ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវ...

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣

ចំណាំ៖ ឆ្នាំទាំង៦ ថោះ ម្សាញ់ មមែ វក​ ច កុរ  រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៣ ជូត ឆ្លូវ មមី រាសីល្អមធ្យម។

ឆ្នាំទាំង៣ ខាល រោង​ រកា រាសីស្រុតចុះ។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ ​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំអោយបោះ បង់ការប្រកួតប្រជែង។ ស្ថានភាពអវិជ្ជមានខ្លះមិនមែនជាអ្វីដែលអ្នកត្រូវព្រួយបារម្ភនោះទេ ពីព្រោះនៅក្នុងថ្ងៃនេះលោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញច្រើន ហើយនឹង ការគាំទ្រពីអតិថិជនល្អៗផងដែរ។ សម្រាប់លោកអ្នកដែលបំពេញការងារផ្នែកការិយាល័យ ឬការងារដ្ឋឯកជននានារំពឹងថាទទួលបានការផ្តល់ជូនជាប្រាក់កាស និងសម្ភារៈ។ ស្រប ពេលដែលមានអំណោយផលនេះ សូមកុំប្រើប្រាស់ពេលខ្ជះខ្ជាយ កុំឈប់សម្រាកមុនម៉ោង ពិសេសកុំចំណាយពេលច្រើនលើសកំរិតក្នុងពេលសម្រាកអាហារថ្ងៃត្រង់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់ការធ្វើ កិច្ចព្រមព្រៀង ដូច្នេះកុំពន្យាពេលជាមួយនឹងចំលើយចំពោះការផ្តល់កិច្ចសហប្រតិបត្តិការ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ចាំបាច់ត្រូវអនុវត្តការប្រុងប្រយ័ត្នអោយបានសមហេតុ ផល និងយកចិត្តទុកដាក់លើពត៌មានលំអិតទាំងអស់នៃកិច្ចសន្យា។ ក្នុងថ្ងៃនេះលោកអ្នក មានមហិច្ចតាអាជីពទាបបន្តិច ប៉ុន្តែមិនជាអ្វីទេ ពីព្រោះវាចាំបាច់ថាលោកអ្នកទទួលបាន ចំណេញ និងមានស្ថេរភាពល្អសម្រាប់អាជីព។ លោកអ្នកក៏នៅមានពេលវេលាច្រើនសមរម្យ ដើម្បីធ្វើការ ដូច្នេះក៏មិនគួរដាក់បន្ទុកលើខ្លួនអ្នកជាមួយនឹងកិច្ចការនោះទេ។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានការគិតកាន់តែទូលំ ទូលាយ។ ព្យាយាមចាកចេញពីស្ថានភាពអវិជ្ជមាន ដោយមិនចាំបាច់ស្ថានភាពថ្មី ឬបញ្ហា ដែលអាចនឹងកើតឡើងចំពោះមុខនោះទេ។ លោកអ្នកមានលទ្ធភាព និងសមត្ថភាពពេញ លេញក្នុងការសម្របសម្រួលដោះស្រាយបញ្ហាបានដោយសន្តិវិធី។ ក្រៅពីនេះ កុំខ្លាចនូវអ្វី ដែលអ្នកគិតមិនអាចសម្រេចបាន សូមកុំចុះចាញ់ ពីព្រោះការសាកល្បងនឹងធ្វើអោយអ្នក​យល់ដឹងអំពីកិច្ចការងារទាំងនោះ ហើយមានលទ្ធភាពដោះស្រាយបាន ហើយបើទោះបីជា មិនបានភ្លាមៗក្តី ក៏មិនគួរបោះបង់នោះដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់ធ្វើជំនួញពាណិជ្ជកម្ម បើទោះបីជាអ្នកមិនស្ថិតក្នុងអាជីពជំនួញ ក៏មិនគួរដកខ្លួនទាំងស្រុងនោះទេ អ្នកអាចសូម្បីតែសុំបញ្ចុះតម្លៃសម្រាប់ទំនិញនានារបស់អ្នក។ ហេតុដូច្នេះសូមខិតខំប្រឹងប្រែង សំឡឹងមើលឱកាស ហើយដំណើរការឲ្យបានឆាប់រហ័ស គឺធ្វើយ៉ាងណាឈានជើងឲ្យបានមុន ដើម្បីបានដល់គោលដៅមុន។ ចំពោះអ្នកប្រកបការងារតាមស្ថាប័នរដ្ឋ លោកអ្នកអាចនឹងទទួលបានដំណឹងលើការសម្រេចការងារដែលអ្នកកំពុងតែរងចាំ ប៉ុន្តែលោកអ្នកត្រូវប្រយ័ត្នមាត់ឲ្យមែនទែន។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងទទួលបានការទុកចិត្តពីមនុស្សផ្ទុយភេទ ហើយរាល់បញ្ហានានាក្នុងមុខរបរការងារ នឹងទទួលបានជ័យជំនះពីគូប្រជែងបាន។ សូមបង្កើនការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនបន្ថែមទៀត។ ដោយឡែក ប្រសិនបើអ្នកចង់បានការផ្លាស់ប្តូរដែលជោគជ័យ មិនគួរលើកជើងខាងក្រោយ មុនជើងខាងមុខជាន់ដីនោះទេ។ ម្យ៉ាងទៀត សូមសំដែងអាកប្បកិរិយាសមរម្យ យោគយល់ និងអធ្យាស្រ័យ ហើយកុំពាក់ព័ន្ធនឹងរឿងលុយកាក់របស់អ្នកដទៃជាដាច់ខាត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាសម្រាប់ការខិតខំ ដូច្នេះគួរចេញពីផ្ទះស្វែងរកឳកាសជោគជ័យ និងផលលាភ។ ម្យ៉ាងទៀតដោយសារលោកអ្នកទទួលបានអំណោយផលចំពោះគំនិតស្មារតី និងភាពឈ្លាសវៃ ដូច្នេះលោកអ្នកអាចបង្កើតការងារថ្មី ឬដាក់ចេញការងារដែលបានគ្រោងទុក​។ ចំពោះបញ្ហាហរិញ្ញវត្ថុដែលធ្លាប់រំខានដល់អ្នក គឺអាចដោះស្រាយបានក្នុងពេលនេះ។ ដោយឡែក កុំទុកចិត្តអ្នកដទៃ សម្រាប់ការខ្ចីបុល ពីព្រោះបើលោកអ្នកមិនគួរកែប្រែស្ថានការណ៍ទេ លោកអ្នកនឹងជួបប្រទះបទពិសោធន៍ដដែល។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលសម្រាប់រាល់ការបំពេញការ ងារ ដូច្នេះសូមកុំខកខានឳកាសក្នុងការផ្លាស់ប្តូរអាជីពរបស់អ្នកអោយកាន់តែប្រសើរឡើង។ ប្រសិនបើអ្នកគ្មានគម្រោងផ្លាស់ប្តូរស្ថានភាពការងារជាយូរណាស់មកហើយនោះ គឺថ្ងៃនេះ ជាពេលដែលអ្នកត្រូវធ្វើសកម្មភាពហើយ។ បើទោះបីជាយ៉ាងនេះក្តី សូមកុំបង្ខំពេក ពីព្រោះ អ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារទៅតាមបំណងប្រាថា្ន។ ផ្ទុយទៅវិញ សូម ប្រយ័ត្នចំពោះភាពរអាក់រអួលខ្លះក្នុងទំនាក់ទំនង ការឈ្លោះប្រកែក និងការបាត់បង់ជំនឿ ចិត្តនានា ការរក្សាទំនាក់ទំនងអោយបានល្អក្នុងថ្ងៃនេះផ្តល់ផលយ៉ាងច្រើន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពទាំងឡាយរបស់លោកអ្នកមានដំណើរការល្អ ហើយពេលវេលាបំពេញាការងារក៏មានច្រើនណាស់ដែរនៅពេលនេះ។ ប៉ុន្តែសូមជៀសវាង ក្នុងការបង្ខំខ្លួនឯងហួសហេតុ សូមបំពេញការងារទៅតាមពេលវេលា ហើយរកឳកាសខ្លះ សម្រាប់ចាកចេញធ្វើទំនាក់ទំនងទើបជាការល្អប្រសើរ។ នៅរវាងពេលព្រឹកនេះ ចូរព្យាយាម យលដឹងពីកិច្ចការងារអោយបានលម្អិត ពីព្រោះក៏អាចនឹងត្រូវឆ្លើយតប ឬដោះស្រាយកិច្ច ការបន្ទាន់ច្រើនផងដែរ។ ក្រៅពីនេះ រាល់បំណងនៃការផ្លាស់ប្តូរទីកន្លែងការងារគឺលោកអ្នក អាចធ្វើបាន ដោយគ្មានបញ្ហាអ្វីនោះទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីធ្វើទំនាក់ទំនងជាមួយ នឹងមិត្តរួមការងារ។ ភាគច្រើន អ្នកនឹងអាចឈានទៅដល់ការយល់ដឹងលើបញ្ហាជាច្រើន ប៉ុន្តែត្រូវត្រៀមខ្លួនសម្រាប់ការសម្របសម្រួល។ ហោរាសាស្រ្តអាជីពសម្រាប់ឆ្នាំជូត ណែនាំ មិនអោយឆ្លើយតបនឹងការវាយប្រហាររបស់មិត្តរួមការងារ និងអតិថិជន។ នៅក្នុងចុងបញ្ចប់ នៃការងារល្ងាចនេះ បរិយាកាសការងារតានតឹងត្រូវរំសាចេញ ហេតុនេះគ្មានហេតុផលដែល អ្នកត្រូវមានការព្រួយបារម្ភនោះទេ។ សម្រាប់លោកអ្នកដែលធ្វើអាជីវកម្មនឹងទទួលបាន ភាពជោគជ័យសម្រាប់ការធ្វើទំនាក់ទំនង និងការធ្វើដំណើរ។

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់ងាយជួបនឹងស្ថានភាពមុខពីរ ច្រើន។ បំណងនៃការធ្វើសកម្មភាពហាក់មានភាពរឹងស្ទះ ដូច្នេះករណីនេះក៏នាំដល់ភាព ស្មុគ្រស្មាញដល់ចិត្តផងដែរ។ ក្នុងស្ថានភាពអវិជ្ជមាននេះ សូមព្យាយាមស្នើសុំជំនួយពី មនុស្សដែលអ្នកគួរទុកចិត្តអោយបានទាន់ពេលវេលា។ ប៉ុន្តែក៏គួររក្សាគម្លាតពីមនុស្សឆ្នាំ ម្សាញ់ ពីព្រោះរាសីរបស់អ្នកក្នុងអាជីពថ្ងៃនេះមិនជាល្អប្រសើរនឹងគ្នានោះទេ។ ចំណែក ការចាកចេញពីស្ថានភាពការងារចាស់ ឬផ្លាស់ប្តូរទីកន្លែងការងារនឹងនាំដល់ការខាតបង់ ច្រើនជាងទទួលបានផលល្អប្រសើរ ឬចំណេញ ដូច្នេះហើយគួររក្សាលំនឹងការងារថ្ងៃនេះ អោយស្ថិតក្នុងលក្ខណៈមធ្យម និងងាយគ្រប់គ្រង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយ ចាប់អារម្មណ៍ចំពោះដៃគូអាជីពរបស់អ្នក។ ព្យាយាមស្វែងយល់អំពីវិធីសាស្រ្ត ឬសូម្បីតែរៀន សូត្រពីវិធីល្អរបស់គេ។ លោកអ្នកមិនអាចបំពេញការងារទទេ ដោយគ្មានវិធីសាស្រ្ត ឬយល់ ដឹងច្បាស់លាស់អំពីដៃគូប្រកួតប្រជែងរបស់អ្នកបានទេ។ ហេតុនេះ សូមរកពេលវេលាខ្លះ សម្រាប់យល់ដឹង ធ្វើការវាយតម្លៃ និងការសម្រួលផែនការអនុវត្ត និងវីធីសាស្រ្តរបស់អ្នក។ លើសពីនេះ ថ្ងៃនេះមិនមែនជាពេលចិត្តល្អ និងធ្វើការពាក់ព័ន្ធនឹងរឿងរបស់អ្នកដទៃនោះទេ ដូច្នេះកំណត់ដែនរបស់ខ្លួន ដើម្បីបញ្ចៀសអំពីបញ្ហាដែលអាចកើតឡើង។ 

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកអាចមានសភាពវិលវល់ក្នុងការប្រកបការងារ ក៏ដូចជាជំនួញជួញដូរ ដូច្នេះសូមព្យាយាមរៀបចំគម្រោងឲ្យបានច្បាស់។ លោកអ្នកគួរផ្អាក ហើយយកវេលាគិត​ ប្រសិនបើអ្នកមិនច្បាស់ ឬទទួលអារម្មណ៍អវិជ្ជមានពីការងារ និងបរិស្ថានជុំវិញ។ ក្រៅពីនេះលោកអ្នកអាចមានផលប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុតិចតួច ប៉ុន្តែសូមកុំបារម្ភច្រើនពេក ពីព្រោះបើទោះជាយ៉ាងណាក្តី លោកអ្នកទទួលបានអំណោយផលផ្នែកស្មារតីខ្ពស់ សម្រាប់កែប្រែស្ថានការណ៍ឲ្យបានជោគជ័យ៕

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!