ក្រុមអ្នកបុរាណវិទូបានរកឃើញនូវរចនាសម្ព័ន្ធសំណង់បុរាណមួយកន្លែងនៅទីតាំងអតីតហាង Gloucester Debenhams បន្ទាប់ពីត្រូវបានជុសជុល នឹងផ្លាស់ប្តូរទៅជាអាគារសាកលវិទ្យាល័យ Gloucestershire។ គម្រោងជួសជុលនេះក៏បានរកឃើញនូវទីតាំងព្រះវិហារ St Aldate’s ដែលកសាងនៅស.វ.ទី ១៨គ.ស.ដែរ។
ក្រុមហ៊ុនបុរាណវិទ្យា Cotswold គឺជាអ្នកកាន់គម្រោង និងកំណាយនៅទីនេះ បន្ទាប់ពីត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាក្រុង Gloucestershire ដែលជាផ្នែកនៃលក្ខខណ្ឌនៃការអនុញ្ញាតឱ្យធ្វើផែនការ។
លោក Andrew Armstrong បានបង្ហាញថា វាពិតជារបកគំហើញថ្មីមួយអំពីទិន្នន័យនៃការតាំងទីរស់នៅរបស់មនុស្សក្នុងតំបន់នេះ ជាមួយនឹងការរកឃើញផ្លូវបុរាណដែរ។ ពួកយើងបានរកឃើញសំណល់នៃរចនាសម្ព័ន្ធបុរាណមួយកន្លែង ដែលពួកយើងជឿថាជាផ្លូវបុរាណក្នុងសម័យរ៉ូម៉ាំង និងផ្នែកខ្លះនៅខាងក្រោមនៃអគារដែលធ្លាប់ជាផ្នែកសំលៀកបំពាក់បុរសរបស់ហាង ត្រូវបានខូចខាត ដោយការសាងសង់បន្ទប់ក្រោមដី។
ការស្រាវជ្រាវពីមុនបានបង្ហាញថា អគារនេះគឺជាទីតាំងរបស់អតីតព្រះវិហារកាតូលិក បន្ទាប់ពីផ្លូវបុរាណសម័យរ៉ូម៉ាំង និងរកឃើញនូវវត្ថុសិល្បៈសម័យរ៉ូមាំងជាច្រើនដែលក្នុងទសវត្សរ៍ឆ្នាំ 1950 និង 1960 ។ លោក Armstrong បានបន្តនិយាយថា ការរកឃើញនេះមិនបង្កឱ្យមានបញ្ហាសម្រាប់ការអភិវឌ្ឍន៍ទីតាំងនោះទេ ប៉ុន្តែវាមានន័យថា អ្នកបុរាណវត្ថុវិទូនឹងត្រូវអនុវត្តការងារកំណាយបន្ថែមទៀត និងប្រមូលទិន្នន័យផ្សេងៗ។ គម្រោងរបស់សាកលវិទ្យាល័យ Gloucestershire អំពីការពង្រីកបរិវេណសាលាថ្មីនេះត្រូវបានអនុម័តនៅក្នុងខែមីនា ហើយនឹងរួមបញ្ចូលកន្លែងបង្រៀនដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបង្អស់ រួមទាំងអាគារមហោស្រព បណ្ណាល័យ ជាដើម។
រចនាសម្ព័ន្ឋសម័យរ៉ូមាំងដែលបានរកឃើញនៅទីតាំងអាគារ
អត្ថបទដោយ៖ លោក អេង តុលា
ប្រភព៖Roman remains found underneath former Gloucester Debenhams store – BBC News