ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១២រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹង...

ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១២រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣

ចំណាំៈ ឆ្នាំទាំង៥ ឆ្លូវ ម្សាញ់ មមែ ច កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃសំណាងដើម្បីធ្វើការសហការ ចុះហត្ថលេខា និងដោះស្រាយបញ្ហា។    

ឆ្នាំទាំង៦ ខាល ថោះ រោង​​ មមី វក រកា រាសីល្អមធ្យម។

ឆ្នាំជូត រាសីស្រុតចុះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ផលលំបាកដែលធ្លាប់កើតឡើងចំពោះ ការងារ និងរបររកស៊ីជួញដូររបស់អ្នកនឹងត្រូវបានដោះស្រាយ។ អ្នកអាចធ្វើការបោះជំហាន ទៅកាន់ស្ថានភាពថ្មីដោយងាយស្រួល និងដោយជោគជ័យបំផុត។ ក្នុងនោះអ្នកក៏កំពុងទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ពីថ្នាក់លើផងដែរ ដូច្នេះអ្នករំពឹងថាទទួលបានការ តម្លើងតួនាទី និងផលលាភនានាតបស្នងការខិតខំប្រឹងប្រែងរបស់អ្នក។ ផ្ទុយទៅវិញ ផលប្រយោជន៍អ្នកដទៃមិនគួរប៉ះពាល់នោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះធាតុទឹកនឹងជួយអ្នកឲ្យទទួលបានលាភសំណាងធំ ដូច្នេះរាល់កិច្ចការងាររបស់អ្នកនឹងគ្មានអ្វីអាចមកបង្អាក់បានទេ។ ចូរមានចិត្តអន់អោន និងអាធ្យាស្រ័យខ្ពស់។ លោកអ្នកគួរយកចិត្តទុកដាក់ជាមួយមនុស្សផ្ទុយភេទដែលនៅក្បែរលោកអ្នក ព្រោះគេអាចនឹងនាំសំណាងដល់អ្នក។ សូមកុំបារម្ភចំពោះរឿងរ៉ាវ និងភាពអវិជ្ជមានដែលមានកន្លងមក ហើយជាពិសេសមិនគួរធ្វើអោយផលអវិជ្ជ មានពីអតីតប៉ះពាល់ដល់ការសម្រេចចិត្តលើការងារថ្មីរបស់អ្នកនោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលអ្នកអាចធ្វើការងារបានទៅតាមបំណង។ ក្នុងនោះ អ្នកក៏អាចធ្វើការបណ្តាក់ទុនទៅលើមុខរបរតូចធំ នានាបានផងដែរ។ ផលចំណេញនឹងកើតឡើងច្រើន ក្នុងនោះដៃគូរបស់អ្នកក៏សុទ្ធតែអាច ទុកចិត្តបាន។ ក្នុងនោះ ថ្ងៃនេះជាពេលវេលាប្រសើរសម្រាប់ការផ្លាស់ប្តូរ ពីព្រោះឳកាសថ្មីៗ មានច្រើន ហើយសុទ្ធតែមានលំនឹងសម្រាប់អនាគតនៃអាជីពផង។ ក្រៅពីនេះ លោកអ្នកដែលធ្វើបុគ្គលិករដ្ឋ និងឯកជនអាចនឹងទទួលបានការតម្លើងតួនាទី។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការនានា ដូច្នេះសូមកុំមានការព្រួយបារម្ភអ្វីឡើយ លោកអ្នកនឹងទទួលបានភាពជោគជ័យគួរជាទីមោទនៈក្រៃលែង។​​ លោកអ្នកនឹងទទួលបានការគាំទ្រពីមនុស្សជាច្រើន​ ដូច្នេះត្រូវរក្សាឥរិយាបថ និងមិនត្រូវធ្វើឲ្យប៉ះពាល់អ្នកដទៃទេ។ ក្រៅពីនេះ ចំពោះលោកអ្នក ដែលរកស៊ីលើការលក់ចេញទិញចូលចលន និងអចលនទ្រព្យនឹងទទួលបានផលចំណេញ ព្រមទាំងលំនឹងដ៏ល្អផងដែរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការពិភាក្សា ការចរចា និងការដោះស្រាយបញ្ហានានា ហេតុនេះសូមរក្សាពេលវេលា ហើយចាប់ ផ្តើមឆ្លើយតបនឹងករណីទំាងនោះអោយមានរួសរាន់។ ក្នុងនោះ សូមចូលខ្លួនទៅកាន់តែកៀកនឹងថ្នាក់លើដើម្បីអោយអ្នកទទួលអំណោយផលនៃទំនាក់ទំនង និងការយល់ដឹងបន្ថែមទៅលើកិច្ចការដែលអ្នកកំពុងធ្វើ។ ក្រៅពីនេះ លោកអ្នកមិនគួរមានការព្រួយបារម្ភលើ ករណីលំបាកដែលអ្នកបានឃើញនោះទេ ពីព្រោះភាពអវិជ្ជមាននឹងអាចដោះស្រាយដោយ ងាយ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការនានារបស់លោកអ្នកចម្រើនលូតលាស់ណាស់។ លោកអ្នកមានមនុស្សដែលមកពីចំងាយនាំលាភមកឲ្យ ដូច្នេះសូមរក្សាលាភសំណាងទាំងនេះ ដោយភាពស្មោះត្រង់។ សូមរក្សាចិត្តគំនិតល្អនឹងមនុស្សនៅជុំវិញខ្លួន ហើយសូមពិភាក្សាយោបល់ឲ្យបានច្រើន ប្រសិនបើអ្នកមិនអាចរកច្រកចេញសម្រាប់បញ្ហាដែលកើតឡើងជាយថាហេតុ។ ក្រៅពីនេះ អ្នកអាចជួបនឹងការខកចិត្តក្នុងទំនាក់ទំនង ហេតុនេះសូមប្រើប្រាស់ហេតុផលជានិច្ច។

ឆ្នាំថោះ                

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារ និងរបររកស៊ីជួញដូរ។ សូមរីករាយទទួលយកអំណោយផលផ្នែកសេដ្ឋកិច្ចនៅក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ លោកអ្នកមានភាពស្មុគ្រស្មាញប្រទាក់ក្រឡាច្រើនគួរសម ដូច្នេះសូមរិះរកមធ្យោបាយដោះស្រាយដោយសន្តិវិធី។ ការឈ្លោះប្រកែក នឹងនាំមកនូវបញ្ហាធំ ព្រមទាំងខាតប្រយោជន៍ផងដែរ។ ក្នុងនោះ អ្នកអាចធ្វើការផ្លាស់ប្តូរទីកន្លែងការងាបានទៅតាមបំណង ពីព្រោះផល លាភនឹងទទួលបានយ៉ាងប្រសើរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកល្អជាមធ្យម។ វេលានេះជាពេលដែលមានអំណោយផលបំផុតសម្រាប់ការ ផ្លាស់ប្តូរ។ អ្នកមិនចាំបាច់រងចាំពេលវេលា ឬនៅទ្រាំទ្រចំពោះស្ថានភាពដែលមិនប្រសើរទាំង នោះទេ ដោយសារស្ថានភាពខាងក្រៅនឹងផ្តល់ឳកាសច្រើនចំពោះភាពរីកចម្រើននៃការងារ របស់អ្នក។ ផ្ទុយពីភាពល្អប្រសើរនេះ សូមមានការប្រុងប្រយ័ត្នបំផុតចំពោះការធ្វើដំណើរ ពីព្រោះអ្នកអាចជួបផលរំខានច្រើន។ ក្រៅពីនេះ សូមថ្លឹងថ្លែងចំពោះពត៌មានដែលអ្នកទទួលបាន ឬស្នើសុំជំនួយប្រសិនបើអ្នកត្រូវការចាំបាច់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារទាំងឡាយរបស់អ្នកអាចសម្រេច ទៅបានដោយងាយស្រួលក្នុងពេលនេះ។ បើទោះបីជានៅមានបញ្ហាខ្លះនៅរឹងផ្លូវរបស់អ្នក ក្តី គឺអ្នកអាចនឹងដោះស្រាយបានដោយជោគជ័យ។ ក្នុងនោះ សូមលោកអ្នកបញ្ចៀសការទាក់ ទងជិតស្និទ្ធចំពោះមនុស្សដែលអ្នកទើបស្គាល់ថ្មី ពីព្រោះការខកបំណង និងការចាញ់បោក បញ្ឆោតអាចនឹងកើតឡើង។ ក្រៅពីនេះ លោកអ្នកមានអំណោយផលសម្រាប់ការបង្កើតថ្មី ដូច្នេះសូមកុំភ័យខ្លាចក្នុងការចាប់ផ្តើម។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានអំណោយផលល្អក្នុង​ការប្រាស្រ័យទាក់ទងជាមួយមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះ អ្នកក៏ទទួលបានការគាំទ្រយ៉ាង ច្រើនដែលសម្រួលដល់ការអនុវត្តការងារ និងដោះស្រាយរាល់ករណីនានា។ ប៉ុន្តែប្រការចាំ បាច់សូមកុំធ្វើការប្រថុយប្រថាន ពីព្រោះអ្នកមិនអាចទទួលបានភាពល្អប្រសើរក្នុងការសាក ល្បងនោះទេ។ ក្នុងនោះ សូមប្រយ័ត្ន ក្រែងមានការបាត់បង់ពត៌មានសំខាន់ទាក់ទងនឹង របាយការណ៍ ឬខ្ទង់ចំណាយនានា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបររកស៊ីមានភាពរីកចម្រើនលូតលាស់ល្អណាស់។ ដោយឡែកអ្នកធ្វើការរដ្ឋនឹងបានទទួលដំណឹងល្អលើគម្រោងការងារដែលអ្នកកំពុងរងចាំផងដែរ ប៉ុន្តែសូមផ្តោតជាពិសេសទៅលើការងារទាំងឡាយណា ដែលអ្នកកំពុងតែអនុវត្ត។ លើសពីនេះភាពច្បាស់លាស់ ជាកត្តាដែលសំខាន។ កុំបោះបង់ គម្រោងផែនការព្រោះតែការរំពឹងលើលទ្ធផលដែលមានក្នុងរយៈពេលខ្លី។ ដោយឡែក សូម បោះបង់ការសង្ស័យដែលគ្មានមូលដ្ឋាន បើមិនដូច្នោះអ្នកអាចនឹងជួបបញ្ហាច្រើន។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ វេលានេះហាក់មិនល្អប្រសើរសោះចំពោះការចាប់ ផ្តើមការងារ។ ឧបសគ្គហាក់កើតឡើងច្រើន ពិសេសទាក់ទងនឹងទំនាក់ទំនងចាស់ថ្មីនានា។ អាស្រ័យហេតុនេះសូមព្យាយាមស្វែងយល់ពីស្ថានការណ៍ ហើយប្រើប្រាស់ភាពអត់ធ្មត់ និងទន់ភ្លន់របស់អ្នកដើម្បីបង្កើនទំនាក់ទំនងដែលច្បាស់លាស់។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងត្រូវចំណាយលុយកាក់សម្រាប់បង្កើតការងារថ្មី ឬការបណ្តាក់ទុនសូមពឹងលើឯកសារជានិច្ច។ ដោយឡែក សូមថែរក្សាសុខភាព និងធ្វើអោយមានលំនឹងនឹងការងារ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!