ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នក ពឹងផ្អែកទាំងស្រុងទៅលើអាកប្បកិរិយា និងពាក្យសំដី។ ថ្ងៃនេះលោកអ្នកគួរប្រាស័្រយទាក់ទងនឹងមនុស្សឆ្នាំវក ព្រោះគេអាចជួយលើកស្ទួយការងារអ្នកបាន។ ពេលវេលាល្អសម្រាប់អ្នក គឺចម្លោះម៉ោង៧ព្រឹកទៅម៉ោង១០ព្រឹក។ សម្រាប់គូស្នេហ៍ ចូរកុំប្រញាប់ប្រញាលសម្រេចចិត្តពេក សំឡឹងមើលដោយយកចិត្តទុកដាក់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចូររក្សាតុល្យភាពឲ្យបានល្អ ដើម្បីកុំឲ្យរំខានដល់លាភសំណាងដែលនឹងចូលមកកាន់លោកអ្នក។ សម្រាប់បុគ្គលិករាជការ និងឯកជននឹងទទួលបានការកោតសរសើរលើកទឹកចិត្តពីថ្នាក់ដឹកនាំ។ ប៉ុន្តែសូមកុំចាប់ផ្តើមការសន្ទនា ប្រសិនបើអ្នកមានអារម្មណ៍មិននឹងហ្ន៎។ សម្រាប់ទំនាក់ទំនងស្នេហា ចូររៀនស្វែងយល់ និងស្តាប់ដៃគូរបស់អ្នក។ ចំណែកសុខភាពសុខភាព ចូរព្យាយាមពិនិត្យមើលរបបអាហារ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះបើកទ្វារសម្រាប់ឳកាសលាភសក្ការៈគ្រប់ច្រកល្ហក។ សូមអ្នកកុំខ្លាចនឹងបញ្ចេញកំលាំងកាយចិត្ត សម្រាប់ទទួលបានផល ព្យាយាមឲ្យអស់ពីសមត្ថភាព។ ដោយឡែក អ្នកអាចមានការឈ្លោះប្រកែកគ្នាខ្លះរវាងមនុស្សជាទីស្រលាញ់ ប៉ុន្តែចូរដោះស្រាយដោយស្ងប់ស្ងាត់។ សូមជៀសវាងការទទួលទានជាតិកាហ្វេ ព្រោះនឹងធ្វើឲ្យអ្នកមានបញ្ហាសុខភាពបេះដូង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នករងចាំការប្រមូលទ្រព្យ ប៉ុន្តែអ្នកអាចមានជម្លោះជាមួយមនុស្សជាទីស្រលាញ់។ ការដែលអ្នកផ្តោតលើការរកលុយខ្លាំងពេក វាអាចបំផ្លាញទំនាក់ទំនងគ្រួសារយ៉ាងធ្ងន់ធ្ងរ ដូច្នេះចូរថ្លឹងថ្លែងឲ្យស្មើគ្នា។ ថ្ងៃនេះព្រមានអ្នកមិនឲ្យផ្លាស់ប្តូរទំនាក់ទំនងផ្ទាល់ខ្លួនឡើយ។ គ្រប់គ្រងអារម្មណ៍ក្នុងពេលសន្ទនានឹងដៃគូ កុំឲ្យទៅជារឿងរំខាន។ សម្រាប់សុខភាព ចូរបោះបង់ចោលជាតិអាល់កុល ងាកមកបរិភោគអាហារដែលជំនួយសុខភាព។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងទទួលបានសំណាងផ្នែកសម្ភារ និងទំនិញ។ ប្រសិនបើអ្នកចង់បង្កើនភាពទាក់ទាញក្នុងមុខរបរការងារ ចូរកែប្រែការតុបតែងខ្លួនជាថ្មី។ បើមានបញ្ហាកើតឡើង ចូររៀនអត់ធ្មត់ កុំឆ្លើយតបនឹងការរិះគន់នានាឡើយ។ សម្រាប់ស្នេហាហាក់មានភាពតានតឹងបន្តិចប៉ុន្តែមិនជាអ្វីទេ ព្រោះរាសីអ្នកថ្ងៃនេះអាចជួយបាន។ ម្យ៉ាងទៀត ជាការប្រសើរណាស់ ប្រសិនបើអ្នកសារភាពដោយស្មោះត្រង់ចំពោះដៃគូ។ លោកអ្នកអាចមានបញ្ហាសុខភាព ដែលមិនរំពឹងទុក ដូច្នេះចូរធ្វើលំហាត់ប្រាណឲ្យសមល្មមនឹងកំលាំង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាដំណើរការជាប្រក្រតី ព្រមទាំងមានអ្នកជួយជ្រោមជ្រែងយ៉ាងច្រើន។ ប្រកាន់ខ្ជាប់នៅទម្លាប់ប្រចាំថ្ងៃ ដែលល្អសម្រាប់ការងាររបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកមិនមានភាពងាយស្រួលក្នុងទំនាក់ទំនងគ្រួសារ សូមកុំប្រញាប់ប្រញាលចាកចេញពេក។ រក្សាភាពអត់ធ្មត់ និងធ្វើការងារសន្សឹមៗ។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកជោគជ័យក្នុងអាជីពរបស់អ្នក ចូររៀនពីរបៀបធ្វើការជាក្រុម។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សំណាងដ៏ល្អ នឹងមកដល់ ពីទិសបូព៌។ ថ្ងៃនេះភាពជោគជ័យកំពុងរងចាំអ្នក ប្រសិនអ្នកធ្វើតាមការគំនិត និងគម្រោងដែលបានព្រៀងទុក។ ស្តាប់គំនិតយោបល់របស់មនុស្សជាទីស្រលាញ់ ប្រសិនបើអ្នកមិនដឹងថាត្រូវចាប់ផ្តើមយ៉ាងណា។ អ្នកអាចមានបញ្ហាទាក់ទងនឹងពោះវៀនតូច ចូរបរិភោគអាហារដោយប្រុងប្រយ័ត្ន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ជោគជ័យកំពុងរងចាំលោកអ្នក អ្នកត្រូវការគំនិត និងដំណោះស្រាយថ្មីសម្រាប់ការងារ និងមុខរបររកស៊ី។ បំណងប្រាថ្នា គឺអាចសម្រេចទៅបាន ប្រសិនបើអ្នកកំណត់គោលដៅ និងវិធីសាស្រ្តច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហា។ សម្រាប់ទំនាក់ទំនងសេ្នហា វិបត្តិតិចតួចអាចកើតឡើង ដូច្នេះព្យាយាមស្វែងរកចំណុចល្អរបស់ដៃគូ ដើម្បីឃុំគ្រងអារម្មណ៍ដែលមិនច្បាស់លាស់។ ថ្ងៃនេះចូរកុំធ្វើសកម្មភាព ឬហាត់កីឡាហួសកំលាំងឡើយ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងាររបស់លោកអ្នកចម្រើនលូតលាស់ល្អណាស់ គ្មានអ្វីអាចផ្តួលលោកអ្នកបានឡើយ។ ជៀសវាងការប្រឈមមុខដោយផ្ទាល់ កុំចូលរួមក្នុងជម្លោះជាមួយមិត្តរួមការងារ។ ដោយឡែកដៃគូការងារ និងអាជីវកម្ម នឹងខ្លាចរអាចំពោះភាពច្បាស់លាស់របស់លោកអ្នក។ ថ្ងៃនេះវេលាព្រឹក ជាពេលវេលាលាភសំណាង។ សម្រាប់ទំនាក់ទំនងស្នេហា ហាក់កំពុងមានភាពសោះអង្គើយ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចូរកុំរៀបចំគម្រោងការងារធំដុំអី បន្តការងារ និងមុខរបររកស៊ីប្រចាំថ្ងៃដូចសព្វដងទើបប្រសើរជាង។ ថ្ងៃនេះលោកអ្នកនឹងទទួលបានការផ្គត់ផ្គង់ផ្នែកសម្ភារពីមនុស្សក្នុងគ្រួសារ។ លោកអ្នកមានឳកាសល្អសម្រាប់រកប្រាក់ចំណូលបានច្រើន ប៉ុន្តែលោកអ្នកអាចមានជម្លោះជាមួយមនុស្សជាទីស្រលាញ់ បើមានចិត្តឆេវឆាវ។ ចំពោះសុខភាព លោកអ្នកអាចមានភាពហត់នឿយ និងស្ពឹកស្រពន់។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងាររកស៊ីជួញដូរចម្រើនលូតលាស់ ណាស់។ ចូរសំដែងអាកប្បកិរិយារស់រាយ រម្យទម្យចំពោះមនុស្សជុំវិញខ្លួន ដើម្បីឲ្យសំណាងហូរចូលកាន់តែច្រើន។ សម្រាប់ឧបសគ្គ គឺគ្មានបន្តិចសោះឡើយ ដូច្នេះអ្នកអាចឈានជើងទៅរកឳកាសផ្សេងដោយគ្មានភ័យខ្លាច។ ថ្ងៃនេះលោកអ្នកអាចចាប់ផ្តើមសាងទំនាក់ទំនងសេ្នហាបានដោយគ្មានជំទាស់ឡើយ។ ដោយឡែកសុខភាព ចូរសម្រាក់ឲ្យបានច្រើន ជៀសវាងជួបបញ្ហាបេះដូង។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីហាក់មិនទាន់ទទួលបានផលល្អនោះទេ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកអាចមានមនុស្សទិន្នា ហើយយល់ច្រលំ។ ដោយឡែកអ្នកប្រកបការងារ ចូរត្រៀមខ្លួនឆ្លើយតបចំពោះភាពអសម្មនៃដំណើរការងារ។ ប៉ុន្តៃទោះយ៉ាងណាសូមកុំបាក់ទឹកចិត្ត។ ទំនាក់ទំនងផ្ទាល់ខ្លួន ហាក់មានភាពរកាំរកូសនឹងគ្នា។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព