ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ឆ្លូវ ម្សាញ់​ រកា កុល រាសីឡើងខ្ពស់ត្រដែតណាស់ រាល់លាភសំណាង លុយកាក...

ឆ្នាំទាំង៤ ឆ្លូវ ម្សាញ់​ រកា កុល រាសីឡើងខ្ពស់ត្រដែតណាស់ រាល់លាភសំណាង លុយកាក់ និងមុខតំណែងនឹងហូរចូលផ្ទះលោកអ្នក

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៨កើត ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការទៅជាប្រក្រតី។ សូមកុំទាន់ព្យាយាមកែប្រែគម្រោងការងារដែលបានត្រៀម និងកំពុងដំណើរការ គួរចំណាយពេលបន្ថែមទៀតសិន។ លោកអ្នកអាចមានអ្នកឈ្នានីស ប៉ុន្តែភាពស្ងៀមស្ងាត់ ជាជម្រើសតែមួយក្នុងការកែប្រែស្ថានការណ៍។ មន្ទិលសង្ស័យដោយគ្មានហេតុផល គឺជាកង្វល់នៃទំនាក់ទំនងរបស់អ្នក ដូច្នេះចូរកាត់បន្ថយការប្រច័ណ្ឌ និងសង្ស័យប្រសិនជាអ្នកចង់ទទួលបានទំនុកចិត្តពីមនុស្សជុំវិញខ្លួន។ 

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងការងារ និងអាជីវកម្មនឹងធ្លាក់ក្នុង​           កណ្តាប់ដៃរបស់អ្នកក្នុងថ្ងៃនេះ។ ដោយឡែកមនុស្សដែលតែងនិន្ទាឈ្នានីស នឹងបោះបង់គំនិតអគតិទាំងនោះដោយឯកឯងតែម្តង។ ទន្ទឹមនឹងនោះដែរ សូមប្រាស្រ័យទាក់ទងមនុស្សដែលនៅជុំវិញខ្លួនអ្នកឲ្យបានច្រើន ប៉ុន្តែក៏គួរចេះពិនិត្យសង្កេតចរិកលក្ខណៈរបស់មនុស្សមុនទាក់ទងដែរ។ ចំពោះការលក់ចេញទិញចូលអចលនទ្រព្យ គឺអាចធ្វើទៅបានដោយគ្មានផលអវិជ្ជមានឡើយ ប៉ុន្តែអាចបង្កើនផលចំណេញបានច្រើន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកអាចមានសំពាធក្នុងមុខរបរ ឬសម្រាប់អ្នកប្រកបការងារក៏ទទួលសំពាធពីមិត្តរួមការងារ និងថ្នាក់ដឹកនាំ ដូច្នេះលទ្ធផលការងារនានារបស់អ្នកក្នុងពេលនេះមានទំនាក់ទំនងខ្លាំងលើការខិតខំប្រឹងប្រែងគ្រប់គ្រងស្ថានការណ៍ និងឆក់យកឳកាស។ ក្នុងនោះដែរ សូមកុំបាត់បង់ទំនុកចិត្ត ពីព្រោះបញ្ហានេះអាចដោះស្រាយបាន។ ពាក្យសំដី និងអាកប្បកិរិយាមានឥទ្ធិពលយ៉ាងខ្លាំងលើលាភសំណាងរបស់អ្នកក្នុងថ្ងៃនេះ។ លោកអ្នកហាក់មានគំនិតជាម្ចាស់ ហួងហែងច្រើនបន្តិចលើដៃគូ ដូច្នេះសូមបោះបង់គំនិតអាត្មានិយមដើម្បីស្រោចស្រង់ទំនាក់ទំនងរបស់អ្នក។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មមានដំណើរការល្អជាប្រក្រតី លោកអ្នកនឹងទទួលបានការជឿជាក់យ៉ងខ្លាំងពីសំណាក់មនុស្សក្នុងក្រុមការងារ។ ក្នុងនោះដែរ សូមព្យាយាមរក្សាឲ្យបាននូវអាកប្បកិរិយាល្អ និងភាពស្មោះត្រង់ចំពោះអ្នកនៅជុំវិញខ្លួន។ សញ្ញាណនៃជម្លោះអាចកើតមានពីមនុស្សជិតស្និត ដូច្នេះសូមរក្សាភាពអត់ធ្មត់ និងរស់នៅដោយស្ងប់ស្ងៀម។ ទំនាក់ទំនងនានា ក៏ដូចជាស្នេហាអាចមានភាពរង្គោះរង្គើរបន្តិច ម្យ៉ាងបើអ្នកឆេវឆាវនោះនឹងអាចមានរឿងធំមិនខាន។ ដោយឡែក លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីយល់ដឹង និងគ្រប់គ្រងស្ថានភាពដែលកើតឡើងជាយថាហេតុ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ កិច្ចការងារដែលអ្នករំពឹងទុកមិនទាន់អាចទទួលបានផលល្អទេក្នុងពេលនេះ។ សូមប្រយ័ត្នគ្រោះកាច ដោយសារមាត់។ សូមជៀសវាងជម្លោះនានាឲ្យបានជាដាច់ខាត។ ការជឿទុកចិត្តមនុស្សដែលមិនសូវស្គាល់ច្បាស់ គឺមិនគួរធ្វើឡើយ ពីព្រោះឳកាសចាញ់បោកគេរហូតបាត់បងទ្រព្យធនអាចនឹងកើតមានឡើងក្នុងថ្ងៃនេះ។ សូមប្រយ័ត្នថែទាំសុខភាពឡើងវិញ ពីព្រោះលោកអ្នកបានរងសម្ពាធច្រើនទាំងក្នុងការងារ និងជីវិតឯកជន ដូច្នេះសូមសម្រាកខួរក្បាលឲ្យបានច្រើន។ អ្នកគួរទម្លាក់ចោលរឿងតូចតាចគ្មានប្រយោជន៍ ពិសេសសូមកុំបញ្ចេញយោបល់ ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ឳកាសមុខរបរ និងការងារថ្មីរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់ សូមបន្តព្យាយាមបន្ថែម និងកុំចោលគម្រោងការងារ។ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរ ឬបង្កើតអាជីពថ្មី សូមកុំស្ទាក់ស្ទើរឡើយ។ ផ្ទុយទៅវិញ លោកអ្នកមានមនុស្សនិន្នាខ្លះៗដែរ ប៉ុន្តែសូមអនុគ្រោះ ហើយមិនបាច់ត្រូវយកចិត្តទុកដាក់នាំរំខានដល់ការងារ និងសេចក្តីសុខនោះទេ។ អ្នកគួរចាប់ផ្តើមការងារ នៅពេលព្រឹកព្រលឹមទើបជាការប្រសើរ ពីព្រោះវានឹងអនុញ្ញាតឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងស្ថានការណ៍។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការទៅល្អប្រសើរណាស់ និងសូមកុំភ័យខ្លាចក្នុងការចាប់យកឳកាសថ្មី ពីព្រោះភាពជោគជ័យស្ថិតលើកគន្លងផ្លូវរបស់អ្នក។ ដោយឡែក ប្រសិនបើអ្នកជួបប្រទះបញ្ហា សូមកុំសូមកុំទាន់ភ្ញាក់ផ្អើលគួរដោះស្រាយតាមសន្តិវិធី ដោយមានជំនួយពីមនុស្សនៅក្នុងក្រុមគ្រួសារ។ ជៀសវាងសម្រេចចិត្តទាំងមិនច្បាស់លាស់។ មនុស្សនិន្ទាមានច្រើនក្នុងថ្ងៃនេះ ដូច្នេះសូមរក្សាភាពស្ងៀមស្ងាត់ និងរស់នៅដោយកុំប្រមាថស្ថានការណ៍។ ប្រសិនបើអ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយ ដោយខានមិនបាន សូមមានការប្រុងប្រយ័ត្នពាក្យសំដី។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំក្នុងរង្វង់ការងារ ឬមុខរបរ  ប៉ុន្តែការយល់ច្រលំនេះនឹងមិនបណ្តាយឲ្យទៅជារឿងធំនោះទេ។ ថ្ងៃនេះអ្នកត្រូវតម្រូវឲ្យពិនិត្យមើល និងរៀបចំគម្រោងការងារជាថ្មី ដើម្បីអាចកែប្រែស្ថានការណ៍ឲ្យទៅជាប្រសើរវិញបាន។ ចូររក្សាគំលាតពីមនុស្សមកពីឆ្ងាយ ហើយការជឿទុកចិត្តដោយងាយៗ គឺមិនត្រូវធ្វើសោះឡើយ។ រក្សាភាពស្ងប់ស្ងៀម ពីព្រោះកិច្ចការផ្សេងៗហាក់មិនទាន់អាចហុចផលតាមបំណងឡើយ។ ប្រសិនបើអ្នកមិនអាចពន្យា ឬផ្អាកការសម្រេចចិត្តណាមួយបានទេ គួរធ្វើដោយការយកចិត្តទុកដាក់ខ្ពស់អំពីហានិភ័យ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់ ក្រៅពីនោះលោកអ្នកមានមនុស្សជាច្រើនចាំថែរក្សា និងយឹតយោង។ សូមកុំបោះបង់ឳកាសក្នុងការចាប់យកការងារថ្មីៗ។ កុំពិភាក្សាកិច្ចការងារធំជាមួយមនុស្សដែលមិនទុកចិត្ត ឬដែលអ្នកដទៃណែនាំឲ្យស្គាល់​។ លើសពីនេះ អ្នកមិនគួរធ្វើទំនាក់ទំនងជាមួយមនុស្សដែលមិនស្គាល់ជាក់នោះទេ។ ការធ្វើដំណើរផ្លូវឆ្ងាយសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន សូមលោកអ្នកព្យយាមគិតគូរឡើងវិញ ពីព្រោះអតុល្យភាពរវាងការងារ និងជីវតផ្ទាល់ខ្លួនកំពុងកើតឡើង។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញនឹងទទួលបានលទ្ធផលល្អ។ ក្នុងថ្ងៃនេះអ្នកមិនចាំបាច់រំពឹងរងចាំឳកាសនោះទេ ព្រោះវានឹងចូលមករកអ្នកតែម្តង។ សូមដាក់ចេញនៅគម្រោងការងារថ្មី ដែលអ្នកបានគិតគូរ ពីព្រោះលោកអ្នកនឹងអាចទាញផលមកវិញបានប្រសើរណាស់។ សូមព្យាយាមរក្សាភាពទន់ភ្លន់ និងអត់ទ្រាំ ពីព្រោះអ្នកអាចមានជម្លោះជាមួយមនុស្សផ្ទុយភេទក្នុងរង្វង់ការងារ។ ដោយឡែក គំនិតយោបល់របស់អ្នកនឹងមានមនុស្សគាំទ្រ និងជឿជាក់យ៉ាងច្រើន ដូច្នេះសូមប្រើប្រាស់រាសីថ្ងៃនេះទាញផលសម្រាប់កិច្ចការងារផ្សេងៗ ពិសេសការចរចា។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីរបស់អ្នកហាក់មានភាពរឹងស្ទះបន្តិច លោកអ្នកមិនទាន់អាចសម្រេចចិត្តធ្វើអ្វីមួយ ដោយរំពឹងថានឹងទទួលបានជោគជ័យនៅឡើយ។ ភាពរាំងស្ទះកំពុងប្រទាក់ក្រឡាក្នុងពេលនេះ។ យកល្អអ្នកគួរដកឃ្លាមួយពេលសិន ហើយរងចាំមើលស្ថានការណ៍ប្រសើរនៅពេលខាងមុខនេះ។ ចូរប្រើប្រាស់ពេលវេលាគិតគូររកមធ្យោបាយកែប្រែស្ថានការណ៍ ពិសេសកុំជឿរូបភាពបញ្ឆោតភ្នែកដែលបានកើតឡើងចំពោះមុខអ្នក។ ដោយឡែក គួរប្រមូលការងារដែលនៅសេសសល់ធ្វើឲ្យអស់ កុំទុកនាំជាកង្វល់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត ចំណែកបញ្ហាដែលធ្លាប់មានក៏អាចដោះស្រាយបានទាំងអស់នៅថ្ងៃនេះ ដោយគ្មានតែបង្ហាញភាពស្មោះត្រង់ និងទទួលស្គាល់ការពិតប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកបោះបង់អារម្មណ៍ឆេវឆាវ គឺនឹងទទួលបានលាភដ៏ធំ និងអាចរក្សាស្ថេរភាពបាន។ ការទិញចូលអចលនទ្រព្យអាចធ្វើទៅបានយ៉ាងប្រសើរណាស់ ហើយផលចំណេញនឹងទទួលបានច្រើនលើសលុប។ ក្រៅពីនេះលោកអ្នកទទួលបានអំណោយផលយ៉ាងប្រសើរចំពោះការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ ដូច្នេះសូមបង្ហាញគំនិតច្នៃប្រឌិតរបស់អ្នក ឬផែនការងារដែលបានរៀបចំ។

ចំណាំ៖

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

ឆ្នាំទាំង៤ ឆ្លូវ ម្សាញ់​ រកា រកុ រាសីឡើងខ្ពស់ត្រដែតណាស់។

រាល់លាភសំណាង លុយកាក់ និងមុខតំណែងនឹងហូរចូលផ្ទះលោកអ្នក។ បើចង់ជ្រាបច្បាស់បន្ថែម សូមចុចមើលរាសីអ្នកនៅទីនេះ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!