ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៥ ជូត ឆ្លូវ ម្សាញ់ វក ចរ រាសីឡើងខ្ពស់លាភសំណាង និងឳកាសល្អៗស្ថិតក្នុ...

ឆ្នាំទាំង៥ ជូត ឆ្លូវ ម្សាញ់ វក ចរ រាសីឡើងខ្ពស់លាភសំណាង និងឳកាសល្អៗស្ថិតក្នុងដៃរបស់អ្នក

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបអាជីវកម្ម និងធ្វើការងាររដ្ឋឯកជននឹងទទួលបានលាភសំណាងធំពីចៅហ្វាយនាយ ឬពីមុខជំនួញរបស់ខ្លួន។ មនុស្សដែលអាចជួយគាំទ្រលោកអ្នកឲ្យសម្រេចផល គឺមនុស្ស​ឆ្នាំកុរ។ ប៉ុន្តែសូមរៀបចំគម្រោងផែនការ កំណត់គោលដៅ និងត្រៀមជាមុនសម្រាប់កិច្ចការដែលកើតឡើងដោយចៃដន្យ។ សម្រាប់គូស្នេហ៍ យល់ចិត្តថ្លើមគ្នាបានល្អណាស់។ សម្រាប់សុខភាព លោកអ្នកគ្មានផលរំខានអ្វីឡើយ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងាររកស៊ីជួញដូរចម្រើនលូតលាស់ យ៉ាងខ្លាំង។ ចូររក្សាអាកប្បកិរិយារស់រាយ រម្យទម្យចំពោះមនុស្សជុំវិញខ្លួន ដើម្បីឲ្យកាន់តែមានលាភសំណាងហូរចូលច្រើន។ ថ្ងៃនេះសូមកុំមានការភ័យខ្លាចលើករណីអ្វីឡើយ ប្រឹងដើរទៅមុខ ហើយចាប់យកឳកាសទ្រព្យ។ ចំពោះដៃគូសេ្នហា មានភាពល្អូកល្អឺន យល់ចិត្តថ្លើមគ្នាល្អណាស់។ ចំណែកអ្នកនៅលីវនឹងមានជួបមនុស្សដែលរំពឹងទុក។  ដោយឡែកសម្រាប់សុខភាព លោកអ្នកគ្មានអ្វីមករំខានទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររដ្ឋ ឯកជន និងអាជីវកម្ម មិនទាន់ទទួលបានផលតាមបំណងប្រាថ្នាទេ ពីព្រោះលេខរបស់អ្នករុំព័ន្ធដោយមនុស្សនិន្ទា និងរំខានច្រើន។ ចូរត្រៀមខ្លួនឆ្លើយតបចំពោះភាពអសម្មនៃដំណើរការងារទាំងនោះ។ ប៉ុន្តៃត្រូវមានចិត្តរឹងមាំ កុំបាក់ទឹកចិត្ត ហើយដោះស្រាយតាមសន្តិវិធី។ ចំពោះស្នេហាកំលោះក្រមុំមិនទាន់អាចទទួលដំណឹងល្អបានទេថ្ងៃនេះ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី​ និងការងាររបស់អ្នក ពឹងផ្អែកទាំងស្រុងទៅលើអាកប្បកិរិយា ពាក្យសំដី និងវិធីសាស្រ្តសាងទំនាក់ទំនង។ ថ្ងៃនេះ កុំទាន់សម្រេចធ្វើការធំដុំ ហើយក៏មិនគួរសម្រេចចិត្តចេញដំណើរផ្សេងឆ្ងាយដែរ។​ពេលវេលាល្អសម្រាប់អ្នក គឺចន្លោះម៉ោង៩ព្រឹក ទៅម៉ោង៣រសៀល។ សម្រាប់គូស្នេហ៍ ចូរកុំប្រញាប់ប្រញាលសម្រេចចិត្តពេក សំឡឹងមើលដោយយកចិត្តទុកដាក់។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងាររកស៊ីរបស់លោកអ្នកចម្រើនលូតលាស់ល្អជាប្រក្រតី។ គួរទំនាក់ទំនងជាមួយមនុស្សាឆ្នាំផ្លូវឲ្យគេជួយបើកផ្លូវដល់អ្នក។ កុំចូលទៅពាក់ព័ន្ធនឹងរឿងរបស់អ្នកដទៃ ទោះបីជារឿងល្អឬអាក្រក់ក្តី។ រក្សាគំលាតពីមនុស្សឆ្នាំចរ។ ទំនាក់ទំនងប្តីប្រពន្ធភពប្រសព្វនឹងគ្នាល្អប្រសើរណាស់ តែសូមរៀនវិនិច្ឆ័យឲ្យមានត្រឹមត្រូវ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ទ្រព្យសម្បត្តិ លាភសក្ការបានមកដល់ដៃអ្នកហើយ។ កុំភ័យខ្លាចនឹងចាប់យកឳកាសចំពោះមុខ ព្រោះកិច្ចការងារទាំងនោះនឹងផ្តល់ផ្លែផ្កាយ៉ាងពេញចិត្ត។ ប៉ុន្តែចូរប្រយ័ត្ននឹងការនិយាយស្តីរឿងដែលមិនត្រូវនិយាយ ដូចជាអាថ៌កំបាំងការងារ និងវិធីសាស្រ្តក្នុងមុខជំនួញ។ ដៃគូស្នេហា យល់ចិត្ត សន្តោស ហើយគាំទ្រគ្នាបានយ៉ាងប្រសើរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សម្រាប់បុគ្គលិករាជការ និងឯកជននឹងទទួលបានការកោតសរសើរលើកទឹកចិត្តពីថ្នាក់ដឹកនាំ ប៉ុន្តែសូមកុំចាប់យកការងារច្រើនក្នុងពេលតែមួយ។ រៀនដោះលែងអ្វីដែលទាញអ្នកឲ្យមានភាពស្មុគ្រស្មាញ។ រក្សាចិត្តគំនិត​ និងអារម្មណ៍ឲ្យបានល្អ កុំឆាប់ទទួលយកឥទ្ធិពលពីខាងក្រៅ។ ផ្អាកការសម្រេចចិត្តលើការងារជាមួយមនុស្សផ្ទុយភេទសិន ហើយរងចាំឳកាសល្អទើបចាប់ផ្តើមជាថ្មី។ សម្រាប់ទំនាក់ទំនងស្នេហា ចូររៀនស្វែងយល់ និងស្តាប់ដៃគូរបស់អ្នក។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការប្រព្រឹត្តិទៅជាប្រក្រតី ព្រមទាំងមានអ្នកជួយជ្រោមជ្រែងយ៉ាងច្រើន។ ប្រកាន់ខ្ជាប់នៅទម្លាប់ប្រចាំថ្ងៃ ដែលល្អសម្រាប់ការងាររបស់អ្នក។​ ប៉ុន្តែប្រសិនបើអ្នកគ្មានទំនុកចិត្ត​ កុំប្រញាប់ប្រញាលសម្រេចចិត្ត។ រក្សាភាពអត់ធ្មត់ ធ្វើការងារសន្សឹមៗ ហើយសំឡឹងឳកាស។ រក្សាការតុបតែងខ្លួនប្រាណ ព្រោះវាជាហេតុផលកដ៏សំខាន់ក្នុងការងារ និងមុខជំនួញ។ សម្រាប់គូស្នេហ៍ មានភាពចុះសម្រុងល្អណាស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ប្រាក់កាសស្តុកស្តម្ភស្ថិតក្នុងដៃរបស់អ្នក ចូរធ្វើសេចក្តីល្អ ហើយមានចិត្តអនុគ្រោះទើបលាភសំណាងមិនចាក់ចេញពីអ្នក។ ចំពោះអ្នកប្រកបកិច្ចការងារនឹងអាចចម្រេចផលយ៉ាងពេញចិត្ត ហើយទទួលបានការសរសើរយកចិត្តទុកដាក់ពីចៅហ្វាយនាយ។ ពេលវេលាល្អមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកអាចសម្រេចចិត្តធ្វើការងារធំដុំ សង់ផ្ទះសំបែង និងរៀបមង្គលនានាបាន។ ចំពោះទំនាក់ទំនង គូស្នេហ៍ស្រលាញ់ និងអនុគ្រោះគ្នាយ៉ាងល្អ។

 ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងទទួលបានសំណាងពីមនុស្សចំណាស់ ដូច្នេះចូរយកចិត្តទុកដាក់ និងស្តាប់ឳវាទរបស់គាត់។ ផ្អាកការចេញដំណើរផ្លូវឆ្ងាយទើបប្រសើរ។ ប្រសិនបើអ្នករៀនអត់ធ្មត់ និងទទួលបានលាភសំណាង និងការគាំទ្រពីមនុស្សជុំវិញខ្លួន។ សម្រាប់ទំនាក់ទំនងស្នេហាមានភាពរកាំរកូសបន្តិច តែមិនជាអ្វីធ្ងន់ធ្ងរទេ។ រក្សាលំនឹងសារធាតុចិញ្ចឹមនៅក្នុងខ្លួន ដោយបរិភោគអាហារជំនួយសុខភាព។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះបើកទ្វារសម្រាប់ឳកាសលាភសក្ការៈគ្រប់ច្រកល្ហក។ សូមកុំខ្លាចនឹងបញ្ចេញកំលាំង ព្យាយាមឲ្យអស់ពីសមត្ថភាព។ ដោយឡែក ភាពចម្រួងចម្រាស់មិនយល់គ្នារវាងដៃគូមានតិចតួច ដូច្នេះត្រូវចេះអនុគ្រោះ ទើបមិនបន្សល់ការខកចិត្ត។ សូមធ្វើទំនាក់ទំនងជាមួយមនុស្សឆ្នាំម្សាញ់ និងឆ្នាំកុរ។ សូមរក្សាសុខភាពភ្នែកឲ្យបានល្អ សម្រាកការងារខ្លះដែលអាចឲ្យប៉ះពាល់សុខភាពភ្នែក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចូរកុំរៀបចំគម្រោងការងារធំដុំ បន្តការងារ និងដែលកំពុងមានក្នុងដៃសិន។ ថ្ងៃនេះលោកអ្នកនឹងទទួលបានការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុពីមនុស្សចំណាស់ក្នុងគ្រួសារ។ ពេលវេលាល្អសម្រាប់ការសម្រេចចិត្ត គឺនៅពេលព្រឹក ហើយជៀសវាងសម្រេចចិត្តធ្វើការងារធំនៅពេលរសៀល។ លោកអ្នកអាចមានផលរំខានដំណេក ដូច្នេះចូរហាត់ប្រាណ និងសម្រាកពីការងារខ្លះ ដើម្បីឲ្យមានតុល្យភាពក្នុងរាងកាយឡើងវិញ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!