ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៩រោច ខែកត្ត...

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងែនេះស្រុតចុះ។ អ្នកត្រូវប្រយ័ត្នប្រយែងក្នុងគ្រប់ទិដ្ឋភាពការងារ និងទំនាក់ទំនងក្នុងការិយាល័យ ព្រោះអ្នកអាចមានហានិភ័យខ្ពស់ក្នុងការបង្កើតកំហុស។ ​ប្រសិនបើអាច អ្នកគួរចែករំលែកការទទួលខុសត្រូវខ្លះទៅមិត្តរួមការងាររបស់អ្នក។ សម្រាប់ទំនាក់ទំនង អ្នកប្រហែលជាត្រូវចាប់ផ្តើមឡើងវិញ ចូរត្រៀមខ្លួនតស៊ូដើម្បីស្នេហា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកមានថាមពលខ្ពស់ដើម្បីធ្វើកិច្ចការផ្សេងៗដោយទំនុកចិត្ត និងបញ្ឈប់បញ្ហាគ្រប់យ៉ាង។​ ចូរព្យាយាមធ្វើការឲ្យអស់ពីសមត្ថភាព។  ទោះយ៉ាងណាអ្នកអាចទទួលបានការខកចិត្ត ដូច្នេះអ្នកមិនគួរពឹងផ្អែកទាំងស្រុងលើសំណាងទេ។ កុំព្យាយាមផ្លាស់ប្តូរមិត្តរួមព្រលឹងរបស់អ្នក។ កុំរអ៊ូរទាំ និងសូមចែករំលែកភាពរីករាយជាមួយដៃគូ។ សម្រាប់សុខភាព ការថប់អារម្មណ៍នឹងកើនឡើង ហើយអាចមានបញ្ហាសរសៃឈាម។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មមានសកម្មភាពមមាញឹក និងទទួលបានផលជាទីគាប់ចិត្ត។ ប៉ុន្តែចូរទំលាក់ចោលការងារខ្លះចេញ ដើម្បីឲ្យអ្នកមានលទ្ធភាពផ្តោតទៅលើការងារណាមួយឲ្យប្រាកដ ហើយនឹងអាចទទួលផលកាន់តែប្រសើរ។ កុំចំណាយពេលធ្វើការងារដែលមិនសក្តិសម។ ថ្ងៃនេះរាសីរបស់អ្នកមិនត្រូវគ្នានឹងមនុស្សឆ្នាំមមីទេ។ សម្រាប់ទំនាក់ទំនងសេ្នហាប្រសិនបើអ្នកនៅលីវ គួរកុំធ្វើឲ្យបាត់បង់ឳកាសចងមិត្ត១០០ឆ្នាំ ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកមានឳកាសច្រើនដើម្បីទទួលផលល្អពីការងារ និងមុខជំនួញ។ សូមអ្នកជៀសវាងការជជែកវែកញែក ឬសូម្បីទទួលការណែនាំពីមនុស្សនៅជុំវិញខ្លួន។ ប្រសិនបើអ្នកខ្លាចការលួចបន្លំ ឬនិយាយពាក្យបញ្ចើចបញ្ចើរ ចូររៀនបែងចែកការពិត និងពាក្យមិនពិត​។ អ្នកអាចមានបញ្ហាមាត់ធំមាត់តូចជាមួយកូន ដូច្នេះចូរអត់ធ្មត់ ហើយអនុគ្រោះ។ សម្រាប់សុខភាព អ្នកហាក់មានអារម្មណ៍តានតឹង ឈឺក្បាល ស្ពឹកដៃជើង ដូច្នេះសូមសម្រាក និងធ្វើលំហាត់ប្រាណ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានសំណាងដែលមិននឹកស្មានដល់ពីមនុស្សវ័យចំណាស់។​ ចំណែកមុខរបរ ការងារតូចធំ នឹងទទួលបាលជោគជ័យ និងផលលាភជាទីគាប់ចិត្ត ដូច្នេះចុរកុំបារម្ភអ្វីឡើយ។ កាលទេសខ្លះ ដែលអ្នកទទួលអារម្មណ៍ពិបាកក្នុងការដោះស្រាយលើមុខរបរការងារ ចូរកុំភ្លេចសុំជំនួយពីមិត្តរួមការងារ ពីព្រោះថ្ងៃនេះ មិត្តទាំងនោះនឹងឈរជាជំនួយរាលការងារតូចធំ។ ថ្ងៃនេះជាពេលសក្តិសម ដើម្បីឲ្យលោកអ្នកដែលមិនទាន់មានដៃគូជីវិត សម្តែងមនោសញ្ចេតនាល្អ ទៅមនុស្សជាទីស្រលាញ់របស់ខ្លួន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីរបស់អ្នកផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ជោគជ័យដែលគួរឲ្យចាប់អារម្មណ៍។ អ្នកនឹងទទួលអារម្មណ៍រំភើបរីករាយ ចំពោះការផ្លាស់ប្តូរល្អៗ ដែលកំពុងខិតមករកលោកអ្នក។ ថ្ងៃនេះចូរដើរសំដៅ ទៅរកគោលដៅដែលអ្នកបានគូសវាស ពីព្រោះទាំងនោះជាជោគជ័យ។ ទោះយ៉ាងណាកុំទុកចិត្តនឹងអារម្មណ៍ខ្លួនហួស រហូតភ្លេចការពាររាល់ការបោកបញ្ឆោតពីខាងក្រៅ។ ថ្ងៃនេះលោកអ្នក    មានសុខភាពល្អណាស់ គ្មានអ្វីរំខានឡើយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទំនុកចិត្តលើខ្លួនណាស់​ ហើយនេះជាហេតុផល ដែលជួយអ្នកឲ្យសម្រេចបានផ្លែផ្កាក្នុងមុខរបរ និងការងារ។ អ្នកអាចមានលទ្ធភាព ដើម្បីដោះស្រាយស្ថានភាពច្របូកច្របល់បាន។ ប្រសិនបើអ្នកទទួលបានឳកាស ដើម្បីកែប្រែកំហុសពីអតីត ចូរធ្វើវាភ្លាម ពីព្រោះឳកាសបែបនោះមិនងាយមាននោះទេ។ សុខុមាលភាពនៃទំនាក់ទំនងគ្រួសារអាស្រ័យលើអាកប្បកិរិយារបស់អ្នក។ ថ្ងៃនេះប្រសិនបើអ្នកធ្វើការចែកចាយ ឬឲ្យទាន នោះអ្នកនឹងទទួលបានជ័យជំនះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះប្រសិនបើអ្នកប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីយកតំណែងជាមេដឹកនាំ ចូរកុំស្ទាក់ស្ទើរ ព្រោះលោកអ្នកនឹងទទួលជោគជ័យ។ អ្នកអាចទទួលបានអារម្មណ៍ខកចិត្តចំពោះគោលដៅ និងកិច្ចការដែលបានធ្វើ ប៉ុន្តែកុំបាក់ទឹកចិត្ត ព្រោះនេះជាស្ថានភាពបណ្តោះអាសន្ន។ អ្នកនឹងទទួលបានផលប្រយោជន៍សម្រាប់ខ្លួនឯងច្រើន ប៉ុន្តៃកុំភ្លេចក្រុមគ្រួសារ។ ចូរគិតគូរការគ្រប់គ្រងហិរញ្ញវត្ថុ ហើយត្រៀមលក្ខណៈនានាដើម្បីរក្សាសុវត្ថភាព។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែរ។ អ្នកនឹងទទួលបានដំណឹងល្អ ចូរត្រៀមទទួលទទួលយកវាចុះ។ ថ្ងៃនេះបើអ្នកគិតចង់ធ្វើអ្វីហើយ ចូរកុំឈប់កណ្តាលផ្លូវ ដើរទៅមុខ ទោះបីជួបផលរំខានអ្វីក៏ដោយ។  សម្រាប់អ្នករកស៊ីជួញដូរ ចូរប្រយ័ត្នពាក្យសំដីបន្តិច កុំនិយាយអ្វីដែលមិនចាំបាច់។ រក្សាខ្លួន និងគំនិតប្រាជ្ញា កុំចំណាយលើការងារឥតប្រយោជន៍។ អ្នកអាចមានទោសជាមួយមនុស្សសី្រ។ សម្រាប់មនុស្សជាទីស្រលាញ់ចូរព្យាយាមខន្តី កុំបង្កើតបញ្ហាទៅឲ្យដៃគូឡើយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរការងារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នកនឹងមានភាពរីកចម្រើនដោយសុវត្ថិភាព។ លោកអ្នកនឹងទទួលបានអារម្មណ៍សុខដុម ហើយពេញលេញ។ ប្រសិនបើអ្នកខ្វះទំនុកចិត្តសម្រាប់អនាគត ចូរគ្រប់គ្រងឳកាសពង្រឹងជំហរជាមុន។​ កុំដើរចេញពីសង្គម ចូរធ្វើទំនាក់ទំនងឲ្យបានច្រើន ព្រោះអ្នកមិនអាចទះដៃតែម្ខាងឲ្យឮបានទេ។ ប្រកាន់ខ្ជាប់នូវទំលាប់របស់អ្នក ដើម្បីឲ្យអារម្មណ៍ល្អជានិច្ច។ ថ្ងៃនេះអ្នកមានភាពងាយស្រួលក្នុងការកសាងទំនាក់ទំនងជាមួយដៃគូ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមអ្នកកុំបាក់ទឹកចិត្ត ប្រសិនបើអ្វីដែលកំពុងរំពឹងទុកមិនឆ្លើយតបតាមបំណងប្រាថ្នា។ ចូរទទួលយកយោបល់ និងគំនិតមនុស្សជុំវិញខ្លួន នោះអ្នកនឹងមានផ្លូវដើរទៅកាន់ភាពជោគជ័យឡើងវិញ។ លោកអ្នកអាចទទួលអារម្មណ៍មិនសូវល្អ ពីដៃគូ ប៉ុន្តែចូរអត់ធ្មត់ និងអនុគ្រោះ ហើយកុំភ្លេចលើកទឹកចិត្តខ្លួនឯង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ចូរប្រយ័ត្នប្រយែងគ្រប់ទិដ្ឋភាពការងារ និងទំនាក់ទំនងក្នុងការិយាល័យ។ សម្រាប់អាជីវករ ចូររក្សាភាពទន់ភ្លន់ជានិច្ច ដែលនោះជាវិធីសាស្រ្តទទួលបានផលចំណេញ និងមានអ្នកគាំទ្រ។  គួរស្ងប់ស្ងៀម​ ហើយចាំសង្កេតបញ្ហា និងដោះស្រាយតាមលទ្ធភាព។ ក្នុងជីវិតផ្ទាល់ខ្លួន ស្ថានភាពមានភាពតានតឹង ប៉ុន្តែមិនសំខាន់ទេ បើទោះបីដៃគូរបស់អ្នកមិនចូលរួមគាំទ្រ ឬអំណរចំពោះកិច្ចការរបស់អ្នកក្តី។ ដោយឡែក សុខភាពលោកល្អណាស់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!