​គំនូស​ឆ្កូត​ដែល​មើល​ហាក់​ដូច​ជា​បង្ហាញ​អំពី​ការរាប់​លេខ​ ដែល​នៅ​ជួរ​ទី១ និង​ទី​២​ ​មាន​ចំនួន​ច្រើង​ជាង​២០​ទៅ​ទៀតក្នុង​មួយ​ជួរ​​។​ នៅ​ផ្នែក​ខាង​ក្រោម​នៃ​រូប​លេខ​៤ និង​រូប​លេខ៥ គេ​ប្រើ​ប្រាស់​គំនូស​ឆ្កូត​ផង​ដែរ​ តែ​មាន​ការ​ខ្វែង​ខ្វាត់​ជា​រូប​អ្វី​មួយ​ តែមើល​​មិន​យល់​។​

២.​ល្អាង​យាយសក់ស (រូបលេខ៦-៧​) នេះ​ជា​ឈ្មោះ​ដែល​អ្នក​រស់​នៅ​​ក្នុង​តំបន់​នោះ​ ​បាន​ហៅ កន្លែង​នេះ​មិន​មាន​ជា​គំនូសឆ្កូតនោះ​ទេ​ តែ​ស្នាក​ស្នាម​នៃ​ថ្មធម្មជាតិ​ ​​ហាក់​ចេញ​ជារូប​មុខ​មនុស្ស​ ដូច​ជា​ភ្នែក និង​មាត់​។

៣.​ល្អាងគំនូរ​ គេហៅ​ទីតាំង​ដែល​មាន​គំនូសឆ្កូត​នោះ​ថា​ជា​ល្អាង​គំនូរ​ដែរ​ដូច​គ្នា​និង​ឈ្មោះ​ល្អាង​គំនូរ​នៅ​ភ្នំ​ក្រវាញ​។​ អ្នក​ខ្លះហៅ​ល្អាង​នេះ​ថា​ល្អាង​ទ្វារ​៨ ដោយ​ហេតុ​ថា​មាន​ច្រក​ចូល​ច្រើន(រូបលេខ៨​)​។​ ក្នុង​ (​រូបលេខ៩)​ យើង​បែង​ចែក​ជា​ពីរ​សំខាន់​ មួយ​ផ្នែក​ជា​រូប​មនុស្ស​ពីរនាក់​ រូបមនុស្ស​ទី១ខាង​ឆ្វេង​ជា​រូប​មនុស្ស ដែល​​​មាន​ភ្នែក​២​ ដែល​គូស​បញ្ឆិត និង​ស្នា​ម​ឆូតត្រង់​ដូច​ច្រមុះ​ ក្បាលមាន​កំប៉ោយ​សក់​២​ ដូច​ជា​ចង​ទីទុយ​ ដង​ខ្លួន​គូស​មាន​លក្ខណៈ​ដូច​ជា​អាវ​ ដៃ​ទាំង​២​លើក​ឡើង​ទៅលើ​ហាក់​ដូច​ជា​កាយ​វិការ​រាំ​ ជើង​ទាំង​២​ឈរ​ និងអាច​​មាន​លក្ខណៈ​ដូច​ជា​មនុស្ស​ស្រី​។​ រូប​មនុស្ស​ទី២​ មា​ន​កាយ​វិការ​ប្រហាក់​ប្រហែល​គ្នានិងរូបមនុស្សទី១​​ ទម្រង់​មុខអោនចុះ​ក្រោម​​ ដៃទាំង​ពីរលើក​ឡើង​ទៅ​លើ​ ដង​ខ្លួន​មាន​ស្លាក​ស្នាម​គូស​ទទឹង​ មាន​លក្ខណៈ​ដូចជា​ស្លៀក​ប៉ឹង ជើង​ទាំង​ពីរ​មាន​ម្រាម​៥​ ផ្នែក​កណ្តាល​ត្រង់​ចំនុច​អវៈយវៈភេទ? គេ​ឆូតត្រង់​វែង​ តើ​នេះអាច​ជា​និម្មិត​រូប​នៃ​មនុស្ស​ភេទ​ប្រុស​ឬ​យ៉ាង​ណា​?​ តែ​ក្នុង​កាយវិការ​នេះ​ហាក់​ដូច​ជា​ក្នុង​ពិធី​អ្វី​មួយ និង​កំពង់​រាំ​។​ នៅ​សង​ខាង​នៃ​រូប​មនុស្ស​ទាំង​២​ មាន​ស្នាម​ឆូត​ជាចតុ​កោណ​ដែល​នៅ​ខាង​ស្តាំ​មាន​ខ្វែងជើងក្អែក​​កណ្តាល​មាន​៣​រូប​។​ នៅ​ខាង​ឆ្វេង​នៃ​រូប​មនុស្សមាន​ចតុកោណ១​​ ដែល​មាន​ឆូត​ជា​រូប​ចតុកោណ​ខាង​ក្នុង​នោះ​បន្ត​គ្នា​៣​ជាន់​។​ យើង​មិន​ដឹង​ច្បាស់​ថា​នេះ​ជា​និម្មិត​រូប​នៃ​អ្វី​នោះ​ទេ? ប៉ុន្តែ​សិល្បៈ​នៃ​ការ​តុប​តែង​ផ្ទះ​នៃ ​ជន​ជាតិ​មួយ​ចំនួន​ដូច​ជា​នៅ​ខេត្ត​រតន​គិរី ដែ​ល​ធ្វើ​អំពីឫស្សី​នោះ​មាន​ការ​តុប​តែង​លំអ​ មាន​លក្ខណៈ​ជា​៤​ជ្រុង​ឬ​ត្រី​កោណ​។​ តាម​ពត៌​មាន​របស់​ជន​ជាតិ​សួយ​ នៅតំបន់​ទេទឹក​ពុះ នៅ​រវាង​ឆ្នាំ​២០០៦ នៅ​ពេល​ដែល​ខ្ញុំ​បាន​ចុះ​ប្រមូល​ពត៌​មាន​ខ្លះ​អំពី​​ពួក​គាត់ ក៏​បាន​លើក​ឡើ​ង​អំពី​ផ្ទះ​បុរាណ​របស់​ពួក​គាត់​កាល​ពី​មុន ធ្វើ​ជញ្ជាំង​អំពី​ឫស្សី និងមាន​ក្បាច់​លំអ​ជា​ជ្រុងៗ​ និង​មាន​ពណ៌ផង​ដែរ​។​

ចំ​ណែក​(រូប​លេខ១០-១១)​ ជា​រូប​មនុ​ស្ស​ម្នាក់​ទៀត​ដែល​ឆ្លាក់​នៅ​ផ្នែក​មួយ​ទៀត​នៅ​ក្នុង​ល្អាង​នោះ​ផង​ដែរ​។​

៤.ល្អាងហ្មរដំរី ជា​ល្អាង​ធំមួយ ដែល​តែង​មាន​មនុស្ស​យក​បាយ​សី​មក​សែន​នៅ​ទីនោះ​។ ហើយ​បាយ​សី​ទាំង​នោះ​ គឺ​គេ​ដាក់​សែន​នៅ​ផ្នែក​ខាង​លើ​នៃ​ល្អាង។ ល្អាង​ហ្ម​រដំរី គឺមាន​ដំណាល​ថា​ ​មាន​ដំរី​ព្រៃ​មក​ត្រដុះ​ខ្លួង​នៅ​ទី​នោះ​ ទើប​មាន​ផ្នែក​មួយ​នៅ​ខាង​ស្តាំ​មាន​ស្លាក​ស្នា​ម​រលោង។ នៅ​ក្បែរ​នោះ​ក៏​មាន​ដុំ​ថ្ម​ជា​ច្រើន​គរ​នៅ​ទី​នោះ​ ដែល​តាម​សំ​ដី​របស់​អ្នក​ភូមិ​នៅ​ទី​នោះ ​គឺ​ថាមាន​ដំរី​មួយ​មក​ជា​មួយ​ហ្ម​បាន​ស្រុត​(ស្លាប់)នៅ​ទី​នោះ​ ហើយ​គេ​បាន​កប់​ដោយយកថ្មមកគរ ក្រោយមក​ល្អាង​នេះ​ក៏ត្រូវបានហៅ​ល្អាង​ហ្មរ​ដំរី។ នៅពេលដែលមាន​​អ្នកដែល​មក​រក​អនុ​ផលព្រៃ​ឈើ សត្វ​ព្រៃ ឆ្លងកាត់​ ឬ​សម្រាកនៅ​ទី​នេះ​តែង​បោះ​ដុំថ្ម​១​ដុំ​គរ​នៅ​ទី​នោះ​ជា​បន្ត​បន្ទាប់​។​

ទីតាំង​ភ្នំ​ល្អាង​បុរេ​១២​​ ជា​ទីតាំង​ដែល​មាន​ការ​ចាប់​អារម្មណ៍ និង​ទាក់​ទាញ​​លើ​ស្នាដៃ​សិល្បៈដ៏​កម្រ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។​ យើង​មិន​ទាន់​អា​ច​កំណត់​អាយុ​កាល​បាន​នៅ​ឡើយ​​ ទោះ​យ៉ាង​ណា​ក៏​យើង​គិត​ថា​ ជា​គំនូស​​ដែល​មាន​វ័យ​ចំណាស់​មួយ​ដែរ​។​ នៅ​មាន​ល្អាង​ជា​ច្រើន​ផ្សេង​ទៀត​ដែល​យើង​មិន​ទាន់​បាន​ឃើញ​និង​សិក្សា។​​ ទីតាំង​នេះ​គួរ​មាន​ការ​សិក្សា​ដោយ​អ្នក​ស្រាវ​ជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ​បន្ថែម​។

អត្ថបទដោយ៖ លោក លឹម​ វណ្ណច័ន្ទ

——————————

Phnom Bore: Incised marks at Vealveng district, Pursat province

Phnom Kravanh runs across seven provinces, Battambang, Porsat, Koh Kong, Kampong Chhnang, Kampong Speu, Preah Sihanouk and Kampot. The areas are rich in forest and also having many mysterious things. According to the geological map, it is listing in the Jurassic and Cretaceous periods. There are not many people living in these areas excepts some minorities such as Souy and Por. Some people plied during the Pol Pot regime, which causing disconnection and loss of much information. 

Phnom Bore Laang 12 is located in Kraper Pi commune, Vealveng district, Pursat province. These marks were drawn on the rock by a hard sharp tool, which created some images. Also, these types of marks are found in Phnom Kravanh, Phnom Kulen, Perng Chhat (Banteay Meanchey province), and Phnom Preah Sruk Oral (Kampong Speu province).

 The marks were surveying in 2018 and 2021. They have been carving on sandstone shelters and caves that have different names. Those caves are Thmo Bay Sei, Laang Yeay Saksor, and Laang Ta Bos, etc. 

Incised marks in Laang Ta Bos: 

Laang Ta Bos (cave) forms by two blocks of stones (Fig 3). It has incised marks (Fig.4-5). Based on figure 4 (1st and 2nd line), there are more than 20 marks and probably a counting mark. But, the marks below figure 4 and on figure 5 are the crossing marks that could not interpret. 

 Incised marks in Laang Yeay Saksar: 

Laang Yeay Saksar named by the local people (Fig.6-7). It does not have incised marks, but natural erosion marks form different images that look like the eyes and the mouth (Fig.7).

Incised marks in Laang Kumnou:

Laang Kumnou was named according to incised marks. Some people call this cave Laang Tvear Prambei (8 doors cave) based on its exits. Figure 9 shows two men. The left-hand side figure was carving in a standing position with two eyes, a nose, two hair knops, wearing a shirt with both hands raised as dancing. This figure is probably a woman. The second figure has a similar appearance, but the head slightly bows down, both hands raised, wearing a loincloth, a foot has five toes, and probably a man based on incised mark middle of the legs? Besides these two figures, there are incised marks of some square and rectangular shapes, of which 3 of them have crossing mark in the middle. This type of design saw in the house of some minorities in Rattanakiri province. Furthermore, figure 10 is another figure nearby. 

In conclusion, Phnom Laang Bore 12 is an attractive cultural and natural destination. The incised marks are significant. It is not yet dated, but it could be the old marks. It is essential to survey and study the site for more information and confirmation. 

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!