*ចំណាំ៖ ឆ្នាំទាំង៥ ជូត ថោះ រោង មមី កុរ រាសីឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៤ ឆ្លូវ មមែ វក ច រាសីល្អមធ្យម។
ឆ្នាំទាំង៣ ខាល ម្សាញ់ រកា រាសីស្រុតចុះ។
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកប្រកបការងារ និងអាជីកម្មនឹងទទួលផលល្អណាស់។ ការបណ្តាក់ទុនរកស៊ី ជាមួយដៃគូពាណិជ្ជកម្ម ជួល លក់ បញ្ចាំ និងសេវាកម្មគ្រប់ប្រភេទ គឺបានចំណេញ និងជោគជ័យ ។ ចំពោះរាល់ការចំណាយចាយវាយលោកអ្នកត្រូវគិតគូរឱ្យបានច្បាស់លាស់ជៀសវាងការចំណាយ ទៅលើអ្វីដែលមិនបានការ។ លោកអ្នកជាមន្រ្តីរាជការ វិញនឹងមានការពេញចិត្តពីចៅហ្វាយនាយ និងក្រុមការងារនៅកន្លែងការងារ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត ។ មុខរបរ ការងារ និងអាជីវកម្មរបស់លោកអ្នកក្នុងថ្ងៃនេះបានចំណេញច្រើន និងរាល់ការទំនាក់ទំនងមុខរបរ ការងារ អាជីវកម្ម សេវាកម្មគ្រប់ប្រភេទ និងការចូលហ៊ុនវិនិយោគ នឹងបានសម្រេចបានដូចបំណងប៉ងប្រាថ្នា។ពីនេះសូមលោកអ្នកកុំជឿទុកចិត្តគេខ្លាំងពេក អាច បណ្តាលឱ្យបាត់បង់លាភសក្ការៈ និងតួនាទី ។ សូមរក្សាទំនាក់ទំនងល្អជាមួយមនុស្សដែលធ្លាប់ជួយអ្នក នៅពេលមានអាសន្ន។សូមរក្សានិងឱ្យតម្លៃមនុស្សដែលនៅជុំវិញជាពិសេសក្រុមគ្រួសារ។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះរាល់ការងារ និងអាជីវកម្មគឺបានផលល្អ ណាស់ ។ ថ្ងៃនេះ សម្រាប់ការងារបណ្តាក់ទុនរកស៊ី និងទិញចូល លក់ចេញ ជួលបញ្ចាំ ខ្ចីចងការប្រាក់ និងសេវាកម្មគ្រប់ប្រភេទគឺបានចំណេញ និងមានភាពរលូន។ចំពោះដៃគូស្នេហាមានភាពល្អូកល្អឺន ផ្អែមល្ហែមដូចទឹកឃ្មុំ។ សូមរក្សាចិត្តកុំសៅហ្មងនឹងរឿងអវិជ្ជមានដែលកើតមានឡើងគឺត្រូវបំភ្លេចចោលចុះ អ្វីៗនឹងប្រសើរឡើង។ ទោះបីជាយ៉ាងណាក៏ដោយត្រូវហ៊ានសម្រេចិត្តធ្វើអ្វីមួយដោយភាពត្រឹមត្រូវ និងច្បាស់លាស់នោះភាពជោគជ័យ នឹងកើតមានឡើង។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ ការងារនិងអាជីកម្មគ្រប់ប្រភេទរបស់លោកអ្នក នឹងបានផលល្អ ។ ហើយរាល់ការបណ្តាក់ទុន សម្រាប់វិនិយោគក្រុមហ៊ុន ទិញ លក់ ជួល បញ្ចាំ គ្រប់ប្រភេទ គឺបានទទួលចំនេញ និងមានភាពជោគជ័យ ។ លើសពីនេះទៀត សូមលោកអ្នក រក្សាភាពអត់ធ្មត់ធ្វើអ្វីត្រូវមានការគិតឱ្យបានត្រឹមត្រូវ ព្រមទាំងប្រយ័ត្នប្រយែងនិងស្តាប់យោបល់របស់ក្រុមការងារដែលមានគំនិតល្អៗ ដែលជួលដល់ការរកទទួលឱ្យបានប្រសើរ។ក្រៅពីនេះសូមគិតបែបវិជ្ជមានជានិច្ច មិនថារឿងនោះតូច ឬធំត្រូវឈលើគោលជំហរត្រឹមត្រូវនិងសន្តិវិធី សូមថែរក្សាសុខភាព និងផ្លូវចិត្តឱ្យបានល្អ។
សម្រាប់លោកអ្នក ដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ គ្រប់ការងារ អាជីវកម្ម លោកអ្នក នឹងបានផលល្អណាស់ ។ គ្រប់ទំនាក់ទំនងការងារ មុខរបរអាជីវកម្ម សហគ្រាស សាជីវកម្ម ទិញចូល លក់ចេញ បញ្ចាំ ជួល សេវាកម្មគ្រប់ប្រភេទ គឺបានចំណេញយ៉ាងច្រើន និងមានគាំទ្រពីអតិថិជន ពេញទំហឹង។ ក្រៅពីនេះលោកអ្នកដែលធ្វើការជាមន្រ្តីរាជការ នឹងត្រូវបានទទួលការកោតសរសើរទៅលើសមត្ថភាពពីចៅហ្វាយនាយ។លើសពីនេះទៀតលោកអ្នកត្រូវបន្តការពង្រឹងពង្រីកការទំនាក់ទំនងជាមួយនឹងអតិថិជនឱ្យបានល្អប្រសើរ និងធ្វើអ្វីដែលជាមានប្រយោជន៍អាជីពការងារ អាជីវកម្មលោកអ្នក។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះកិច្ចការ និងអាជីវកម្មរបស់លោកនឹងទទួលបានផលល្អ ចំពោះការទំនាក់ទំនង អតិថិជន និងដៃគូរកស៊ី វិនិយោគធំតូច ទិញចូល លក់ចេញ បញ្ចាំគឺមានភាពរលូន និងបានផលចំណេញ ។ ចំពោះលោកអ្នកដែលធ្វើមន្រ្តីរាជការនឹងទទួលបានការលើសរសើរពីចៅហ្វាយនាយ។ សូមរក្សាការគិតតាមបែបវិជ្ជមាន និងកុំសេពគប់មនុស្សដែលនាំឱ្យខាតបង់កិត្តិយស និងពេលវេលា។ ក្រៅពីនេះគឺត្រូវហ៊ានសម្រេចិត្តធ្វើអ្វីមួយដោយភាពត្រឹមត្រូវ និងច្បាស់លាស់នោះភាពជោគជ័យ នឹងកើតមានឡើង។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ រាល់ការងាររកស៊ីអាជីវកម្មសម្រាប់ថ្ងៃនេះ របស់លោកអ្នក ទទួលផលល្អគួរជាទីពេញចិត្ត ។រាល់ការបណ្តាក់ទុនវិនិយោគ តូច ធំ ទិញចូល លក់ចេញ សេវាកម្មគ្រប់ប្រភេទនៅតាមហាង នឹងបានចំណេញ និងមានលាភសំណាង ។ សូមលោកអ្នកកុំចំណាយលុយខ្ជះខ្ជាយទៅលើរឿងឥតប្រយោជន៍ ដែលធ្វើឱ្យខ្វះខាតនាថ្ងៃខាងមុខ ប៉ុន្តែសូមរក្សាឱ្យបាននូវតម្លៃថ្លៃថ្នូរ និងប្រព្រឹត្តិអំពើល្អ ដែលនាំឱ្យលោកអ្នកបានសេចក្តីសុខចម្រើន និងមានភាពរុងរឿងនៅក្នុងជីវិតជារៀងដរាប ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះ ការងារ និងអាជីវកម្ម របស់លោកអ្នក បានផលល្អ ។ រាល់ការទំនាក់ទំនងសម្រាប់ការធ្វើអាជីវកម្ម និង ពាណិជ្ជកម្ម តូចធំ រាល់ទំនិញទិញចូល លក់ចេញ ជួលបញ្ចាំ សេវាកម្មគ្រប់ប្រភេទ នឹងបានសមប្រកប និងចំណេញច្រើន ។ ពីនេះលោកអ្នក ត្រូវយកចិត្តទុកដាក់ចំពោះក្រុមការងារនៅក្នុងក្រុមហ៊ុន និងស្ថាប័ន និង ក្រុមគ្រួសារឱ្យមានសប្បាយរីករាយ ។ សូមរក្សាសុខភាពឱ្យបានល្អ និងរ ផ្តល់តម្លៃ លើកទឹកចិត្តដល់មនុស្សដែលមានគុណបំណាច់ក្នុងការបំពេញការងារបានល្អ។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងល្អមធ្យម ។ ថ្ងៃនេះ ការងារនិងអាជីកម្មគ្រប់ប្រភេទរបស់លោកអ្នក ទទួលបានផលល្អ។ រាល់ការបណ្តាក់ទុន សម្រាប់វិនិយោគ ក្រុមហ៊ុន តូច ធំ ទិញ លក់ ជួល គ្រប់ប្រភេទគឺបានសមប្រកប និងចំណេញច្រើន។ ។លើសពីនេះចំពោះគូស្នេហ៍វិញមានភាពផ្អែមល្ហែម។ ក្រៅពីនេះលោកអ្នកដែលធ្វើការជាមន្រ្តីរាជការ ទទួលបានការកោតសរសើរ និងផ្តល់តម្លៃខ្ពស់ពីសហការី និងចៅហ្វាយនាយ ។ ។ក្រៅពីនេះលោកអ្នកមិនត្រូវប្រើពាក្យ សម្តីមិនសមរម្យជាមួយបុគ្គលិក និងអតិថិជនដែលជាទ្រព្យសកម្មរបស់អង្គភាពឬក្រុមហ៊ុន។ សូមរក្សាសុខភាពឱ្យបានល្អ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ ។ រាល់ការងារ អាជីវកម្មរបស់លោកអ្នកគឺមិនបានសមប្រកបគួរជាទីពេញចិត្ត។ គ្រប់ការទំនាក់ទំនង ជាមួយដៃគូរកស៊ីពាណិជ្ជកម្ម គ្រប់ប្រភេទ និងរាល់ការទិញ លក់ ជួល បញ្ចាំ នឹងសេវាកម្មផ្សេងៗនឹងមានភាពរអាក់រអួល។ លើសពីនេះ អ្នកកុំរឹងប្រកែកតវ៉ាគ្មានហេតុផលជាមួយមនុស្សនៅជុំវិញខ្លួន ប៉ុន្តែត្រូវរៀនរបត់បែននៃការគិតនឹងជួយឱ្យអ្នកស្វែងរកដំណោះស្រាយដែលល្អដែលត្រូវនឹងស្ថានភាព និងនៅក្នុងកំឡុងនេះត្រូវគិតគូរពីសុខភាពផងដែរ។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះគ្រប់ការងារ អាជីវកម្ម របស់លោកអ្នក ដែលប្រកប របរអាជីវកម្មតូចធំ និងការបណ្តាក់ទុន ឬធ្វើកិច្ចការជាមួយនឹងការលក់ចេញទិញ ចូលទំនិញ គ្រប់ប្រភេទគឺមិនសូវកាក់កប ។ ចំពោះដៃគូស្នេហាគឺមានភាពគ្រោតគ្រាត ។ ម៉្យាងទៀតមនុស្សនៅជុំវិញខ្លួនគឺត្រូវចេះជួយយកអាសាគ្នាទៅវិញទៅមក។ សូមយក ចិត្តទុកដាក់លើសុខភាពឱ្យបានល្អនិង ថែរក្សាផ្លូវចិត្តឱ្យបានល្អដើម្បីអាយុវែង ។លើសពីនេះទៀតលោកអ្នកត្រូវខិតខំការពារនូវផលប្រយោជន៍រួមសម្រាប់ការងារ។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ ។ លោកអ្នកដែលប្រកបការងារ និងអាជីវកម្ម នឹងមិនបានសមប្រកបទេ។ រាល់ការបណ្តាក់ទុន ជាមួយម្ចាស់អាជីវកម្ម សេវាកម្ម ទិញ លក់ ជួល ផ្សេងៗ នឹងមានការបង់ខាត ។ សូមលោកអ្នក បន្តជំរុញការទំនាក់ទំនងល្អជាមួយមនុស្សដែលមានប្រយោជន៍ដល់ការងារ និងមានគំនិតគិតបែបស៊ីជម្រៅលើរបរអាជីវកម្ម ដែលតែងតែផ្តល់ការប្រឹក្សាច្បាស់លាស់ និងទេពកោសល្យខ្ពស់ ។លើសពីនេះលោកអ្នកត្រូវប្រយ័ត្នកុំជឿទុកចិត្តជាមួយអ្នកដទៃខ្លាំងពេកអាចបណ្តាលមានការខាតបង់។