ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹ...

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣

ចំណាំៈ ឆ្នាំទាំង៣ រោង មមែ រកា រាសីឡើងខ្ពស់ត្រដែត។  

ឆ្នាំទាំង៥ ជូត ឆ្លូវ ខាល ម្សាញ់ កុរ រាសីល្អមធ្យម។

ឆ្នាំទាំង៤ ថោះ មមី វក ច រាសីស្រុតចុះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងមានលាភសំណាងដែលមិនបានរំពឹងទុកជាមុន ហើយសំណាងនោះមានទំនាក់ទំនងនឹងការងារចាស់ដែលអ្នកបានអនុវត្តកន្លងមក។ ក្នុងវេលានេះអ្នកមានលទ្ធភាពពេញលេញក្នុងការពិភាក្សា ចរចា និងបញ្ចេញទស្សនៈវិស័យសម្រាប់ការងារនៅថ្ងៃអនាគត ពីព្រោះរាល់សំដីរបស់អ្នកទទួលបានការជឿទុកចិត្តខ្ពស់។ ក៏ប៉ុន្តែសូមរក្សាការរស់នៅធម្មតា សូមកុំសម្តែងប្រាប់គេពីភាពជោគជ័យរបស់ខ្លួនឡើយ ពិសេសត្រូវចេះលាក់បាំងវិធីសាស្រ្តអនុវត្តការងារ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារមានពន្លឺហើយនៅថ្ងៃនេះ។ សំណាងរបស់លោកអ្នក គឺមាននៅពេលព្រឹក ប៉ុន្តែសូមរក្សាអាកប្បកិរិយាឲ្យបានល្អ។ ទន្ទឹមនឹងនោះ សូមកុំខកខានចាប់យកឳកាសនានដែលលកើតឡើងក្នុងពេលនេះ អ្នកត្រូវចេញទៅប្រឈមនឹងស្ថានភាពខាងក្រៅទើបកាន់តែប្រសើរជាងមុន។ ក្នុងនោះសម្រាប់អ្នកដែលចង់ផ្លាស់ប្តូរការងារសូមសម្រេចចិត្តចុះ ពីព្រោះអ្វីៗមានដំណើរការវិជ្ជមាន។ ក្រៅនេះលោកអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញដើម្បីក្តោបក្តាប់ហេតុការណ៍នៅជុំវិញខ្លួន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងច្រើនណាស់ក្នុងថ្ងៃនេះ រួមទាំងជីវិតឯកជន និងការបង្កើតកម្មវិធីមង្គលនានាផង។ ទ្រព្យសម្បត្តិ មុខតំណែងអាចនឹងទទួលបានដំណឹងយ៉ាងជាក់ប្រាកដក្នុងរយៈពេលរសៀល ក្នុងនោះដែរអ្នកមិនគួរមានការភ្ញាក់ផ្អើលសំពោះហេតុការទេ ពីព្រោះអ្វីៗជាប់ទាក់ទងនឹងមជ្ឈដ្ឋានជុំវិញច្រើន។ ដោយឡែក អ្នកអាចមានជម្លោះ ឬភាពមិនយល់ស្របគ្នាជាមួយនឹងថ្នាក់លើ ដូច្នេះយកល្អគួរនៅឲ្យឆ្ងាយគ្នាសិន ហើយនិយាយស្តីតិច ប៉ុន្តែស្តាប់ឲ្យបានច្រើន។ ថ្ងៃនេះមនុស្សសម្បុរស ផ្ទុយភេទ ប្រហែលមិនមែនជាមិត្តល្អនឹងអ្នកនោះទេ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកនឹងបានផលសម្រេចផលជាទីគាប់ចិត្ត ហើយរាល់បញ្ហានានាក៏មិនគួរមានអ្វីត្រូវព្រួយបារម្ភឡើយ។ អ្វីៗនឹងដំណើរការក្នុងស្ថានភាពប្រក្រតី និងមានភាពសុខដុមរមនាណាស់។ ដោយឡែក មតិរិះគន់តិចតួចដែលកើតឡើង គឺស្ថិតក្រោមលទ្ធភាពនៃការគ្រប់គ្រងបានយ៉ាងងាយស្រួល។ ក្នុងនោះការរស់នៅក្នុងសភាពស្ងប់ស្ងាត់ជាជម្រើសដ៏ល្អក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះ លោកអ្នកទទួលបានអំណោយផលក្នុងការយល់ដឹង និងការកែប្រែស្ថានការណ៍ឲ្យទៅជាវិជ្ជមាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរការជាប្រក្រតី ចំណែកផលរំខាន ហើយគ្មានសញ្ញាណនៃបញ្ហាឡើយ។ សម្រាប់អ្នកប្រកបអាជីវកម្មសូមប្រុងប្រយ័ត្នចំពោះការភ្លេចភ្លាំង ឬការសន្យាជាមួយដៃគូជំនួញរបស់ខ្លួន។​ ក្នុងនោះប្រសិនបើអ្នកមានផលលំបាក ការពិភាក្សាជាចំណុចសំខាន់បំផុតក្នុងពេលនេះ។ ទន្ទឹមនឹងនោះ អ្នកក៏មិនបាច់ត្រូវប្រុងប្រយ័ត្នច្រើនពេកដែរ អ្វីៗស្ថិតក្នុងដំណើរការល្អ និងគួរជាទីទុកចិត្ត។ ដោយឡែក កុំស្ទាក់ស្ទើរលើការបំពេញការងារ ព្រោះអ្នកមានលទ្ធភាពគ្រប់គ្រាន់ ។

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានានឹងមានដំណើរការទៅជាប្រក្រតី។ អ្នកអាចជួបការផ្លាស់ប្តូរការងារខ្លះៗ ប៉ុន្តែមិនធំដុំដល់មានក្តីបារម្ភអ្វីនោះទេ។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបាន តែត្រូវប្រយ័ត្នឥរិយាបថចំពោះមនុស្សផ្ទុយភេទ។ ក្នុងនោះដែរ ដើម្បីរក្សាលំនឹងការងារ សូមប្រាកដថាអ្វីៗដំណើរការទៅតាមគម្រោងដែលបានរៀបចំ។ ក្នុងពេលនេះ ការខ្វែងគំនិត និងមតិយោបល់រិះគន់ត្រូវហាមឃាត់ជាដាច់ខាត​បើមិនដូច្នេះទេ អ្នកអាចនឹងមានភាពរឹងស្ទះការងារខ្លាំង ហើយពិបាកដោះស្រាយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានផ្លែផ្កានឹងការទទួលស្គាល់សមត្ថភាពការងារពីក្រុមការងារផងដែរ។ ដោយឡែក តំណែងការងារ និងផលប្រយោជន៏ធំដុំ មិនទាន់ទទួលបានក្នុងពេលនេះទេ ប៉ុន្តែប្រឹងបន្តិចទៀតពីព្រោះភាពរីកចម្រើននេះកំពុងនៅក្នុងគន្លងផ្លូវរបស់អ្នក។ ត្រូវចាំថា កុំ ទាន់បាក់ទឹកចិត្តឲ្យសោះ។ ទន្ទឹមនឹងនោះសូមរក្សាទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សដែលនៅក្បែរ ពីព្រោះពួកគេអាចជួយទំនុកបម្រុង និងយកអាសារលោកអ្នកបាន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ការចរចាការងារតូចធំនានា ដូច្នេះសូមកុំយឺតយ៉ាវ​ សូមឆ្លើយតបចំពោះការផ្តល់ជូននានាឲ្យបានរហ័សរហួន និងកុំមានការរុញរាក្នុងអាជីវកម្មឡើយ។ ប៉ុន្តែទោះយ៉ាងនេះក្តី វាចាំបាច់សម្រាប់អ្នកក្នុងការប្រយ័ត្នប្រយែងចំពោះរាល់ការសម្រេចចិត្ត ឬការចុះហត្ថលេខាឯកសារសំខាន់ៗ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នកុំសំដែងការងារ ឬភាពជោគជ័យរបស់អ្នកចំពោះមនុស្សនៅជុំវិញខ្លួន ពីព្រោះភាពលេចធ្លោរបស់អ្នកអាចនឹងរំខានដល់អារម្មណ៍ដៃគូជំនួញរបស់អ្នក។ អ្នកគួររក្សាភាពស្ងប់ទើបប្រសើរជាង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់ពិបាកក្នុងការទទួលបានជោគជ័យបន្តិច ប៉ុន្តែមិនមានន័យថាលោកអ្នកគ្មានសំណាងទាំងស្រុងនោះទេ។ ស្ថានភាពល្អក្នុងពេលនេះគឺអ្នកអាចនិយាយចរចា ដោះស្រាយរាល់បញ្ហា ឬកែប្រែស្ថានការណ៍បានល្អ។ ប្រសិនបើអ្នកមានការលំបាកខ្លះដែលពិបាកដោះស្រាយ សូមកុំប្រថុយប្រថាន ប៉ុន្តែសូមព្យាយាមរកដៃគូពិភាក្សា​ទើបជាផ្លូវល្អប្រសើរបំផុត។ ក្រៅពីនេះ ត្រូវគ្រប់គ្រងអារម្មណ៍ កុំឲ្យគេចាប់ថ្នាក់បានឲ្យសោះ ពីព្រោះអ្នកកំពុងមានមនុស្សនៅក្បែរចាំមើលបំណាំ។ លើសពីនេះអ្នកអាចមានលទ្ធភាពស្វែងយល់ភាពប្រែប្រួលបានលឿន ហើយដោះស្រាយដោយសន្តិវិធី។​

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអាជីពរបស់អ្នកមានភាពរឹងស្ទះច្រើន ដែលនាំឲ្យអ្នកមានភាពហត់នឿយច្រើន និងមិនសូវទទួលបានផលតាមបំណងប្រាថ្នាឡើយ។ ចំណែកឧបាយកលមួយចំនួនស្ថិតនៅប្រកៀកនឹងអ្នក ដូច្នេះត្រូវមានភាពវ័យឆ្លាតកំណត់ភាពអសកម្មនោះឲ្យបានល្អ ធ្វើយ៉ាងណាកុំឲ្យថ្លោះធ្លោយឡើយ។ ភាពស្ងប់ស្ងាត់ថ្ងៃនេះ នឹងជួយអ្នកឲ្យគិតគូរបានវែងឆ្ងាយ ហើយគេចផុតពីបញ្ហាច្រើន អាស្រ័យហេតុនេះសូមព្យាយាមអត់ធ្មត់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកនៅទ្រឹង ក៏ព្រោះតែភាពអសកម្មមួយចំនួនដែលកើតឡើងច្រើនស្របគ្នា។ អ្នកអាចមានការលំបាកខ្លាំងប្រសិនបើអ្នកគ្មានគម្រោងផែនការ និងវិធីសាស្រ្តទប់ទល់នោះទេ។ បញ្ហាថ្ងៃនេះគឺទាក់ទងនឹងការខ្វះចន្លោះផ្នែកឯកសារ ដូច្នេះចូរពិនិត្យពិច្ច័យឲ្យបានគ្រប់ជ្រុងជ្រោយមុនការសម្រេចចិត្ត ពិសេសការចុះហត្ថលេខា។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកក្នុងការកែប្រែស្ថានការណ៍បន្តិច ដូច្នេះសូមបណ្តោយហេតុការណ៍ខ្លះឲ្យរលត់ស្ងប់ទៅវិញដោយឯកឯងចុះ ហើយរងចាំឳកាសល្អនៅថ្ងៃក្រោយ។ បើទោះបីយ៉ាងនេះក្តី សូមកុំបារម្ភ ជឿជាក់លើខ្លួនឯង ហើយដោះស្រាយបញ្ហាដែលជួបប្រទះដោយសន្តិវិធី។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកហាក់កំពុងជួបប្រទះនូវបញ្ហាប្រឡាក់ក្រឡាមួយចំនួន ដែលធ្វើឲ្យលំបាកក្នុងការសម្រេចផលល្អប្រសើរក្នុងពេលនេះ។ ទន្ទឹមនឹងនោះ​ ថ្ងៃនេះកំហឹងនៅកៀកនឹងអ្នក ដូច្នេះចូរបោះបង់រឿងរ៉ាវតូចតាចចោលឲ្យអស់ ហើយរៀនអនុគ្រោះឲ្យបានច្រើន។ ក្នុងនោះក៏ត្រូវគ្រប់គ្រងអារម្មណ៍ កុំឲ្យគេចាប់ថ្នាក់ភាពអវិជ្ជមាន និងភាពទន់ខ្សោយរបស់អ្នក។​ លើសពីនេះ សូមប្រុងប្រយ័ត្នពីព្រោះអ្នកអាចក្លាយជាជនរងគ្រោះ នៃឧបាយកលរបស់អ្នកដទៃ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!