នាពេលថ្មីៗនេះ អ្នកបុរាណវត្ថុវិទូបានរកឃើញគ្រោងឆ្នឹងសត្វជាច្រើន រួមទាំងសត្វអណ្តើកផងដែរ។ តាមរយៈការស្រាវជ្រាវនោះបានបង្ហាញថា ពីការរកឃើញសត្វអណ្តើកដែលមានពងនៅក្នុងផ្ទៃ កប់នៅក្រោមផេះ។(រូបលេខ១)
ជាង ២០០០ឆ្នាំមុនមានគ្រោះថ្នាក់រញ្ជួយដីដែលបណ្តាលឱ្យភ្នំភ្លើង Vesuvius បានផ្ទុះមកលើក្រុង Pompeii និងបានសម្លាប់ប្រជាជនក្នុងភូមិ និងមជ្ឈដ្ឋានជុំវិញភ្នំនោះដែរ។ គួរបញ្ជាក់ដែរថា សត្វអណ្តើកនេះ គឺកំណាយរកឃើញនៅក្រោមសំណង់មួយកន្លែងនៅក្នុងបរិវេណនៃក្រុង Pompeii ដែលជាក្រុងបុរាណមួយសម័យរ៉ូមាំងក្នុងប្រទេសអ៊ីតាលី។ ក្រុមអ្នកបុរាណវិទូបានពន្យល់ថា បន្ទាប់ពីមានការរញ្ជួយនៅតំបន់ភ្នំ Vesuvius ហើយភ្នំភ្លើងនេះក៏បានផ្ទុះនិងបានបំផ្លិចបំផ្លាញទីក្រុង Pompeii ក្នុងឆ្នាំ 62មុនគ.ស។ អណ្តើកដែលបានរកឃើញនេះ មានទំហំជាង 14cm (5.5in) បានកប់នៅក្នុងរណ្ដៅក្រោមដីតូចមួយនៅក្នុងសំណង់អាគារមួយកន្លែង។ (រូបលេខ២ ៣ និង ៤)
អ្នកជំនាញនិយាយថា សត្វអណ្តើកនេះជា សត្វញី និងមានពងក្នុងពោះ ដែល វាក៏ត្រូវបានសម្លាប់នៅពេលដែលមានការរញ្ជួយដី ដែលធ្វើឲ្យភ្នំភ្លើង Versuvius ផ្ទុះនិងហូរមកលើភូមិមួយនេះ។ អ្នកបុរាណវិទ្យានៃសាកលវិទ្យាល័យ Oxford លោក Mark Robinson បានរកឃើញអណ្តើកមួយទៀតនៅទីតាំង Pompeii នោះដែរក្នុងឆ្នាំ 2002 ។ លោកបានបន្ត ប្រាប់ BBC ពីការផ្លាស់ទីរបស់សត្វព្រៃមកចូលតំបន់ក្រុងបុរាណមួយនេះ មុនក៏មានគ្រោះរញ្ចួយដីនេះ។ ទីក្រុង Pompeii ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយមិនមែនគ្រប់ទីកន្លែងអាចត្រូវបានសាងសង់ឡើងវិញបន្ទាប់ពីការរញ្ជួយដីនោះទេ។ រុក្ខជាតិ និងសត្វត្រូវបានស្លាប់ ដោយសារគ្រោះធម្មជាតិមួយនេះ។ អ្នកជំនាញនិយាយថា ការរកឃើញនេះបង្ហាញពីភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់ Pompeii ក្នុងរយៈពេលបន្ទាប់ពីការរញ្ជួយដី៕
ប្រភព៖ https://www.bbc.com/news/world-europe-61931172