ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៤រោច ខែកត្...

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកត្រៀមខ្លួនទទួលយកភាពរីករាយនឹងជោគជ័យចំពោះការងារ និងមុខរបរចុះនៅថ្ងៃនេះ ប៉ុន្តែអ្នកមិនចាំបាច់ចាប់យកការងារថ្មីនោះទេ។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន សូមកុំមានចិត្តរាយមាយសំឡឹងខាងក្រៅឲ្យសោះ ព្រោះវានឹងផ្តល់ផលអាក្រក់ដល់អ្នក និងក្រុមគ្រួសារ។ ចំណែកសុខភាព លោកអ្នកអាចទទួលអារម្មណ៍មិនល្អទាំងរាងកាយ និងខួរក្បាល។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់មុខរបរ និងការងាររបស់លោកអ្នកនឹងហុចផលផ្លែផ្កា មិនត្រឹមតែប៉ុណ្ណោះលោកអ្នកមានសំណាងបានមកដល់ផងដែរ ប៉ុន្តែត្រូវប្រយ័ត្នចំពោះអាកប្បកិរិយា។ ដោយឡែក លោកអ្នកមិនគួរគិតគូរអំពីការផ្លាស់ប្តូរការងារនោះទេ។ ប្រសិនបើអ្នកមានបញ្ហាសូមកុំបាក់ទឹកចិត្ត និងស្តីបន្ទោសចំពោះខ្លួនឡើយ ពីព្រោះបញ្ហានោះនឹងអាចដោះស្រាយបានយ៉ាងងាយ។ សម្រាប់ទំនាក់ទំនងស្នេហា លោកអ្នកអាចនឹងឈានជើងទៅកាន់ដំណាក់កាលនៃមនោសញ្ចេតនា ដោយសារមានមនុស្សផ្ទុយភេទកំពុងចាប់អារម្មណ៍លើអ្នក។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ មនុស្សម្នារនឹងចាប់អារម្មណ៍លើអ្នកដូចជាដែកឆក់ដូច្នេះដែរ។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ធ្វើទំនាក់ទំនងការងាររកស៊ីនានា ប៉ុន្តែអ្នកគួរបោះបង់ចោលការប៉ុនប៉ងឲ្យសម្រេចគោលដៅក្នុងពេលតែមួយ។ សម្រាប់រឿងស្នេហាសូមកុំធ្វើឲ្យបាត់បង់ឳកាសក្នុងការចងមិត្តភាពជាមនុស្សជាទីស្រលាញ់ ហើយគួរផ្លាស់ប្តូរការតុបតែងខ្លួនបន្តិចទើបកាន់តែប្រសើរ។ កុំខ្លាចធ្វើឲ្យខ្លួនមើលទៅស្រស់ភ្លឺថ្លាជាងសព្វមួយដង។   

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខ របរការងារនានានឹងសម្រេចទៅបានដោយគ្មានផលជំទាស់អ្វីឡើយ។ អ្នកអាចមានលទ្ធភាព ធ្វើទំនាក់ទំនងនឹងមនុស្សជុំវិញខ្លួនប្រកបដោយក្តីសោមន្សរីករាយ។ ចំពោះក្រុមគ្រួសារ ចូរអ្នកព្យាយាមជួយជ្រោមជ្រែងអ្នកផងគ្នា ពីព្រោះលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ស្តាររាល់ស្ថានភាព។ សម្រាប់សុខភាព ចូរជៀសវាងទទួលទានអាហារលើសតម្រូវការ។ ចំណែកជីវិតឯកជនវិញ សូមឈប់បារម្ភតទៅទៀត អ្វីៗនឹងផ្លាស់ប្តូរកាន់តែប្រសើរជាក់ជាមិនខាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាដំណើរការ និងចម្រើនលូតលាស់ជាប្រក្រតី ប៉ុន្តែសូមព្យាយាមរៀបចំកិច្ចការងារជាអាទិភាពដើម្បីទទួលបានផលកាន់តែប្រសើរ។ នៅថ្ងៃនេះ សូមលោកអ្នកកុំសម្រេចចិត្តដោយឯកឯង ព្រោះហានិភ័យស្ថិតក្នុងកំរិតខ្ពស់។ កុំគិតរឿងវិជ្ជមាន ប្រសិនបើកំពុងជួបប្រទះការមិនពេញចិត្តក្នុងវិជ្ជាជីវៈ។ ចំពោះសុខភាព សូមលោកអ្នកប្រយ័ត្ន ​និងការពារខ្លួនឲ្យបានល្អដើម្បីបញ្ជៀសជំងឺរាំរ៉ៃ។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន លោកអ្នកគួរយកចិត្តទុកដាក់ចំពោះការរៀបចំខ្លួនជាងមុន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលវេលារីកចម្រើនដែលល្អបំផុត គឺនៅពេលព្រឹក។ ការងាររកស៊ីជួញដូរមានសកម្មភាពយ៉ាងរស់រវើក ប៉ុន្តែសូមកុំព្យាយាមហួសកំលាំងពេក គួរផ្តោតទៅលើភាពរីករាយខ្លះ។  អ្នកគួរគិតឡើងវិញផងដែរអំពីសេដ្ឋកិច្ចកុំចាយវាយហួសខ្ទង់។ សម្រាប់ទំនាក់ទនងរបស់អ្នកប្រហែលជាត្រូវការសកម្មភាពជាងមុន ដើម្បីកុំឲ្យមានភាពសោះអង្គើយនឹងគ្នា។ ចំពោះសុខភាព សូមកុំព្យាយាមសម្រកទំងន់ ព្រោះវាអាចនឹងប៉ះពាល់ទៅដល់ផ្នែកផ្សេងនៃរាងកាយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការចរចារ និងការធ្វើទំនាក់ទំនងនានានោះទេ ហើយនៅពេលដែលអ្នកព្យាយាមនិយាយ វែកញែក នោះចំណុចសំខាន់នៃសំដីរបស់អ្នកកាន់តែគ្មាន។ ចំណែកការងារដែលលោកអ្នកសង្ឃឹម គឺមិនទាន់ហុចផលនៅថ្ងៃនេះទេ ប៉ុន្តែកុំបារម្ភព្រោះវាជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ។ សម្រាប់ទំនាក់ទំនងសេ្នហា​ចូរកុំធ្វើឲ្យបាត់ឳកាសរីករាយជាមួយមនុស្សជាទីស្រលាញ់។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះសូមព្យាយាមកំណត់អាទិភាពនៃការងាររបស់អ្នក ហើយជឿទៅលើគំនិត និងសមទ្ធភាពខ្លួនឯង​ ដើម្បសម្រេចគោលដៅ និងទទួលបានសំណាង។ ប្រសិនបើបំណងរបស់អ្នក ធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ ចូរកុំខ្វាយខ្វល់ពីវាច្រើនពេក អ្វីៗនឹងអាចដោះស្រាយបាន។ ថ្ងៃនេះលោកអ្នកគួរប្រើប្រាស់សំលៀកបំពាក់ និងតុបតែងខ្លួនឲ្យបានឆើតបន្តិច ព្រោះនឹងអាចជួយឲ្យអ្នករីករាយ និងទាក់ទាញផលលាភ។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានលទ្ធភាពពេញលេញដើម្បីបំពេញការងារ​ និងរបររកស៊ីដោយជោគជ័យ តែកុំផ្លាស់ប្តូរការងារ ឬមុខរបរថ្មី។ នាពេលអនាគតដ៏ខ្លីនេះអ្នកនឹងចម្រើនរីកលូតលាស់ក្នុងផ្នែកអាជីវកម្ម និងការងារ ដូច្នេះគួរត្រៀមខ្លួន ទទួលជោគជ័យជ័យនេះ។ ចំពោះទំនាក់ទំនងសេ្នហាកំឡោះក្រមុំ ហាក់នៅទឹ្រងគ្មានអ្វីគួរឲ្យកត់សម្គាល់នោះទេ។ ចំណែកសុខភាព អ្នកអាចមានផលរំខានពីជំងឺតិចតួច។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារប្រចាំថ្ងៃរបស់លោកអ្នកកំពុងស្ថិតក្នុងភាពចម្រើនលូតលាស់បន្ថែម ប៉ុន្តែមិនគួរធ្វើទំនាក់ទំនងការងារធំដុំនោះទេ។ ថ្ងៃនេះអ្នកនឹងទទួលបានពត៌មានគួរជាទីចាប់អារម្មណ៍ជាច្រើននៅពេលល្ងាច។ សមត្ថភាពក្នុងការសម្របខ្លួនទៅនឹងកាលទេស គឺជាប្រយោជន៍មុខរបរ និងការងាររបស់លោកអ្នក។ ថ្ងៃនេះជាពេលវេលាដ៏ពិសេសសម្រាប់គូស្នេហ៍បង្កើនទំនាក់ទំនង។ ចំពោះអ្នកដែលកំពុងស្វែងរកដៃគូ សូមកុំមានចិត្តស្ទាក់ស្ទើរ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកំណត់អាទិភាពសម្រាប់កិច្ចការងាររបស់លោកអ្នក។ អ្នកគួរយកចិត្តទុកដាក់រាល់ការងារ ដែលអាចធ្វើទៅបាន ព្រោះអ្នកមានសមត្ថភាពដើម្បីការពារទស្សនយោបល់របស់ខ្លួនកុំឲ្យមានជម្លោះ តែប្រយ័ត្នចាញ់បោកគេ។ ចំពោះមុខតំណែងដែលលោកអ្នករំពឹង គឺមិនទាន់បាននៅថ្ងៃនេះទេ។ ចំពោះគូស្នេហ៍បើអ្នកមិនច្បាស់អំពីអារម្មណ៍របស់ខ្លួន ចូរកុំកាត់ផ្តាច់ទំនាក់ទំនងនៅពេលនេះ។ ព្យាយាមមើលទំនាក់ទំនងរបស់អ្នកជាមួយនឹងពន្លឺថ្មី។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុងចុះ។ សម្រាប់ការងាររកស៊ីនានា សូមអ្នកត្រៀមខ្លួនទទួល និងឆ្លើយតបចំពោះការពិភាក្សាចរចារដោយមានភាពប្រទាក់ក្រឡាច្រើន។ សូមអ្នកអត់ធ្មត់សង្កត់ចិត្តមួយថ្ងៃតែម្តង ដើម្បីកុំឲ្យបាត់បង់ប្រយោជន៍។ បន្ថែមពីលើនេះទៅទៀត លោកអ្នកអាចមានហានិភ័យក្នុងការចាញ់បោកគេខ្ពស់។​ សម្រាប់ទំនាក់ទំនងសេ្នហា ចូរកុំចែកចាយរឿងផ្ទាល់ខ្លួន បញ្ចូលទៅក្នុងទំនាក់ទំនងស្នេហាឡើយ បើទោះបីជារឿងល្អ ឬរឿងអាក្រក់ក៏ដោយ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!