ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូ...

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនគាំទ្រទំនុកបំរុងផងដែរ។ ​លោកអ្នកអាចចាប់ផ្តើមការងារនានាទាំងធំតូច ដោយគ្មានអ្វីជាឧបស័គ្គឡើយ។​ ប្រសិនបើអ្នកជាអាជីវករ​ នោះលោកអ្នកអាចបណ្តាក់ទុនលើចលន ឬអចលនទ្រព្យបានយ៉ាងប្រសើរ។ ពេលវេលាក្នុងថ្ងៃនេះមានទំនាក់ទំនងនឹងគំនិតច្នែប្រឌិត ហេតុដូច្នេះសូមព្យាយាមដាក់ចេញរាល់ការងារដែលាពាក់ព័ន្ធនឹងគំនិតច្នៃប្រឌិត។ លើសពីនេះសូមធ្វើទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួន ដោយភាពស្មោះត្រង់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ លោកអ្នកអាចសម្រេចចិត្តធ្វើកិច្ចការងារណាមួយក៏នឹងបានសម្រេចដែរ។ ហេតុដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុននានាដែលកើតឡើងក្នុងថ្ងៃនេះ។ ដោយឡែក ទំនោររាសីថ្ងៃនេះមានពាក់ព័ន្ធនឹងការងារជាក្រុមជាជាងការងារម្នាក់ឯង ដូច្នេះអ្នកគួរប្រាស្រ័យទាក់ទងឲ្យបានជិតស្និតជាមួយដៃគូជំនួញ ឬមនុស្សនៅក្នុងក្រុមការងារ។ ប្រសិនបើអ្នកជាអាជីករ​សូមយកចិត្តទុកដាក់ជាពិសេសលើការចែករំលែកយុទ្ធសាស្រ្តជំនួញ ឬប្រយ័ត្នប្រយែងលើដៃគូ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសញ្ញាណវិជ្ជមានចំពោះលាភសំណាងជាច្រើន អ្វីដែលសំខាន់តើលោកអ្នកមានប្រតិកម្មចំពោះលាភសំណាងទាំងនោះដោយរបៀបណាប៉ុណ្ណោះ។ ក្នុងនោះលោកអ្នកអាចធ្វើការផ្លាស់ប្តូរការងារ បណ្តាក់ទុន​ឬប្រារព្វពិធីមង្គលនានាបានយ៉ាងប្រសើរណាស់។ ភាពអសកម្មខ្លះៗក្នុងថ្ងៃនេះ​អាចនឹងកើតឡើង ដែលមានទំនាក់ទំនងនឹងអត្តចរឹក និងកាយវិការអ្នកតែម្តង ដូច្នេះបើអ្នកអាចគ្រប់គ្រងលខ្លួនបាន គឺអ្វីៗស្គាល់តែភាពវិជ្ជមានប៉ុណ្ណោះ។ ដោយឡែក ​ក្រៅពីអំណោយផលនេះ ​លោកអ្នកជាអាជីវករ រំពឹងថាទទួលបានស្ថេរភាពលើអាជីវកម្មជាពិសេស។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលវលាសមរម្យនោះទេ ពីព្រោះលោកអ្នកមានពេលវេលាច្រើនក្នុងការអនុវត្ត ហើយរាល់ពេលទាំងនោះ គឺសុទ្ធតែមានភាពវិជ្ជមាន។ លោកអ្នកអាចធ្វើការងារនានា តាមការគ្រោងទុក ប៉ុន្តែមិនត្រូវឈានជើងដោយភាពមិនប្រាកដប្រជានោះទេ។ ការជឿទុកចិត្តលើពាក្យសំដីរបស់អ្នកដទៃត្រូវមានកំរិត ហើយបើអាចសូមកុំពាក់ព័ន្ធចំពោះការងារទាំងឡាយណាដែលមិនស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ដោយឡែក លោកអ្នករំពឹងថានឹងទទួលបានការចាកចេញក្នុងដំណើរបេសកកម្មដោយមិនរំពឹងទុកផងដែរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងមានលទ្ធភាពបញ្ច់ការងារបានដោយជោគជ័យជាទីបំផុត។​ ជាពិសេសចំពោះការបណ្តាក់ទុន ពីព្រោះលោកអ្នកកំពុងមានដៃគូដែលផ្តល់នូវទំនុកចិត្តខ្ពស់។ តែយ៉ាងណាក្តី សូមប្រកាន់ខ្ជាប់នូវគម្រោងផែនការជានិច្ច ពីព្រោះភាពរំខាននានានៅមានសញ្ញាណវិជ្ជមាននៅឡើងក្នុងពេលនេះ។ គួរជៀសវាងការសន្យាចោល ពីព្រោះវានឹងធ្វើឲ្យលោកអ្នកបាត់បង់ទំនុកចិត្តពីមនុស្សដែលនៅជុំវិញខ្លួនដោយងាយ។ ទំនុកចិត្តជាកត្តាចំបាច់សម្រាប់រាល់ភាពជោគជ័យគ្រប់យ៉ាង ប្រសិនបើអ្នកធ្វើឲ្យមានកំហុស គឺពិបាកកែប្រែស្ថានភាពនៅវិញណាស់ ហេតុដូច្នេះសូមយកចិត្តទុកដាក់ចំពោះរឿងនេះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះភាពអសកម្មនានានឹងមិនអាចជាឧបស័គ្គចំពោះការងារ និងអាជីវកម្មរបស់អ្នកនោះទេ។ លោកអ្នកអាចបង្កើតការងារ បណ្តាក់ទុន ប្តូរការងារ និងធ្វើកិច្ចពិធីសំខាន់ៗបានដោយរលូន។ អ្វីដែលចាំបាច់បំផុត ត្រូវមានការជឿទុកចិត្តលើសកម្មភាព និងការសម្រេចចិត្តរបស់ខ្លួន​ ហើយចំពោះបទពិសោធន៍អវិជ្ជមានពីអតីត ត្រូវកែប្រែទៅជានមេរៀន ប៉ុន្តែមិនត្រូវអន្ទោលអារម្មណ៍ឲ្យផុងក្នុងអតីតនោះទេ។ ដោយឡែក សូមលោកអ្នកព្យាយាមកែប្រែស្ថានភាពវិជ្ជាជីវៈ ការផ្សព្វផ្សាយពាណិជ្ជកម្ម ឬការចែករំលែកបទពិសោធន៍ឲ្យបានទូលំទូលាយ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា  ភាពចំណេញ និងការភ្ញាក់ផ្អើលលើសលុបនៅមិនទាន់អាចកើតឡើងទេក្នុងវេលានេះ។ សូមប្រឹងប្រែង និងបន្តការងារដែលលោកអ្នកកំពុងអនុវត្តឲ្យបានល្អ។ រាសីថ្ងៃនេះ ធានានូវភាពរីកចម្រើនយ៉ាងខ្លាំងចំពោះអាជីពនៃក្នុងអនាគតដ៏ខ្លី។ ក្នុងរយៈថ្ងៃនេះ ប្រសិនបើអ្នកចង់ទទួលបានរីកចម្រើនខ្លាំង សូមគិតគូរពីវិធីសាស្រ្តអនុវត្តការងារ នោះបញ្ហាប្រទាក់ក្រឡាមួយចំនួននឹងបាត់បង់ទៅដោយងាយ។ ក្រៅពីនេះសូមលោកអ្នកព្យាយាមពង្រឹងទំនាក់ទំនងបន្ថែមជាមួយថ្នាក់លើ ហើយសូមចងចាំថាការបដិសេធចំពោះការផ្តល់ជូនការងារអាចជាការសម្រេចចិត្តមិនត្រឹមត្រូវនោះទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់ ហើយនឹងមានការគាំទ្រ និងផ្គត់ផ្គងច្រើនពីបណ្តាមនុស្សនៅជុំវិញខ្លួន។ ក្នុងវេលានេះប្រសិនបើអ្នកមានគម្រោងពិភាក្សា ឬចរចាកិច្ចការងារនោះនឹងទទួលបានទិន្នផលយ៉ាងវិជ្ជមាន ពីព្រោះលោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរបានវែងឆ្ងាយ និងត្រឹមត្រូវ។ ប្រការនេះ លោកអ្នកគួរមានទំនុកចិត្តលើខ្លួន ហើយព្យាយាមប្រើប្រាស់អំណោយផលក្នុងថ្ងៃនេះឲ្យអស់លទ្ធភាព។ ដោយឡែក ​សូមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរវាងមនុស្សដែលមានកំណើតឆ្នាំរកា ប្រសិនបើអាចធ្វើបាន គឺមិនគួរចរចាលើការងារសំខាន់នោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលខ្លាំងណាស់ចំពោះផ្នែកហិរញញ្ញវត្ថុ ដូច្នេះសូមចាប់យកឳកាសការងារនានា និងការបណ្តាក់ទុនផងដែរ។ លោកអ្នកប្រកបអាជីវកម្ម អាចនឹងទទួលបានការគាំទ្រពីដៃគូរជំនួញ ហើយការយោគយល់ អនុគ្រោះផ្នែកអាជីវកម្មក៏នឹងកើតឡើងផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមានការលំបាកខ្លះក្នុងដំណើរការអនុវត្តសូមផ្អាកបន្តិច ហើយប្រើប្រាស់ពេលគិតគូរពីវិធីសាស្រ្តការងារ។ ក្រៅពីនេះសូមប្រុងប្រយ័ត្ននឹងការភ្លេចភ្លាំង និងច្រលំទិន្នន័យ។ ប្រសិនបើអាច សូមលោកអ្នកប្រើប្រាស់ពេលវេលាខ្លះក្នុងថ្ងៃនេះពិនិត្យវាយតម្លៃផែនការអនុវត្តរបស់ខ្លួនជាថ្មី​ ពីព្រោះលោកអ្នកត្រូវការសម្របទៅតាមស្ថានភាព។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកមានសកម្មភាពចម្រើនលូតលាស់ណាស់ក្នុងពេលនេះ។ ក្នុងនោះដែរ ប្រសិនបើអ្នកជួប្រទះនូវភាពលំបាកមួយចំនួនសូមចងចាំថា អ្វីៗនឹងបានប្រសើរឡើងវិញក្នុងពេលដ៏ខ្លួ ហេតុដូច្នេះសូមកុំមានក្តីព្រួយបារម្ភនាំរំខានដល់អារម្មណ៍ឡើយ។ ដោយឡែកលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលាបន្ថែមក្នុងការពិនិត្យ និងវាយតម្លៃគម្រោងការងារកន្លងមក និងត្រូវកែប្រែខ្លះឲ្យស្របនឹងស្ថានភាពបច្ចុប្បន្ន។ ដោយឡែកសូមយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ធ្វើយ៉ាងណាគួរថ្លឹងថ្លែងរវាងការងារ និងសុខភាព។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់មានអារម្មណ៍ធុញថប់ខ្លាំង ដែលបណ្តាលឲ្យប៉ះពាល់ដល់កិច្ចការរបស់ខ្លួនយ៉ាងខ្លាំង។ សូមលោកអ្នកព្យាយាមបែងចែកការងារ និងបញ្ហា។ កុំបន្ថែមបន្ទុកឲ្យខ្លួនឯងរហូតបង្ខំអ្នកឲ្យបាត់បង់ជំនឿលើខ្លួនឯង។ សូមចាប់ផ្តើមជាថ្មី ក្រឡេកមើលស្ថានភាពជុំវិញខ្លួន ហើយដោះស្រាយបញ្ហាចំពោះមុខ។ ផលលំបាកទាំងនេះជាបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ ហើយអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការដោះស្រាយវា។ ផ្ទុយទៅវិញ លោកអ្នកនៅតែមានលទ្ធភាពរក្សាលំនឹង ឬកែប្រែការងារបាន ប្រសិនបើអ្នកព្យាយាមយល់ដឹងពីបញ្ហា​ ហើយដាក់កំរិតខ្លួនឯងជាងមុនបន្តិច។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកកំពុងជួបបញ្ហាទាក់ទងនឹងទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ សូមដោះស្រាយបញ្ហាតូចតាចនានាដែលមានកន្លងមក ហើយត្រូវសំដែងភាពស្មោះត្រង់ទទួលយកការពិត។ អ្នកត្រូវរស់នៅ និងប្រកបការងារដោយភាពសុចរិតទៀងត្រង់ ហើយក៏មិនចាំបាច់ត្រូវលាក់បាំងកំហុសរបស់ខ្លួនដែរ ពីព្រោះមនុស្សបង្កើតកំហុសជារឿងធម្មតា។ អ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងដែលមិនច្បាស់លាស់នោះឡើយ។ គួរចំណាយពេលឲ្យបានច្រើនលើការងារដែលកំពុងប្រតិបត្តិ។ លើសពីនេះ​​ សូមកុំពាក់ព័ន្ធនឹងរឿងរ៉ាវរបស់អ្នកដទៃ ប្រយ័ត្នគុណក្លាយជាទោស។

ចំណាំ៖

ឆ្នាំទាំង៥ ជូត ​ថោះ មមី ​រកា កុរ រាសីឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងផ្តល់ជូនលោកអ្នកនូវលាភសំណាង លុយកាក់ និងតួនាទីការងារយ៉ាងពេញចិត្ត។

ឆ្នាំទាំង៥ ឆ្លូវ ​ខាល​ រោង មមែ ចរ រាសីល្អមធ្យមុំ

ឆ្នាំទាំង២​ ម្សាញ់ វក ​រាសីស្រុតចុះ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!