ទំព័រដើមប្រវត្តិសាស្ត្រវប្បធម៌បាកាន(Bagan culture)

វប្បធម៌បាកាន(Bagan culture)

បន្ទាប់ពីរដ្ឋព្យូរធ្លាក់ចុះ ក៏មានវប្បធម៌មួយទៀតលេចឡើងដែលហៅថា បាកាន(Bagan)។ បាកាន គឺជារដ្ឋ និងជាវប្បធម៌ដែលបន្តពីវប្បធម៌ព្យូរនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានទីតាំងស្ថិតនៅតំបន់ផ្នែកខាងលើនៃប្រទេស ត្រង់ទន្លេ Ayeyarwady។  សំណង់ស្ថាបត្យកម្ម និងសិល្បៈវប្បធម៌បាកានជាច្រើនដែលឃើញមានសល់រហូតដល់ពេលចប្ចុប្បន្នគឺតឹតតាងដែលបង្ហាញពីការរីកចម្រើន នៃវប្បធម៌បាកាន។

បាកានចាប់ផ្តើមរីកចម្រើន គឺស្ថិតនៅក្នុងរជ្ជកាលរបស់ស្តេច Anawrahta នៅស.វ.ទី​១១ និងបន្តដល់រជ្ជកាលស្តេច Aniruddha ទើបបាកានក្លាយជាអាណាចក្របាកាន ដែលមានទំនាក់ទំនងជិតស្និតជាមួយឥណ្ឌា និងស្រីលង្កាដែលជាប្រទេសកាន់ព្រះពុទ្ធសាសនាថេរ​វាទដូចគ្នា។ តាមរយៈសិលាចារឹក និងសំណង់ទាំងនោះបានបង្ហាញអំពីឥទ្ឋិពលរបស់រដ្ឋបាកា​នដែលចាប់ពីស.វទី​១១ រហូតដល់ស.វ.ទី១៣គ.ស.​​ ដែលបន្តការគោរពប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទ និងបន្តកសាងសំណង់ប្រាសាទជាច្រើនទៀត នៅទីក្រុងសំខាន់ទាំងបី របស់រដ្ឋព្យូរដូចជា ទីក្រុងបេកថាណូ (Beikthano), ស្រីក្សេត្រា (Sri Ksetra), និងហាលីន (Halin) ជាដើម ប៉ុន្តែតាមរយៈពង្សាតាភូមានៅក្នុងស.វ.ទី១៣ បានបង្ហាញពីសង្រ្គាមឈ្លានពានពីប្រទេសម៉ុងហ្គោល (Mongol) ក្នុងពេលដែលម៉ុងហ្គោលចាប់ផ្តើមធ្វើសង្រ្គាមពង្រីកទឹកដី ក្នុងតំបន់ដោយដឹកនាំដោយរជ្ជកាលស្តេច Genghis Khan មកលើរដ្ឋបាកានដែលស្ថិតនៅក្នុងរជ្ជកាលស្តេច ណារ៉ាធីហាប៉ាត ​(Narathihapate)។

តាមរយៈលោក Pierre Pichard បានចុះបញ្ជីសំណង់បុរាណនៅក្នុងទឹកដីនៃរដ្ឋបាកាន មានចំនួនជាង​២២៣៧ រួមមានសំណង់ប្រាសាទ ចេតិយ និងសំណង់ព្រះវិហារជាច្រើនទៀត ប៉ុន្តែបច្ចុប្បន្នសំណង់ប្រាសាទដែលបានចុះបញ្ជីដោយ Unesco កើនឡើងដល់៣៥៩៥ ដែលស្ថិតនៅទីក្រុងសំខាន់ៗផ្សេងដូចនៅ​បេកថាណូ (Beikthano), ស្រីក្សេត្រា (Sri Ksetra) និងជាពិសេសនៅទីក្រុងបាកានដែលបច្ចុប្បន្នស្ថិតនៅក្នុងខេត្ត Mandalay ដែលត្រូវបានចូលបញ្ចីបេតិកភណ្ឌពិភពលោកដែរ នៅក្នុងឆ្នាំ ១៩៩៧។ ទីតាំងនៃបាកាននេះ គឺជាទីក្រុងនៃបណ្តុំសំណង់ប្រាសាទពុទ្ធសាសនាដ៏ច្រើនសន្ធឹកសន្ធាប់។

នៅក្នុងសិល្បៈបាកានបែងចែកជា​៤សម័យកាលផ្សេងគ្នា ដែលចាប់ពីសម័យកាលដើមបាកានដែលរួមមានប្រាសាទ Pathotharmya, ប្រាសាទ Phet Leik,​ Nagayon, ចេតិយ Shwesandaw និងចេតិយ Shwezigon។ រីឯសម័យកាលពាក់កណ្តាលបាកានរួមមានប្រាសាទ Ananda, ប្រាសាទ Gubyaukgyi  និងចេតិយ  Dhammarajaka។ សម័យកាលចុងបាកានវិញរួមមានសំណង់ប្រាសាទ Laymyathnar និងចេតិយ Mingalazedi ជាដើម និងចុងក្រោយសម័យក្រោយបាកាន ដែលមានរូប គំនូរនៅប្រាសាទ Sulamani, សីមា Upali និងប្រាសាទ Ananda Oak Kyaung ជាដើម។  សំណង់ប្រាសាទពុទ្ធសាសនា និងរូបគំនូរនៅខាងក្នុងគឺជាភស្ថុតាងដ៏សំខាន់ដែលបង្ហាញអំពីការរីចចម្រើន នៃវប្បធម៌បាកាន ។ រូបគំនូរទាំងនោះ គឺគូរពីដំណើរជីវិតរបស់ព្រះពុទ្ធ ជាពិសេសសាច់រឿងជាដកជាច្រើនភាគ (Jataka tales) និងជីវភាពប្រចាំថ្ងៃនៃប្រជាជនក្នុងតំបន់។  ជាងនេះទៅទៀត សំណង់ស្ថាបត្យកម្មធំៗជាច្រើនក៏ចាបផ្តើ​មកសាងនៅស.វ.ទី ១៣ រួមមានដូចជា ចេតិយMingalazedi, ប្រាសាទ Thitsawaddy, ប្រាសាទTayokepyae, ប្រាសាទ Htelominlo ដែលនិយមរូបគំនូរជាដកនៅខាងក្នុងសំណង់ទាំងនោះ។

ជារួមមកឥទ្ឋិពល នៃវប្បធម៌បាកានចាប់ផ្តើមរីកចម្រើននៅស.វ.ទី​១១ រហូតដល់ស.វ.ទី១៣គ.ស. ជាមួយនឹងការបន្សល់ជាសំណង់ស្ថាបត្យកម្មពុទ្ធសាសនាជាច្រើនដែលរាប់បញ្ចូលទាំងសំណង់ប្រាសាទ ចេតិយ សីមា ជាដើម។ ទីក្រុង​ និងជារាជធានីនៃវប្បធម៌បាកានគឺស្ថិតនៅទីក្រុងបាកានដែលបច្ចុប្បន្នស្ថិតក្នុងតំបន់ Mandalay៕

———————————

Bagan Culture

Bakan is a state and culture after the Pyu culture in Myanmar, located in the upper of the country along the Ayeyarwady River. Many of the architectural constructions and arts of the Bakan culture that have survived to the present day are evidence of the progress of the Bakan culture.

Bagan began to flourish during the reign of Anawrahta in the 11th century and continued until the reign of Aniruddha then Bagan became a kingdom that has a strong relationship with India and Sri Lanka, as well as the countries practiced the same Theravada Buddhist. According to the inscriptions and constructions show the influence of the Bagan state from the 11th century until the 13th century which continued to practice Theravada Buddhism and continued to build temples in the three main cities of the Pyu state such as Beikthano, Sri Ksetra, and Halin. However, through Burmese history in the 13th century, there was a war of aggression from Mongolia as the Mongols began a war of territorial expansion under the reign of King Genghis Khan over the Bagan state in the Reign of King Narathihapate.

According to Pierre Pichard, there are more than 2,237 ancient structures in the state of Bakan, including temples, stupas, and Vihears. Presently the number of Unesco-listed temples has increased to 3,595, located in major cities such as Beikthano, Sri Ksetra, and especially in Bagan city, now located in Mandalay province, which was on the World Heritage List in 1997. The location of Bakan is the city of a large number of Buddhist temples.

In Bagan art, it was divided into four different periods from the early Bagan period, including the temples of Pathotharmya, Phet Leik, Nagayon, and stupas of Shwesandaw and Shwezigon. As for the mid-Bakan period includes the temples of Ananda, Gubyaukgyi, and the Dhammarajaka stupa. The late Bagan period includes the construction of Laymyathnar temple and Mingalazedi stupa, as well as paintings at Sulamani, Sima Upali, and Ananda Oak Kyaung temples, etc. The construction of Buddhist temples and paintings inside are important evidence of the progress of Bakan culture. The paintings depict the life of the Buddha, especially the Jataka tales and the daily life of the local people. In addition, many large architectural structures began to be built in the 13th century, including the Mingalazedi stupa, Thitsawaddy temple, Tayokepyae temple, and Htelominlo temple, which are popular paintings inside.

In conclusion, the influence of Bagan culture began to grow in the 11th century until the 13th century with the remains of many Buddhist architectural structures, including the temples, stupas, and Sima construction. The city and capital of Bakan culture are located in Bakan, now in the Mandalay region.

អត្ថបទដើម៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!