ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលសម្រាប់ការងារពាណិជ្ជកម្ម និងប្រតិបត្តិការអចលនទ្រព្យ ហើយរាល់កិច្ចការនានានឹងសម្រេចផលជាវិជ្ជមានទាំងអស់ ប៉ុន្តែចូរអ្នករក្សាអាកប្បកិរិយាផងដែរ។ លោកអ្នកគួរចំណាយពេល លំហែឲ្យបានច្រើន និងកុំចូលទៅពាក់ព័ន្ធជាមួយជំលោះឲ្យសោះ។ ចំពោះគូរស្នេហ៍អាចនឹងមានការយល់ច្រលំនឹងគ្នាតិចតួច។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីរបស់លោកអ្នកហាក់មានភាពចម្រូងចម្រាស់ប្រទាក់ក្រឡាច្រើន ដូច្នេះសូមព្យាយាមរក្សាចិត្តឲ្យបានហ្នឹងហ្ន៎កុំឆាប់ខឹងឲ្យសោះ បើមិនដូច្នេះទេលោកអ្នកអាចប្រទះរឿងដ៏ធំ។ សម្រាប់អ្នកប្រកបការងារគួរមានអាធ្យស្រ័យ និងទំនាក់ទំនងល្អជាមួយថ្នាក់លើ និងមិត្តរួមការងារដើម្បីពិភាក្សាអំពីបញ្ហា។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកនឹងទទួលបានអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម។ លោកអ្នកអាចមានបញ្ហាតិចតួចផ្នែកហិរញ្ញវត្ថុ ប៉ុន្តែកុំមានការព្រួយបារម្ភ ព្រោះអ្វីៗនឹងអាចដោះស្រាយបាន។ លោកអ្នកគួររៀនគ្រប់គ្រងលុយកាក់ ហើយខំប្រឹងឲ្យបានខ្លាំង ដើម្បីទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។ លើសពីនេះ ទំនាក់ទំនងល្អជាមួយគ្រួសារ ហើយនិងមនុស្សចាស់នឹងជួយជ្រោមជ្រែងលោកអ្នក។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះគឺមានអំណោយផលសម្រាប់មនុស្សដែលធ្វើការក្នុងវិស័យសិល្បៈ និងវប្បធម៌ ហើយសូមព្យាយាមធ្វើការងារប្រកបដោយសមត្ថភាពច្នៃប្រឌិត។ លោកអ្នកគួរទទួលការណែនាំពីថ្នាក់ដឹកនាំ ពីព្រោះវាអាចជួយឲ្យការងាររបស់អ្នកជោគជ័យ។ រាល់បញ្ហានានាមិនអាចរំលងពីភ្នែកត្រចៀកអ្នកបានទេ បើសិនជាអ្នកស្វែងយល់អំពីវាបន្តិច។ អ្នកគួររក្សាសុខភាពបន្តិច ព្រោះអ្នកអាចយាយីពីជំងឺឆ្លង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានានឹងមានដំណើរល្អជាប្រក្រតី។ លោកអ្នកអាចមានមនុស្សច្រណែនបន្តិច ប៉ុន្តែចូរកុំឆ្លងឆ្លើយមិនយូរមិនឆាប់អ្វីៗនឹងល្អប្រសើរ។ អ្នកគួរចំណាយពេលវិភាគស្ថានភាពការងាររបស់ខ្លួន ប៉ុន្តែវៀសវាងនិយាយដើមមិត្តរួមការងារ។ ចំពោះទំនាក់ទំនងសេ្នហាគឺមានស្ថានការហ្នឹងហ្ន៎ជាប្រក្រតី ប៉ុន្តែគួរកុំធ្វើការសម្រេចចិត្តលើអ្វីទាំងអស់ គួររងចាំទើបប្រសើរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារផ្សេងៗ និងការប្រកបអាជីវកម្មរបស់លោកអ្នកដំណើរការល្អជាប្រក្រតី។ អ្នកគួរកំណត់ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងមិត្តរួមការងារក្នុងការពិភាក្សាការងារទូទៅ។ ជាធម្មតាអ្នកមានគោចរក្នុងផ្លូវដែលត្រឹមត្រូវ ប៉ុន្តែគួរយកចិត្តទុកដាក់បទចំពោះពិសោធន៍ និងការប្រកួតប្រជែងជាមួយមិត្តរួមការងារ។ ចំពោះទំនាក់ទំនងស្នេហា គួរស្នេហ៍គួររក្សាទំនាក់ទំនង ហើយជៀសវាងទំនាក់ទំនងខាងក្រៅ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ជោគជាតារាសីរបស់នេះស្ថិតក្នុងកំពូលដ៏ភ្លឺស្វាង ដូច្នេះលោកអ្នកនឹងទទួលបានផលជាវិជ្ជមានគ្រប់ភារកិច្ចទាំងអស់។ ប៉ុន្តែចូរប្រ័យត្នជម្លោះជាមួយមនុស្សនៅជុំវិញខ្លួន។ ចំណុចអវិជ្ជមានមួយចំនួនស្ថិតនៅអមលោកអ្នក ដូច្នេះចូរត្រៀមខ្លួនការពារ និងដោះស្រាយបញ្ហា។ ចំពោះរឿងរ៉ាងស្នេហា អ្នកគួររក្សាអាស្រ័យ និងរក្សាភាពស្ងៀមស្ងាត់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារនានា និងរបររកស៊ីជួញដូរនឹងទទួលបានផលដ៏គាប់ចិត្ត ប៉ុន្តែលោកអ្នកគួរប្រយ័ត្នចំពោះកំហុសដែលកើតឡើងដោយអចេតនា។ មានកិច្ចការខ្លះគួររក្សាភាពស្ងប់ស្ងៀម មិនគួរឲ្យមានការភ្ញាក់ផ្អើល ឬសម្តែងចំពោះមនុស្សជុំវិញខ្លួនទេ។ រាល់បញ្ហានានាដែលកើតឡើង គឺនឹងអាចដោះស្រាយបាន។ លោកអ្នកគួរកុំធ្វើដំណើរឆ្ងាយ ហើយស្នាក់នៅផ្ទះបើមិនមានភារកិច្ចចាំបាច់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការនានាហាក់មានផលជំទាស់ ដូច្នេះលោកអ្នកគួរព្យាយាម និងកុំរងចាំឳកាស គួររត់រកឳកាស។ អ្នកគួរពិភាក្សាវែកញែកការងារតូចធំដោយគំនិតសុទិដ្ឋិនិយម បើមិនដូច្នេះទេជម្លោះដ៏ខ្លាំងក្លាអាចនឹងកើតបានឡើង។ អ្នកគួររកពេលវេលាដើម្បីសម្រាកខ្លះ ហើយក៏ជាពេលសម្រាប់កែប្រែស្ថានការណ៍ផងដែរ។ សម្រាប់ទំនាក់ទំនងស្នេហាក្នុងថ្ងៃនេះអាចមានភាពរកាំរកូសនឹងគ្នាបន្តិចបន្តួច។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងមានតែភាពរីករាយជានិច្ច ហើយកិច្ចការងារ និងមុខរបររកស៊ីជួបតែភាពចម្រើនលូតលាស់ទៅមុខជាលំដាប់។ ប៉ុន្តែអ្វីៗគ្រាប់យ៉ាងអាស្រ័យលើអត្តចារឹក និងអាកប្បកិរិយារបស់លោកអ្នក។ លោកអ្នកគួរព្យាយាមនិយាយទំនាក់ទំនងតែចំពោះប្រធានបទណាដែលលោកអ្នកមានជំនាញ ឬបទពិសោធន៍។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងការធ្វើអាជីវកម្មតូចធំនឹងទទួលផលជាផ្លែផ្លាគួរជាទីមោទន។ ថ្ងែនេះអ្នកគួរបញ្ចេញសមត្ថភាពរបស់អ្នកឲ្យអស់ ព្រោះជាឳកាសចាប់យកកិច្ចការងារធំ។ អ្នកគួរជៀសវាងកុំខ្វល់ខ្វាយជាមួយរឿងតូចតាច ឬមិនមានប្រយោជន៍។ ពេលវេលាសំណាងល្អរបស់អ្នក គឺពេលរសៀល ហើយអ្នកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រឆាំងទប់ស្កាត់នឹងជម្លោះ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះអ្នកអាចបំពេញគ្រប់បំណងប្រាថ្នា និងក្តីស្រមៃ។ បើអ្នកកាន់តែមានសកម្មភាពរស់រវើក លទ្ធផលនឹងកាន់តែប្រសើរ និងជោគជ័យ។ ប៉ុន្តែទោះបីយ៉ាងណាចូរកុំច្រានចោលគំនិតយោបល់របស់អ្នកជុំវិញខ្លួន។ សម្រាប់ទំនាក់ទំនងស្នេហាអ្នកគួរត្រៀមខ្លួនដើម្បីការចែករំលែកទៅដល់គ្នាទៅវិញទៅមក។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព