ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាផ្នែកមួយនៃប្រវត្តិសាស្ត្រធម្មជាតិប្រទេសកម្ពុជា សក័ទី២ និង​ស័ក​ទី​៣

ផ្នែកមួយនៃប្រវត្តិសាស្ត្រធម្មជាតិប្រទេសកម្ពុជា សក័ទី២ និង​ស័ក​ទី​៣

​ក្នុងអត្ថបទមុន ខ្ញុំបានបង្ហាញរួចមកហើយ ពីការ​វិ​វត្តន៍​របស់​ផែន​ដីត្រូវបាន​បែង​ចែក ជាស័ក​ផ្សេងៗគ្នា ដោយអត្ថបទនោះបានរៀបរាប់អំពី មុន​ស័កទី១​ និងស័កទី១ ដោយ បានផ្សព្វផ្សាយក្នុងប្រព័ន្ធវេបសាយរបស់អរិយធម៌ខ្មែរ។ ដោយឡែកក្នុងអត្ថបទនេះ ខ្ញុំនឹងបង្ហាញពីភស្តុតាងមួយ​ចំនួន​ទៀតដែលជារបកគំហើញថ្មី តាមរយៈការចុះសិក្សាស្រាវជ្រាវ លើទីតាំងបុរាណមួយចំនួន នៅបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាដែលអាចសន្និដ្ឋានជាបឋមថាស្ថិតក្នុង​ស័កទី២ និងស័កទី៣។

ស័ក​ទី​២​ ហៅថា​ Mesozoic ជី​វិត​មាន​ការរីកចំរើន ជាពិសេស​ពួក​សត្វ​ល្មូន​ដូចជាដាយណូស័រ រុក្ខជាតិ​ សត្វក្នុង​ទឹក​​ក៏មាន​កាន់​តែមាន​ច្រើន​ប្រភេទ។ ​​ស័កទី២ ​បាន​បែង​ចែក​ជា​៣​​សម័យ​កាល ​១.សម័យ​ Triassic មាន​អាយុកាល​ពី​ ២៥១​-១៩៩.៦​លាន​ឆ្នាំ​ ២.​សម័យ​ Jurassic មានអាយុកាល​១៩៩.៦​-១៦១.២​លាន​ឆ្នាំ​ ៣.​សម័យ​ Cretaceous មាន​អាយុកាល​ ១៦១.២ក-៦៥.៥​លាន​ឆ្នាំ​។ យើងបាន​រកឃើ​ញភស្តុតាងមួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ ដូច​ជា​ការរកឃើញ​ស្ថា​នីយផូស៊ីល-​អាម៉ូនីតដែល​​ជាពពួក​ម៉ឹក​មាន​សំបក​ដូចខ្យង ជាសត្វសមុទ្រនៅ​ដែន​ជម្រក​សត្វ​ព្រៃ ស្រែពក ខេត្ត​មណ្ឌល​គិរី​ ពពួក​នេះ​ត្រូវ​បាន​កំណត់​អាយុកាល​ក្នុង​សម័យ​ Jurassic។​ ​

ក្នុងនោះប្រភេទ​​ពពួកអាម៉ូនីតនេះ​​ ក៏ប្រទះឃើញផងដែរ​ក្នុងតំបន់មួយ ចំនួននៃ​ខេត្ត​ក្រ​ចេះ​ ស្ថិតនៅ​ខាង​កើតដងទន្លេមេគង្គ។ ​ដោយឡែកខេត្ត​សៀម​រាប​បាន​ប្រទះ​​​ឃើញ​ក្នុង​រណ្តៅ​កំណាយស្រាវ​ជ្រាវ​នៅ​ប្រាសាទ​នាគ​ព័ន្ធចំនួន២ដុំ តើពួកវាមានប្រភព​ពី​កន្លែងណាមក?​ ឬក៏ពួកនេះអាច​ស្ថិតនៅ​ស្រទាប់​ជ្រៅ​ណាមួយក្នុង​តំបន់​នេះ ឬក្បែរនេះ​ដែល​ត្រូវ​បាន​គេ​ជីក​​យក​មកក្នុង​​ពេល​ក៏សាង​ប្រាសាទ? ខេត្ត​ពោធិសាត់ក៏រកឃើញពពួកសត្វសមុទ្រ​? ​នៅតំបន់ថ្មដា​កែ្បរ​ព្រំដែន​ថៃដែលកប់ក្នុង​ដី​ប្រមាណ​៨​ម៉ែត្រ​។​ ក្រៅ​ពី​ភស្តុតាង​ពពួក​សត្វ​សមុទ្រ​ យើង​ក៏បាន​ជួបពពួក​ដើម​ឈើ​ក្លាយជា​​ថ្ម​ ដូច​ជា​ស្ថានីយ​ផូស៊ីល​ឈើ​លំផាត់​ ស្ថិត​នៅ​ខេត្តរតនគិរី​ ដែល​ក្រុម​ការងារ​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ​ បាន​ធ្វើ​កំណាយ​ស្រាវ​ជ្រាវ​​កាល​ពី​ឆ្នាំ​២០១៩ ​។​ ​

រីឯតំបន់ផ្សេងទៀតក៏បានប្រទះ ឃើញពពួកសត្វសមុទ្រនេះដែរ ដូចជាខេត្ត​ស្ទឹង​ត្រែងរកឃើញ​នៅសង្ខាងទន្លេ​មេគង្គ​ចូល​ក្នុង​តំបន់​ដែនជម្រកសត្វ​ព្រៃ ព្រៃឡង់​ ខេត្ត​ក្រចេះស្ថិ​ត​នៅ​ភាគ​ខាងលិច​ទន្លេ​មេគង្គ ​ព្រះ​វិហារ​តាម​ជួរ​ភ្នំ​ដង​រែក តំបន់​ភ្នំ​ក្រវាញ ភ្នំ​ត្បែង និងភ្នំ​គូលែន​ជា​ដើម​។ ដោយទីតាំង​ទាំងនោះ ​យើង​បាន​រកឃើញ​ភាគ​ច្រើនស្ថិតក្នុង​អាយុកាល​នៃសក័ទី​២​។​​ ​

ស័ក​ទី​៣​ ហៅថា​ Cenozoic មាន​សម័យ​ Neogene មាន​អា​យុកាល​ ៦៥.៥-២៣​លាន​ឆ្នាំ​សម័យ​ Quaternary  មាន​យុកាល២៣លាន មក​បច្ចុប្បន្ន​។ ក្នុង​ឯកសារ​ខ្លះ​បាន​បែងចែក សម័យនេះជា​៣​​ដំណាក់​កាល  ទី១. Paleogene (៦៦-២៣លានឆ្នាំ​) ទី២. Neogene (២៣-២.៦​លានឆ្នាំ​) ទី៣. Quaternary (២.៦​-បច្ចុប្បន្ន)។​ សម័យ​កាល​នេះ​ជា​សម័យ​នៃ​ថនិក​សត្វ​ ដែលមាន​ការរីចក​ចំរើ​ន​រហូត​ដល់​សម័យ​ដែល​មាន​មនុស្ស​។​ បន្ត​មក​សម័យ​កាលក្រោយ​​មាន​ការស្រាវជ្រាវ និងវិភាគលើវត្ថុផ្សេងៗនៅសម័យនោះ រហូត​​បាន​បែង​ចែក​ជា​សម័យ​បុរេ​ប្រវត្តិសាស្ត្រ និង​សម័យ​ប្រវត្តិសាស្ត្រ​។​

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!