The first discovery of fossil bone site in Koh Por, Koh Kong Province: Koh Por is located in Koh Por Village, Bak Klang Commune, Mondul Seima District, Koh Kong Province, next to the Tatai Wildlife Sanctuary. Receiving information from the Koh Kong Provincial Department of Environment about the discovery of bones buried in rocks near the sea recently. 8th-11th, March 2021 the fossil research team of the Ministry of Environment visited the site to examine the bone buried in What kind of animal bones are there or fragments of elephant bones?
According to the geological map of the Kingdom of Cambodia, Koh Por area is marked J3 K1 SS as the sandstone layer. This area is classified in the era II, Jurassic period and continued to the Cretaceous period, which the age between 65.5 and 199. 6 million years ago. A team of archaeologists from the Ministry of Environment found fossil bones on Koh Por next to the Tatai Wildlife Sanctuary in Bak Khlang commune, Mondul Seima district, Koh Kong province. It was found in a layer of sandstone on the island where seawater washed over it that the fossil bone is 70cm long and 20cm wide. Based on preliminary findings, the fossil bone may be of animals that lived when dinosaurs roamed the earth. In addition, the team has claimed that this could be a fossil of an animal-related to wildlife found in Cambodia. According to a Vietnamese mammalian fossil researcher, this bone is not the bones of mammals and not the elephant’s bone. This is the first oldest age fossil bone that has been discovered in Cambodia. This topic needs to be further research to identify the age and what kind of bone species can be related to an animal? So far, the team is looking for technical partners from national and international experts to cooperate with this research.
កោះប៉ោ ស្ថិតនៅភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ជាប់ដែនជម្រកសត្វព្រៃតាតៃ។ ស្ថិតនៅជាប់ដៃសមុទ្រយើងអាចធ្វើដំណើរតាមអូបរ ប្រមាណ១៥នាទី ពីទីរួមខេត្តកោះកុង។ ដោយបានទទួលពត៌មានពីមន្ទីរបរិស្ថានខេត្តកោះកុងអំពីការរកឃើញឆ្អឹងដែលកប់នៅក្នុងថ្មជាប់ដៃសមុទ្រនាពេលគន្លងមកនេះ នៅទី៨ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសិក្សាស្រាវជ្រាវផូស៊ីលរបស់ក្រសួងបរិស្ថានបាន ចុះសិក្សាដល់ទីតាំងជាក់ស្តែង ដើម្បីពិនិត្យមើលឆ្អឹងដែលកប់នៅក្នុងថ្មនោះ ថាតើជាប្រភេទឆ្អឹងសត្វអ្វី ឬក៏ជាបំណែកពពួកផូស៊ីលឆ្អឹងសត្វដំរី?
ស្ថានភាពភូគព្ភសាស្រ្ត កោះប៉ោជាប់នឹងដៃសមុទ្រដែលមានប្រភពមកពីភ្នំក្រវ៉ាញ តភ្ជាប់ជាមួយតំបន់ចាំយាមនៅព្រំប្រទល់ និងព្រះរាជាណាចក្រថៃ។ តំបន់នេះយើងអាចចាត់ទុកថាជាផ្នែកមួយចុងជួរភ្នំក្រវ៉ាញមកតភ្ជាប់នឹងសមុទ្រ។ តំបន់ភ្នំក្រវាញតាមរយៈផែនទីភូគព្ភសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា មានសញ្ញាសំគាល់ J3 K1 SS ជាប្រភេទថ្មភក់។ តំបន់នេះត្រូវបានចាត់ចូលក្នុង ស័កទី២ សម័យ Jurassic បន្តទៅសម័យ Cretaceous ដែលមានអាយុកាលចន្លោះ ៦៥.៥ ដល់ ១៩៩.៦លានឆ្នាំមុន។ ហេតុអ្វីបានជាយើងអាចអះអាងថាផូស៊ីលឆ្អឹងនេះចាស់អាចមានទំនាក់ទំនង និងភូគព្ភសាស្ត្រនៃតំបន់នេះ?
ការរកឃើញឆ្អឹងដែលមានវ័យចំណាស់ និងអាចពាក់ព័ន្ធនិងសត្វដែលរស់នៅក្នុងសម័យកាលនោះ? ក្នុងសម័យកាលនោះជាពេលដែលសំបូរទៅដោយពពួកល្មូនយក្ស គឺដាយណូស័រ។ ឆ្អឹងដែលយើងបានរកឃើញក្បែរស្នាក់ការកោះប៉ោ មានប្រវែង៧០ស.ម ទទឹងក្បាលឆ្អឹង២០ស.ម និងឆ្អឹងស្មងតូចបំផុត៧ស.ម។
ឆ្អឹងសណ្តូកពីខាងលិចទៅខាងកើត ក្បាលឆ្អឹងខាងលិចមានទទឹង២០ស.ម និងក្បាលឆ្អឹងខាងកើតមានទទឹង១៣ស.ម បាក់ជា៧កង់។ ឆ្អឹងបានកប់ក្នុងថ្មភក់ ដែលយើងអាចពិនិត្យឃើញថាមានស្លាកស្នាមថ្មព័ទ្ធជុំវិញប្រមាន១ស.ម ទៅ ៣ស.ម។ ស្លាកស្នាមនេះកើតឡើងនៅពេលដែលថ្មនៅជាដីនៅឡើយ ដីនោះបានកប់ឆ្អឹងចូលទៅក្នុងដីខ្សាច់ សារធាតុដែលមាននៅក្នុងឆ្អឹង បានជ្រាបចេញមកផ្នែកខាងក្រៅប៉ះនឹងស្រទាប់ដី ធ្វើឱ្យស្រទាប់ដីដែលព័ទ្ធជុំវិញឆ្អឹងមានពណ៌ខុសគ្នាបន្តិច។ ក្រោយមកដោយសារការកប់នៃស្រទាប់ដីកាន់តែច្រើន កំលាំងសង្កត់នៃស្រទាប់ដី និងពេលវេលារាប់លានឆ្នាំ ធ្វើឱ្យដីខ្សាច់នេះក្លាយទៅជាថ្មភក់។ នៅពេលដែលក្លាយទៅជាថ្មហើយស្រទាប់ដែលជាប់នឹងងឆ្អឹងក៏មានលក្ខណៈប្រហាក់ប្រហែលនឹងស្រទាប់ខាងក្រៅ យើងក៏បានជួបប្រទះក្នុងករណីដែលដើមឈើក្លាយជាថ្មផងដែរ ដែលក្រុមការងារធ្លាប់ធ្វើកំណាយស្រាវជ្រាវកាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០កន្លងមក។ ហេតុអ្វីបានជាយើងថាឆ្អឹងនេះចាស់? ឆ្អឹងនេះលេចចេញឡើងនៅក្នុងស្រទាប់មួយ ស្មើនឹងកម្ពស់ទឹកសមុទ្រនាពេលបច្ចុប្បន្ន។ ស្រទាប់នេះមានជម្រាលក្នុងចន្លោះមុំ១០ទៅ២០ដីក្រេដែលស្រទាប់ថ្មកើនឡើងនៅផ្នែកខាងកើត។ ស្រទាប់ផ្នែកខាងកើតត្រូវបានបាក់ចូលទៅក្នុងស្រទាប់ទឹកសមុទ្រ នៅសេសសល់ប្រមាណ១ម៉ែត្រ។ ស្រទាប់ផ្នែកខាងលិចកប់ចូលក្នុងស្រទាប់ភ្នំ ដែលក្នុងរូបនេះស្រទាប់ខាងលិចឆ្ពោះទៅរកក្រុមការងារដែលកំពុងសម្អាតទីតាំង។ មានន័យថ្មស្រទាប់នេះ ស្ថិតនៅក្រោមស្រទាប់ភ្នំដែលមានកម្រាស់ប្រមាណ៣០ម៉ែត្រគ្របពីលើ។ ដោយសារការច្រោះនៃទឹកសមុទ្រ និងទឹកដែលហូរពីផ្នែកខាងលើ បណ្តាលឱ្យផ្នែកខ្លះនៃស្រទាប់ទីបានបាក់ចេញមកខាងក្រៅ។ ម្យ៉ាងទៀតបើស្រទាប់នេះស្ថិតនៅ៣០ម៉ែត្រក្រោមភ្នំ វាគួរអាចមានអាយុកាលចន្លោះ៦៥.៥ ទី ១៩៩.៦លានឆ្នាំ នេះបើយោងតាមផែនទីភូគព្ភសាស្ត្រនៃប្រទេសកម្ពុជា។ ការឱ្យអាយុកាលក្នុងចន្លោះពេលវែងមួយជាអាយុកាលបណ្តោះអាសន្នតែប៉ុណ្ណោះ។
ដោយមានកិច្ចសហការណ៍ជាមួយមន្ទីរបរិស្ថានខេត្តកោះកុង និងក្រុមការងារសិក្សាយើងបានពិនិត្យឃើញថា នេះអាចជាពពួកផូស៊ីលឆ្អឹងសត្វសម័យបុរាណពិតមែន។ រហូតមកដល់ពេលនេះ ក្រុមការងារកំពុងស្វែងរកដៃគូ បច្ចេកទេសពីប្រទេសនានាដែលធ្លាប់មានបទពិសោទធ៍ ដើម្បីសហការហ៍ក្នុងកិច្ចការស្រាវជ្រាវបញ្ហានេះ។ យោងតាមអ្នកកបច្ចេកទេសវៀតណាមម្នាក់ជាអ្នកស្រាវជ្រាវផូស៊ីលថនិកសត្វបានលើកឡើងថា ឆ្អឹងនេះមិនមែនជាឆ្អឹងពួកថនិកសត្វទេ ហើយក៏មិនមែនដំរីដែរ។ នេះជាផូស៊ីលឆ្អឹងលើកទី១ដែលមានវ័យចំណាស់រកឃើញនៅប្រទេសកម្ពុជា។ តើឆ្អឹងនេះជាឆ្អឹងអ្វី? តើវាអាចមានទំនាក់ទំនងនិងសត្វដាយដែរទេ? ក្រុមការងារនឺងបន្តការសិក្សានេះ ដើម្បីបកស្រាយនៅចម្ងល់ទាំងឡាយនេះ ដោយសហការជាមួយអ្នកជំនាញផ្សេងៗ ក្នុងស្រុក និងក្រៅស្រុក។ យើងខ្ញុំក៏សូមអរគុណដល់ក្រុមការងារដែលចូលរួមសហការយ៉ាងល្អប្រសើរ។
អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ