ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវន...

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកនឹងជួបភាពជោគជ័យ លោកអ្នកអាចធ្វើឲ្យផលលំបាកផ្សេងៗត្រឡប់មកជាល្អប្រសើរវិញបាន ដោយសារលោក អ្នកទទួលបានអំណោយផលសម្រាប់ការចរចា និងាគ្រប់គ្រង។ ក្រៅពីនេះ បញ្ហាហិរញ្ញវត្ថុ នៅក្នុងពេលនេះមានកំរិតខ្ពស់ លោកអ្នកអាចបង្កើនប្រាក់សន្សំសំចៃបានច្រើន ពិសេសផល ចំណេញនឹងកើនឡើងទ្វេរដងក្នុងពេលនេះ។ ប៉ុន្តែសូមលោកអ្នកបំភ្លេចចោលនូវកង្វល់ទាំង អស់ ហើយផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើផែនការអនុវត្តបច្ចុប្បន្ន។ ដោយ ឡែក ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកកំពុងមានភាពល្អូកល្អឺននឹងអនុគ្រោះណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើអ្វីៗបានដោយងាយស្រួលណាស់ ពីព្រោះមនុស្សដែល នៅជុំវិញខ្លួនអ្នកនឹងជួយជ្រោមជ្រែងលោកអ្នកយ៉ាងខ្លាំង។ ហោរា សាស្ត្រណែនាំលោកអ្នក ឲ្យនៅឆ្ងាយស្ថានភាពដែលមិនច្បាស់លាស់ទាំងឡាយ។ ចំពោះ ទំនាក់ទំនងក្នុងថ្ងៃនេះអ្នក ហាក់មានអំណាចឥទ្ធិពលលើមនុស្សដែលនៅក្បែរខ្លួន ហើយ សូម្បីតែថ្នាក់លើក៏ស្រលាញ់ពេញចិត្តលើការងាររបស់អ្នកផងដែរ។ លោកអ្នកក៏មិនចាំបាច់ បន្ថយល្បឿនការងារផងដែរ ពីព្រោះអស្ថេរភាពនានាចំពោះអាជីពនឹងអាចកើតឡើងខ្លះផង ហេតុនេះគួរមានភាពច្បាស់លាស់ជានិច្ច។ 

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងមានសំណាងលើការងារ អ្នកអាច ឡើងតំណែង ឬរំពឹងទទួលបានផលលាភពីការងារដែលអ្នកកំពុងធ្វើ។ ក្នុងនោះប្រសិនបើ អ្នកជាអាជីវករ នឹងទទួលបានផលចំណេញច្រើន អតិថិជនល្អ និងគួរឲ្យជឿជាក់។ ក្នុងនោះ បញ្ហាដែលនឹងអាចកើតឡើងមិនអាចរំខានកិច្ចការអ្នកបានទេ។ លោកអ្នកកំពុងស្ថិតនៅក្នុង ស្ថានភាពរីកចម្រើន និងរីករាយ ដូច្នេះគ្មានអ្វីដែលត្រូវបារម្ភនោះទេ។ អ្នកអាចធ្វើអ្វីៗបាន តាមបំណង។ ក្រៅពីនេះ ចំពោះស្ថានភាពហិរញ្ញវត្ថុក៏រឹងមាំខ្លាំងផងដែរ ដូច្នេះមិនចាំបាច់ ព្រួយបារម្ភច្រើនចំពោះការប្រើប្រាស់លុយកាក់នោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់ការចរចា ដោះស្រាយបញ្ហាចាស់ថ្មី និងការបង្ហាញគោលគំនិតនានជា ដើម។ ចំពោះកិច្ចការងារទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះ នឹងទទួលបានផលសម្រេច។ លោកអ្នកអាចធ្វើការបង្ហាញគោលគំនិតដោយសេរី សូម្បីតែការពិភាក្សាដ៏តានតឹងក៏អាច រកឃើញលទ្ធផលជាទីគាប់ចិត្តផងដែរ។ លោកអ្នកអាចរំពឹងថា ទទួលបានលាភសក្ការៈ ឳកាសការងារល្អៗ និងលុយកាក់ច្រើនផងដែរ។ ស្របពេលដែលអ្វីៗមានដំណើរល្អសូម លោកអ្នករក្សាទំនាក់ទំនងជាមួយមនុស្សក្បែរខ្លួនអោយបានជិតស្និទ្ធ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រអាជីពណែនាំលោកអ្នកកុំឲ្យ ជាប់គាំងនឹងបញ្ហាពីអតីត។ សូមគ្រប់គ្រងការគិតរបស់អ្នក ហើយយកចិត្តទុកដាក់បញ្ចប់ ការងារដែលមាននៅលើតុរបស់អ្នក។ ចំពោះឧបស័គ្គនៅក្នុងពេលនេះមិនទាន់ជ្រះស្រឡះ នៅឡើយ ដូច្នេះសូមព្យាយាមបំពេញការងារឲ្យបានរួសរាន់ ជ្រើសរើសការងារជាអាទិភាព ហើយដោះស្រាយបញ្ហាចំពោះមុខ។ ចំពោះឥរិយាបទ និងពាក្យសំដីរបស់អ្នកមានឥទ្ធិពល ខ្លាំងទៅលទ្ធផលការងារ និងទំនាក់ទំនងដូច្នេះគួរមានការប្រុងប្រយ័ត្នមុនពេលបញ្ចេញ យោបល់។ ដោយឡែក សូមរក្សាភាពស្មោះត្រង់ និងមានតុល្យភាពក្នុងការបំពេញការងារ ជានិច្ច។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃល្អជាមធ្យម។ សូមព្យាយាមរក្សាសកម្មភាពអាជីវកម្មកុំឲ្យធំខ្លាំង លើសពីភាពគ្រប់គ្រងបាន  ពីព្រោះវាមិនមានភាពអស្ចារ្យអ្វីនឹងចំណាយពេលវេលា កំលាំង និងលុយកាក់ នៅក្នុងស្ថានភាពមិនច្បាស់លាស់ដាច់ខាត។ ផ្ទុយទៅវិញ គ្មានបញ្ហាធ្ងន់ធ្ងរ ណាមួយនឹងកើតឡើងចំពោះ ការងាររបស់អ្នកនោះទេ។ អ្នកមានឳកាសគ្រប់គ្រាន់ដើម្បី បញ្ចប់ការងារឲ្យបានទាន់ពេល និងដើម្បីអភិវឌ្ឍន៍ខ្លួនអ្នកទៅរកភាពជាអ្នកគ្រប់គ្រងការងារ បានល្អ។ ក្រៅពីនេះ គួររក្សាចិត្តគំនិត និងអាកប្បកិរិយា ពីព្រោះការឈ្លោះប្រកែក និងអាក់ អន់ចិត្តនឹងគ្នាខ្លះអាចកើតឡើង។

ឆ្នាំថោះ                                

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាវេលាដើម្បីតក់ស្លុត និង បង្ហាញភាពទន់ខ្សោយទៅកាន់មិត្តរួមការងារនោះទេ។ ក្នុងរយៈពេលនេះលោកអ្នកអាច មានបញ្ហានៅក្នុងកន្លែងការងារ ដូច្នេះសូមមានការអត់ធ្មត់បន្ថែម។ ជៀសវាងការប្រជុំ ពិភាក្សាក្រៅពីការងារដែលខ្លួនកំពុងអនុវត្តរាល់ថ្ងៃ។ ក្នុងពេលនេះសូមលោកអ្នកសន្សំសំចៃ និងស្វែងរកឳកាសដើម្បីបំពេញគោលដៅការងាររបស់អ្នក។ ក្រៅពីនេះ លោកអ្នកទំនងជា ត្រូវខិតខំធ្វើការដើម្បីឲ្យអ្នកយល់ដឹងពីការងាររបស់ខ្លួន។ កុំបាច់ពាក់អាស្រ័យលើអ្នកដទៃ ហើយក៏កុំរពឹងច្រើនពេកដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងមានដំណើរការល្អ ប្រសើរ។ អ្នកអាចមានលទ្ធភាពរកប្រាក់សន្សំបានច្រើនក្នុងពេលនេះ ហើយប្រសិនបើអ្នក អាចមានលទ្ធភាពបោះទុនក៏កាន់តែប្រសើរ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់បន្ថែម ទៀតចំពោះពត៌មានទាំងឡាយ ពិសេសពត៌មានផ្លូវការ។ ផ្ទុយទៅវិញ លោកអ្នកអាចបាត់ បង់ពត៌មានលម្អិតសំខាន់ៗមួយចំនួន ដែលនាំឲ្យមានការប៉ះទង្គិចដល់ទិន្នផលការងារ។ ដោយឡែក សូមលោកអ្នកប្រុងប្រយ័ត្ននឹងពាក្យសំដី ជម្លោះនៅក្នុងថ្ងៃនេះងាយនឹងកើត ឡើងបំផុត។ លើសពីនេះ ប្រហែលជាអ្នកគួរល្អិតល្អន់បន្តិចសម្រាប់ការចាកចេញ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ការងាររបស់អ្នកក្នុងថ្ងៃនេះមានដំណើរការល្អ ប្រសើរ។ ការងារដែលអ្នកកំពុងធ្វើកូននឹងទទួលបានផលសម្រេចយ៉ាងល្អប្រសើរផងដែរ។ ស្ថានភាពស្មុគ្រស្មាញខ្លះនៅក្នុងពេលនេះអាចនឹងកើតឡើង ហើយក៏អាចនឹងធ្វើអោយ រាំងស្ទះការសម្រេចចិត្ត ហើយបំផ្លាញពេលវេលាដែលលោកអ្នកមាន ដូច្នេះសូមកុំបណ្តោយ បញ្ហាឲ្យនៅសេសសល់។ ប្រសិនបើលោកអ្នកមិនអាចរកផ្លូវដោះស្រាយបាន គួរស្វែករកការ ពិភាក្សាជាមួយមនុស្សដែលគួរទុកចិត្ត។ ក្រៅពីនេះ សូមយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ ពេលវេលា ដោយសារចាប់ពីពេលថ្ងៃរហូតដល់ចុងបញ្ចប់ការងារល្ងាចនេះអ្នកគ្មានពេល ច្រើននោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ ការធ្វើកិច្ចការនោះទេ។ ហានិភ័យនៃការប្រឈមមុខនឹងឧបសគ្គមានច្រើនណាស់ក្នុងថ្ងៃនេះ ដូច្នេះសូមដោះស្រាយបញ្ហាបច្ចុប្បន្ន ហើយសំខាន់បំផុតកុំធ្វើការដោយប្រញាប់ប្រញាលជា ដាច់ខាត។ បើទោះបីជាស្ថានភាពយ៉ាងនេះក្តី ក្នុងពេលនេះសូមយកចិត្តទុកដាក់ក្នុងអាជីវ កម្មរបស់ខ្លួន​ជាជាងប្រើប្រាស់ពេលវេលាថ្ងៃនេះទៅលើការព្រួយបារម្ភ។ លើសពីនេះសូម ទទួលខុសត្រូវទៅលើការងារឲ្យបានកាន់តែច្រើន។ ដោយឡែក លោកអ្នកនឹងអាចធ្វើការ កែសម្រួលស្ថានភាពបានងាយ ប្រសិនបើអ្នកយកចិត្តទុកដាក់បន្ថែម។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីវកម្ម និងការងាររបស់អ្នកហាក់មានភាពស្មុគ្រ ស្មាញបន្តិចនៅថ្ងៃនេះ។ អ្នកពិបាកនឹងធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់ និងធ្វើតាមសំណើ របស់អ្នកខ្លាំងណាស់។ ចំណែកការចាយវាយវិញ​ រឹតតែត្រូវប្រយ័ត្នប្រយែងបំផុត ពីព្រោះ លទ្ធភាពដែលអ្នកនឹងមានការខាតបង់កំពង់កើនឡើង។ ទន្ទឹមនឹងនោះ សូមស្វែងរកបង្អែក ដោយការធ្វើទំនាក់ទំនងតូចធំ ពិសេសជាមួយថ្នាក់លើដែលមានសមត្មភាព។ ក្រៅពីនេះ អ្នកនឹងអាចតស៊ូនឹងការលំបាកទាំងអស់ដោយខ្លួនឯង ប្រសិនបើអ្នកមានការអត់ធ្មត់។ ក្នុង នោះ ប្រហែលជាអ្នកក៏មិនគួរធ្វើការច្រានចោលការផ្តល់ជូនដោយងាយពេកដែរ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងមានភាពរឹងស្ទះ ដូច្នេះនឹងពិបាក ទទួលបានផលល្អដែលរំពឹងណាស់។ ចំណែកមនុស្សដែលនៅក្បែរលោកអ្នកក៏ហាក់ពិបាក ពឹងពាក់។ ក្រៅពីនេះ អ្នកប្រហែលជាពិបាកគេចពីជម្លោះខ្លាំងណាស់ ដូច្នេះ សូមគ្រប់គ្រង ពាក្យសំដី ឬដើរចេញពីបញ្ហា។ ផលវិបាកដោយសារជម្លោះនៅថ្ងៃនេះនឹងនាំ ភាពស្មុគ្រ ស្មាញ និងបង្អាក់ល្បឿននៃជោគជ័យរបស់អ្នក។ លើសពីនេះ ប្រសិនបើអ្នកនឹងប្រឈម ជាមួយការសម្រេចចិត្ត ឬការចុះហត្ថលេខាគួរតែផ្អាកសិនទើបល្អ។ សម្រាប់ការផ្លាស់ប្តូរវា នឹងគ្មានការលំបាកនោះទេ ប៉ុន្តែប្រហែលក៏មិនមែនជាពេលល្អប្រសើរបំផុតដែរ។

ចំណាំៈ

ឆ្នាំទាំង៤ ឆ្លូវ ម្សាញ់ មមី វក រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយដល់ការបង្កើតថ្មី។

ឆ្នាំទាំង៥ ជូត ខាល ថោះ​ រោង​ កុរ រាសីល្អមធ្យម។

ឆ្នាំទាំង៣ មមែ រកា​ ច រាសីស្រុតចុះ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!