ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយផូស៊ីល​សត្វសមុទ្រ​ ភ្នំតូច​

ស្ថានីយផូស៊ីល​សត្វសមុទ្រ​ ភ្នំតូច​

ភ្នំតូច​​​ ជា​ស្ថានីយ​ផូស៊ីល​សត្វសមុទ្របុរាណ​​មួយកន្លែង​ មាន​ទីតាំង​​ស្ថិតនៅ​ស្រុក​មង្គ​ល​បុរី​​​ ខេត្ត​បន្ទាយ​មានជ័យ​។​ ភ្នំ​នេះ​យើង​អាច​ធ្វើ​ដំណើរ​ពីខេត្ត​បាត់​ដំបង​ ឆ្ពោះ​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ តាម​ផ្លូវ​ជាតិ​លេខ​៥​ ចំងាយ​ពី​ព្រំ​ប្រទល់​ខេត្ត​បាត់​ដំបង​ប្រមាណ​១គីឡូ​ម៉ែត្រ។​

តាមរយៈការចុះពិនិត្យ និងសិក្សាបឋមរបស់​ក្រុម​ការងារ​សិក្សា​ផូស៊ីល ​នៃ​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ អគ្គ​សហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន កាល​ពី​ខែវិច្ឆិកា ឆ្នាំ​២០២១ ឃើញថាភ្នំតូច​​ជា​​ភ្នំ​ថ្ម​កំបោរដែលបាន​កំណត់​​អាយុកាល​ក្នុង​ស័ក​ទី១​ Paleozoic សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)។​ ក្នុងនោះយើងបាន​ពិនិត្យ​លើទីតាំងមួយចំនួននៅតាមច្រក​​ចូល​​វត្ត​ភ្នំ​តូច​ និង​ឆ្ពោះឡើង​ទៅ​លើ​កំពូលភ្នំ​​​(រូបលេខ១)។ ​នៅ​ផ្នែក​ខាង​កើត​​ភ្នំ​​ យើងបាន​ប្រទះឃើញ​ថ្ម​កំបោរ​ជា​ច្រើ​ន​ និង​ផូស៊ីល​សត្វ​សមុទ្រ​ ដូច​ជា​ពពួក​ផ្កា​ថ្ម និងសត្វ​សមុទ្រ​តូច​ៗ​។​ ដោយឡែកនៅ​ផ្នែក​ខាង​លិច​ភ្នំ​វិញ​ ជាទីតាំង​​ធ្លាប់​យក​ថ្ម​ដែលស្រទាប់យកថ្មនេះ ស្ថិត​ក្រោម​នៃ​ស្រទាប់​ថ្ម​កំបោរ ហើយទីតាំងនេះពុំបាន​ប្រទះឃើញ​ផូស៊ីល​នោះ​ទេ​​ (រូប​លេខ​២)។​

​ ថ្មកំបោរនៅភ្នំតូចនេះ​ ជាប្រភេទថ្ម​ដែល​កើត​ពី​កំណក​នៃ​ជីវៈ​ចម្រុះ​មួយ​ចំនួន​ ដែល​បាន​បង្កើតពីការប្រមូលផ្តុំនៃសំបក​គ្រំ​ ងាវ , ផ្កាថ្ម, សារាយ​ សំណល់​ផ្សេងៗ​ និងកំទេចកំទីសរីរាង្គផ្សេងទៀត។ លើសពីនេះវាក៏អាចបង្កើតបានដោយដំណើរការនៃ​កំណក គីមីដូចជាទឹកភ្លៀងនៃកាបូនកាល់ស្យូមពីទឹកបឹងឬទឹកសមុទ្រ។ ថ្ម​ទាំង​នេះ​កើត​នៅ​ក្នុង​តំបន់ទឹក​សមុទ្រ​ស្ងប់​ ​ទឹក​រាក់​ ថ្លា​ និង​មាន​ថ្ម​ប៉ប្រះ​ទឹក​។​

ដោយ​សារ​កំណក​កំបោរ​ដែល​បាន​ពី​សារ​ធាតុ​កំបោរ​នៃ​ពពួក​សត្វ​សមុទ្រ​ ភ្នំ​តូច​បាន​បន្សល់​នូវ​ភស្តុតាងផូស៊ីល​មួយ​ចំនួន​ដែលអាចឱ្យគិតថាទីតាំងភ្នំតូចនេះ ​​​អតី​តកាល​ជា​សមុទ្រ​​។ ក្នុងនោះផូស៊ីលផ្កា​ថ្ម​មួយ​ប្រភេទត្រូវ​​បាន​រក​ឃើញមាន​ចំនួន​ច្រើន​ជា​ង​គេនៅ​ភ្នំនេះ​​ (រូប​លេខ៣​-​៤​)​ តាម​​ការ​ពិនិត្យ ព​ពួក​នេះ​ប្រហែលស្ថិត​នៅ​ក្នុង Family Rhizangiidae, Class Scleractinia, Filum Cnidaria។ ពពួក​នេះបាន​រស់​នៅ​តា​ម​ស្រទាប់​ថ្ម​ នៃ​ថ្ម​កំបោរ​ ជា​ច្រើន​ស្រទាប់​ ដែលយើង​ឃើញ​ចាប់​ពី​ចង្កេះ​ភ្នំ​បន្ត​ឡើង​ជិត​ដល់​កំពូល​ភ្នំ​។​ ពពួក​នេះ​ក៏​បាន​ជួប​ប្រទះ​ច្រើន​នៅ​ភ្នំ​បន្ទាយ​នាង​ ភ្នំ​បាក់​ ភ្នំ​កង​វ៉ា​ផង​ដែរ​។​ រីឯ​ប្រភេទ​ផ្កា​ថ្មមួយប្រភេទទៀត​ស្រដៀងប្រភេទផ្កាថ្មក្នុង​ក្រុម​ Rugosa Coral (រូបលេខ៥)។​ ដោយឡែក​ប្រភេទ​ផូស៊ីល​នៃ​ពពួក Sponges ស្ថិត​ក្នុង​ Phylum Porifera ដែល​ពពួក​នេះ​មានបន្តរហូត​មកដល់​បច្ចុប្បន្ន​ វា​មាន​លក្ខណៈ​ស្ពូតៗ​ដូច​អេប៉ុង​ ប្រហោង​ក្នុង​ និង​មិន​ទាន់​អាច​កំណត់​ពី​ពូជ​វា​បាន​នៅ​ឡើយ​  (រូបលេខ៦)​។​ ចំពោះផូស៊ីលម្យ៉ាងទៀតជាពពួក ​Bryozoa មាន​រូប​រាង​ដូច​សំណាញ់​ (រូប​លេខ​៧) ដែល​នៅ​ក្នុងអំបូរ​ Phylum Bryozoa ក្រុម​នេះ​មាន​អាយុ​កាល​ចាប់​ពី​៤៨០​លាន​ឆ្នាំ​ បន្ត​រហូត​ដល់​ពេល​បច្ចុប្បន្ន។ ពពួក​នេះ​ ក៏​បាន​ជួប​នៅ​ស្ថានីយ​ផូស៊ីល​មួយ​ចំនួន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ផង​ដែរ ដូច​ជា​ភ្នំ​បាក់​ ភ្នំ​ព្រះ​ភ្នំ​វែង​​។​

លើសពីនេះ យើងក៏បានរកឃើញផូស៊ីសពពួ​ក​គ្រី​ណូ​អ៊ីត​ (រូបលេខ​៨) ស្ថិត​នៅ​ Phylum Echinodermata, Class Crinoidea​ តាមរយៈ​ឯកសារ​បាន​បញ្ជាក់​ថា​ ពពួក​គ្រី​ណូអ៊ីត​មាន​ជា​​ង​៦០០០ប្រភេទ​ និង​បាន​បន្ត​មក​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ជាង​៦០០​ប្រភេទ​។ ពពួកគ្រីណូអ៊ីត​​នេះ​ បាន​បន្ត​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​។ ពួក​វា​មាន​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​និង​ពពួក​ផ្កាយ​សមុទ្រ។​ ម្យ៉ាងពពួកនេះជួប​ប្រ​ទះ​តិចតួចណាស់នៅតំបន់ភ្នំតូចនេះ។​ ចំពោះផូស៊ីលមួយប្រភេទ​​មាន​លក្ខណៈ​ដូច​គ្រាប់​អង្ករ Fusulinina ខ្លះ​បាន​កក​ជា​ថ្ម​ (រូបលេខ៩)​​។​ មួយ​ប្រភេទ​ទៀត​ជា​គ្រាប់​មូល​ៗ​តូច​ជាង​កូន​ដៃ​ ប៉ុន្តែ​​វា​បែ​ក​ពាក់​កណ្តា​ល​​ឃើញ​មាន​ជា​ស្នាម​រង្វង់​ៗ​(រូប​លេខ១០)។ ចំណែកឯពពួក​ Brachiopods (រូបលេខ១១-១៤​) ពពួក​នេះ​នៅ​ស័ក​ទី​១​ ដោយផូស៊ីលពពួកនេះបានជួបប្រទះច្រើន​​​នៅ​តាមបណ្តាស្ថានីយ​ផូស៊ីលដែលរកឃើញ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយពពួក​នេះប្រទះឃើញ​ចំនួន​៤​ប្រភេទ ពិសេស​នៅតាម​ចង្កេះ​ភ្នំ និង​បន្ត​ទៅ​កំពូល​ភ្នំ។​ ដោយឡែកផូស៊ីលចុងក្រោយដែលរកឃើញ គឺពពួកខ្យង​ (រូបលេខ១៥-១៦​) ពពួក​នេះ​យើង​បាន​ជួប​ប្រទះ​ច្រើន​នៅ​តាម​ស្ថានីយ​ផូស៊ីល​មួយ​ចំនួន​ដូច​ជា ភ្នំ​កង​វ៉ា​ ភ្នំ​បាក់​ ភ្នំ​ដូង​ព្រះ​។​ រួម​សេចក្តីមក​យើង​អាច​និយាយ​បាន​ថា​ ភ្នំ​តូច​​​​ជា​ទីតាំង​ផូស៊ីល​សត្វ​សមុទ្រ​មួយ​ ដែល​អាយុកា​ល​ក្នុង​ស័ក​ទី​១​ Paleozoic ក្នុង​សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)​ ចំនុច​ទាំង​ឡាយ​ដែល​បាន​បង្ហាញ​ខាង​លើ​ជា​ផ្នែក​មួយ​នៃ​ពត៌​មាន​បឋម​ ដែល​បាន​រក​ឃើញ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ផូស៊ីល​នៅ​កម្ពុជា​។​ ភ្នំតូច​នេះ ​គឺ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​និង​ស្ថានី​យ​ផូស៊ីល​ភ្នំ​បន្ទាយ​នាង​ ភ្នំ​បាក់​ និងភ្នំ​ព្រះ​ភ្នំ​វែង​៕

———————————————————————-

Marine Fossil Site at Phnom Touch


Phnom Touch is an ancient marine fossil site located in Mongkul Borei district, Banteay Meanchey province. We can travel from Battambang to Banteay Meanchey on National Road 5, about 1 km from the border of Battambang.
Based on a preliminary inspection and study by the Fossil Study Team of the Department of Heritage Zone, Ministry of Environment in November 2021, Phnom Touch was found to be a limestone mountain that determined the first era of a Paleozoic in a period of the Permian (251-299 million years).

In addition, we inspected some locations at the entrance of Wat Phnom Touch and up to the top of the mountain. On the eastern side of the mountain, we found many limestones and fossils of marine animals such as corals and small sea creatures. On the west side of the mountain, on the other hand, is a former quarry where the quarry is below the limestone layer and no fossils have been found. The limestone at Phnom Touch is a type of rock formed by the accumulation of some biodiversity, formed from the accumulation of shells, corals, algae, and other organic debris. In addition, it can also be formed by the process of chemical precipitation, such as the precipitation of calcium carbonate from lakes or seawater. These rocks grow in seawater stability, shallow, clear waters, and coral reefs.

Due to the lime deposits forming the lime element of the marine species at Phnom Touch, there is some fossil evidence that has been left, and which thinks that the location of this Phnom Touch used to be the sea. A large number of coral fossils have been found in the limestone layers that we see from the flank of a mountain continue up to the top and they may be in the Family Rhizangiidae, Class Scleractinia, and Filum Cnidaria. Many are also found in Phnom Neang, Phnom Bak, Phnom Kang Va, and another type of coral is similar to the coral in the Rugosa Coral. Besides, the fossils of the Sponges belong to the Phylum Porifera, which these species have survived to the present and have not yet been identified. Other fossils are in Bryozoa species within net-shaped, which belong to the Bryozoa phylum, dating from 480 million years and still survive until now. These species are also found at some fossil sites in Banteay Meanchey province, such as Phnom Bak and Phnom Preah Phnom Veng.


In addition, we also found fossils of Crinoid species in the phylum Echinodermata and Class Crinoidea. According to documents, there are more than 6,000 species of Crinoid species and more than 600 species still live today. These Crinoid species also found and continue to live in Cambodia today. They are very similar to starfish. On the other hand, these species are rarely found in this small mountain area. One type of fossil resembles a grain of rice called Fusulinina, some of which are became rock. Brachiopods, on the other hand, date to the first era, where they are found mostly in fossil sites in Banteay Meanchey province, and found in four species, especially in the flank of a mountain and further to the top of the mountain. The latest fossils found are shells, which we have encountered in some fossil sites, such as Phnom Kangva, Phnom Bak, and Phnom Doung Preah.


In conclusion, we can assume that Phnom Touch is a site of marine fossils dating to the first era of Paleozoic in the Permian period (251-299 million years). The points shown above are part of the initial information found in fossil research in Cambodia. Furthermore, this Phnom Touch fossil site is similar to the fossil sites of Phnom Neang, Phnom Bak, and Phnom Preah Phnom Veng.

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!