ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ្...

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២៤

ចំណាំ៖ ឆ្នាំទាំង៥ ឆ្លូវ ខាល ម្សាញ់ មមែ កុរ រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៤ ជូត ថោះ វក រកា រាសីល្អមធ្យម។

ឆ្នាំទាំង៣ រោង មមី ច រាសីស្រុតចុះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផល ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះដោយសន្សំសំចៃ។ ចំណែកពាក្យសំដីរបស់លោកអ្នកទទួលបានការជឿទុកចិត្តណាស់ ដូច្នេះរាល់ការងារសំខាន់ ឬការចរចាដែលតឹងរឹងគួរតែព្យាយាមធ្វើឲ្យបានក្នុងពេលនេះ។ ក្រៅពីនេះអ្វីដែលអ្នកគួរធ្វើជាចាំបាច់គឺកុំឲ្យយឺតយ៉ាវក្នុងការបំពេញការងាដែលអ្នកពេញចិត្ត។ លើសពីនេះ អ្នកអាចនឹងទទួលបានដំណឹងល្អផងដែរ។

ឆ្នាំខាល​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកថ្ងៃនេះធំណាស់ ប៉ុន្តែសូមរស់នៅដោយធម្មតា។​ ការសំដែងចេញនូវភាពជោគជ័យ អាចបណ្តាលឲ្យមានមនុស្សឈ្នានីស ដូច្នេះស្ងប់ស្ងាត់ជាការប្រសើរ។ រាសីថ្ងៃនេះសន្យាផ្តល់នូវភាគជោគជ័យជាទីពេញចិត្ត ប៉ុន្តែវាគួរតែមិនខាតបង់អ្វីទេ ប្រសិនបើអ្នកព្យាយាមស្វែងរកជំនាញវិជ្ជាជីវបន្ថែម។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយសម្រាប់ការងារអាចនឹងកើតឡើងមិនបានគ្រោងទុក ប៉ុន្តែគ្មានអ្វីត្រូវបារម្ភនោះទេ លោកអ្នកអាចគ្រប់គ្រងស្ថានការណ៍ការងារបានល្អ។ ចំពោះរាល់ការផ្លាស់ប្តូរនៅពេលនេះអាចធ្វើទៅបាន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការនានា។​​ លោកអ្នកនឹងទទួលបានការគាំទ្រពីមនុស្សជាច្រើន​ ដូច្នេះត្រូវរក្សាឥរិយាបថ និងមិនត្រូវធ្វើឲ្យប៉ះពាល់អ្នកដទៃទេ។ ចំពោះការប្រមូលទិញអចលនវត្ថុ នឹងទទួលបានភោគផល និងមង្គលដ៏ល្អ។ ថ្ងៃនេះធានាដល់ការដោះស្រាយរាល់បញ្ហានានាបានយ៉ាងល្អ។ ប្រសិនបើអ្នកត្រូវការបង្កើតឡើងនូវផែនការសម្រាប់អាជីព គឺគ្រាន់ធ្វើតាមផែនការ។ លើសពីនេះ ថ្ងៃនេះមានអំណោយផលល្អប្រសើរបំផុតសម្រាប់ការដោះស្រាយបញ្ហា។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះធាតុទឹកនឹងជួយអ្នកឲ្យទទួលបានលាភសំណាងធំ ដូច្នេះរាល់កិច្ចការងាររបស់អ្នកនឹងគ្មានអ្វីអាចមកបង្អាក់បានទេ។ ចូរមានចិត្តអន់អោន និងអាធ្យាស្រ័យខ្ពស់។ លោកអ្នកប្រហែលជាមានការធ្វើដំណើរដែលមិនបានគ្រោងទុក ដូច្នេះសូមសិក្សាស្វែងយល់ពីការងាររបស់អ្នកឲ្យបានម៉ត់ចត់។ នៅរវាងពេលព្រឹក ធ្វើយ៉ាងណាបំពេញការងារឲ្យបានច្រើនបំផុត ពីព្រោះភាពអសកម្មតិចតួចអាចកើតឡើងក្នុងទំនាក់ទំនងជាមួយមិត្តជិតស្និទ្ធ ដូច្នេះប្រហែលជារំខានពេលវេលារបស់អ្នកច្រើន។

ឆ្នាំកុរ ​

សម្រាប់លោកអ្នកដេលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែងតួនាទីល្អ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ ក៏ប៉ុន្តែសូមមានការប្រុងប្រយ័ត្នបញ្ហានៅក្នុងក្រុមការងារ ព្រោះលោកអ្នកអាចនឹងបង្កើតកំហុសនឹងមនុស្សរួមការងារ ឬដៃគូអាជីវកម្ម។ ប្រសិនបើអ្នកចង់ធ្វើការបណ្តាក់ទុន ឬបង្កើតមុខរបរថ្មី គឺអាចធ្វើទៅបាន ប៉ុន្តែសូមលោកអ្នកប្រយ័ត្នក្នុងការជឿទុកចិត្តមនុស្ស។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចពិភាក្សា ការថ្លែងសន្ទរកថា ឬការចរចាលើកិច្ចការងារតូចធំ។ លោកអ្នកអាចធ្វើឲ្យមនុស្សជឿជាក់លើគោលគំនិតរបស់អ្នកបានល្អ ដូច្នេះវាជាពេលវេលាសក្តិសមណាស់សម្រាប់ការបង្ហាញគម្រោងការងារ ឬដោះស្រាយបញ្ហាប្រទាក់ក្រឡាកន្លងមក។ ក្នុងរយៈពេលនេះក៏គួរមានការប្រុងប្រយ័ត្នបន្ថែមជាមួយទំនាក់ទំនងរវាងមនុស្សនៅក្នុងក្រុមការងារ ក៏ដូចជាដៃគូពាណិជ្ជកម្ម។ ការជឿជាក់ គឺសំខាន់ ប៉ុន្តែសូមលោកអ្នកព្យាយាមពិនិត្យតាមដានឲ្យគ្រប់ជ្រុងជ្រោយ។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន។ សូមធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ប្រសិនបើមិនចាំបាច់មិនគួរធ្វើនោះទេ។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលកើតឡើងក្នុងថ្ងៃនេះ ប៉ុន្តែប្រិសនបើអ្នកមានចិត្តមានះ នោះនឹងប៉ះពាល់ដល់លាភសំណាង។ ទន្ទឹមនឹងនេះជម្លោះប្រហែលជាពិបាកគេចវេស ដូច្នេះសូមលោកអ្នកប្រកាន់ខ្ជាប់នូវហេតុផល និងការអនុគ្រោះ។ ដោយឡែក ប្រសិនបើអ្នកមានបំណងចាកចេញពីស្ថានភាពចាស់ ឬផ្លាស់ប្តូររបត់ការងារគឺអាចធ្វើទៅបាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបររកស៊ីមានភាពរីកចម្រើនលូតលាស់ល្អណាស់។ ដោយឡែកអ្នកធ្វើការរដ្ឋនឹងបានទទួលដំណឹងល្អលើគម្រោងការងារដែលអ្នកកំពុងរងចាំផងដែរ។ សូមព្យាយាមកុំចំណាយកំលាំងហួសពេក អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែបំពេញការងារទៅតាមគម្រោង។ ចំពោះការជឿទុកចិត្តលើមនុស្សប្រហែលជាត្រូវផ្អាកហើយក្នុងថ្ងៃនេះ ពីព្រោះឳកាសដែលលោកអ្នកនឹងមានបញ្ហាដោយសារមនុស្សមានច្រើន។ ដោយឡែក​លោកអ្នកទទួលបានអំណោយផលក្នុងការយល់ដឹងអំពីស្ថានភាពប្រែប្រួល និងការដោះស្រាយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់រាល់កិច្ចការទាំងអស់ ប៉ុន្តែត្រូវប្រយ័ត្នប្រយែងគ្រប់ពេលវេលាទាំងអស់ ពិសេសបញ្ជៀសឲ្យបាននូវស្ថានភាពតានតឹងរវាងមិត្តរួមការងារ​ ថា្នក់លើ ឬដៃគូអាជីវកម្ម។ សូមយកចិត្តទុកដាក់ចំពោះពេលវេលានៃការអនុវត្តន៍កិច្ចការងារ ពីព្រោះប្រហែលជាអ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ចប់ការងារជាច្រើនដែលកំពុងកកកុញនៅលើតុរបស់អ្នក។ ក្រៅពីនេះ លោកអ្នកអាចគ្រប់គ្រងការពារគំនិតយោបល់របស់អ្នកបានល្អ និងបញ្ចៀសមតិរិះគន់បានផងដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ ភាពរស់រាយរាក់ទាក់ និងដាក់ចិត្តថ្លើមក្នុងភារកិចច្ចការងារ និងមនុស្សនៅជុំវិញខ្លួននឹងជួយសម្រួលស្ថានការណ៍បានប្រសើរ ។ ចំណែកការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងបញ្ហារឹងស្ទះច្រើន។ ដោយឡែក សូមលោកអ្នកធ្វើការពិភាក្សាការងារជាមួយមនុស្សដែលគួរឲ្យទុកចិត្ត។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកហាក់នៅទ្រឹងបន្តិច គ្មានភាពប្រែប្រួលអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយព្រឹត្តិការណ៍រីករាយជាពិសេសក៏ហាក់មិនទាន់កើតឡើងនៅពេលនេះដែរ។ ក្នុងនោះភាពអវិជ្ជមានតូចតាចមួយចំនួនក៏នឹងអាចកើតឡើងបាន ដូច្នេះសូមត្រៀមខ្លួនជានិច្ច ពិសេសរៀបចំគម្រោងផែនការ និងវិធីសាស្រ្តក្នុងការអនុវត្តការងារឲ្យបានម៉ត់ចត់។ ផ្ទុយទៅវិញលោកអ្នកអាចធ្វើការទំនាក់ទំនងជាមួយមនុស្សគ្រប់ស្រទាប់នៅជុំវិញខ្លួនបានប្រសើរ ហេតុដូច្នេះចូរកុំបាក់ទឹកចិត្តនឹងផលលំបាកក្នុងថ្ងៃនេះ។

ឆ្នាំច  

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចជួបសភាពតានតឹងច្រើន ដែលបណ្តាលឲ្យមានការលំបាកក្នុងការសម្រេចការងារប្រកបដោយផ្លែផ្កាខ្លាំងណាស់។ ប៉ុន្តែភាពស្មុគ្រស្មាញនេះមិនធ្វើឲ្យប៉ះពាល់ដល់លំនឹងអាជីពនោះទេ។ សូមកុំចុះចាញ់ និងកុំអស់សង្ឃឹម អ្នកគួរព្យាយាមធ្វើទំនាក់ទំនងបន្ថែម កែប្រែការតុបតែងខ្លួន និងរៀបចំគម្រោងការងារឡើងវិញ ដោយយោងទៅលើប្រភពពត៌មានជាក់លាក់ដែលអ្នកអាចប្រមូលបាននៅក្នុងថ្ងៃនេះ។ សូមព្យាយាមរបស់នៅជាមួយភាពវិជ្ជមាន និងមានភាពរស់រាយរាក់ទាក់ជាមួយមនុស្សនៅ ក្បែរខ្លួន។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!