រឿង រាមកេរ្តិ៍ ខ្មែរ ជារឿងដែលមានខ្លឹមសារពាក់ព័ន្ធនឹងសីលធម៌និងយុត្តិធម៌សង្គមឆ្លុះបញ្ចាំងពីច្បាប់កម្មផល និងបង្កប់នូវសកម្មភាពនិងគតិយុត្តិធម៌ សេចក្តីស្រឡាញ់ ភាពស្មោះត្រង់ ជាពិសេសបង្ហាញតាមរយៈតួអង្គព្រះរាម ដូចជាការផ្តល់ឱ្យពាលីនិងរាពណ៍នូវព្រះរាជពិធីសពដ៏សមរម្យដែលអង្គក្សត្រត្រូវទទួលបាន។ នៅក្នុងឈុតមួយទៀតព្រះរាមពុំព្រមសម្លាប់ តរកៈ តាមសំណើរបស់ឥសីវិស្វាមិត្រ ដោយសារ តរកៈ ជាស្ត្រី ដែលធ្វើឱ្យព្រះរាមមានកំហុសប្រសិនបើព្រះរាមសម្លាប់នាង។ យ៉ាងណាមិញ ឈុតពាលី ជាឈុតមួយដែលចោទទៅលើកេតនភណ្ឌរបស់ព្រះរាមជាតួអង្គអវតារក្នុងយុត្តិធម៌និងមនុស្សធម៌។ តាមការស្នើរបស់សុគ្រីព ព្រះរាមសម្លាប់ពាលី ដែលមិនមែនជាសត្រូវ បាញ់ពាលីពីក្រោយដោយគ្មានទាំងការវាយតទល់នឹងគ្នាផង។
ពាលី ស្តេចស្វាពណ៌បៃតង គ្រងរាជនៅខាស់ខិនបុរី ជាព្រះរាជបុត្ររបស់ព្រះនាងកញ្ជនានិងព្រះឥន្ទ្រ ទើបមានស្បែកនិងមុខពណ៌បៃតង។ ពាលី ជាបងរបស់សុគ្រីព (ម្តាយជាមួយ ឪពុកទីទៃ) ព្រះរាជបុត្ររបស់ព្រះនាងកញ្ជនានិងព្រះអាទិត្យ ទើបមានស្បែកនិងមុខពណ៌ក្រហម។ សាច់រឿងក៏បានបង្ហាញថា ព្រះឥសូរ បានប្តូរឈ្មោះស្តេចស្វានេះទៅជា «ពាលីធិរាជ្យ» ដែលមានន័យថា «អ្នកមានកម្លាំងឫទ្ធីខ្លាំងក្លា» ព្រមទាំងបានឱ្យត្រីសូលមួយទៅពាលីផង។ ពាលី បានរៀបព្រះរាជាភិសេកជាមួយនឹងតារាទេពី ប្រឆាំងនឹងបំណងរបស់ព្រះឥសូរ។ យើងគួរធ្វើការកត់សម្គាល់ថាមានឯកសារខ្លះបានបញ្ជាក់ថា តារាទេពីជាមហេសីរបស់សុគ្រីពពីអតីតជាតិ។ នៅក្នុងឯកសាររបស់លោក Sven Broman លោកបាននិយាយថា ពាលីក៏ជាព្រះស្វាមីរបស់ព្រះនាងមណ្ឌោគិរី មុនពេលព្រះនាងក្លាយជាព្រះមហេសីរបស់រាពណ៍។ ជាមួយនឹងពាលី ព្រះនាងមណ្ឌោគិរី មានព្រះរាជបុត្រមួយព្រះអង្គគឺ អង្គទ ដែលមានស្បែកនិងមុខពណ៌បៃតង។ មួយវិញទៀត លោក François Martini ថា អង្គទ ជាកូនរបស់តារាទេពី។
មកដល់ចំណុចមួយក្នុងរឿងរាមកេរ្តិ៍ នៅពេលទូភី ដែលជាក្របីពណ៌ខៀវចូលក្នុងសួនរបស់ពាលី ពាលីបានដេញនិងប្រយុទ្ធជាមួយទូភី អស់រយៈពេល៧យប់ ៧ថ្ងៃ ដោយពុំមានឈ្នះចាញ់។ ការប្រយុទ្ធនោះក៏បានបន្តទៅក្នុងរូងភ្នំមួយ។ មុននឹងចូលក្នុងរូងភ្នំដើម្បីបន្តការប្រយុទ្ធ ពាលីបានប្រាប់ទៅប្អូនរបស់ខ្លួន សុគ្រីព ឱ្យបិទសន្ធប់ច្រករូង រួចនៅចាំខាងក្រៅ។ សុគ្រីព នឹងបើកច្រករូងនោះវិញ ប្រសិនបើឃើញឈាមក្រហមហូរចេញពីរូងភ្នំ បញ្ជាក់ថាជាឈាមរបស់ពាលី ដែលត្រូវបានសម្លាប់ដោយទូភី។ ប្រសិនបើឈាមនោះមានពណ៌ខៀវខ្មៅ នោះជាឈាមរបស់ទូភី។ ទីបញ្ចប់ សុគ្រីពបានឃើញឈាមក្រហមហូរចេញពីរូងក្រោយពីពេលដែលទូភីត្រូវបានពាលីសម្លាប់។ ដោយទឹកភ្លៀងបានលាយជាមួយនឹងឈាមក្របី ហើយក៏ប្រែពណ៌ទៅជាក្រហម សុគ្រីពបានគិតថានោះជាឈាមរបស់ពាលី សន្មតថាបងរបស់ខ្លួនត្រូវបានទូពីសម្លាប់ ក៏បិទខ្ទប់រូងភ្នំយ៉ាងណែន។ ពាលីចាំនិងងឿងឆ្ងល់ថាហេតុអ្វីបានជាសុគ្រីពមិនបើកច្រករូង។ ពេលនោះ ពាលីបានកាត់កទូភី រួចវាយផ្ទប់មួយទំហឹងទៅនឹងថ្មដែលបិទមាត់រូងរួចហើយក៏ចេញមកក្រៅ។ ពាលីខឹងយ៉ាងខ្លាំង ពេលដែលបានចេញមកដល់ខាងក្រៅ ហើយចោទសុគ្រីពថាមានបំណងចង់សម្លាប់ខ្លួន រួចក៏ទះកំផ្លៀងសុគ្រីព។
សុគ្រីពយំ រួចរត់នៅសុំជំនួយពីព្រះរាមដើម្បីសងសឹកពាលីចំពោះអ្វីដែលពាលីបានធ្វើមកលើខ្លួន។ ពាលីបានដណ្តើមយកបល្ល័ង្គរបស់ប្អូនខ្លូន ហើយត្រូវបានព្រះរាមសម្លាប់ដោយបាញ់សរព្រហ្មាទៅលើពាលី។
នៅក្នុងរឿងរាមកេរ្តិ៍ ពាលីគឺជាស្តេចស្វាមួយដែលមានអំណាចសម្បើមខ្លាំងក្លា។ ដោយមានការប្រទានពរពីព្រះវិស្ណុ ពាលីមានកម្លាំងគ្មានដែនកំណត់ ហើយគ្មាននរណាអាចផ្គូរផ្គងបាន។ តាមការបកស្រាយរបស់ Narayan ពីបុរាណកាលមក ទេវតានិងយក្សបានព្យាយាមកូរសមុទ្រដើម្បីយកទឹកអម្រឹត ដោយប្រើភ្នំព្រះសុមេរុជាទម្រ ប៉ុន្តែគេមិនអាចបង្វិលត្បាល់ដែលជាជន្ទល់នោះបាន។ តាមការស្នើសុំពីទេវតា ពាលីបានច្រានអ្នកទាំងអស់ចេញ ហើយបង្វិលត្បាល់នោះរហូតទទួលបានទឹកអម្រឹត ដែលទេវតាបានសោយនិងរួចផុតពីសេចក្តីស្លាប់។
នៅលើជញ្ជាំងប្រាសាទអង្គរវត្តនិងប្រាសាទបាយ័ន មានចម្លាក់រឿងកូរសមុទ្រទឹកដោះ ដែលបង្ហាញតួអង្គព្រះវិស្ណុ (ជារូបសត្វអណ្តើក អវតារនៃព្រះវិស្ណុ) នៅចំកណ្តាលជាមួយនឹងភ្នំ មន្ទរៈ ស្ថិតនៅក្រោមស្នូលកូរ សត្វពស់ឬនាគក្បាលប្រាំ វ៉ាសុគី។ នៅខាងក្បាល អសុរៈ សុក្រាចារ្យ ព្រះរាជគ្រូនៃពួកអសុរៈរូបរាងធំ ក្បាលច្រើន ប្រកបដោយកម្លាំងខ្លាំង ចាប់ផ្នែកខាងក្បាលពស់/នាគ ដោយដៃឆ្វេងទាញដងខ្លួននិងដៃស្តាំត្រកងពពារ វ៉ាសុគី។ តួអង្គស្វា (បៃតង) ពាលី កាន់កន្ទុយពស់/នាគ វ៉ាសុគី ប្រកបដោយកម្លាំងពលំខ្លាំងក្លា ដៃស្តាំចាប់លើកកន្ទុយពស់/នាគឡើង និងដៃឆ្វេង ត្រកងដងខ្លួន វ៉ាសុគី ឯជើងទាំងពីរទប់ជ្រែងលំនឹងយ៉ាងមាំមួនស្វាហាប់។ យើងគួរធ្វើការកត់សម្គាល់ថា មានឯកសារខ្លះនិងការសម្តែងសិល្បៈទស្សនីយភាពខ្លះបង្ហាញពីតួអង្គអសុរៈ សុក្រាចារ្យ ជា រាពណ៍ និង ស្វានេះជា ហនុមាន ទៅវិញ (មិនមែនជា ពាលី)។ នៅក្នុងទេវកថា កូរសមុទ្រទឹកដោះ ពាលី (ស្វាបៃតង) ជាបុត្ររបស់ព្រះឥន្ទ្រនិងជាបងរបស់ សុគ្រីព (ស្វាក្រហម)។ នៅក្នុងរឿងកូរសមុទ្រទឹកដោះ លោក សេង សោត បានសរសេរថា «ព្រះឥន្ទ្របានសំណូមពរឱ្យពាលិន ជួយខាងទេវៈ ដោយសារកាលនោះ ពាលិន មានកម្លាំងខ្លាំងក្លា ប៉ុន្តែពុំទាន់ក្លាយជាស្តេចគ្រប់គ្រងលើពួកអសុរៈនៅឡើយ»។
——————————————
THE ATTRIBUTE OF PEALI
The Khmer Reamker is a moral tale and social justice, reflecting the laws of karma embedded true and just actions, love, and loyalty, particularly justified by the protagonist Preah Ream (Rāma), whose saintly acts include, for instance, the funerals of Peali (Bālī) and Reap (Rāvana). Being his enemies, Preah Ream stressed upon giving the deceased warriors (Peali and Reap) their proper royal funeral, the rite due to the royal dead (Gaer 1954:165-166). Earlier, Preah Ream refused to slay Tarakakk, at the request of Eysey Visvamitt, for she was a woman. And that would have made him wrong to commit such an act against a woman.
However, the Peali Section is, perhaps, the most troublesome. In this part of the story, several questions are raised about Preah Ream’s godly attribute of being just and humane. Following Sukrip’s summons, Preah Ream killed Peali whom he never knew, and who was not his enemy; it was not even a fair face-to-face fight.
Peali [Bālī] (Sanskrit, Vālin) is the green King of the monkeys, ruling over Khahkhinn Borey or the City of Khahkhinn (Sanskrit, Kishkindha). He is the son of Anchana and Indra from whom he is inherited the green skin and face. Peali is the older half-brother of Sukrip (Sugrīva), the son of Anchana and Preah Atitt (the Sun) from whom he is inherited the red skin and face. According to the story, his name was changed by Preah Eysaur to Peali Thireach, meaning “The Strong One,” and presented him with a trident. Peali was married to Tara or Tara Tepi, the “Diamond Star,” a heavenly maiden, against the will of Preah Eysaur (Narayan 1972: 113; Leang n.d.: 15). It should be noted that Tara or Tara Tepi was also mentioned as being the wife of Sukrip, or actually was the wife of Sukrip in the previous life (Chheng 1998: 21, 22, 37). In another account, Peali also had Mundokiri before she married Reap, and bore him a son (also green skin and face) Angkut (Angada) (Broman 1996: 28-29). Martini gave a different account on the motherhood of Angkut, being Tara, the Diamond Star (1978: 241).
At one point in the Ramayana story, when the blue water buffalo named Touphi (Dūpī) entered his garden, Peali chased him and engaged in a long and fierce seven-day and seven-night fight without having a winner. The fight was then carried on further in a cave. Before going into the cave, Peali summoned his brother Sukrip to lock the cave and wait outside, and Sukrip should open the cave only if he saw red blood flowing out of the cave, indicating Peali’s blood, and that he must have been killed by Touphi. If the blood is blue-black, it would be that of Touphi. Finally, Sukrip saw the red blood flowing out of the cave, as when Touphi was killed by Peali, it was raining, and the rain waters were mixed with the buffalo’s blood then became red. This indeed made Sukrip think that it was his brother’s blood, and assuming that Peali was killed by Touphi, and therefore, locked the cave tight. Peali waited and wondered why Sukrip did not open the cave. He then cut off Touphi’s head, smashed it against the cave boulder, and forced his way out of the cave. Peali was furious as he came out, accusing Sukrip of trying to kill him and slapping him on the face.
Sukrip wept, ran away, and went to summon Preah Ream to revenge Peali for his action. Peali usurped his brother Sukrip’s throne and was killed by Preah Ream’s (Rama) power arrow known as Sar Prummea (សរព្រហ្មា) shot from the back without a fair fight while Peali was duelling with Sukrip (Broman 1996: 34; Gaer 1954: 102; Leang n.d.: 16).
In the Ramayana story, Peali is a very powerful monkey king. Blessed by Lord Wishnu, he possesses unlimited strength that no one can match. As Narayan described it, in ancient times, when the gods and demons tried to churn the ocean to obtain nectar, using mount Meru as a churning rod, they were unable to move the churner. Peali on an appeal by the gods pushed aside everyone and turned the churner until nectar was obtained, which the gods consumed and were free from death (1972: 99-100).
អត្ថបទដើម៖ បណ្ឌិត សំ សំអាង