ភ្នំទស្សពិតជាឈ្មោះវត្ត និងភ្នំមួយនាពេលបច្ចុប្បន្ន ក្នុងរាជព្រះបាទអង្គចន្ទរាជា រវាងស.វទី១៦ មានឈ្មោះថា ភ្នំចំពិត មុនរាជព្រះអង្គមានឈ្មោះថាភ្នំត្រៀល។ ភ្នំទស្សពិត(រូបលេខ១) ស្ថិតនៅក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(រូបលេខ២) មានចំនុចនិយាមការ X 457814 Y 1317822 មានកំពស់៩០ម៉ែត្រធៀបនិងកំរិតទឹកសមុទ្រ។ ភ្នំចំពិតអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥ ហួសខ្លោងទ្វារវត្តត្រឡែងកែងប្រមាណ៥គីឡូម៉ែត្រ មានខ្លោងទ្វារវត្តមួយនៅខាងឆ្វេងដៃ ខាងលិចផ្លូវ ចំងាយប្រមាណ១២គីឡូម៉ែត្រ។
ភ្នំនេះមានតំណាលក្នងឯកសារមហាបុរាសខ្មែរថា៖ ក្នុងដែនដីព្រះបាទបរមនាថប- រមខត្តិយាមហាច័ន្ទរាជា (១៥១៦ ដល់១៥៦៦គ.ស)។ នៅថ្ងៃ៥កើត ខែចែត្រ ឆ្នាំជូត ឯកស័ក ព.ស២០៧២ គ.ស១៥២៨។ ព្រះរាជបាននាំអស់អគ្គមហេសី ស្រីស្នំ ក្រមការ មន្ត្រីតូចធំ លើកព្យួរហយាត្រពពាតព្រៃ។ លុះមកដល់មុខភ្នំត្រៀល(ភ្នំចំពិត)ក្នុងខែត្រលង្វែកទ្រង់ត្រាស់បង្គាប់ឱ្យឈប់ ហើយធ្វើសុវណ្ណព្រះពន្លាជ័យ កង់ប្រថាប់កំសាន្តព្រះចិន្តា។ ខណៈនោះព្រះពិជ័យគជេន្ទ្រយុទ្ធ (ដំរី) ឈឺដួលមួយរំពេច អស់ហ្មប្រកបថ្នាំពុំស្បើយ ព្រះមហាក្សត្រទ្រង់ព្រះទ័យណាស់ទ្រង់ត្រាស់ថា៖ ព្រះពិជ័យគជេន្ទ្រយុទ្ធនេះធ្លាប់ជិះធ្វើសង្គ្រាម មានជ័យច្រើនគ្រាលុះត្រាតែសម្រេចបានផែនដី ឥឡូវមានជំងឺដូច្នេះ បើនរណាមើលជា អញហ្នឹងឱ្យប្រាក់មួយហាប និងឱ្យមានយសសក្តិជាចៅហ្វាយខេត្តនេះផង។ ខណៈនោះមានតាចាស់ម្នាក់ជាមនុស្សកាន់សីលឈ្មោះពញាដែកជាមេស្រុកចាស់ដែលលាចេញពីរាជការ មកកាន់រក្សាបង់បត់ នៅភ្នំគ្រៀលទូលថា៖ ព្រះទីនាំងគជេន្ទ្រយុទ្ធនេះប្រហែលដើរកាត់មុខអ្នកតាហើយបានជាមានជំងឺបែបនេះ។ ឯអ្នកតានឹងបង់បត់នោះ កាលផែនដីព្រះបាទពញាយ៉ាត ព្រះអង្គសាងរូបព្រះទស្សមុខ ព្រះឥន្ទ្រ ព្រះឥសូរ ព្រះនរាយណ៍ និងព្រះយាទេពទ្រង់ប្រតិស្ថានទុកនៅភ្នំត្រៀលនេះ ទុកជាទ្វារនគរបង្កាសិកសង្គ្រាម សៀម លាវ។ ព្រះទីនាំងក៏ពានមកលើនេះផងបានជាពុំស្រួល។ ព្រះច័ន្ទរាជាត្រាស់ថាៈ បើដូច្នេះសូមតាឯងយកទៀន ធូប ទៅបន់ស្រន់ជាប្រញាប់។ ខណៈដែលពញាដែក ទទួលទានធូបកាលណា ព្រះទីនាំងនោះក៏ជាសះស្បើយមួយរំពេច។ សេនាបតី មន្ត្រីតូចធំ សរសើរព្រមគ្នាថា តាចាស់នេះទាយចំពិតជាត្រូវណាស់ ទើបទ្រង់ប្រែនាម ភ្នំត្រៀលនោះ ឱ្យឈ្មោះ ភ្នំចំពិតវិញ។ ពេលនោះព្រះមហាក្សត្រ តាំងពញាដែកឱ្យធ្វើចៅវាយស្រុក ប្រទានប្រាក់មួយរយហាប និងសំបត់អាវមួយរយមុខ។ ក៏ប៉ុន្តែពញាដែកពុំព្រមទទួល ហើយទូលថា របស់ទាំងនេះទូលបង្គំថ្វាយដាក់ព្រះឃ្លាំងសម្រាប់ចែកឱ្យទាហ៊ានចុះ ត្បិតពីរឆ្នាំទៀតសៀមនិងលើកទ័ពមកចោមព្រះនគរ។ ក្នុងដំណើរក្រសាលព្រៃនេះ ទំនាយថាព្រះអង្គនិងរបស់ពិសេសទុកព្រះនគរ។ ព្រះរាជាត្រាស់ថា ម្តេចក៏តាឯងហ៊ានទាយដូច្នេះ? ពញាដែកប្រាប់ថាដឹងដោយទេវត្តារក្សាភ្នំនេះនិមិត្តប្រាប់។ ទូលបង្គំជាខ្ញុំត្រូវអស់ជីវិតក្នុងពេលនេះហើយ ហើយត្រូវនៅថែរក្សាភ្នំត្រៀល ដែលព្រះអង្គកែឈ្មោះជាភ្នំចំពិតនេះ។ ទូលចប់សេចក្តីពញាដែកក៏អស់ជីវិតនៅក្បែរព្រះទីនាំងក្នុងមួយរំពេចនោះទៅ។ ដោយឃើញភាពអស្ចារ្យនេះព្រះរាជាទ្រង់ត្រះឱ្យធ្វើបុណ្យរំលាយសព ពញាដែក ហើយប៉ានរូបពញាដែក ធ្វើអាស្រមទុកនៅភ្នំនេះ ជាប់ឈ្មោះអ្នកតាដំបងដែកតរៀងមកដល់សព្វថ្ងៃនេះ។ ព្រះរាជាក៏លើកព្យុះហយាត្រាទៅមុខទៀតលុះដល់ភូមិឈើទាលប្រឱបទ្រង់ទតឃើញដើមឈើទាលមួយខ្ពស់ក្រៃលែង ហើយមានផែនថ្មមួយផ្ទាំងជាប់នៅលើបង្គាប។ ពេលនោះទ្រង់និងពីពាក្យពញាដែកដែលបានទាយទើបទ្រង់បង្គាប់ អោយធ្វើពិធី៣ថ្ងៃដើម្បីសុំថ្ម និងឈើ យកទៅបន្ទាយព្រះនគរហើយត្រាស់បង្គាប់ឱ្យឆ្លាក់ជាព្រះពុទ្ធរូបព្រះអង្គចតុទឹស រីឯថ្មឆ្លាក់ជាព្រះបាទាតម្កល់នៅអារាម ត្រលែងកែង។ លុះដល់ព.ស២០៧៤ គ.ស១៥៣០ សៀមលើកទ័ពមកវាយបន្ទាយលង្វែក។ ព្រះមហាក្សត្រព្រះច័ន្ទរាជា មានព្រះឱង្កា និងអស់មុខមន្ត្រីថា ពញាដែកបានទស្សទាយនោះពិតជាត្រឹមត្រូវដូចពាក្យគាត់ប្រាកដមែន។ ព្រះរាជាសព្វព្រះទ័យក៏ចាត់ឱ្យធ្វើពិធីរំលឹកគុណដល់ពញាដែកតាមប្រពៃណី។ ឯព្រះបាទបរមបពិត្រ តាំងតែពីថ្ងៃនោះរៀងមក ទ្រង់បញ្ញត្តិលើក្រមព្រះរាជក្រិត្យសង្ឃការីថា : ក្នុងមួយឆ្នាំៗ ត្រូវរៀបគ្រឿងព្រះកឋិន ចំនួនតាមព្រះជន្មព្រះអង្គ នាំទៅថតគ្រប់វត្ត ដែលមានទេពទេវរុក្ខ ជាទ្វារព្រះនគរ និងវត្តនានា ដែលមានសិទ្ធិស័ក្ដិនោះរាល់ឆ្នាំ។
ភ្នំចំពិតនេះមាននៅសល់ព្រះវិហារពីបុរាណ ដែលមានជញ្ជាំងព្រះវិហាររៀបដោយថ្មលាយនិងកំបោរបាយអរ និងមានសសរឈើ ដែលមានលក្ខណៈប្រហាក់ប្រហែលវិហារ និងអាស្រមមួយចំនួននៅខាងលើភ្នំឧត្តុង្គ បច្ចុប្បន្នកំពុងជួសជុលឡើងវិញ(រូបលេខ៣)។ ចំណែករូបលោកតាដំបងដែក ត្រូវបានឆ្លាក់ឡើងវិញដោយថ្មភក់(រូបលេខ៤) រូបដើមមិនដឹងថានៅទីណានោះទេ។ ចំពោះចម្លាក់មួយចំនួនទាក់ទងនឹងព្រះបាទពញាយ៉ាត ព្រះអង្គសាងរូបព្រះទស្សមុខ ព្រះឥន្ទ្រ ព្រះឥសូរ ព្រះនរាយណ៍ និងព្រះយាយទេពទ្រង់ប្រតិស្ថានទុកនៅភ្នំត្រៀលនេះ ទុកជាទ្វារនគរបង្កាសិកសង្គ្រាម សៀម លាវ ក៏មិនដឹងថានៅទីណាទេ។
គ្រាន់តែមានទីតាំងមួយទាក់ទាក់ទងនឹងយាយទេពនៅសល់ឈ្មោះ តែខ្ញុំមិនបានទៅឃើញតែស្លាកដែលដាក់បង្ហាញនៅខាងកើតព្រះវិហារខាងលើភ្នំ(រូបលេខ៥)។ នៅក្នុងជំនឿខ្មែរបុរាណ ការរៀបចំប្រទេសរៀបចំច្រកទ្វារនគរខាងផ្នែកជំនឿ ហើយទីតាំងទាំងនោះក៏មានការប្រែប្រួល ទៅតាមសម័យកាល និងរាជធានី។ ដូចភ្នំទ្រៀល(ភ្នំចំពិត)នេះជាទីតាំងដែលព្រះបាទពញាយ៉ាតបានសាងសម្រាប់ច្រកទ្វារព្រះនគរ រវាងស.វទី១៥គ.ស ក្នុងពេលដែលរាជធានីនៅចតុមុខ និងមានទំនាក់ទំនងជាមួយព្រះបាទអង្គចន្ទ នៅស.វទី១៦គ.ស ក្នុងពេលដែលព្រះអង្គទើបបានកសាងរាធានីលង្វែក៕
អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ