ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ ដូច្នេះត្រូវដោះស្រាយបញ្ហាបច្ចុប្បន្ន និងសំខាន់បំផុតគឺមិនត្រូបប្រញាប់ប្រញាល ឬដែលភ្លេចភ្លាំងឡើយ។ លោកអ្នកគួរចងចាំផងដែរថា ការងាររវល់ខ្លាំង អាចជះឥទ្ធិពលអាក្រក់ដល់សុខមាលភាពរបស់អ្នក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងល្អជាមធ្យម។ រាសីថ្ងៃនេះណែនាំអ្នករក្សាសកម្មភាពអាជីវកម្មឲ្យនៅកំរិតអប្បបរមា។ ប៉ុន្តែត្រូវធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ និងថ្នាក់លើឲ្យកាន់តែប្រសើរ។ ហើយសូមរក្សាភាពអត់ធ្មត់ ពីព្រោះជម្លោះអាចកើតមានឡើងក្នុងថ្ងៃនេះ។ ការងារទាំងអស់នេះគឺពឹងផ្អែកទៅលើសមត្ថភាព ដូច្នេះបើអ្នកជឿជាក់លើខ្លួនឯងនោះនឹងធ្វើឲ្យអាជីពលោកអ្នកកើនឡើង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកថ្ងៃនេះបានមើលឃើញថាមានការផ្លាស់ប្តូរសំខាន់ៗ ហើយលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលា និងកំលាងកាយចិត្ត ច្រើនផងដែរ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលធ្វើឲ្យអ្នកភិតភ័យ ហើយបង្ហាញភាពទន់ខ្សោយចំពោះមនុស្សនៅជុំវិញខ្លួន និងមិត្តរួមការងារឡើយ។ សូមលោកអ្នករកពេលវេលាសម្រាកខ្លះ ដើម្បីបញ្ជ្រាសបញ្ហាចំពោះសុខភាព។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ កិច្ចការងាររបស់លោកដំណើរការដោយល្អប្រសើរណាស់។ ប៉ុន្តែលោកអ្នកហាក់មានបញ្ហាប្រទាក់ក្រឡាច្រើន ដូច្នេះសូមដោះស្រាយឲ្យបានចប់ថ្ងៃនេះ។ បើមិនដូច្នេះអ្នកអាចបាត់បង់ឳកាសទទួលប្រយោជន៍ ដោយសារកាតព្វកិច្ចដែលមិនបានបំពេញ។ ថ្ងៃនេះភាគច្រើនអ្នកនឹងកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយនឹងរកឳកាសដើម្បីកែកំហុស។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងឆាប់រហ័ស។ អ្នកនឹងអាចស៊ូទ្រាំបញ្ហាទាំងអស់ដោយជោគជ័យ ហើយថែមទាំងអាចបង្កើនប្រាក់សន្សំ ប៉ុន្តែត្រូវមានភាពអត់ធ្មត់។ សូមមានភាពរួសរាយរាក់ទាក់ និងព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ វិធីសាស្រ្តនេះនឹងជួយអ្នកក្នុងការដោះស្រាយបញ្ហាស្មុគ្រស្មាញ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខនឹងឧបស័គ្គមានច្រើនក្នុងពេលនេះ។ សូមស្វែងរកដំណោះស្រាយនៃបញ្ហាក្នុងពេលបច្ចុប្បន្ន ហើយសំខាន់បំផុត គឺមិនត្រូវប្រញាប់ប្រញាល និងភ្លេចភ្លាំងឡើយ។ សូមលោកអ្នកកំណត់ផែនការឲ្យបានល្អប្រសើរ ពីព្រោះវាមិនយឺតពេលនោះទេក្នុងការផ្លាស់ប្តូរអាជីពអនាគតរបស់អ្នក។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមកបង្អាក់ផលប្រយោជន៍អ្នកបានទេ។ សូមរក្សាអារម្មណ៍ និងស្ថានភាពឲ្យស្ថិតក្រោមការគ្រប់គ្រង។ សូមបោះបង់រាល់គំនិតប៉ុនប៉ងក្នុងករដើរកំសាន្តច្រើន យ៉ាងហោចណាស់រហូតដល់ពេលល្ងាច។ លោកអ្នកត្រូវរក្សាអាកប្បកិរិយាវិជ្ជមាន ទោះបីជាមានកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅកម្រិតអប្បបរមា ប៉ុន្តែសូមបង្កើនទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ការឈ្លោះប្រកែកអាចកើតឡើងក្នុងពេលនេះ ដូច្នេះព្យាយាមយល់ពីស្ថានការណ៍ និងដើរចេញកុំពាក់ព័ទ្ធឲ្យសោះ។ ចំពោះការលំបាកមួយចំនួនដែលកើតឡើង សូមទទួលខុសត្រូវឲ្យបានល្អ នោះអ្នកនឹងជួបសំណាង និងទទួលបានលុយកាក់ជាច្រើននៅពេលអនាគត។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់របស់អ្នក ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងធនធានរបស់អ្នកឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហា។ ប៉ុន្តែទោះយ៉ាងនេះក្តី លោកអ្នកមិនទាន់អាចចាប់យកកិច្ចការងារអាជីវកម្មធំដុំពេកនោះទេ គួររក្សាអាជីពឲ្យនៅកំរិតអប្បបរមានោះជាការប្រសើរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូត និងជោគជ័យខ្លាំងទ្វេរដង។ សូមលោកអ្នករក្សាគម្រោងការងារឲ្យមានជាប់ជាដរាប និងសូមមានភាពឈ្នាសវៃស្វែងយល់ស្ថានភាពជុំវិញខ្លួន ហើយរកឳកាសដោះស្រាយឲ្យបានរួចរាល់។ ចូររក្សាភាពអត់ធ្មត់ ស្ងប់ស្ងៀម និងមានអធ្យាស្រ័យចំណោះមនុស្សនៅក្នុងក្រុមការងារ និងដៃគូអាជីវកម្ម ដើម្បីអាចទទួលបានការជឿទុកចិត្ត។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី ប៉ុន្តែលោកអ្នកក៏មានមនុស្សនៅក្នុងក្រុមការងារបង្ករបញ្ហាឲ្យផងដែរ។ លោកអ្នកក៏អាចនឹងទទួលបានពត៌មានថ្មី ដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍កិច្ចការងារថែមទៀតផង ប៉ុន្តែសូមលោកអ្នកកុំមានការភិតភ័យ ឬព្រួយបារម្ភចំពោះហេតុការណ៍នេះឲ្យសោះ អ្វីៗអាស្រ័យលើអ្នក ថាតើអ្នកឆ្លើយតប ឬបោះបង់វាចោលដោយរបៀបណា។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានផលពីការងារ និងអាជីវកម្មធំធេងណាស់នៅថ្ងៃនេះ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើជាចាំបាច់គឺរក្សាពាក្យសំដី និងអាកប្បកិរិយាក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សនៅក្នុងរង្វង់ការងាររបស់អ្នក។ ប្រសិនបើអ្នកមានបំណងចាប់យក ឬផ្លាស់ប្តូរការងារថ្មីនោះគ្មានអ្វីអាចជំទាស់ទេ ប៉ុន្តែសូមលោកអ្នកប្រាកដថា មានគម្រោងផែនការ និងទិសដៅត្រឹមត្រូវជាមុនសិន មុនពេលបោះចោលការងារចាស់។ សូមលោកអ្នកគិតគូរផងដែរ ពីការអភិវឌ្ឍន៍ផ្នែកចំណេះដឹង និងវិជ្ជាជីវៈ ព្រោះវាជាវិធីឲ្យអ្នកអាចកែប្រែស្ថានភាពហិរញ្ញវត្ថុ។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព