ទំព័រដើមហោរាសាស្ត្រសិលាចារឹករកឃើញថ្មីនៅទួលត្រពាំងគោល

សិលាចារឹករកឃើញថ្មីនៅទួលត្រពាំងគោល

ទួលត្រពាំងគោល មានទីតាំងស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប៉ុន្តែកាលពីប៉ុន្មានទសវត្សរ៍កន្លងទៅ គេបានយកសិលាចារឹកដែលរកឃើញនៅទួលត្រពាំងគោលនេះ មករក្សាទុកនៅវត្តប្រាសាទរាជាសំរោង ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ដំបូងឡើយ គេតម្កល់សិលាចារឹកនេះនៅខាងមុខកុដិក្បែរសួនច្បារ ហើយក្រោយមកគេបានលើកទៅរក្សាទុកនៅឧបដ្ឋានសាលារហូតមកទល់សព្វថ្ងៃ។ តើសិលាចារឹករកឃើញនៅទួលត្រពាំងគោល មានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?

សិលាចារឹកនេះ ចារឹកនៅលើថ្មភក់រាងជាសន្លឹកសីមា ដោយចារឹកអក្សរចំនួន ៣ ជ្រុង។ ក្នុងនោះ ជ្រុងទី១ ប្រហែលចារឹកអក្សរប្រមាណ ១៧ ឬ ១៨ បន្ទាត់។ ប៉ុន្តែ បច្ចុប្បន្នអក្សរប្រមាណ ៧បន្ទាត់នៅផ្នែកខាងលើ បានរលុបបាត់អស់ទិន្នន័យទាំងស្រុងហើយ។ ផ្នែកដែលរលុបនេះ ទំនងកើតឡើងដោយសារមនុស្សសំលៀងសម្ភារៈកសិកម្ម មុននឹងយកមករក្សាទុកនៅវត្ត។ ចាប់ពីបន្ទាត់ទី៨ដែលនៅសល់ គឺរៀបរាប់អំពីបញ្ជីឈ្មោះឥស្សរជនធំៗដែលមានឋានន្តរនាម ខ្លោញវល ម្រតាញ និងកំស្តេង។ ឈ្មោះឥស្សរជនទាំងនេះមានទំនាក់ទំនងគ្នាជាមួយសិលាចារឹកអូរស្មាច់ K.1198 ដែលសព្វថ្ងៃកំពុងរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា (រាជធានីភ្នំពេញ)។ ទិន្នន័យសំខាន់មួយនៅក្នុងជ្រុងទី១នេះ រៀបរាប់ថា “វ្រះកម្រតេអញសិវលិង្គអាយមទ្ធ្យទេស” ដែលមានន័យថា “ព្រះគម្តែងអម្ចាស់ព្រះសិវលិង្គនៅឯមធ្យទេស”។ ពាក្យ “កំស្តេងសិវលិង្គ” ទំនងអាចមានទំនាក់ទំនងគ្នា ឬអាចសំដៅដល់ទីតាំងវត្តប្រាសាទរាជាសំរោងកាលពីសម័យបុរាណ។

ជ្រុងទី២ មានចារឹកអក្សរចំនួន ២៤ បន្ទាត់ ដែលសុទ្ធសឹងជាឈ្មោះឥស្សរជនជាន់ខ្ពស់។  ក្នុងចំណោមឥស្សរជនទាំងនេះ មានឋានន្តរនាមមួយថា “ខ្លោញពលស្មាច” សំដៅដល់ “ប្រធានខាងភ្នាក់ងារត្រួតពលស្មាច់”។ គួរឱ្យ​ចាប់អារម្មណ៍ដែលឈ្មោះរុក្ខនាម “ស្មាច់” នេះ គេយកមកប្រើជាឈ្មោះស្ថាននាមតាំងពីសម័យបុរាណរហូតមកទល់បច្ចុប្បន្ន ឧទាហរណ៍ “អូរស្មាច់” ដែលគេស្គាល់ថាជាច្រកព្រំដែនខ្មែរ-ថៃ ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះ មានប្រធានភ្នាក់ងារម្នាក់ទៀតគឺ “ខ្លោញពលសំម្ឫទ្ធិបុរ” ដែលទំនងអាចជាតំបន់ ឬសហគមន៍ផលិតសំរិទ្ធិ ឬបុរីនៃអ្នកផលិតសំរិទ្ធិ។ ទីក្រុងនេះទំនងស្ថិតនៅមិនឆ្ងាយពីទីតាំងវត្តប្រាសាទរាជាសំរោងនេះឡើយ ព្រោះក្រុងសំម្ឬទ្ធិបុរនេះ ធ្លាប់ជួបនៅក្នុងសិលាចារឹកជាច្រើន ដូចជាសិលាចារឹកភិមានអាកាស (K.292) សិលាចារឹកតាមាន់ធំ (K.1185)។ ឥស្សរជនទាំងអម្បាលម៉ានដែលរៀបរាប់នៅក្នុងជ្រុងទី២នៃសិលាចារឹកត្រពាំងគោល សុទ្ធតែជាអ្នកនាំបន្ទូលដល់ “ស្តេងអញសិវលិង្គ” ហើយណែនាំចេញសេចក្តីបង្គាប់ប្រើឱ្យទៅបោះបង្គោលកំណត់ព្រំគោលសីមាដីធ្លីភូមិករ ដើម្បីប្រគល់ទៅឱ្យម្រតាញខ្លោញឝ្រីរាជេន្ទ្រារិមថនដែលជាអ្នកឈ្នះក្តីក្នុងតុលាការទៅលើក្រុមអ្នកវណ្ណៈចម្រៀង។ ដីនេះទំនងមានក្តីក្តាំងប្តឹងផ្តល់គ្នាជាច្រើនលើក ដ្បិតអ្នកដែលបញ្ជូនឱ្យមកអង្កេតក្តីនេះសុទ្ធសឹងតែមានឋានន្តរ សក្តិខ្ពង់ខ្ពស់។ នៅក្នុងជ្រុងទី២នេះ មានរៀបរាប់ឱ្យដឹងអំពីមន្រ្តីជាច្រើននៅក្នុងមហាសករាជ ៩៣១ (គ.ស.១០០៩) ដោយមានបញ្ជាក់មុខងារផង ដូចជា កំស្តេងឝ្រីក[វិឝ្វរ]វម៌្ម, ម្រតាញខ្លោញឝ្រីក[វិ]ន្ទ្រវម៌្ម ខ្លោញវេនជេង ម្រតាញខ្លោ[ញកុ]តិរុង ស្តេងវ្នុរក្រលាញគុណទោឞទឝ៌ិ ខ្លោញវលយនប ខ្លោញវលស្តុកស្នោ ម្រតាញខ្លោញឳ ម្រតាញខ្លោញចន្ហ្វរវ្រាចសភាសត

ជ្រុងទី៣ មានចំនួន ២២ បន្ទាត់ ដែលភ្ជាប់រឿងពីជ្រុងទី២ រៀបរាប់អំពីការវិនិច្ឆ័យក្តីដ៏ជាក់លាក់ ដោយកាត់ជា ៤៨។ រឿងក្តីនេះមិនបានបញ្ចប់នោះទេ ទើបព្រះរាជាត្រាស់បង្គាប់ម្រតាញខ្លោញស្រីរាជេន្រ្ទារិមថន កាត់ក្តីនេះម្តងទៀត និងបង្គាប់ឱ្យចាប់ដាក់ទោសដល់បុគ្គលពាក់ព័ន្ធ។

អត្ថបទចារឹក

ជ្រុងទី១

១.        ………………………………………….ភវ

(បន្ទាត់ទី២-៧ រលុបបាត់អស់)

៨.        ……………………………………………..ម្រតាញ

៩.        ……………………………….ខ្លោញ៑ ………………

១០.      …………………………ស្ត្រម្រតាញ៑ខ្លោញ៑ចន្ហ្វរ៑វ្រាច៑

១១.      …………………………….បរាក្រមសភាសត៑

១២.      …………………… ស្តេង៑អញ៑ឝិវលិង្គខ្លោញ៑សំ…[ខ្លោ]

១៣.     …………..វល៑ខ្លោញ៑វល៑ប្រសាន…………………….

១៤.      ……………………………………………វ្រះអា

១៥.      ……………………….ឝិវលិង្គខ្លោញ៑វល៑ខ្លោញ៑

១៦.      …………………………………យ………………..

១៧.     ……………………………កំស្តេង៑ ………………

១៨.      កំស្តេង៑ឝ្រី………វម៌្មកំស្តេង៑ឝ្រីភូបតិវម៌្ម ……ប្រេ[ខ្លោញ៑]

ជ្រុងទី២

១.        វល៑ជ្លក៑ខ្លោញ៑វល៑ស្មាច៑ចត៑ទ៌្ទេះខ្លោញ៑

២.        វ[ល៑]សំម្ឫទ្ធិបុរតវ្យរ៑ម្រតាញ៑ក្រវុវ្រះស

៣.       ភាបន្ទ្វល៑វ្រះឝាសនតស្តេង៑អញ៑ឝិវ

៤.        លិង្គប្រេទៅសង្គោល្តភូមិស្រុក៑តរោះហ

៥.        នេះហឱយ្តម្រតាញ៑ខ្លោញ៑ឝ្រីរាជេន្ទ្រ

៦.        រិមថនតជ្នះវ្យវហារតចម្រ្យាង៑

៧.        ៩៣១ឝកវ្យរ៑កេត៑ចៃត្រវ្រហ[ស្ប]

៨.        តិវារនុកំស្តេង៑ឝ្រីក[វិឝ្វរ]វម៌្មសំ..

៩.        តិនុម្រតាញ៑ខ្លោញ៑ឝ្រីក[វិ]ន្ទ្រវម៌្ម

១០.      ញ៑ខ្លោញ៑វេនជេង៑ម្រតាញ៑ខ្លោ[ញ៑]

១១.      តិរុង៑ស្តេង៑វ្នុរ៑ក្រលាញ៑គុណទោឞ

១២.      ទឝ៌ិខ្លោញ៑វល៑យនបខ្លោញ៑វល៑

១៣.     នខ្លោញ៑វល៑ស្តុក៑ស្នោ……….

១៤.      ស្ត្រម្រតាញ៑ខ្លោញ៑ឳម្រតាញ៑ខ្លោញ៑

១៥.      ចន្ហ្វរវ្រាច៑សភាសត៑សភាតខ្លោញ៑វ

១៦.      ល៑ចារេវ្យវហារមន៑បុនះវ្យវ

១៧.     ហារនេះភូមិស្រុក៑ខ្ពងស្រាចិ្តម្រតា

១៨.      ញ៑ខ្លោញ៑ឝ្រីរាជេន្ទ្រារិមថនវ្យវ

១៩.      ..ង៑នខ្លោញ៑វល៑វេលានុតេង៑

២០.      អ្មេវណ៌្នចម្រ្យាង៑ស្រុក៑វ្រៃថ្ង

២១.      …សភាចារេវ្យវហារហោង៑មន៑

២២.      សោច៑លោញ៑អប៑នុតេង៑អ្យ[ក៑]

២៣.     និណ៌្នយឝិរឝ្ចម៌្មឃាត៤០-៨

២៤.      វ្រះឝាសនតម្រតាញ៑ខ្លោញ៑

ជ្រុងទី៣

១.        ឝ្រីរាជេន្ទ្រារិមថនប្រេសិទ្ធិភូមិ…

២.        វិង៑បិវិង៑បុនះវ្យវហារវ្រះសភាផោ

៣.       ង៑បន៑ហាញ៑សោច៑ប្រេឆ្វាត៑និណ៌្នយ

៤.        ឝិរឝ្ចម៌្មឃាតសោតទ្វិគុណបន្ទ្វល៑វ្រះ

៥.        ឝាសនតម្រតាញ៑ខ្លោញ៑ឝ្រីរាជេន្ទ្រារិម

៦.        ថនសោត៑មន៑ជ្នះវ្យវហារប្រេសិទ្ធិភូ

៧.        មិស្រុក៑ខ្ពង៑តអ្នៅចារេវ្រះកំស្តេង៑

៨.        ឝ្រីវិទ្យាធិបតិវម៌្មកំស្តេង៑ឝ្រីវីរេន្ទ្រវ

៩.        ម៌្មកំស្តេង៑វ្រះតិថ៌កំស្តេង៑កុតិរុង៑ម្រតា

១០.      ញ៑ខ្លោញ៑កន្ទោះម្រតាញ៑ខ្លោញ៑ត្រាំបា

១១.      ម្រតាញ៑ខ្លោញ៑យកាយត្រ្វច៑ ..ស

១២.      ម្រតាញ៑ខ្លោញ៑គ្អាង៑គ្រៅម្រតាញ៑ខ្លោ

១៣.     ញ៑ត្រវាង៑ក្រ្វស៑ខ្លោញ៑វល៑វេលាខ្លោ

១៤.      ញ៑ខ្លោញ៑វល៑ថ្បល៑ជ្មស៑តេង៑ត្វន៑បៅ

១៥.      លោញ៑អ្យក៑ផ្តោង៑ខ្លោញ៑វល៑ថ្និ

១៦.      ខ្លោញ៑វាស៑ថ្និតម្រ្វច៑រង្វាង៑តប្វន្នម្រ

១៧.     តាញ៑ខ្លោញ៑ឝ្រីរាជេន្ទ្រារិមថនតិថ្វា

១៨.      យ៑សំន្វត៑រោះហបូវ៌្វាបរមន៑វាប៑

១៩.      ប៑បុនះវ្យវហារចុញ៑វ្រះអាលក្ឞ

២០.      ណទហ៑វិង៑បុនះវ្យវហារប្រេចាប៑

២១.      ឱយ៑បិកំស្តេង៑ …ប្រេនិណ៌្ន

២២.      យ ៙៚

*សេចក្តីប្រែ

ជ្រុងទី១

(១-៧) រលុបបាត់អស់

(៨-១៨) ……ម្រតាញ….ខ្លោញ ……ស្ត្រ ម្រតាញខ្លោញចង្ហូរព្រេច…..បរាក្រម សភាសត…….. ស្តេងអញសិវលិង្គ ខ្លោញសំ…[ខ្លោ]……ពល ខ្លោញពល ប្រសាន….ព្រះ…..សិវលិង្គ ខ្លោញ ពល ខ្លោញ……យ…….កំស្តេង …..កំស្តេង ស្រី…..វម៌្ម កំស្តេងស្រីភូបតិវម៌្ម ……ប្រើឱ្យខ្លោញ

ជ្រុងទី២

(១-៦)  ខ្លោញពលជ្លក ខ្លោញពលស្មាច់ចតរទេះ ខ្លោញពលសំម្ឫទ្ធិបុរ ចំនួន ២ នាក់          ម្រតាញក្រវុ ជាព្រះសភា បាននាំបន្ទូលព្រះសាសន៍ទៅដល់ស្តេងអញសិវលិង្គ បង្គាប់ប្រើឱ្យទៅ សង្គោល (បោះបង្គោល) ដីទាំងអស់នេះ ដើម្បីប្រគល់ឱ្យដល់ម្រតាញខ្លោញស្រីរាជេន្ទ្រារិមថន ដែលជាអ្នកឈ្នះក្តីលើក្រុមអ្នកចម្រៀង។

(៦-២៤) នៅមហាសករាជឆ្នាំ៩៣១ ២កើត ខែចេត្រ ថ្ងៃព្រហស្បតិ៍ កំស្តេងស្រីក[វិស្វរ]វម៌្ម រួមជាមួយម្រតាញខ្លោញស្រីក[វិ]ន្ទ្រវម៌្ម  ខ្លោញវេនជេង ម្រតាញខ្លោញកុតិរុង ស្តេងផ្នូរ(ទួល) ក្រឡាញ់ គុណទោឞទឝ៌ិ (អ្នកមើលឬត្រួតពិនិត្យខាងគុណ(ភាពត្រឹមត្រូវ) និងទោឞ (កំហុស ឬបទល្មើស)) ខ្លោញពលយនប ខ្លោញពល…ខ្លោញពលស្តុកស្នោ….ស្ត្រ ម្រតាញខ្លោញឳ ម្រតាញខ្លោញចង្ហូរព្រេច ជាសភាសត (ជាអ្នកអង្កេតការក្នុងតុលាការ) សភា  ខ្លោញពលចារេ វ្យវហារ (អ្នកអង្កេតរឿងក្តី ឬស៊ើបក្តី) រឿងក្តីនោះឡើងវិញម្តងទៀត ទាក់ទងជាមួយដីភូមិនៅស្រុកខ្ញងស្រាច ដែលម្រតាញខ្លោញស្រីរាជេន្ទ្រារិមថន មានទំនាស់ក្តីជាមួយខ្លោញពលវេលា និងតេងអ្មេវណ្ណៈ ចម្រៀងស្រុកព្រៃថ្ង។ សភាចារេវ្យវហារ (ភ្ងាក់ងារស៊ើបអង្កេតក្តី) ផង ម្រសោចលោញអប និងតេង អ្យក ត្រូវបានវិនិច្ឆ័យដាក់ទោស សិរស្ចម៌្មឃាត ៤៨ ព្រះសាសន៍ ដល់ម្រតាញខ្លោញ

ជ្រុងទី៣

(១-២២) ស្រីរាជេន្ទ្រារិមថន ប្រើសិទ្ធិដីភូមិ ..ឡើងវិញ ដើម្បីលើករឿងក្តីឡើងវិញ។ ព្រះសភាបានបង្ហាញសូចនា ដោយប្រើឱ្យឆ្វាត់ដោយវិនិច្ឆ័យជាឝិរឝ្ចម៌្មឃាត (ទំនងអាចជាកាត់បំបែកក្បាលដី) ម្តងទៀតដោយគុណនិង២។ ព្រះបន្ទូលព្រះរាជាក៏បានបង្គាប់ដល់ម្រតាញខ្លោញស្រី    រាជេន្ទ្រារិមថន ដែលជាអ្នកឈ្នះក្តី ប្រើសិទ្ធិដីភូមិស្រុកខ្ញងតេងក្នន ជាចារេ(អ្នកអង្កេត) ព្រះកំស្តេង ស្រីវិទ្យាធិបតិវម៌្ម កំស្តេងស្រីវីរេន្ទ្រវម៌្ម កំស្តេងព្រះតិថ៌ កំស្តេងកុតិរុង ម្រតាញខ្លោញកន្ទោះ ម្រតាញ ខ្លោញត្រាបា ម្រតាញខ្លោញយកាយ ត្រ្វច ..ម្រតាញខ្លោញគ្អាងគ្រៅ ម្រតាញខ្លោញត្រពាំងក្រួស  ខ្លោញពលវេលា ខ្លោញពលថ្បល ឈ្មោះ តេងត្វនបៅ លោញអ្យកផ្តោង ខ្លោញពលថ្និ ខ្លោញវាស ថ្និ តម្រួតរង្វាងទាំង៤។ ម្រតាញខ្លោញស្រីរាជេន្ទ្រារិមថន បានឱ្យសំណូត (របាយការណ៍កំណត់ហេតុ) ទាំងអស់នោះ ដោយអានតាំងពីដើមរហូតដល់ចប់ (បូវ៌្វាបរ) វាប រឿងក្តីម្តងទៀត និងបានចេញព្រះអាលក្ខណ៍ (សេចក្តីបំភ្លឺឬសេចក្តីសម្រេចបង្គាប់) ឱ្យពិនិត្យក្តីម្តងទៀត និងបញ្ជាឱ្យចាប់ដើម្បីឱ្យកំស្តេង …..ប្រើវិនិច្ឆ័យដាក់ទោស។

ជារួមមក សិលាចារឹករកឃើញថ្មីនៅទួលត្រពាំងគោល បានផ្តល់ព័ត៌មានឱ្យដឹងអំពីព្រះរាជាបង្គាប់ឱ្យមន្រ្តីទៅដោះស្រាយជម្លោះដីធ្លីនៅចុងស.វ.ទី១០ និងដើមស.វ.ទី១១។ ក្នុងសំណេរនេះគេបានបញ្ជាក់ថា រឿងក្តីដែលបានដោះស្រាយមិនទាន់បានបញ្ចប់នៅឡើយទេ ទើបព្រះរាជាត្រាស់បង្គាប់ឱ្យមន្រ្តីរបស់ទ្រង់ទៅកាត់ក្តីម្តងទៀត និងវិនិច្ឆ័យទោសដល់អ្នកប្រព្រឹត្តខុស។ តាមរយៈព័ត៌មានទាំងនេះ យើងអាចដឹងអំពីវណ្ណៈ និងរឿងរ៉ាវផ្សេងៗនៅក្នុងសង្គមខ្មែរនាសម័យអង្គរ ហើយបានដឹងអំពីឋានន្តរនាមមន្រ្តី និងឈ្មោះតំបន់ជាច្រើនថែមទៀតផង។​

————-

The Toul Trapaing Kol Inscription

Inscription is currently kept at Wat Prasat Raja Samrong, located in Sangkat Kon Kriel, Samrong City, Oddar Meanchey Province. This inscription, which is written in ancient Khmer, is on a kind of sandstone tablet with three-sided inscriptions that total 64 lines. An incident in Khmer society during the Angkor era is described in this inscription, where the king gave officials instructions to settle a land dispute. As a result, the officials settled the issue and brought it to the attention of the king, who then directed judicial officials to look into and settle the land dispute case once more and to punish the offenders. According to this inscription, it allows us to understand about the names of several places, the titles of officials, and the castes that were prevalent in Khmer culture throughout the Angkor period.

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!