ផាមមីរ៉ា (Palmyra) គឺជាឈ្មោះនៃតំបន់ស្ថានីយបុរាណវិទ្យាមួយក្នុងប្រទេសស៊ីរី ដែលជាអតីតទីក្រុងដ៏សំខាន់នៅក្នុងតំបន់មជ្ឈិមបូព៌ា ចន្លោះ ពីស.វ.ទី ១ ទី២ នៃគ.ស.។ ទីក្រុងនេះមានទីតាំងស្ថិតនៅលើតំបន់វាលខ្សាច់ស៊ីរី និងស្ថិតនៅភាគឦសាននៃរាជធានីដាម៉ាស (Damascus) នៃប្រទេសស៊ីរី (រូបលេខ១-២)។
នៅអំឡុងពេលស្ថិតក្រោមការគ្រប់គ្រងរបស់ស្តេចរ៉ូមាំង ឈ្មោះ ទីបេរីស (Tiberius) បានឱ្យឈ្មោះ តំបន់តាដម័រ ជាឈ្មោះមួយផ្សេងទៀត ដែលហៅថា ផាមមីរ៉ា ដោយមានន័យថា ទីកន្លែងនៃដើមត្នោត (place of palms)។ ទីក្រុងផាមីរ៉ា ឬ តាដម័រ (Tadmor) មានមនុស្សរស់នៅតាំងពីឆ្នាំ ៦៤មុនគ.ស.មកម្ល៉េះ និងនៅអំឡុងពាក់កណ្តាលនៃស.វ.ទី១នៃគ.ស.តំបន់នេះត្រូវបានគ្រប់គ្រងដោយអាណាចក្ររ៉ូមាំង ហើយទីក្រុងនេះ គឺជាចំណុចកណ្តាលដ៏សំខាន់នៃបណ្តាញផ្លូវសូត្រ ដែលជំនួសតំបន់បេត្រា ដោយភ្ជាប់ពីអាណាចក្រពែក្សទៅឥណ្ឌា ចិន និងអាណាចក្ររ៉ូមាំងជាដើម។ នៅអំឡុងឆ្នាំ ១២៩នៃគ.ស. ដែលស្ថិតក្នុងរជ្ជកាលស្តេច Hadrian ទីក្រុង ផាមមីរ៉ា ទទួលបានឯករាជ្យភាព ប៉ុន្តែនៅឆ្នាំ២១២ នៃគ.ស.ទីក្រុងនេះ បានស្ថិតនៅក្នុងការគ្រប់គ្រង់ដោយអាណាចក្ររ៉ូមាំងម្តងទៀត។ អំឡុងពេលនោះដែរ ក៏មានការបង្កើតអាណាចក្រថ្មីមួយទៀត ដែលមានឈ្មោះថា Sasanian នៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២២៤នៃគ.ស. ដែលធ្វើឱ្យតំបន់នៃទីក្រុងផាមមីរ៉ា ចាប់ផ្តើចធ្លាក់ចុះការជួញដូរពាណិជ្ជកម្ម ដោយប្តូរមករកតំបន់នៃអាណាចក្រ Sasanian វិញ ហើយអាណាចក្រថ្មីមួយនេះបានបន្តគ្រប់គ្រងលើទីក្រុងផាមមីរ៉ា។
សំណង់ស្ថាបត្យកម្មចំរុះជាច្រើនដែលមានដូចជាសិល្បៈនៃរ៉ូមាំង ក្រិច ពែក្ស ប៊ីហ្សង់ទិន ឃើញមាននៅតាមសំណង់ប្រាសាទនៅក្នុងទីក្រុងបុរាណមួយនេះ ដោយមានសំណង់ សសរខ្ពស់ៗ ដែលជាអត្តសញ្ញណសំខាន់នៃសិល្បៈក្រិចបុរាណ ដូចជា រចនាបទ Doric Ionic នឹង Corinthian។ សសរទាំងនោះឃើញនៅតាមប្រាសាទ វិហារ នឹងសំណង់សាធារណៈផ្សេងៗ ដែលរួមបញ្ចូលនូវទេវកថាជាច្រើន។ ប្រាសាទ ប៉េល (Temple of Bel) ដែលឧទ្ទិសដល់អធិទេពនៃអរិយធម៌មេស៉ូប៉ូតាមី និងសំណង់ប្រាសាទដ៏ទៃទៀតដែលកសាងតាមសិល្បៈក្រិចរ៉ូមាំង។
អំឡុងពេលសង្រ្គាមស៊ីវិលក្នុងប្រទេសស៊ីរីដែលចាប់ពីឆ្នាំ ២០១១ មកតំបន់ផាមមីរ៉ា ត្រូវបានគ្រប់គ្រងដោយក្រុម ISIS នឹងបានបំផ្លាញរូបបដិមាសំខាន់ៗជាច្រើននៅតាមប្រាសាទក្នុងតំបន់នៃទីក្រុង ផាមមីរ៉ា ដូចជា ប្រាសាទប៉េល ក្លោងទ្វារចូលក្រុង ជញ្ជាំងកំពែងជាដើម ប៉ុន្តែចាប់ពីឆ្នាំ២០១៧មក តំបន់នេះក៏ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសស៊ីរី។ គួរបញ្ជាក់ដែរថា ទីក្រុងផាមមីរ៉ានេះត្រូវបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៨០។
សរុបមកវិញទីក្រុងនេះ គឺមានការរស់នៅតាំងពីឆ្នាំ៦៤មុនគ.ស. រហូតដល់ស.វ.ទី១ នៃគ.ស. ដែលគ្រប់គ្រងដោយអាណាចក្ររ៉ូមាំង និងជាតំបន់ស្នូលដ៏សំខាន់នៃបណ្តាញផ្លូវសូត្រក្នុងតំបន់មឈ្ឈឹមបូព៌ា។ ទីក្រុងនេះក៏ជាតំបន់ដែលសំបូរទៅដោយសំណង់ស្ថាបត្យកម្មបែបក្រិច រ៉ូមាំង ជាច្រើនដែលបង្ហាញតាមរយៈសិល្បៈសសរ ប្រាសាទ និងសំណង់ផ្សេងជាច្រើនទៀត៕
————————————
Palmyra Culture
Palmyra is the name of an archeological site in Syria, a major city in the Middle Eastern between the 1st and 2nd centuries. It is located in the Syrian desert and northeast of the Damascus capital of Syria.
During the reign of the Roman King Tiberius, the area of Tadmor was given another name called Palmyra which meant the place of palms. Palmyra or Tadmor city has been inhabited since 64 BC, and during the first half of the first century, the area was ruled by the Roman Empire. The city was an important central point to the Silk Road network, which replaced Betra, connecting the Persian Empire to India, China, and the Roman Empire. In the year 129 CE during the reign of King Hadrian, Palmyra gained independence but in 212 CE and the city was again under Roman rule. During that time, a new Sasanian empire was established in Iraq in 224 CE, Palmyra areas began to decline in trading and move trade to the area of the Sasanian Empire, and this new empire continued to rule Palmyra.
Many diverse architectural structures such as the art of Roman, Greek, Persian, and Byzantine can be seen in the temples of this ancient city, with high pillars that are significant identities of ancient Greek art, such as the Doric Ionic and Corinthian styles. The pillars are found in temples, churches and other public buildings, which include many myths. The Bel temple is dedicated to the goddesses of Mesopotamian civilization and other Greek-Roman temples.
Palmyra during the Syrian civil war in 2011 has been under the rule of ISIS. There are many important statues at the historical sites that were destroyed in the area of Palmyra, such as the Bel temple, the city gate, the walls, etc. Since 2017, the area has also been controlled by the government of Syria. It should be noted that the city of Palmyra was designated on the World Heritage List in 1980.
In conclusion, the city has been inhabited from 64 CE until the first century administered by the Roman Empire and was an important core center of the Silk Road network in the Middle Eastern. The city is also rich in Greek-Roman architecture, represented by the art of pillars, temples, and other structures.
អត្ថបទដោយ៖ លោក អេង តុលា