ទំព័រដើមប្រវត្តិសាស្ត្រវប្បធម៌ណាបាធាន (Nabatean)

វប្បធម៌ណាបាធាន (Nabatean)

ណាបាធាន (Nabatean) គឺជាអាណាចក្រ និងជាវប្បធម៌ដ៏មានឥទ្ឋិពលខ្លាំងក្លាមួយនៅក្នុងតំបន់អាស៊ីខាងលិច ដែលបច្ចុប្បន្នជាប្រទេសហ្ស៊កដានី​(​Jardan)។ វប្បធម៌ណាបាធានចាប់ផ្តើមរីកចម្រើនៅតំបន់ភាគខាងត្បូងនៃប្រទេសហ្ស៊កដានី នៅអំឡុងឆ្នាំ ៤០០មុនគ.ស. ហើយបន្តរីកចម្រើន ក្លាយជាអាណាចក្រ និងវប្បធម៌ ដោយការជួញដូរ  (រូបលេខ១)។

ទីតាំងនៃវប្បធម៌នេះ ក៏ជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ​ក្នុងបណ្តាញផ្លូវសូត្រដែលតភ្ជាប់ពីតំបន់អាស៊ីខាងលិចទៅមហាសមុទ្រមីឌីទែរ៉ាណេ ឥណ្ឌា និងចិនផងដែរ ដែលស្ថិតនៅអំឡុងស.វ.ទី​១​មុនគ.ស.រហូតដល់ស.វ.ទី​១នៃគ.ស។

ទីក្រុង Petra គឺជាទីក្រុងសំខាន់ និងល្បីល្បាញនៅក្នុងអាណាចក្រណាបាធានក្នុងការជួញដូរពាណិជ្ជកម្មរវាងតំបន់អារ៉ាប់ អេហ្ស៊ីប ស៊ីរី និងផូនេស៊ី។ ទីក្រុងនេះមានទីតាំងស្ថិតនៅតំបន់វាលខ្សាច់ ដែលនៅចន្លោះទន្លេក្រហម (Red Sea) និងសមុទ្រមរណៈ (Dead Sea)  ដែលសំបូរទៅដោយជ្រលង ឬអាចហៅថា ជាទីក្រុងនៅជ្រលងភ្នំ។ បច្ចុប្បន្នស្ថានីយបុរាណវិទ្យាមួយនេះ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ ២០០៧។

សំណង់ស្ថាបត្យកម្មនៅទីក្រុង ប៉េត្រា រួមមានដូចជា ទីតាំងនៃផ្នូររបស់ស្តេច សំណង់ប្រាសាទ និងវាំង ដែលកសាងដោយដាប់ឆ្លាក់រូងនៅជញ្ជាំងជ្រលងភ្នំ ដែលមានសោភណ័្ឌភាពស្អាតល្អប្រណិត ដោយសារពណ៌នៃថ្មភ្នំទាំងនោះ មានពណ៌ផ្សេងគ្នា ដូចជា ក្រហម និងពណ៌ផ្កាឈូកជាដើម។ ទីតាំងនៃផ្នូរស្តេចដែលមានឈ្មោះថា  “royal tombs” គឺស្ថិតនៅក្បែរនឹងព្រះរាជវាំង ​ដែល​សំណង់ទាំងនោះ គឺទទួលឥទិ្ធពលពីអរិយធម៌អេហ្ស៊ីប មេសូប៉ូតាមី និង Hellenistic​​ ខាងលិច (ប៊ីហ្សង់ទិន) ដែលមានឥទ្ឋិលខ្លាំងក្លានៅក្នុងតំបន់នោះ (រូបលេខ ២-៤)។

នៅអំឡុងរជ្ជកាលស្តេច អារ៉េតាសទី៣ (Aretas III ឆ្នាំ ៨៦ដល់៦២ មុនគ.ស.) ទឹកដីនៃអាណចក្រណាបាធានលាតសន្ឋឹងយ៉ាងធំធេង ដោយចាប់ពីតំបន់ខាងជើង នៃសមុទ្រមីឌីទែរ៉ាណេ រហូតដល់តំបន់ដាម៉ាស (Damascus) ក្នុងប្រទេស៊ីរី។​ បន្ទាប់មក​នៅក្នុងរជ្ជកា​លរបស់ស្តេច  អារ៉េតាសទី៤​​ (Aretas IV ឆ្នាំ៩ មុនគ.ស. ដល់ឆ្នាំ៤០ នៃគ.ស.) ទីក្រុង ប៉េត្រា គឺជាតំបន់ដែលគ្រប់គ្រងការដឹកជញ្ចូនពាណិជ្ជកម្មដ៏ខ្លាំងក្លានៅក្នុងតំបន់ ហើយជាទីក្រុងដែលមានប្រជាជនរាប់ម៉ឺននាក់ស្ថិតនៅក្នុងទីក្រុងមួយនេះ។

តាមរយៈបច្ចេកទេសនៃការកសាងសំណង់នៅទីក្រុង អ្នកស្រាវជ្រាវបានបង្ហាញថា  សិល្បៈករ នៃវប្បធម៌ណាបាធាន គឺមានបច្ចេកទេសខ្ពស់ និងមានជំនាញយ៉ាងខ្លាំងលើការដាប់ឆ្លាក់ និងគណនាទម្ងន់នៃថ្ម ក្នុងការកសាងសំណង់ទាំងនោះបានយ៉ាងល្អ។ ក្រៅពីនេះក៏ឃើញមានវត្ថុសិល្បៈផ្សេងៗទៀត ដែលរក្សាទុកនៅសារមន្ទីរបរទេសដូចនៅ Metmuseum ជាដើម (​រូបលេខ៥)។       

សរុបរួមមក អាណាចក្រ និងវប្បធម៌ ណាបាធាន មានអាយុកាលចាប់ពីស.វ.ទី៥ មុនគ.ស រហូតដល់ស.វ.ទី ១នៃគ.ស​ ពោលគឺចាប់ពីឆ្នាំ ៤០០​មុនគស. រហូតដល់ឆ្នាំ ១០០ជាង នៃគ.ស. ប៉ុន្តែអាណាចក្រមួយនេះក៏ត្រូវបានដួលរលំ នៅអំឡុងឆ្នាំ ១០៦នៃគ.ស. និងស្ថិតនៅក្រោមការគ្រប់គ្រងអាណាចក្ររ៉ូមាំង ដោយនៅសម័យកាលស្តេច​ត្រាជាន (Trajan)៕

—————————

Nabatean culture

Nabatean was one of the most influential empires and cultures in West Asia which is now Jardan. Nabatean culture began to flourish in the southern part of Jardan around 400 BC and continued to develop into an empire and business culture.

The location of this culture is also an important trade route in the Silk Road network connecting West Asia to the Mediterranean, India and China, which lasted from the 1st century BC until the first century CE.

Petra is an important and well-known city in the Nabatean Empire for trade between the Arab, Egyptian, Syrian and Pune regions. The city is located in the desert area between the Red Sea and the Dead Sea, which is rich in valleys or can be called a city in the valley. The archeological site was designated on the World Heritage List in 2007.

The architectural structures in Petra include the location of royal tombs, temples, and palaces, which were built by carving the valley walls and are aesthetically pleasing because the colors of the rocks are different colors such as red and pink, etc. The location of the royal tomb is adjacent to the palaces, which were influenced by the Egyptian, Mesopotamian, and Western Hellenistic (Byzantine) that has a strong power in the region.

During the reign of Aretas III (86 to 62 BC), the territory of the Nabatean Kingdom stretched from the northern part of the Mediterranean Sea to Damascus in Syria. Then, during the reign of Aretas IV (9 BC to 40 CE), Petra was the area of strong trade in the region and there are more than tens of thousands of people in this city.

According to the urban construction techniques, researchers have shown that artists of the Nabatean culture are highly technical and highly skilled in carving and calculating the weight of stones in building structures. In addition, there are other art objects conserved in foreign museums, such as the Metmuseum.

In conclusion, the Nabatean Empire and culture lasted from the 5th century BC to the 1st century CE, that is from 400 BC up to more than 100 years CE. However, this empire also collapsed during the year 106 CE and under the rule of the Roman Empire during the reign of Trajan.

អត្ថបទដើម៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!