ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៥ ខាល ម្សាញ់ មមែ រកា កុរ រាសីឡើងខ្ពស់ត្រដែត ថ្ងៃនេះមាស ប្រាក់ តំណែ...

ឆ្នាំទាំង៥ ខាល ម្សាញ់ មមែ រកា កុរ រាសីឡើងខ្ពស់ត្រដែត ថ្ងៃនេះមាស ប្រាក់ តំណែងការងារ និងភាពរីករាយទាំងឡាយនឹងជារបស់អ្នក

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះផ្តល់ឲ្យអ្នកនូវលទ្ធភាពសម្រេចការងារដោយជោគជ័យ។ ប៉ុន្តែក៏សូមមានការប្រុងប្រយ័ត្ន ពីព្រោះភាពជោគជ័យនេះហាក់ស្ថិតក្នុងទីតាំងដែលមិនមានភាពប្រាកដប្រជាក្នុងរយៈពេលវែងនោះទេ។ ដូច្នេះសូមលោកអ្នកកែប្រែវិធីសាស្រ្តប្រតិបត្តិការ។ លើសពីនេះសូមមានការអត់ធ្មត់ និងកុំនិយាយច្រើនឥតប្រយោជន៍។ ដោយឡែក ប្រសិនបើអ្នកកែប្រែស្ថានភាពរូបរាងកាយរបស់អ្នក ដោយរៀបចំខ្លួនឲ្យបានស្រស់ស្អាតនោះលោកអ្នកអាចនឹងទទួលបានទំនុកចិត្តបន្ថែមក្នុងការដោះស្រាយបញ្ហា និងធ្វើទំនាក់ទំនង។ អ្វីដែលអ្នកគួររំលឹកដាស់តឿនខ្លួនក្នុងពេលនេះ គឺភាពវិជ្ជមានជានិច្ច។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះក្នុងថ្ងៃនេះ។  កិច្ចការងារ និងការរំពឹងទាំងឡាយមិនទាន់អាចសម្រេចផលក្នុងពេលនេះទេ លើសពីនេះបញ្ហាតូចតាចជាច្រើនកំពុងតែធ្វើឲ្យអ្នកខ្វល់ខ្វាយ និងពិបាករកផ្លូវដោះស្រាយ។ ជោគជាតារាសីរបស់អ្នកព្រមានចំពោះសកម្មភាពដែលធ្វើដោយឯកឯង ថានឹងអាចបង្កគ្រោះថ្នាក់ ដូច្នេះសូមពឹងពាក់ ឬសុំយោបល់មនុស្សដែលអ្នកទុកចិត្តដើម្បីបញ្ជៀសស្ថានភាពយ៉ាប់យឺនដែលអាចនឹងកើតឡើងក្នុងពេលនេះ។ ក្រៅពីនេះសូមចងចាំថា គួរធ្វើការសម្រេចចិត្តដោយផ្អែកលើភាពពិត មិនមែនពឹងទៅលើអារម្មណ៍នោះទេ។ សកម្មភាពក្នុងពេលនេះអាចជួបនឹងភាពប្រែប្រួលច្រើនដែលមិននឹកស្មានដល់ ដូច្នេះវានឹងកាន់តែប្រសើរ ប្រសិនបើអ្នកផ្អាកស្ថានភាសពប្រញាល់ប្រញាល ហើយបែរមកយកចិត្តទុកដាក់លើស្ថានការដែលកំពុងប្រែប្រួល។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរខ្លាំងណាស់ ហើយលោកអ្នករំពឹងថានឹងទទួលបានភាពជោគជ័យធំ ឬដែលនឹងទទួលផលចំណេញទ្វេរគុណនៅល្ងាចនេះ។ ទន្ទឹមនឹងនេះ លោកអ្នកអាចទទួលដំណឹងនៃការផ្លាស់ប្តូរការងារដែលមិនរំពឹងទុក ប៉ុន្តែមិនបាច់ត្រូវព្រួយបារម្ភទេ ពីព្រោះការផ្លាស់បប្តូរនោះនឹងទទួលបានទិន្នផលល្អប្រសើរណាស់។ ហេតុដូច្នេះ សូមកុំស្ទាក់ស្ទើរក្នុងការបង្ហាញគំនិតរបស់ខ្លួន ឬដាក់ចេញនូវគម្រោងផែនការដែលអ្នកបានរៀបចំ ពីព្រោះអ្នកនឹងមិនជួបប្រទះបញ្ហាអ្វីឡើយ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការរបស់អ្នកពឹងផ្អែកទាំងស្រុងនឹងគម្រោងផែនការ ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីដោយគ្មានគម្រោង នោះហានិភ័យអាចនឹងកើតឡើង ហើយក៏អាចបង្ករអស្ថេរភាពដល់អាជីពយ៉ាងខ្លាំងដែរ។ សូមប្រកាន់គំនិតសុទិដ្ឋិនិយម ហើយរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់ ការនិយាយចរចារឿងមិនប្រយោជន៍ គួរកុំចំណាយពេលអី។​ ក្នុងអនាគតដ៏ខ្លីនេះ លោកអ្នកអាចនឹងទទួលបានផលតាមបំណងប្រាថ្នាគ្រប់យ៉ាង ដូច្នេះសូមប្រឹងប្រែងបន្ថែម។ ចំពោះបញ្ហា​ និងមនុស្សដែលតែងរំខានការងាររបស់អ្នក គឺកុំបារម្ភខ្លាំង ចំណាយពេលគិតគូរតាមធម្មតាសិន ពីព្រោះវាគ្មានអ្វីធំដុំទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងពេលនេះល្អជាមធ្យម។ ការងារនានានឹងដំណើរការទៅជាធម្មតា ប៉ុន្តែបញ្ហាតូចតាចមួយចំនួនក៏កើតឡើងផងដែរ ប៉ុន្តែកុំបារម្ភអ្វី ពីព្រោះមិនធ្ងន់ធ្ងរ ហើយអ្នកអាចដោះស្រាយបាន។ អ្វីដែលអ្នកត្រូវជៀសវាង គឺការសង្ស័យនឹងសមត្ថភាពខ្លួនឯង។ ដោយឡែក បើទោះអ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានក្តី ប៉ុន្តែត្រូវចំណាយពេលធ្វើកំណែទម្រង់គម្រោងផែនការការងារជាថ្មីទើបកាន់តែប្រសើរ។ សម្រាប់ការធើ្វទំនាក់ទំនង ប្រហែលជាមិនទាន់ទទួលបានផលល្អទេ ដូច្នេះមិនចាំបាច់រំពឹងខ្លាំងពេកទេ។ រក្សាភាពស្ងៀមស្ងាត់ ហើយរំពឹងមើលស្ថានការណ៍។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងអាចសម្រេចផលជាទីគាប់ចិត្ត។ លាភសំណាងក្នុងថ្ងៃនេះឡើងខ្ពស់ណាស់ ដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការនានា ហើយឆ្លើយតបដោយសុទិដ្ឋិនិយម។ ចំពោះរឿងរ៉ាងផ្សេងៗដែលកើតឡើង ហើយមិនទាក់ទងការងារ គឺមិនគួរយកចិត្តទុកដាក់ កុំចំណាយពេលឥតប្រយោជន៍។ ថ្ងៃនេះអារម្មណ៍លោកអ្នកអាចប្រែប្រួល ឬរសាប់រសល់បន្តិច ដូច្នេះកុំធ្វើអ្វីដែលខ្លួនមិនច្បាស់ ឬសុំការពិភាក្សាទើបមានសុវត្ថិភាព។ ដោយឡែក រឿងអវិជ្ជមានកុំទៅខ្វល់ខ្វាយឡើយ សូមជឿទុកចិត្តលើខ្លួនឯង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីរបស់លោកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើទំនាក់ទំនងសោះឡើយ ពិសេសជាមួយថ្នាក់លើ។ ចំពោះការពិភាក្សាទាក់ទងអាជីវកម្ម និងការងារ ពិសេសទាក់ទងនឹងប្រាក់ឈ្នួលគឺមិនអាចទៅរួចទាំងស្រុង។ លោកអ្នកអាចកែប្រែស្ថានភាបានខ្លះ ប្រសិនបើអ្នកមិនឆេវឆាវ ឬបញ្ចេញមតិបែបរឹងទទឹង ឬគំរោះគំរើយចំពោះមនុស្សនៅជុំវិញខ្លួន ពិសេសក្នុងរង្វង់ការងារ។ ក្នុងនោះដែរ មិត្តរួមការងាររបស់អ្នក ប្រហែលជាមិនជឿទុកចិត្ត ឬស្តាប់ការចែករំលែករបស់អ្នកឡើយ ប៉ុន្តែទោះបីវាតានតឹងយ៉ាងនេះក្តី សូមដោះស្រាយដោយសន្តិវិធី។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងសេចក្តីប៉ងប្រាថ្នារបស់អ្នកនឹងទទួលបានជោគជ័យ និងការដោះស្រាយបញ្ហាក៏មានភាពងាយស្រួលផងដែរ។ ថ្ងៃនេះជាពេលអំណោយផលខ្លាំងសម្រាប់អ្នកប្រកបអាជីវកម្ម ពីព្រោះកំរិតលុយកាក់ដែលទទួលបានមានកំរិតខ្ពស់ណាស់។ ប្រសិនបើអ្នកមានលទ្ធភាពបោះទុននោះនឹងទទួលបានផលចំណេញយ៉ាងច្រើន។ ប៉ុន្តែក្នុងនោះសូមប្រយ័ត្នកំហុសដែលនឹងអាចកើតមានទាក់ទងនឹងឯកសារ ជាមួយដៃគូពាណិជ្ជកម្ម។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានដំណើរការល្អជាប្រក្រតី។ រាសីថ្ងៃនេះហាមប្រាមមិនឲ្យធ្វើការហួសកំរិត។ សក្តានុពលនៃថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែសូមសន្សំកម្លាំងរបស់អ្នក។ ដូច្នេះកុំបង្កើតសកម្មភាពច្រើន ឬធំដុំ ប្រសិនបើអ្នកមានអារម្មណ៍អស់កំលាំង។ ចំពោះហិរញ្ញវត្ថុ សូមគិតគូរឲ្យបានម៉ត់ចត់ ពីព្រោះថ្ងៃនេះមិនមែនជាពេលវេលាល្អបញ្ចេញលុយកាក់នោះទេ។ ក្រៅពីនេះ សូមព្យាយាមរក្សាសន្តិភាពផ្លូវចិត្ត កុំយកចិត្តរឿងឥតប្រយោជន៍ច្រើន ធ្វើយ៉ាងនេះលោកអ្នកនឹងមានទំនុកចិត្តលើសមត្មភាពរបស់ខ្លួន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។​ កុំខ្លាចក្នុងការវិនិយោគលុយនៅក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែត្រូវយកចិត្តទុកដាក់ ហើយធ្វើការងារ ឬសម្រេចចិត្តឲ្យបានសមហេតុផល។ រាសីថ្ងៃនេះ សូមឲ្យអ្នកកុំចុះចាញ់នឹងភាពអស់សង្ឃឹម។ បញ្ហាការិយាល័យតូចតាចមិនបង្កាការគំរាមកំហែងធ្ងន់ធ្ងរដល់សកម្មភាពវិជ្ជាជីវៈរបស់អ្នកទេ។ ក្រៅពីនេះ អ្នកនឹងអាចរួចផុតពីការធ្វើការជ្រើសរើសដ៏លំបាក ប្រសិនបើអ្នកទុកចិត្តលើអារម្មណ៍ខាងក្នុងរបស់អ្នក។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។  រាសីរបស់អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំបោះបង់ផែនការរបស់អ្នកក្នុងការស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាណនៃសកម្មភាព។ ថ្ងៃនេះលោកអ្នកអាចប្រឈមនឹងបញ្ហាតិចតួច ប៉ុន្តែប្រសិនបើអ្នកដោះស្រាយបញ្ហានេះដោយភាពម៉ត់ចត់ និងទំនួលខុសត្រូវ នោះភាពជោគជ័យនឹងទទួលបានយ៉ាងងាយស្រួល។ សូមលោកអ្នកកុំរស់នៅដោយភាពអវិជ្ជមានដាច់ខាត បើអាចធ្វើបាន អ្នកនឹងទទួលបានសំណាងជាប្រាកដ។ ដោយឡែក​សូមព្យាយាមរក្សាសន្តិភាពផ្លូវចិត្ត កុំយកចិត្តទុកដាក់លើចំណុចអវិជ្ជមាន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងហូរចូលជាច្រើន​ពីមនុស្សជាទីស្រលាញ់។ សម្រាប់អ្នកប្រកបរបររកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់យ៉ាងខ្លាំង។ ជម្លោះគ្មានប្រយោជន៍អ្វីបន្តិចសោះ ដូច្នេះសូមដើរចេញ ឬអត់ធ្មត់ជាដាច់ខាត។  សម្រាប់ពិធីមង្គល ឬការសម្រេចចិត្តសង់គេហដ្ឋាន ឬកល្អពេញមួយថ្ងៃតែម្តង​។ ក្រៅពីនេះលោកអ្នកទទួលបានអំណោយផលក្នុងការគិតវែងឆ្ងាយ និងវិជ្ជមាន ដូច្នេះអ្វីៗនឹងទទួលបានលទ្ធផល្អណាស់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!