ព្រហ្មញ្ញសាសនា គឺជាសាសនាធំមួយក្នុងបណ្តាសាសនាដ៏ទៃទៀតនៅក្នុងពិភពលោកយើងនេះ។ ខាងក្រោមនេះ គឺជារឿងរ៉ាវពិតទាំង១០ដែលមនុស្សភាគច្រើនពុំបានដឹងអំពីព្រហ្មញ្ញសាសនា។
ទី១០៖ ក្នុងព្រហ្មញ្ញសាសនា គឺមានព្រះតែមួយដែលហៅថា ព្រះនៅលើព្រះ Supreme God ប៉ុន្តែមានឈ្មោះ ផ្សេងៗគ្នា។ ចំពោះប្រជាជនឥណ្ឌាគេតែងតែជឿថា ព្រះជាអ្នកបង្កើតភពផែនដី និងបានបន្តបង្កើតព្រះផ្សេងទៀត និងមនុស្ស។ នេះដោយសារតែប្រជាជនឥណ្ឌាមានភាសា និងជំនឿជាច្រើនផ្សេងៗគ្នាដែលពួកគេយល់ និងជឿលើព្រះតាមផ្លូវផ្សេងៗរបស់ពួកគេ
ទី៩៖ ការគោរពសត្វគោ ពស់ ក្នុងព្រហ្មញ្ញសាសនាដែលពួកគេជឿថា សត្វគោជានិមិត្តរូបនៃព្រះភពផែនដី និងសត្វគោជា តំណាងឱ្យជីវិតរបស់មនុស្ស។ ជាពិសេស សត្វគោ គឺជាយាន្តរបស់ព្រះឥសូរដែលជាទេពដ៏សំខាន់នៅក្នុងព្រហ្មញ្ញសាសនា
ទី៨៖ ការជឿទៅលើកម្មដែលតំណាងឱ្យច្បាប់នៃធម្មជាតិ។ មនុស្សគ្រប់គ្នាតែងតែមានកម្មដែលកើតចេញពីសម្មភាព ឬការធ្វើឱ្យមនុស្សទូទៅដែលអំពើទាំងនោះ គឺមានអាក្រក់ និងល្អ
ទី៧៖ ការជឿលើវត្តសង្សាដែលបង្ហាញអំពីដំណើររបស់មនុស្សកើត ចាស់ ឈឺ ស្លាប់ រួចក៏កើតម្តងទៀត។ ក្នុងព្រហ្មញ្ញសាសនា ជឿថា ព្រលឹង របស់មនុស្សគឺមិនដែលស្លាប់ទេ អ្វីដែលស្លាប់ គឺជារូបរាងកាយខាងក្រៅរបស់មនុស្ស
ទី៦៖ ការធ្វើយូហ្គា គឺជាកិច្ចការដ៏សំខាន់មួយនៅក្នុងព្រហ្មញ្ញសាសនាដែលចាំបាច់ត្រូវតែធ្វើ។ ក្នុងព្រហ្មញ្ញសាសនា ការធ្វើយូហ្គា គឺឱ្យមនុស្សអាចធ្វើសមាជិ និងតាំងចិត្តឱ្យស្ងប់
ទី៥៖ វេទគឺជាគម្ពី ដ៏សំខាន់នៅក្នុងព្រហ្មញ្ញសាសនាដែលសរសេរអំពី សកម្មភាព ច្បាប់ ជំនឿ របស់ទេពទាំងឡាយក្នុងព្រហ្មញ្ញសាសនា។ គម្ពីវេទបែងចែកជា៤ផ្សេងៗគ្នា រួមមាន ឫគ្វេទឬ ឫគវេទ សាមវេទ យជ៌ុវេទ និងអថវ៌វេទ
ទី៤៖ នៅក្នុងព្រហ្មញ្ញសាសនា បង្រៀនឲ្យមនុស្សបរិភោគបន្លែ ប៉ុន្តែមិនមែនអ្នកគោរពព្រហ្មញ្ញសាសនាទាំងអស់ជាអ្នកមិនបរិភោគសាច់នោះទេ
ទី៣៖ ការគោរពលើរូបចម្លាក់ និងសត្វ ដែលតំណាងឱ្យទេព ដូចការគោរពលើដុំថ្ម និងនៅគ្រប់ទីកន្លែង។ ការគោរពនេះគឺពួកគេជឿថា អាចធ្វើឱ្យភ្ជាប់ ឬមានទំនាក់ទំនងជាមួយនឹងទេពដែលដូចក្នុងគ្រិស្តសាសនា គោរពលើឈឺឆ្កាង និងរូបសំណាក់ម៉ារី ជាដើម
ទី២៖ នៅក្នុងព្រហ្មញ្ញសាសនា ទេពមាន ភេទប្រុស និងស្រី ដូចជាព្រះធំៗទាំងបី រួមមានព្រះឥសូរ ព្រះនរាយណ៌ និងព្រះព្រហ្ម ចំណែកទេពស្រី មានទុរគី ឧមា លក្ខ្សីជាដើម។ ក្នុងនោះទេពធំៗទាំងបី សុទ្ធសឹងតែមានប្រពន្ធ ដូចនាងឧមា ត្រូវជាប្រពន្ធរបស់ព្រះឥសូរ ហើយលក្ខ្សី និងព្រះនរាយណ៌ជាដើម
ទី១៖ ប្រព័ន្ធវណ្ណៈ ដែលមាននៅក្នុងប្រទេសឥណ្ឌាដែលបែងចែកជា៥។
ដកស្រង់ចេញពី៖ https://fb.watch/hcwljcwX-0/