ទំព័រដើមប្រវត្តិសាស្ត្រព្រះរាជាណាចក្រដូហាមី

ព្រះរាជាណាចក្រដូហាមី

ដូហាមី (Dohamey) គឺឈ្មោះព្រះរាជាណាចក្រមួយដែលបច្ចុប្បន្នស្ថិតនៅខាងត្បូងនៃប្រទេសបេនីន ​(Benin) ក្នុងទ្វីបអាហ្រ្វិចខាងលិច។ ព្រះរាជាណាចក្រនេះចាប់ផ្តើមរីកចម្រើននៅស.វ.ទី១៧ រហូតដល់ស.វ.ទី២០។ នៅក្នុងប្រវត្តិសាស្រ្តនៃដូហាមី ស្តេច​ Wegbaja គឺជាអ្នកដែលធ្វើឱ្យព្រះរាជាណាចក្រមួយនេះ មានការរីកចម្រើនខ្លាំង។

​ផែនទីនៃព្រះរាជាណាចក្រដូហាមី
ប្រភព៖ https://www.nationalgeographic.com

ព្រះរាជាណាចក្រដូហាមី នៅអំឡុងពេលនៃការដឹកនាំដោយ ស្តេច១២អង្គ ​ផ្សេងៗគ្នា ដែលចាប់ពីឆ្នាំ​១៦២៥ រហូតដល់១៩០០ គឺបានធ្វើឱ្យដូហាមី មានឥទិ្ឋពល និងជាមហាអំណាចមួយនៅតំបន់ឆ្នេរសមុទ្រនៃទ្វីបអាហ្វ្រិចខាងលិច។  នៅក្នុងប្រវត្តិសាស្រ្តរបស់ដូហាមី គឺមានទាហានស្រីដំបូងដែលបង្កើតឡើងក្នុងរជ្ជកាលស្តេច Ghezo ឆ្នាំ១៨១៨ ដល់១៨៥​៨។ នៅដើមស.វ.ទី១៩គ.ស. ​កំណើននៃចំនួនទាហានស្រីមានការកើនឡើងជាង៣០ ទៅ ៤០ភាគរយ នៃចំនួនទាហានសរុបនៃដូហាមី។ នៅចុងស.វ.ទី១៩ ក្រោមការដឹកនាំដោយ ស្តេច Behanzin ទាហានទាំងនោះ ត្រូវបានបែងចែកជា៥ ប្រភេទផ្សេងៗគ្នា រួមមាន៖ ១.​ Huntresses (“Gbeto”) ជាកងទ័ពស្រីដែលមានវ័យចំណាស់ ដោយមានជំនាញខាងបរបាញ់សត្វដូចជា ដំរី ខ្លា និងមានជំនាញខាងសំលាប់សត្វព្រៃ។ ២. Riflewomen (“Gulohento”) ជាកងទ័ពដែលមានជំនាញខាង បាញ់សភាវុធ កាំភ្លើងវែង​ ខ្លី កាំបិត និង ព្រួញជាដើម​។​ ៣. Reapers (“Nyekplohento”) ជាទ័ពស្ត្រីដែលជំនាញខាង​កាំបិតខ្លី វែង។ ៤.​ Archers (“Gohento”) មានជំនាញខាង​គប់លំពែង ព្រួញ​ដែលភាគច្រើនជាក្មេងស្រី។​ ៥. Gunners (“Agbalya”) គឺជា​ទ័ពស្រី្ត មានពូកែខាងកាំភ្លើងធំ។

វាំងអាបូមី
ប្រភព៖ Unesco

តាមរយៈនៃទីតាំងភូមិសាស្រ្តដែលមានភាពអំណោយផល ធ្វើឱ្យដូហាមី​ ងាយស្រួ​ល​វាយធ្វើសង្រ្គាម និងក្លាយជាអាណាចក្រនៅតំបន់ឆ្នេរ សមុទ្រ ដែលគ្រប់គ្រងលើ​តំបន់ Allada និង  Whyda។ ចាប់ពីឆ្នាំ ១៧២០ រហូតដល់ឆ្នាំ ១៨៥២ តំបន់នោះ បានក្លាយជាការជួញដូរទាសករទៅឱ្យពួក អង់គ្លេស បារាំង និងព័រទុយកាល់។ 

អាបូមី គឺជាឈ្មោះ នៃរាជវាំងរបស់ ដូហាមី ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសបេនីន។  រាជវាំងមួយនេះ មានទំហំផ្ទៃដី៤៦ហិតាដែលមាន១០អាគារ កសាងនៅក្បែរគ្នា និងមានកំពែងដីជុំវិញ។ អាគារទាំងនោះ គឺតុបតែងតាមសិល្បៈវប្បធម៌​ Aja-Fon ដែលធ្វើពីដីឥដ្ឋ ដោយមានការតុបតែងជាចម្លាក់សត្វតូចៗ និងសិល្បៈផ្សេងៗទៀត។

រូបចម្លាក់ធ្វីពីលោហ
ប្រភព៖ Metmuseum

Behanzin គឺជាស្តេចចុងក្រោយគេនៃព្រះរាជាណាចក្រ ដូហាមីមុនពេលដែលពួកអឺរ៉ុបបានមកដាក់អាណានិគមនៅស.វ.ទី១៩ ។

រាជវាំងនេះ គឺទ្រព្យសម្បត្តិដ៏សំខាន់មួយសម្រាប់ប្រជាជន ដូហាមី។ ទីតាំងរបស់ស្តេច​ Akaba និង ស្តេច Wegbaja គឺបែងចែកគ្នា​ដោយមានផ្លូវមួយ។ ក្នុងចំណោមអាគារទាំង១០ នោះមានអាគារចំនួនពីររបស់ Glele និង Guezo ត្រូវបានជួសជុល និងកែលម្អ ដោយគម្រោង World Monuments Fund ដែលសព្វថ្ងៃជាសារមន្ទីរប្រវត្តិសាស្រ្តក្នុងតំបន់ និងប្រជាជន ដូហាមី។ ចំណែកឯអាគារផ្សេងពុំទាន់មានការជួសជុលនៅឡើយដែលនៅសភាពទ្រុបទ្រោម និងមានគ្រោះថ្នាក់ខ្លាំង នៅពេលរដូវភ្លៀង។ គួរបញ្ជាក់ដែរថា រាជវាំងអាបូមី ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ ១៩៨៥ ក្នុងទំហំ៤៧ ហិតា។

សរុបរួមមក ដូហាមី គឺជាព្រះរាជាណាចក្រមួយដែលមានការរីកចម្រើនចាប់ពី​ស.វទី១៧ រហូតដល់ស.វទី២០ និងសំបូរទៅដោយទាហានស្រីយ៉ាងច្រើន។ ព្រះរាជាណាចក្រមួយនេះ មានរាជវាំងឈ្មោះ អាបូមី ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសបេនីនបច្ចុប្បន្ន៕

អត្ថបទដោយ៖ លោក អេង តុលា

———————————-

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!