ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ជាផ្នែកមួយនៃតំបន់ការពារធម្មជាតិមានផ្ទៃដីសរុបចំនួន ៣៧៥០០ហិចតា និងមានតួនាទីសំខាន់សម្រាប់ការរក្សាលំនឹងបរិស្ថាននៅតំបន់អង្គរ ដោយសារប្រភពធនធានដ៏សម្បូរបែប ដូចជា ព្រៃឈើ ប្រភពទឹកនិងធនធានជីវៈចម្រុះ។ ម៉្យាងទៀតឧទ្យានជាតិភ្នំគូលែនក៏ជាទីតាំងប្រវត្តិសាស្ត្រដ៏មាន សារៈសំខាន់មួយដែលបានរក្សាទុកនៅមរតកវប្បធម៌រូបីជាច្រើនប្រភេទដូចជា ប្រាសាទបុរាណ និងស្ថានីយបុរាណជាច្រើនកន្លែង ដែលមានមានន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ជាពិសេសជាទីតាំងយកថ្មដ៏ធំបំផុតសម្រាប់ការកសាងប្រាសាទនៅតំបន់អង្គរ។
ភូមិសាស្ត្រតំបន់ភ្នំគូលែន ជាប្រភេទភ្នំថ្មភក់ មានបណ្តោយ៥០គីឡូម៉ែត្រ និងទទឹង១៨គីឡូម៉ែត្រ។ ភ្នំគូលែនជាប្រភេទថ្មភក់ ដែលមានកំណត់សំគាល់អក្សរ J1 K1ss ស្ថិតនៅស័កទី២ (Mesozoic Era) ក្នុងសម័យ ជូរ៉ាស៊ីក បន្តមកសម័យគ្រេតាស៊ឺស (Jurassic and Cretaceous ) ដែលមានអាយុកាលចន្លោះ ៦៥,៦ ទៅ១៩៩,៦លានឆ្នាំ នេះចំពោះតែអាយុថ្មនៃភ្នំគូលែន។
ខ្ញុំបានទៅដល់តំបន់នោះឆ្នាំ២០១៥ នេះគឺជាផ្នែកមួយនៃស្ថានីយយកថ្ម ថ្មអណ្តូងដែលស្ថិតនៅភូមិទឹកលិច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ដែលមានចំនុចនិយាមកា X 413573- Y 1491378, X 413883- Y 1491041 ឡើងទៅកាន់ចង្កេះភ្នំ ដែលនៅក្បែរភូមិថ្មជ្រួញ ខាងលើភ្នំគូលែន។ ទីតាំងយកថ្ម មានជាកន្លែងតូចៗ ខ្លះក៏ធំមានទំហំរាប់រយម៉ែត្រ ក្លាយជាវាលមានស្បូវដុះមើលសឹងមិនដឹង ខ្លះជីកក្លាយជាស្រះ ខ្លះមានលក្ខណៈដូចកាំជណ្តើរ។
ដែលយើងបានប្រទះឃើញកន្លែងកាត់ថ្ម ចន្លោះពីភូមិឆ្ពោះទៅចង្កេះភ្នំ ដែលចម្ងាយប្រមាណ២គីឡូម៉ែត្រ និងទីតាំងខ្លះជាវាលថ្មរាបស្មើ។ ការជីកយកថ្មនេះ ស្ថិតនៅសងខាងផ្លូវ១ ដែលគេហៅថាផ្លូវដំរីយំ។ ចំពោះឈ្មោះនេះពិតជាមានការចាប់អារម្មណ៍ណាស់ តើវាអាចមានទំនាក់ទំនងនិងសកម្មភាពដែលមានកាលពីអតីតកាលដែរឬទេ? បើពិនិត្យស្ថានភាពផ្លូវនេះវិញវាមានលក្ខណៈជម្រាលអាចឱ្យរទេះបរបាន ឬអូសថ្ម។ វិសាលភាពនៃតំបន់យកថ្មនៅខាងកើតភ្នំគូលែន ចាប់ពីអូរថ្មដាប់ នៅក្បែរប្រាសាទបេងមាលា បន្តមកថ្មអណ្តូង និងទៅកាន់ផ្លូវដូនឥន្ទ្រ ដែលមានចំងាយប្រមានណ៨គីឡូម៉ែត្រ ដែលនេះជាវិសាលភាពដ៏ធំធេង។
ចំពោះទីតាំងដាប់ថ្មមានជាច្រើនទីតាំងនៅក្នុងប្រទេសកម្ពុជា ដូចជាទីតាំងយកថ្មភក់ និងទីតាំងយកថ្មបាយក្រៀមជាដើម។ កន្លែងយកថ្មមួយចំនួនស្ថិតនៅមិនឆ្ងាយពីទីតាំងប្រាសាទ ដូចជាប្រាសាទព្រះវិហារ ការយកថ្មសាងសង់ប្រាសាទនៅនឹងទីតាំងផ្ទាល់តែម្តង។ ប៉ុន្តែប្រាសាទក្នុងរាជធានីអង្គរ ថ្មដែលយកមកសាងសង់ប្រាសាទនោះមានចំនួនច្រើនអនេក និងបន្តពីសម័យកាលមួយទៅសម័យកាលមួយ ហើយទីតាំងយកថ្មដ៏ធំមួយសម្រាប់បម្រើការសង់ប្រាសាទក្នុងសម័យអង្គរនោះគឺ នៅតំបន់ភ្នំគូលែននេះឯង។
ថ្មដែលដាប់នោះ គេបានជ្រើសរើសទីតាំងដែលថ្មមានគុណភាព និងជាថ្មដែលមានលក្ខណៈប្រសើរសម្រាប់សំណង់។ ផ្នែកខាងលើនៃស្រទាប់ថ្មត្រូវបានដាប់ចេញសម្អាត។ គេឆ្កូតជាស្នាមបន្ទាត់២នៅខាងលើថ្ម ដែលជាស្លាកស្នាមសម្រាប់ការដាប់ចេញ។ គេដាប់ថ្មនោះចេញជាចង្អូរ ដែលមានទទឹង១០ស.មទៅ២០ស.ម អាស្រ័យទៅលើទំហំថ្មដែលគេចង់បាន។
គេដាប់ជាចង្អូរព័ទ្ធជុំវិញជា៤ជ្រុងដូចដុំឥដ្ឋ តាមទំហំដែលគេចង់បាន។ ទើបគេដាប់ផ្នែកខាងក្រោមសម្រាប់យកចេញ។ តាមរយៈភស្តុតាងដែលបានឃើញនៅតំបន់នោះ យើងក៏បានជួបប្រទះបំណែកថ្មភក់តូចៗនៅក្បែរទីតាំងដាប់ថ្មដែរ នេះអាចបញ្ជាក់ថា ក្រោយពេលដែលបានគាស់ចេញ ថ្មទាំងនេះត្រូវបានដាប់សំអាតជាដំណាក់កាលរួចទើបដឹកជញ្ជូនចេញ។
នៅតំបន់ភូមិទឹកលេច យើងបានប្រទះបំណែកថ្មជាច្រើននៅសេសសល់នៅទីនោះ បំណែកខ្លះក៏បានដាប់ពាក់កណ្តាលសម្រេចក៏មានដែរ។ យើងធ្លាប់ជួបប្រទះបំណែកសសរពេជ្រដែលបានដាប់ជារាង៨ជ្រុង ប៉ុន្តែត្រូវបានបាក់សល់បំណែកមួយកង់ នេះអាចបញ្ជាក់អំពីការដាប់ថ្មនៅក្នុងសម័យអង្គរផងដែរ។ ឧបករណ៍ដែលប្រើប្រាស់សម្រាប់ដាប់ថ្មនៅសម័យនោះ ប្រហែលជាគេអាចប្រើជាឧបករណ៍ ភឹងដែក ដ្បិតឧបករណ៍មានបង្ហាញមានបង្ហាញលើចម្លាក់ជញ្ជាំងនៅថែវខាងលិចនៃប្រាសាទបាយ័ន។
ហើយរហូតមកដល់បច្ចុប្បន្នឧបករណ៍ ភឹងដែក ក៏ឃើញមានគេប្រើ (មានលក្ខណៈប្រហាក់ប្រហែល និងដែកស្បែង)។ តាមរយៈចម្លាក់ប្រាសាទសាទបាយ័ននៅថែវខាងជើងយើងឃើញថា គេប្រើប្រាស់ញញួរ ដែកបាប់ និងឧបករណ៍មួយទៀតមានលក្ខណៈដូចជាពូថៅ ប្រហែលជាដឹង។
ការដឹកជញ្ជូន តំបន់ភូមិទឹកលេច ស្ថិតក្បែរប្រាសាទបេងមាលា ជាទីប្រជុំនៃផ្លូវបុរាណ ដែលមានពីក្រុងអង្គរមកកាប់ប្រាសាទបេងមាលា ពីបេងមាលាទៅកាន់ព្រះខ័នកំពង់ស្វាយ និងពីបេងមាលាឆ្លងកាត់ក្បែរកោះកេរ ទៅកាន់ប្រឡាវ។ ការដឹកជញ្ជូនអាចប្រើប្រាស់ផ្លូវបុរាណនេះ ដែលមានចំងាយប្រមាណ៤០គីឡូម៉ែត្រ ដោយប្រើរទេះគោ ក្របី ឬរទេះដំរីជាដើម។ យើងឃើញចម្លាក់មួយនៅប្រាសាទបន្ទាយឆ្មារនៅថែវខាងត្បូងឈៀងខាងលិចស្តីអំពីការអូសចម្លាក់លិង្គធំៗ ដោយដំរី ។
តំបន់យកថ្មនៅភាគខាងកើតភ្នំគូលែននៅមានពត៌មានជាច្រើនផ្សេងៗទៀតដែលស្ថិតនៅចាអាថ៌កំបាំង គួរមានការសិក្សាលំអិត ដែលមានបរិវេណប្រមាណ៣គុណនិង៨គីឡូម៉ែត្រ។ ហើយទីតាំងនេះជាការដ្ឋានកាប់ថ្មដ៏ធំសម្រាប់សំណង់ប្រាសាទបុរាណនៅតំបន់អង្គរ។ ក្រៅអំពីការដាប់ថ្មក៏មានភស្តុតាងនៃវត្ថុប្រើប្រាស់មួយចំនួនដែលនៅសេសសល់ក្នុងតំបន់នោះផងដែរ។
——————————
Thmor Andong: The quarry site for the temples
The area of Phnom Kulen is about 50 by 18 kilometers. The mountain itself is sandstone and could be known as J1 K1ss in the Mesozoic Era of Jurassic and Cretaceous. It is between 65.6 to199.6 million years. Phnom Kulen area was an important quarry site. For instance, the Thmor Andong quarry locates in Tek Lech village, Beng Mealea commune, Svay Leu District, Siem Reap province. It is in the coordinate of X413573 – Y1491378, and X413883 – Y1491041. Also, it is close to Thmor Chrounh village at the foot of Kulen mountain.
Some quarry sites in the area are small, and some are huge. Presently, some quarries became the rice fields, the ponds, and some are in ladder shape. The quarry site runs from the village to the foot of the mountain. It is about 2 kilometers and along both sides of the road. The slope of the road is suitable for the carts and also moving the stone. The road calls Crying Elephant Road. This toponym seems to relate to the historical background of the area
The quarry site at the east of Kulen mountain is huge. It runs from O Thmar Dab to Thmor Andong and continues to Don En road. Some quarries are close to the temple. For instance, the quarry site of Prasat Preah Vihear.
Good quality stone is selected for both the temple and the statue. Generally, the first layer or the surface of the stone is removed. Then, the size of the stone is marked. Later, the straight lines of 10 to 20 cm in width were made around the selected size to provide the space to cut the stone. The remaining small pieces of the stone at the site could suggest that the stone block was cleaned before moving to the construction site. Additionally, some quarries found unfinished artifacts. For instance, a fragment of an unfinished octagonal shape column of the Angkor period was found in the quarry of Tek Lech village.
In the present, a tool to cut the stone is Iron Poerng (Similar to Dek Sbeng or big chisel). This tool was carving on the wall of the Bayon temple. Also, this bas-relief shows some tools such as hammer, chisel, and axe.
The transportation of the stone from this area could be along a road near the Beng Mealea temple. This road runs from Angkor to Beng Mealea and Preah Khan Kampong Svay, and from Beng Mealea to Koh Ker and continues to Laos.
In conclusion, the quarry site east of Kulen mountain has a lot of information to be studied. One of them is about 3 by 8 kilometers and was a quarry site for Angkor Wat temple.
អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ