ទំព័រដើមហោរាសាស្ត្រលាភសំណាងធំថ្ងៃនេះ មានដល់ឆ្នាំទាំង៤ ម្សាញ់ មមី វក និងចរ សាធុ សាធុ សាធុ!! សូម...

លាភសំណាងធំថ្ងៃនេះ មានដល់ឆ្នាំទាំង៤ ម្សាញ់ មមី វក និងចរ សាធុ សាធុ សាធុ!! សូមឲ្យឆុតៗ តោះកុំបង្អង់យូរ ចុចមើលរាសីទាំងអស់គ្នា

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រាល់កិច្ចការងាររកស៊ីជួញដូរ មានភាពរីកចម្រើនជាប្រក្រតី។ ថ្ងៃនេះអ្នកនឹងអាចធ្វើអ្វីដែលអ្នកចង់បាន។ សូមកុំសោកស្តាយឳកាសដែលកន្លងទៅហើយ វាគ្មានប្រយោជន៍ទេ។ លោកអ្នកអាចទទួលអារម្មណ៍ខឹងបន្តិចបន្តួច ប៉ុន្តែចូរព្យាយាមយល់ពីអារម្មណ៍អ្នកដទៃ។ សុខភាពផ្លូវចិត្តអ្នកហាក់មានភាពស្មុគ្រស្មាញ ចូររកពេលវេលាសម្រាប់កំសាន្ត រីករាយនឹងជីវិត និងសូមយកចិត្តទុកដាក់ជាមួយសាច់ញាតិចាស់ៗ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីជួញដួរមានសភាពទ្រឹង។ សម្រាប់លោកអ្នកធ្វើអាជីវកម្ម សូមបោះបង់ចោល នូវវិធីសាស្រ្តបែបវាយលុក ព្រោះអ្នកអាចនឹងរងគ្រោះដោយសារការប្រញាប់។ កុំសំដែងភាពមិនពេញចិត្ត ឬខឹង។ គិតវិជ្ជមានជានិច្ច កុំជ្រៀតជ្រែកនឹងជម្លោះ។ កុំយកចិត្តទុកដាក់ចំពោះការបរាជ័យរបស់អ្នកដទៃ ប៉ុន្តែមកផ្តោតលើសុភមង្គលនៃជីវិតរបស់អ្នកវិញ។ ថ្ងៃនេះអ្នកអាចមានសមត្ថភាពបង្កើតទំនាក់ទំនង​ ហើយប្រសិនបើអ្នកអាចធ្វើបាន នោះទំនាក់ទំនងក្នុងមួយសប្តាហ៍នេះនឹងល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរការងារ និងជំនួញជួញដូរនានាមានលាភសំណាង និងអ្នកគាំទ្រល្អជាប្រក្រតី។ ប៉ុន្តែដើម្បីឲ្យមានលាភសំណាងកាន់តែច្រើន ចូរយកចិត្តទុកដាក់សំអាងខ្លួនប្រាណ។ ចូរព្យាយាមជានិច្ច ដើម្បីសម្រេចក្តីសុបិន្តរបស់អ្នក។ ពេលខ្លះមានប្រយោជន៍ ក្នុងការធ្វើរឿងដែលគ្មានប្រយោជន៍ ប៉ុន្តែរីករាយ។  អ្នកអាចទទួលបានការគាំទ្រយ៉ាងស្មោះត្រង់ ឬទទួលបានភាពស្និទ្ធស្នាលក្នុងអារម្មណ៍មនោសញ្ចេតនា។ សម្រាប់សុខភាព អ្នកមានបញ្ហាមិនសូវគេងលក់ ដូច្នេះចូរកុំបង្ខំខ្លួនឲ្យតានតឹងពេក។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររកស៊ីជួញដូរ មិនទាន់ទទួលបានផល តាមបំណងប្រាថ្នាទេនៅថ្ងៃនេះ។ ប្រសិនបើអ្នកទទួលបានគម្រោងធ្វើដំណើរសម្រាប់គោលបំណងអាជីវកម្ម សូមកុំប្រញាប់បដិសេធ ប៉ុន្តែគិតគូរឲ្យបានវែងឆ្ងាយ។ លោកអ្នកមានមនុស្សនិន្ទា ច្រណែន ដូច្នេះចូរអត់ធ្មត់ កុំបង្កើត ឬពាក់ព័ន្ធនឹងជម្លោះ។ ចំពោះទំនាក់ទំនងប្តីប្រពន្ធ ប្រសិនបើអ្នកមិនទុកចិត្តដៃគូរបស់អ្នក សូមលាក់ការសង្ស័យនេះសិន។ ហោរា ណែនាំអ្នកឲ្យប្រឹងប្រែងរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យនៅស្ថិតស្ថេរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកប្រកបកិច្ចការរដ្ឋ ឯកជន គឺកំពុងរងចាំលទ្ធផល  ក៏ប៉ុន្តែអ្វីដែលអ្នករំពឹងមិនទាន់មកដល់ទេ។ ចំណែកអ្នកប្រកបរបររកស៊ី លោកអ្នកមើលមិនឃើញប្រាក់ចំណេញទេ ដោយសារ​បញ្ហាតូចៗជាច្រើនកំពុងតែប្រទាក់ក្រឡា។ ដូច្នេះប្រសិនបើអ្នកមិនយល់ច្បាស់ពីអារម្មណ៍ខ្លួនឯង សូមទុកការសន្ទនាកិច្ចការសំខាន់ និងធំដុំមួយអន្លើសិន។ ថ្ងៃនេះសូមរក្សាភាពអត់ទ្រាំ កុំប្រថុយ គួររងចាំសិនទើបប្រសើរ។ មិនមែនអ្វីដែលទាក់ទាញអ្នក ល្អទាំងអស់នោះទេ ប៉ុន្តែការប្រឹងប្រែងអនុវត្តន៍ទើបទទួលបានផល។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងដូចភ្នំ ធ្លាក់ក្នុងដៃរបស់អ្នក។ អ្នកអាចធ្វើកិច្ចការអ្វីៗបានសម្រេចគ្រប់យ៉ាង មិនត្រឹមតែប៉ុណ្ណោះនឹងទទួលបានការយកចិត្តទុកដាក់ពីមិត្តរួមការងារ និងអាជីវកម្ម។ ប៉ុន្តែសូមបដិសេធការចូលរួមព្រឹត្តិការណ៍សំខាន់ៗសិន។ ចូរប្តូររបៀបទំនាក់ទំនងថ្មីជាមួយដៃគូ ដើម្បីបង្កើតបរិយាកាសបែបមនោសញ្ចេតនាជ្រាលជ្រៅ នោះលោកអ្នកនឹងប្រៀបដូចជាព្រះរាជាសោយរាជ្យ។ ចំណែកសុខភាពអ្នកអាចមានជំងឺមករំខាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ភាពជោគជ័យនៃការងារ និងមុខរបររបស់លោកអ្នកកំពុងតែនៅនឹងមុខ។ ប្រសិនបើអ្នកអាចឈានដល់កិច្ចព្រមព្រៀងរកប្រាក់ចំណេញ សូមកុំបណ្តោយឲ្យអ្វីៗដំណើរការដោយឯកឯង ចូរព្យាយាមធ្វើដោយកំលាំងកាយចិត្ត និងកុំបោះបង់ការពិភាក្សាជាមួយមនុស្សដែលអ្នកទុកចិត្ត។ កុំបង្ហាញអារម្មណ៍ខឹង និងគ្រោតគ្រាធទៅមនុស្សជុំវិញខ្លួន ព្រោះអាចខាតលាភ។ សម្រាប់ទំនាក់ទំនងស្នេហា ដំណើរការទៅយ៉ាងរលូន គ្មានផលរំខានអ្វីឡើយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មតូចធំនានា កំពុងស្ថិតក្នុងខ្សែបណ្តោយនៃភាពរីកចម្រើនធំណាស់ ដូច្នេះលោកអ្នកត្រូវរៀនគ្រប់គ្រងពាក្យសំដី និងអាកប្បកិរិយាឲ្យល្អ។ កំណត់គោលដៅ ប្រកបដោយមហិច្ឆតា សម្រាប់ពេលអនាគត។ ប៉ុន្តែចូរចំណាយពេលដោះស្រាយ រឿងរ៉ាវតូចៗដែលតែងជាមន្ទិលសម្រាប់ជីវិតចេញឲ្យអស់។ ប្រសិនបើទំនាក់ទំនងផ្ទាល់ខ្លួនមិនអាចផ្គាប់ចិត្តអ្នកទេ សូមកុំទាន់ភ័យស្លន់ស្លោរ បណ្តោយមួយពេលសិនទើបមិនធ្វើឲ្យអ្នកខកចិត្ត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរនឹងរកប្រាក់ចំណេញបានច្រើនណាស់ ហើយសូមព្យាយាមធ្វើទំនាក់ទំនងដោយភារតភាពឲ្យកាន់តែច្រើន នោះលោកអ្នកនឹងទទួលបានលាភសំណាងដែលមិនរំពឹងទុក។ សម្រាប់អ្នកប្រកបការងារ អ្វីៗគ្រប់យ៉ាងមិនអាចរាំងស្ទះបំណងប្រាថ្នា និងសមត្ថភាពរបស់អ្នកបានទេ។ ចំណែកថ្នាក់ដឹកនាំ និងមិត្តរួមការងារស្រលាញ់រាប់អាន និងគាំទ្រអ្នកជានិច្ច។ ដោយឡែកទំនាក់ទំនងស្នេហា អាចមានភាពរកាំរកូសតិចតួចដោយសារឥទ្ធិពលខាងក្រៅ ប៉ុន្តែលោកអ្នកនឹងអាចដោះស្រាយបាន ដោយឥរិយាបថល្អ និងសំដីទន់ភ្លន់។

 ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកមានអារម្មណ៍ស្មុគ្រស្មាញ ដោយសារឥទ្ធិពលខាងក្រៅ។ ចូរព្យាយាមកែប្រែស្ថានការណ៍ ដោយរក្សាភាពស្ងប់ស្ងាត់ មិនតបតអ្វីទាំងអស់ ហើយរកមធ្យោបាយនានាដោយពិគ្រោះពិភាក្សាជាមួយមនុស្សដែលអ្នកទុកចិត្ត។ កុំបារម្ភខ្លាំងពេក ភាពទ្រឹងនៃកិច្ចការងារ និងអាជីវកម្ម នឹងអាចកែប្រែបាន ដូច្នេះចូរជឿជាក់លើសមត្ថភាពរបស់ខ្លួន។ សម្រាប់សុខភាព លោកអ្នកអាចមានបញ្ហាតម្រង់នោម ដូច្នេះផឹកទឹកឲ្យបានច្រើន។ ចំណែកទំនាក់ទំនងស្នេហា គូស្នេហ៍យល់ចិត្តគ្នាល្អប្រសើរណាស់។   

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអាចអាចធ្វើអ្វីតាមបំណងប្រាថ្នាបានគ្រប់យ៉ាង ប៉ុន្តែសូមកុំជឿទុកចិត្តមនុស្សងាយៗឲ្យសោះ។ លោកអ្នកហត់នឿយខ្លាំងណាស់ ចូរស្វែងរកពេលសម្រាក ដោយចេញទៅកំសាន្តខាងក្រៅ។​ កុំចំណាយពេលគិតរឿងគ្មានប្រយោជន៍ ដូចជាការសង្ស័យជាដើម។ ទំនាក់ទំនងស្នេហាប្រព្រឹត្តិទៅដោយភាពល្អូកល្អឺន និងអនុគ្រោះ។ សម្រាប់សុខភាពចូរប្រយ័ត្នចំពោះក្រលៀន គួរបរិភោគអាហារដែលមានប្រយោជន៍ចំពោះក្រលៀន និងផឹកទឹកឲ្យបានច្រើន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានការគាំទ្រ និងទំនុកបំរុងចំពោះកិច្ចការងារ ​និងរបរអាជីវកម្មយ៉ាងល្អ ពិសេសពីមនុស្សចាស់។ ប៉ុន្តែចូរប្រយ័ត្ន ពីព្រោះរាសីលោកអ្នកមិនត្រូវគ្នានឹងមនុស្សឆ្នាំម្សាញ់ទេ ជៀសឲ្យឆ្ងាយទើបជាការប្រសើរ។ ទំនាក់ទំនងស្នេហាដំណើរទៅដោយរីករាយ គូស្នេហ៍យល់ចិត្តថ្លើមគ្នាល្អណាស់។ សម្រាប់សុខភាព ចូរប្រយ័ត្នគ្រោះថ្នាក់ដែលកើតឡើងនៅលើជើង។ 

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!