ទំព័រដើមប្រវត្តិសាស្ត្រការរកឃើញនូវវត្ថុបុរាណថ្មីៗជាច្រើនដែលបង្ហាញពីភាពអស្ចារ្យនៃអរិយធម៌ចិន

ការរកឃើញនូវវត្ថុបុរាណថ្មីៗជាច្រើនដែលបង្ហាញពីភាពអស្ចារ្យនៃអរិយធម៌ចិន

យោងតាម ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Sichuan បានឱ្យដឹងថា ក្រុមអ្នកបុរាណវត្ថុវិទូបានរកឃើញនូវវត្ថុសិល្បៈដ៏មានតម្លៃជាច្រើន នៅទីតាំងផ្នូរបុរាណមួយកន្លែងក្នុងប្រាសាទ Sanxingdui ក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។ គួរបញ្ជាក់ដែរថា​ វត្ថុសិល្បៈទាំងនោះមានដូចជា រូបបដិមាអំពីសំរឹទ្ធ និងរូបចម្លាក់នាគ ដែលជារបកគំហើញថ្មី និងជាទិន្នន័យដ៏សំខាន់ក្នុងការស្រាវជ្រាវផ្នែកបុរាណវិទ្យា ក្នុងអរិយធម៌ចិនបុរាណ។

គម្រោងនៃការស្រាវជ្រាវនេះ ដឹកនាំដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យបេកាំង និងស៊ីឆន់ បានរកឃើញវត្ថុសិល្បៈរាប់ពាន់វត្ថុ ដែលរួមមានសំរឹទ្ធ មាស និងថ្លើមថ្ម។ អ្នក​ជំនាញ​បានលើកឡើងថា វត្ថុសិល្បៈទាំងនោះអាចមានអាយុ​កាល​ចាប់ពី​៣.០០០​ទៅ​៤.៥០០​ឆ្នាំ។

ទីតាំងនៃប្រាសាទ Sanxingdui ត្រូវបានរកឃើញនូវអំឡុងទសវត្សន៍ឆ្នាំ ១៩២០ ហើយ​ប្រាសាទនេះ គឺជាកន្លែងបុរាណដ៏សំខាន់មួយក្នុងប្រទេសចិន។ អ្នក​ជំនាញ​បានលើកឡើងថា ទីតាំងប្រាសាទនេះ ​គឺតំបន់ដ៏សំខាន់ក្នុងរជ្ជកាល Shu បុរាណ​ដែល​មាន​អាយុ​កាល ៤ ៨០០ ឆ្នាំ។​ រណ្តៅកំណាយចំនួន២ ដែលបានរកឃើញវត្ថុបុរាណទាំងនោះ គឺរណ្តៅទី​៧ និងទី​៨ ដែលភាគច្រើនជាវត្ថុអំពីសំរឹទ្ធ រួមមានដូចជាក្បាលនាគ និងប្រអប់សំរឹទ្ធដ៏ធំមួយ។

រកឃើញប្រអប់​សំរទ្ធ​ និងមាន​វត្ថុ​សិល្បៈ​ធ្វើពីថ្លើមថ្ម​នៅ​ខាងក្នុង​នោះ​ស្ថិត​ក្នុង​ចំណោម​ការ​រក​ឃើញ​ក្នុង​រណ្តៅ​កំណាយ
ប្រភព៖ Xinhua News Agency

ការរកឃើញនេះ គឺជាភស្ថុតាងដ៏សំខាន់អំពីទីតាំងនៃការបញ្ចុះវត្ថុរបស់មនុស្សសម័យបុរាណ ប៉ុន្តែអ្នកស្រាវជ្រាវពុំបានរកឃើញនូវគ្រោងឆ្អឹងរបស់មនុស្សនៅក្នុងរណ្តៅទាំងពីរនោះទេ។ ក្រុមអ្នកស្រាវជ្រាវបានគិតថា ហេតុដែលពុំឃើញមានគ្រោងឆ្អឹងនោះ គឺដោយសារបូជា។ នៅរណ្តៅទី៨ ក្រុមអ្នកបុរាណវិទ្យាបានរកឃើញនូវទីតាំងដែលទាក់ទងនឹងការផលិតសំរឹទ្ធដោយរកឃើញនូវរបាំងមុខ និងវត្ថុសិល្បៈផ្សេងៗទៀត។

លោក ហុងលីន មកពីវិទ្យាស្ថានបុរាណវិទ្យា​ ខេត្តស៊ីឆន់ ​បាននិយាយថា បំណែកនៃវត្ថុសិល្បៈទាំងនោះ គឺស្ថិតនៅក្នុងសិល្បៈ ​Shu និងខ្លះទៀតនៅសិល្បៈ​ Zhou។ វត្ថុទាំងនោះ គឺភស្ថុតាងដ៏សំខាន់ដែលបង្ហាញថា ប្រាសាទ Sanxingdui គឺសំខាន់នៅក្នុងអរិយធម៌ចិនសម័យបុរាណ។

ក្បាល​សំរឹទ្ធ​មួយ​ត្រូវ​បាន​កំណាយ​​រណ្តៅ​នៅ Sanxingdui
ប្រភព៖ Xinhua News Agency

ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាល័យបេកាំងបាននិយាយថា វត្ថុបុរាណប្រមាណជាង ១៣០០០ វត្ថុត្រូវបានរកឃើញនៅទីតាំងប្រាសាទ​ Sanxingdui​z ចាប់តាំងពីឆ្នាំ ១៩២០​ មក​។​

ក្រុមអ្នកប្រវត្តិវិទូ និងអ្នកបុរាណវិទូជាច្រើនបានលើកឡើងថា ដើមកំណើតនៃអរិយធម៌ចិន គឺកើតឡើងនៅតំបន់ទន្លេលឿង និងទន្លេ Yangtze ខាងជើងប្រទេសចិន ប៉ុន្តែទីតាំងនៃតំបន់ប្រាសាទនេះ ត្រូវបានរកឃើញ និងកំណាយនៅអំឡុងឆ្នាំ ១៩៨០។

សមាជិក​នៃ​រដ្ឋបាល​បេតិកភណ្ឌ​វប្បធម៌​ជាតិ​របស់​ប្រទេស​ចិន​​កំពុង​ធ្វើ​ការ​នៅ​ទីតាំង​ក្នុង​ទីក្រុង Guanghan ​ខេត្ត Sichuan ភាគ​និរតី​នៃ​ប្រទេស​ចិន
ប្រភព៖ Xinhua News Agency

បន្ទាប់ពីជួសជុល​ លើវត្ថុសិល្បៈទាំងអស់នោះរួម ក្រុមអ្នកស្រាវជ្រាវនឹងយកទៅដាក់តាំងបង្ហាញនៅសារ​មន្ទីរ Sanxingdui ក្បែរនឹងទីក្រុង Guanghanក្នុងឆ្នាំ ២០២៣៕

ប្រភពឯកសារយោង៖

Ancient artifacts found in Sanxingdui, China help illuminate Shu kingdom (nbcnews.com)

http://www.chinadaily.com.cn/a/202206/27/WS62b90404a310fd2b29e68b0b_8.html

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!