ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹង...

ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣

ចំណាំៈ

ឆ្នាំទាំង៤ ឆ្លូវ ថោះ ម្សាញ់ រកា រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៧ ជូត ខាល រោង មមី មមែ វក ច រាសីល្អមធ្យម។

ឆ្នាំកុរ រាសីស្រុតចុះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការដែលអ្នកកំពុងធ្វើនឹងមានតែភាពចម្រើនលូតលាស់ណាស់ លោកអ្នកអាចធ្វើកិច្ចការងារ ឬអាជីវកម្មនានាបានទៅ តាមបំណងប្រាថា្ន។ ក្នុងនោះ ប្រសិនបើអ្នកចង់ចាកចេញពីកន្លែងការងារចាស់ ធ្វើការផ្តួច ផ្តើមអាជីពថ្មី ឬផ្ទេរផ្ទូរហិរញ្ញវត្ថុជាដើមគឺនឹងអាចធ្វើទៅបានដោយគ្មានផលរំខាននោះទេ។ ក្នុងពេលទន្ទឹមនឹងនេះ សូមចងចាំថា ធ្វើការយ៉ាងណាកុំធ្វើការវាយតម្លៃហេតុការណ៍ដោយ ការធ្វេសប្រហែស ប្រយ័ត្នរឿងបាត់បង់ឳកាស និងកិត្តិយសក្នុងស្ថានភាពអាជីពតែម្តង។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលជាពិសេសសម្រាប់ការ ដោះស្រាយបញ្ហាប្រទាក់ក្រឡាក្នុងអាជីពនាពេលកន្លងមក។ ហេតុនេះសូមមានភាពរួសរាន់ ដោះស្រាយករណីទាំងនោះដោយការយកចិត្តទុកដាក។ ក្នុងនោះ សម្រាប់លោកអ្នកដែល បំពេញការងាររដ្ឋ និងឯកជនក៏នឹងរំពឹងថាទទួលបានការតម្លើងឋានៈតួនាទី ការតបស្នង ចំពោះការខិតខំប្រឹងជាទ្រព្យសម្បត្តិ ឬសម្ភារៈ។ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានការគាំទ្រពីអតិថិជនល្អៗ និងផលចំណេញយ៉ាងច្រើន។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នលើ ករណីបាត់បង់ពត៌មានសំខាន់នៃការងារ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានស្ថេរភាព ដែលហ្នឹងហ្ន៎បំផុតក្នុងអាជីព។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំនេញច្រើន ហើយ ក៏នឹងអាចឈានទៅដល់ស្ថេរភាពដែលរឹងមាំសម្រាប់ការបណ្តាក់ទុន ឬការប្រើប្រាស់លុយ កាក់ជាដើមទុនជាពេលនេះផងដែរ។ ផ្ទុយពីអំណោយផលនេះ ក៏សូមយកចិត្តទុកដាក់ ចំពោះការប្រើប្រាស់ពេលវេលាក្នុងការអនុវត្តការងារ ដោយសារអ្នកនឹងបាត់បង់ពេលវេលា ច្រើន ហើយក៏គ្មានលទ្ធភាពពេញលេញដើម្បីបញ្ចប់ការងារអោយទាន់ពេល ដូច្នេះសូមយក ចិត្តទុកដាក់បន្ថែម។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកថ្ងៃនេះធំណាស់ ដូច្នេះសូមលោកអ្នកត្រៀមទទួលអំណោយផលនេះ ក្នុងនោះសូមរក្សាចិត្តថ្លើម ចំណែកមតិយោបល់ណាដែលបណ្តាលឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃមិនគួរពាក់ព័ន្ធជាដាច់ ខាត។ ក្រៅពីនេះ ថ្ងៃនេះក៏តម្រូងអោយអ្នកប្រើប្រាស់លទ្ធភាព និងចំណេះជំនាញអោយ បានពេញលេញក្នុងការអនុវត្តការងារផងដែរ។ ការផ្ទុកផ្តាក់ការងារទៅក្នុងដៃរបស់អ្នកដទៃ នឹងនាំដល់ការខាតបង់ធំ។ ដោយឡែក ការយកចិត្តទុកដាក់បន្ថែមលើភាពជិតស្និទ្ធនឹងថ្នាក់ លើអាចផ្តល់កាន់តែប្រសើរ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលដែលមានអំណោយផលល្អប្រសើរបំផុត សម្រាប់ការាចាកចេញពីស្ថានភាពចាស់ដែលមិនសមប្រកប។ លោកអ្នកនឹងមានស្ថេរភាព ល្អច្រើនចំពោះស្ថានភាពថ្មីនេះ។ ក្នុងនោះដែរ លោកអ្នកគួរធ្វើទំនាក់ទំនងល្អឲ្យបានច្រើនជាមួយមនុស្សដែលនៅជុំវិញខ្លួន ហើយក៏ត្រូវគោរពកិច្ចការងាររបស់អ្នកដទៃផងដែរ។ ក្រៅពីនេះ សូមកុំខ្លាចក្នុងការពិភាក្សា និងបញ្ចេញគំនិតយល់ឃើញរបស់អ្នកក្នុងជំនួបនានា នៅថ្ងៃនេះ។ ដោយឡែក សូមប្រយ័ត្នក្រែងមានការខ្វះចន្លោះ ឬបាត់បង់ពត៌មានខ្លះក្នុងរឿង ឯកសារ។

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលដែលមានអំណោយផល្អប្រសើរ សម្រាប់ការចាប់ផ្តើមអាជីពថ្មី និងការចុះកិច្ចសន្យាជាដើម។ លោកអ្នកមានមនុស្សច្រើនចាំ ជួយទំនុកបម្រុង ហើយបញ្ហាដែលធ្លាប់ជួបប្រទះក៏នឹងអាចនឹងអាចធ្វើអោយអ្នកមានការ លំបានបន្តទៅទៀតដែរ។ ដោយឡែកមន្ត្រីរាជការ និងបុគ្គលិកការងារឯកជននៅពេលនេះ នឹងទទួលបានឳកាសថ្មីៗច្រើន ហេតុនេះសូមបន្តការងារជានិច្ច​ ហើយក៏ត្រូវមានភាពរួសរាន់ ក្នុងការចាប់យកឳកាសនេះផងដែរ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះសូមគ្រប់គ្រងអាកប្ប កិរិយា និងពាក្យសំដីរបស់អ្នកក្នុងមជ្ឈដ្ឋានការងារ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងអាចសម្រេចផលបានយ៉ាងគាប់ចិត្ត។ ថ្ងៃនេះគំនិតយោបល់របស់អ្នកទទួលបានការយកចិត្តទុកដាក់ និងលើកតម្កើងខ្លាំងណាស់ ប៉ុន្តែសូមស្វែងរកឱកាសល្អដើម្បីធ្វើវា។​ ក្នុងថ្ងៃនេះនឹងល្អប្រសើរបំផុត ប្រសិនបើអ្នកមិនលូកដៃទៅលើរឿងរ៉ាវ ឬកិច្ចការរបស់អ្នក ដទៃ ពីព្រោះករណីនេះនឹងនាំទៅដល់ជម្លោះ ភាពអាក់អន់ និងការបែកបាក់ក្នុងទំនាក់ទំនង របស់អ្នក។ លើសពីនេះ ប្រសិនជាអាចសូមកុំទាន់ធ្វើដំណើរផ្លូវឆ្ងាយដើម្បីបញ្ចៀសផលអវិជ្ជ មាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ ស្ថានភាពអាជីពរបស់អ្នកមានភាពល្អប្រសើរ ហើយផល ចំណេញក្នុងអាជីវកម្ម ឬជំនួញជួញដូរនានានឹងកើនឡើងច្រើន។ សម្រាប់បុគ្គលិករដ្ឋ និង ឯកជននឹងទទួលបានឳកាសការងារដ៏ប្រសើរ លើសពីនេះអ្នកក៏រំពឹងថាទទួលបានការផ្តល់ ប្រាក់ឧបត្ថម្ភ ឬឳកាសក្នុងការអភិវឌ្ឍន៍ស្ថានភាពការងារផងដែរ។ ទន្ទឹមនឹងនេះ វានឹងមាន ប្រយោជន៍បំផុត ប្រសិនបើអ្នកមិនចូលរួមក្នុងការនិយាយដើមចុង ឬការរិះគន់កិច្ចការងារ របស់អ្នកដទៃ។ ផ្ទុយទៅវិញ ការងារថ្មី ឬការផ្តើមអាជីពថ្មីមិនទាន់ជាពេលល្អប្រសើរនោះ ទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរនានារបស់លោកអ្នកចម្រើនលូតលាស់ណាស់។ ប៉ុន្តែសូមរក្សាចិត្តគំនិតល្អនឹងមនុស្សនៅជុំវិញខ្លួន ហើយសូមពិភាក្សាយោបល់ឲ្យបានច្រើន ប្រសិនបើអ្នកមិនអាចរកច្រកចេញសម្រាប់បញ្ហាដែលកើតឡើងជាយថាហេតុ។ ក្រៅពីនេះ សូមលោកអ្នកប្រយ័ត្នក្នុងការនិយាយស្តី ដើម្បីកុំអោយមានកំហុសក្នុងទំនាក់ ទំនង ពីព្រោះភាពរកាំរកូស និងជម្លោះ ពិសេសសម្រាប់ក្រុមនៅមានរូបរាងច្បាស់លាស់នៅ ឡើយ។ ក្រៅពីនេះ លោកអ្នកនឹងអាចសម្របទៅតាមស្ថានភាព និងដោះស្រាយបានល្អ ក្រោមការយកចិត្តទុកដាក់បន្ថែម។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីរបស់លោកអ្នកផ្សារភ្ជាប់ខ្លាំងទៅនឹងមនុស្ស វ័យក្មេង ពិសេសកុមារ ដូច្នេះចូរធ្វើទំនាក់ទំនងល្អជាមួយពួកគេ។ ចំពោះការងារ និងរបរនានាលោកអ្នកអាចនឹងទទួលផលដ៏ប្រសើរណាស់ ប៉ុន្តែលោកអ្នកមិនអាចធ្វើអ្វីដោយគ្មានគម្រោងបានទេ។ ថ្ងៃនេះមានអំណោយផលចំពោះការបង្កើតថ្មី ដូច្នេះសូមបញ្ចេញគំនិតយោបល់ ឬដាក់ការងាររបស់អ្នកចេញទៅ។ ទន្ទឹមនឹងនេះ លោកអ្នកក៏អាចមានលទ្ធភាពស្វែងយល់ពីបញ្ហា រកវិធីដោះស្រាយបានយ៉ាងប្រសើរបំផុត។ ប៉ុន្តែក៏សូមកុំមានទំនាក់ទំនង ជិតស្និទ្ធពេកជាមួយនឹងមនុស្សឆ្នាំច។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន ចំណែកអ្នកគាំទ្រក៏ច្រើនផងដែរ។ សូមធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ប្រសិនបើមិនចាំបាច់មិនគួរប្រញាប់ប្រញាលពេកកទេ។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលកើតឡើងក្នុងថ្ងៃនេះ ប៉ុន្តែធ្វើយ៉ាងណាកុំមានភាពឆេវឆាវ រក្សាពាក្យសំដី កាយវិការរបស់អ្នកអោយបានគត់មត់ ពីព្រោះទំនាក់ទំនងនឹងមានផលប្រយោជន៍ខ្លាំង សម្រាប់អាជីពរបស់អ្នកនៅក្នុងថ្ងៃនេះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ ភាពរស់រាយរាក់ទាក់ និងដាក់ចិត្តថ្លើមក្នុងភារកិច្ចការងារ ព្រមទាំងមនុស្សជុំវិញខ្លួន និងជួយសម្រួលស្ថានការណ៍បានប្រសើរឡើង។ ចំណែកការបណ្តាក់ទុន និងផ្លាស់ប្តូរការងារនៅក្នុងថ្ងៃនេះមិនទាន់ជាពេលដែលមានភាពស្ថេរភាព នៅឡើយ ដូច្នេះប្រហែលជាការបន្តការងារ ឬទីកន្លែងការងារអោយនៅដដែលគង់នឹងល្អ ប្រសើរជាង។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!