ខាលីហ្វាតាបាដ (Khalifatabad) គឺជាឈ្មោះទីក្រុងបុរាណ និងជាតំបន់សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសបង់ក្លាដេស ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងទន្លេគង្គា (Ganges) និងទន្លេព្រហ្មបុត្រា (Brahmaputra) បច្ចុប្បន្នមានឈ្មោះថា បាហ្គឺហាត។
អ្នកស្រាវជ្រាវបានហៅទីក្រុងនេះថា ជាក្រុងប្រវត្តិសាស្រ្តនៃព្រះវិហារមូស្លីម (The historic Mosque City of Bargerhat) ដែលជាភស្ថុតាងដ៏សំខាន់អំពីព្រឹត្តិការណ៍ប្រវត្តិនាស.វ.ទី១៥ ក្នុងតំបន់ភាគនរតី នៃប្រទេសបង់ក្លាដេស។ ព្រឹត្តិការណ៍ដែលសំខាន់នោះទាក់ទងនឹងការចូលមកដល់នៃសាសនាម៉ូស្លីមក្នុងប្រទេសបង់ក្លាដេស និងការបង្កើតក្រុង បាហ្គឺហាតដោយមេទ័ពជនជាតិទូគីម្នាក់ឈ្មោះថា Ulugh Khan Jahan ក្នុង ស.វ.ទី១៥ ដែលកាន់សាសនាម៉ូស្លីម។ គួរបញ្ជាក់ដែរថាសាសនាម៉ូស្លីមបាន ចូលមកក្នុងប្រទេសបង់ក្លាដេស ប្រហែលនៅដើមស.វ.ទី១២។ អំឡុងពេលជាង៦ស.វ. សាសនាម៉ូស្លីមបានរីកចម្រើន និងប្រតិបត្តិនៅក្នុងប្រទេសបង់ក្លាដេស ជំនួសពីព្រះពុទ្ឋសាសនាពីបុរាណមក។
ទីក្រុងបាហ្គឺហាត មានផ្ទៃដី ជាង ៥០គីឡូម៉ែត្រការ៉េ។ នៅអំឡុងពេលគ្រប់គ្រងដោយ ខាន់ ចាហាន (Khan Jahan) សំណង់ស្ថាបត្យកម្មជាច្រើនត្រូវបានសាងសង់ឡើងដូចជា ព្រះវិហារម៉ូស្លីមចំនួន៣៦០ ផ្លូវ ស្ពាន់អំពីឥដ្ឋ កន្លែងផ្ទុកទឹក និងសំណង់ផ្សេងៗទៀត ជាពិសេស សំណង់ផ្នូររបស់ខាន់ ចាហាន។ ចំពោះសំណង់ស្ថាបត្យកម្មទាំងអស់នោះ អ្នកស្រាវជ្រាវបានហៅថា ជារចនាប័ទ្ម ខាន់ ចាហាន ( Khan Jahan)។ សំណង់ស្ថាបត្យកម្មនៅក្នុងទីក្រុងនេះ បែងចែកជាពីរតំបន់ផ្សេងគ្នា ដែលចាប់ខាងលិច មានសំណង់ព្រះវិហារ Shait-Gumbad និងខាងកើតជាព្រះវិហារ នៃ ខាន់ ចាហាន។ រីឯសំណង់ប្រមាណជាង ៥០ទៀត ដែលក្នុងនោះមានសំណង់សំខាន់ៗជាច្រើនដូចជា ព្រះវិហារ Bibi Begni, Clumakkola និង Ranvijoypur ជាដើម។ សិល្បៈនៃរចនាប័ទ្ម ខាន់ ចាហាននេះ គឺមិនមែនទើបមានតែមួយនោះទេ ប៉ុន្តែវាស្រដៀងទៅនឹងសំណង់ស្ថាបត្យកម្មដ៏ទៃដូចនៅព្រះវិហារ Mollah Simla នៅ Hugli (កសាងឆ្នាំ ១៣៧៧គ.ស.) ផ្នូរ Eklakhi នៅ Hazrat Pandua (កសាងស.វ.ទី១៥គ.ស) ដែលអ្នកស្រាវជ្រាវបានហៅជាសិល្បៈមុន ខាន់ ចាហាន (Pre-Khan e Jahan period)។ សិល្បៈនៃសំណង់ ខាន់ ចាហាន ជាពិសសេព្រះវិហារ ទាំងនោះ គឺប្រើប្រាស់រួមបញ្ចូលនឹងសិល្បៈនៅអឺរ៉ុបសម័យបុរាណដូចជា រ៉ូមាំង និង ប៊ីហ្សង់ទិន ជាដើម។ ទីក្រុងនេះក៏បានចូលក្នុងបញ្ជីបេតិកភណ្ឌ័ពិភពលោកនៅឆ្នាំ ១៩៨៥។

បច្ចុប្បន្នសំណង់ស្ថាបត្យកម្មទាំងនោះ ត្រូវជួសជុល និងគាំពារដោយអង្គការយូណេស្កូ និងអង្គការផ្សេងទៀត ប៉ុន្តែសំណង់ភាគច្រើនក៏ត្រូវបានបំផ្លាញដែរ ចាប់តាំងពីការស្លាប់របស់ ខាន់ ចាហាន នៅពាក់ចុងស.វ.ទី ១៥ មក។ ទីក្រុង នេះ ក៏ត្រូវបានបោះបង់ចោល។
សរុបរួមមក ទីក្រុងបាហ្គឺហាត គឺជាទិន្ន័យ និងក៏ជាភស្ថុតាងប្រវត្តិដ៏សំខាន់អំពីព្រឹត្តិការណ៍ សាសនាម៉ូស្លីម ប្រវត្តិនៅក្នុងប្រទេសបង់ក្លាដេស ដែលបង្ហាញតាមរយៈ សំណង់ស្ថាបត្យកម្មជាច្រើនដែលបានបន្សល់ទុកតាំងពីស.វ.ទី១៥មក។ នេះក៏ជាឧទាហរណ៍មួយដែលទាក់ទងនឹងការរៀបចំក្រុងនាសម័យកណ្តាល ដែលបង្ហាញតាមរយៈសំណង់ព្រះវិហារ ម៉ូស្លីម និងជាពិសេសផ្នូររបស់ស្តេច ខាន ចាហាន។ លើសពីនេះទៅទៀត គឺរចនាប័ទ្មសំណង់ស្ថាបត្យកម្មក្នុងទីក្រុង ជាតឹតតាងនៃសិល្បៈម៉ូស្លីម ដែលស្រដៀងទៅនឹងព្រះវិហារម៉ូស្លីមដ៏ទៃទៀតនៅឥណ្ឌា ទូគី ជាដើម៕
—————————–,
Culture of Baghdad
Khalifatabad is the name of an ancient city and one of the most important historical sites in the history of Bangladesh, located at the confluence of the Ganges and Brahmaputra rivers, now known as Bargerhat
Researchers have called the city as the historic Mosque City of Bargerhat, a major source of historical events in the 15th century in southwestern Bangladesh. These significant events are related to the arrival of Muslims in Bangladesh and the establishment of Baghdad city by a Turkish general named Ulugh Khan Jahan in the 15th century who are Muslims. It should be noted that Islam came to Bangladesh around the beginning of the 12th century. During more than the 6th century, Islam flourished and was practiced in Bangladesh instead of ancient Buddhism.
Bargerhat covers an area of more than 50 square kilometers. During the reign of Khan Jahan, many architectural structures were erected, such as 360 mosques, roads, brick bridges, water reservoirs, and other structures, especially the tombs of Khan Jahan. Researchers called all these architectural structures as the Khan Jahan style. The architectural structure of the city is divided into two regions, from the west is the Shait-Gumbad mosque and the Khan Jhan temple is at the east. More than 50 other buildings, including the Bibi Begni, Clumakkola, and Ranvijoypur mosques. The art of the Khan Jahan style is not just unique, but it is similar to other architectural structures, such as the Mollah Simla Mosque in Hugli (14th century), and Eklakhi Tomb in Hazrat Pandua (15th century), which researchers call the Pre-Khan Jahan period. The art of Khan Jahan construction, especially those mosques, is used in combination with ancient European art such as Roman and Byzantine. The city was also designated on the World Heritage List in 1985.
Currently, those architectural structures are being repaired and maintained by UNESCO and others organizations, but most of them have been destroyed since the death of Khan Jahan in the late 15th century. The city was also abandoned.
Overall, Bargerhat is a major source of data and historical evidence of Muslim events in Bangladesh, as evidenced by the many architectural structures that remain from the 15th century.
This is also an example related to the urban planning in the mid-period shown through the construction of mosques and, in particular, the tombs of King Khan Jahan. In addition, the architectural style of the city is a symbol of Muslim art, similar to other mosques in India, Turkey, etc.
អត្ថបទដោយ៖ លោក អេង តុលា