*ចំណាំ៖ ឆ្នាំទាំង៦ ជូត រោង ម្សាញ់ វក រកា ច រាសីឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៥ ឆ្លូវ ថោះ មមី មមែ កុរ រាសីល្អមធ្យម។
ឆ្នាំខាល រាសីស្រុតចុះ។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងយ៉ាងច្រើនក្នុងមុខរបរអាជីវកម្ម និងកិច្ចការងារ។ លោកអ្នកជាម្ចាស់ ឬជាអ្នកដឹកនាំក្រុមការងារទៅរកភាពជោគជ័យ ប៉ុន្តែត្រូវគោរពមនុស្សនៅជុំវិញខ្លួនឲ្យបានច្រើន។ លោកអ្នកនឹងទទួលបានទំនុកចិត្តខ្លាំងពីមនុស្សជុំវិញខ្លួន ពិសេសមិត្តរួមការងារ ដូច្នេះសូមកុំខ្វាយខ្វល់ លោកអ្នកនឹងទទួលបានជោគជ័យ។ លើសពីនេះ បើអ្នកអាចមានលទ្ធភាពចេញទៅប្រឈមនឹងស្ថាន ភាពខាងក្រៅច្រើន នោះអ្នកនឹងមានលទ្ធភាពច្រើនក្នុងការយល់ដឹងសម្របសម្រួល និងធ្វើ អោយការងាររបស់អ្នកកាន់តែមានឳកាសច្រើន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យពេញមួយថ្ងៃ។ ការងារ និងអាជីវកកម្មរបស់អ្នកទទួលបានភាពរីកចម្រើនយ៉ាងខ្លាំង។ លោកអ្នកអាចចាប់ផ្តើមកិច្ចការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារដែលខ្លួនបានគ្រោងទុក។ ដោយឡែកក្នុងថ្ងៃនេះជម្លោះ ឬបញ្ហាកន្លងមកនឹងអាចដោះស្រាយបានយ៉ាងងាយ ប៉ុន្តែត្រូវមានភាពទន់ភ្លន់ និងគោរពភាពពិត។ សូមចាប់យកកិច្ចការងារឲ្យបានឆាប់រហ័សមុនគេ ដើម្បីជោគជ័យ។ សម្រាប់ការងារទាំងឡាយណាដែលតម្រូវអោយបានការសហការ គឺធ្វើយ៉ាង ណាកុំធ្វើ អោយបានការភ្លាំងភ្លាត់យកល្អពិភាក្សាជានិច្ច។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការដែលអ្នកបានធ្វើនឹងអាចសម្រេចបានតាមបំណងប្រាថ្នា ដូច្នេះកុំមានក្តីបារម្ភឡើយ។ លោកអ្នកអាចនឹងទទួលបានដំណឹងសម្រាប់ដំណើរផ្លូវឆ្ងាយផងដែរ។ ថ្ងៃនេះរឿងល្អៗនឹងចូលក្នុងជីវិតអ្នក ដូច្នេះធ្វើ យ៉ាងណាគ្រប់គ្រងឳកាសនេះ ឬពិចារណាអោយបានល្អិតល្អន់ក្រែងស្ថានភាពនោះរំលង ទៅវិញដោយមិនដឹងខ្លួន។ ប៉ុន្តែសម្រាប់គម្រោងផែនការនានា សូមកុំភ្លេចរឿងឯកសារផ្លូវ ការប្រយ័ត្នមានការភ្លាំងភ្លាត់នាំអោយពិបាកដោះស្រាយ និងខាតបង់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងអាចបញ្ចប់ការងារបាសនយ៉ាងងាយស្រួល ព្រមទាំងទទួលបានឳកាសបោះទុនលើកិច្ចការដែលនឹងអាចទទួលបានផលដ៏គាប់ប្រសើរផង។ ប្រសិនបើអ្នកមានលទ្ធភាព និងកំរិតហិរញ្ញវត្ថុសមរម្យ គឺអ្នក អាចធ្វើសហការ បណ្តាក់ទុន និងរួមទាំងអាជីវកម្មថ្មីបាន ពីព្រោះអ្នកនឹងទទួលបានផល ចំណេញច្រើន ហើយបញ្ហាក៏ហាក់រសាយទៅអស់ផងដែរ។ ក្នុងពេលទន្ទឹមគ្នានេះ ប្រសិន បើអ្នកត្រូវការជំនួយ សូមកុំមានការព្រួយបារម្ភ គឺអ្នកនឹងអាចទទួលបានការទំនុកបម្រុង យ៉ាងល្អប្រសើរណាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលលើការធ្វើពាណិជ្ជកម្ម។ ប្រាក់ចំណេញក្នុងពេលនេះឡើងខ្ពស់ណាស់។ ហើយប្រសិន បើលោកអ្នកចាកចេញពីស្ថានភាពចាស់ដែលធ្លាប់តែតានតឹងនោះ គឺកាន់តែល្អប្រសើរ។ បន្ថែមជាងនេះ ថ្ងៃដែលមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់ គ្រង ឬថា្នក់លើ ហើយអ្នកក៏ប្រហែលជាអាចទទួលបានការតម្លើងប្រាក់ខែ និងឳកាសអភិ វឌ្ឍន៍អាជីពផងដែរ។ ផ្ទុយទៅវិញ អ្នកគួរប្រកាន់ខ្ជាប់នូវឥរិយាបថធម្មតា ប៉ុន្តែមានការប្រុងប្រយ័ត្នខ្ពស់បំផុតដែរ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នករំពឹងថានឹងទទួលបានសហការដែលរឹងមាំ បំផុត ដូច្នេះសូមកុំអោយឳកាសនេះកន្លងផុត ប្រសិនបើអ្នកមានលទ្ធភាពគ្រប់គ្រាន់។ សម្រាប់កិច្ចការងារជាទូទៅ លោកអ្នកនឹងសម្រេចទៅបានដោយជោគជ័យល្អណាស់។ ចំពោះការបណ្តាក់ទុនលើការងារធំតូច នឹងទទួលបានចំណេញច្រើន។ លើសពីនេះ ថ្ងៃនេះ អ្នកនឹងអាចបញ្ជៀសផលរំខាន និងបញ្ហាតូចធំដែលនឹងអាចកើតបាន ប៉ុន្តែក៏សូមកុំព្យាយាមអនុវត្តការងារទាំងអស់ក្នុងពេលតែមួយ គឺមិនអាចទៅបានដោយងាយស្រួលនោះទេ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់លោកអ្នកដំណើរទៅដោយរលូន និងទទួលការគាំទ្រជាច្រើនពីមនុស្សនៅជុំវិញខ្លួន។ ប៉ុន្តែក៏សូមចងចាំថា លោកអ្នកនឹងអាចទទួល បានទំហំការងារច្រើន ឬស្ថានភាពតានតឹងខ្លះនៅពេលអនុវត្តការងារ ហេតុនេះសូមបែង ចែកការងារ ហើយស្នើរកជំនួយអោយទាន់ពេលវេលា ប្រសិនបើអ្នកត្រូវការ។ លើសពីនេះ វាក៏ចាំបាច់ងផងដែរ ដែលអ្នកត្រូវគ្រប់គ្រងការគិតរបស់អ្នក ពីព្រោះការស្រមើស្រមៃច្រើន មិនល្អទេ។ ហើយជាទូទៅ ថ្ងៃនេះក៏មិនមែនជាពេលល្អសម្រាប់អ្នកក្នុងការសាកល្បង នោះដែរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកគួរចំណាយពេលអោយ បានសមស្របជាមួយការងារក្រោមបន្ទុកទាំងអស់ ដូច្នេះការចំណាយពេលលើរឿងដែល មិនទាក់ទងនឹងការងារសូមជៀសវាង។ សម្រាប់ការងារជាទូទៅ អ្នកអាចមានបញ្ហារឹងស្ទះតិចតួច ប៉ុន្តែចូរកុំបារម្ភច្រើនពេក ដោយសារបញ្ហាទាំងនោះមិនជាមានឥទ្ធិពលទៅលើទិន្ន ផលរបស់អ្នកទេ។ អាស្រ័យហេតុនេះ សូមលោកអ្នកកំណត់ការចូលរួម និងការចែករំលែក ពាក្យសំដី និងគំនិតយោបល់។ ក្រៅពីនេះ អ្នកមានលទ្ធភាពគ្រប់គ្រាន់យល់ដឹងពីស្ថានការណ៍ហើយសម្របខ្លួនបានល្អ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកកំពុងដំណើរការទៅលើគន្លងដែលល្អប្រសើរខ្លាំងណាស់ ប៉ុន្តែការងារនេះក៏តម្រូវឲ្យអ្នករៀបចំផែនការសកម្មភាព និងត្រូវប្រកាន់ការងារឲ្យបានខ្ជាប់ខ្ជួន ពិសេសទំនួលខុសត្រូវ។ ថ្ងៃនេះលោកអ្នកអាចមានអារម្មណ៍រវើរវាយ ឬងាយទទួលរងឥទ្ធពលខាងក្រៅបន្តិច ដូច្នេះគួររៀនគ្រប់គ្រងអារម្មណ៍ឲ្យបាន។ ក្រៅពីនេះ ថ្ងៃនេះមិនមែនជាពេល វេលាសម្រាប់ការសាកល្បង ឬការធ្វើដំណើរផ្សងព្រេងឡើយ ដោយ សារបញ្ហាមួយចំនួន កំពុងស្ថិតនៅក្បែរលោកអ្នកនៅឡើយ។ ក្រៅពីនេះ សូមលោកអ្នក កំណត់ការធ្វើទំនាក់ ទំនងអោយបានតិចតួចបំផុត។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ រកស៊ីជួញដូររបស់អ្នកនឹងទទួលបានផ្លែផ្កាជាទីគាប់ចិត្ត ព្រោះតែភាពស្មោះត្រង់របស់អ្នក។ លោកអ្នកមានមនុស្សជាច្រើនចាំគាំទ្រ និងលើកទឹកចិត្ត។ សញ្ញាណនៃភាពស្មុគ្រស្មាញកើតឡើងបន្តិចបន្តួច ដូច្នេះសូមដោះស្រាយដោយសន្តិវិធី និងត្រូវមានការប្រុងប្រយ័ត្ន។ កុំចូលទៅពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ ពិសេសរឿងជម្លោះ។ ក្រៅពីនេះ សូមមានភាពស្ងៀមស្ងាត់ ហើយបោះបង់ការស្រមើស្រមៃ ដែលនៅឆ្ងាយពីដៃរបស់អ្នកទើបជាការល្អប្រសើរជាង។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកអោយរងចាំ ទទួលដំណឹងដ៏ភ្ញាក់ផ្អើល។ វាទំនងជាទទួលបានការផ្តល់ជូនដ៏គួរអោយទាក់ទាញទាក់ទង ទៅនឹងការរងារ ឬជីវិតផ្ទាល់ខ្លួន។ ជាការពិតណាស់ អ្នកនឹងត្រូវការពេលវេលាដើម្បីគិត ប៉ុន្តែកុំពន្យាពេលជាមួយនឹងចម្លើយ។ រយៈពេលនេះសុខភាពរបស់អ្នកក៏ហាក់មានភាពអន់ ថយបន្តិចដែរ ដូច្នេះក៏សូមរងពេលសម្រាក និងតាមដានសុខភាពប្រចាំ។ ក្រៅពីនេះ សម្រាប់ជីវិតផ្ទាល់ខ្លួន លោកអ្នកនឹងទទួលបានការផ្លាស់ប្តូរដ៏រីករាយ។ លើសពីនេះ លោក អ្នកអាចធ្វើការពិភាក្សា ឬចរចាដោយសេរី ហេតុនេះសូមកុំខកខានឳកាសក្នុងការដោះ ស្រាយ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះសូមលោកអ្នកប្រយ័ត្នបំផុតគឺការធ្វើទំនាក់ទំនង ស្ថាន ភាពមិនច្បាស់លាស់អាចកើតឡើង ពិសេសក៏កុំទុកចិត្តមនុស្សរឿងលុយកាក់នោះដែរ។ ហើយជាទូទៅ កិច្ចការងារ និងអាជីវកម្មហាក់នៅទ្រឹងបន្តិចនៅពេលនេះ ក្នុងកាលទេសខ្លះ អ្នកអាចប្រឈមជាមួយការបាត់បង់ឳកាសខ្លះផងដែរ។ ទន្ទឹមនឹងនេះ សូមយកចិត្តទុកដាក់គ្រប់អ្វីៗដែលបានកើតឡើង ហើយដោះស្រាយឲ្យបានម៉ត់ចត់ និងរហ័សរហួន។ ក្នុងស្ថានភាពខ្លះ ប្រសិនបើអ្នកមិនអាចរកវិធីដោះស្រាយទេ គួររងជំនួយពីមនុស្សដែលជិតដឹតបំផុត ប៉ុណ្ណោះ។