ទំព័រដើមហោរាសាស្ត្រឆ្នាំ៤ ឆ្លូវ ម្សាញ់ រកា​ កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានភាពចម្រើនល...

ឆ្នាំ៤ ឆ្លូវ ម្សាញ់ រកា​ កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានភាពចម្រើនលូតលាស់ក្នុងអាជីវកម្ម លទ្ធភាពដោះស្រាយបញ្ហា និងភាពរីករាយក្នុងថ្ងៃនេះ

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៥រោច ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានការគាំទ្រ និងទំនុកបំរុងចំពោះកិច្ចការងារ ​និងរបរអាជីវកម្មយ៉ាងល្អប្រសើរពីមនុស្សនៅក្នុងរង្វង់ការងារ ដូច្នេះគ្មានភាពអស្ថេរភាព ឬហេតុការណ៍អវិជ្ជមានអ្វីកើតឡើងនោះទេ។ សូមកុំមានការព្រួយបារម្ភចំពោះកិច្ចការងារដែលអ្នកកំពុងអនុវត្តពីព្រោះភាពជោគជ័យក្នុងថ្ងៃនេះកំណត់ថាបានគាប់ប្រសើរណាស់។ ថ្ងៃនេះមានអំណោយផលក្នុងការប្រាស្រ័យទាក់ទង ព្រមទាំងយល់ដឹងស្ថានការណ៍ផងដែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកធំណាស់ សំណាងនោះនឹងផ្តល់មនុស្សជាទីគាប់ចិត្តរបស់អ្នក ហើយដំណឹងអាចដឹងនៅវេលាព្រឹកតែម្តង។ ចំពោះរាល់អាជីពនានាដែលអ្នកកំពុងអនុវត្តនឹងចម្រើនលូតលាស់ណាស់។ គ្មានហេតុផលណាមួយអាចនឹងមកបង្អាក់ល្បឿនការងារររបស់អ្នកបានទេ។ ថ្ងៃនេះប្រសិនបើអ្នកមានបំណងនឹងធ្វើកម្មវិធីមង្គលនានា នោះនឹងកើតលាភ ចម្រើនលូតលាស់ក្នុងរយៈពេលយូរអង្វែងផងដែរ។ ដោយឡែក សូមប្រយ័ត្នក្នុងការចូលរួមព្រឹត្តិការណ៍សំខាន់ៗ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកមានអារម្មណ៍ស្មុគ្រស្មាញ ដោយសារឥទ្ធិពលខាងក្រៅ ដូច្នេះសូមចេះគ្រប់គ្រង និងបោះបង់ហេតុការណ៍ខ្លះចោល ដើម្បីកុំឲ្យធ្ងន់អារម្មណ៍អ្នកពេក។ ចូរព្យាយាមកែប្រែស្ថានការណ៍ ដោយរក្សាភាពស្ងប់ស្ងាត់ មិនតបតអ្វីទាំងអស់ ហើយរកមធ្យោបាយនានាដោយពិគ្រោះពិភាក្សាជាមួយមនុស្សដែលអ្នកទុកចិត្ត។ កុំបារម្ភខ្លាំងពេក ភាពទ្រឹងនៃកិច្ចការងារ និងអាជីវកម្ម នឹងអាចកែប្រែបាន គ្រាន់តែអ្នកត្រូវប្រើកម្លាំងច្រើនបន្តិចប៉ុណ្ណោះ។  ពេលនេះជម្លោះក្នងក្រុមការងារក៏អាចកើតឡើងផងដែរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីជួញដួរមានសភាពស្មុគ្រស្មាញបន្តិច ហើយមិនសូវជារឹងមាំប៉ុន្មានទេ។ សម្រាប់លោកអ្នកធ្វើអាជីវកម្ម សូមអាចនឹងជួបការខាតបង់ផង ដូច្នេះវិធីសាស្រ្តរបស់អ្នកសំខាន់ណាស់ក្នុងពេលនេះ។ ប៉ុន្តែរាសីថ្ងៃនេះហាមផ្តាច់ការវាយលុក ឬការសម្រេចចិត្តរហ័សពេក ពីព្រោះកំហុសអាចកើតឡើងយ៉ាងងាយ។ កុំសំដែងភាពមិនពេញចិត្ត ឬខឹងក្រោធ ចំពោះមនុស្សនៅជុំវិញខ្លួន បើទោះជាអ្នកមានហេតុផងក៏ដោយ។ វិធីកែប្រែស្ថានការណ៍ក្នុងពេលនេះ គឺការសង្កេតដែលម៉ត់ចត់ មុនសម្រេចចិត្ត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរការងារ និងជំនួញជួញដូរនានាស្ថិតក្នុងភាពល្អប្រសើរ ចំណែកលាភសំណាងធំដុំមិនទាន់អាចទទួលបានទេ ប៉ុន្តែវាល្មមគ្រប់គ្រាន់ឲ្យវេលាទាំងអស់ក្នុងថ្ងៃនេះមានភាពរីករាយ។ លោកអ្នកអាចធ្វើការសម្រេចចត្តតាមចិត្តប៉ងប្រាថា្ន ពីព្រោះសញ្ញាណនៃបញ្ហាដែលអាចនឹងរំខានអ្នកនឹងមិនកើតឡើងទេក្នុងពេលនេះ។ ដោយឡែក ចូរចាកចេញទៅក្រៅពីស្ថានភាពដែលអ្នកកំពុងស្ថិតនៅ ហើយចាប់យកឳកាស គឺសូមសាកល្បង ពីព្រោះឳកាសថ្មីៗមានច្រើន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអាចអាចធ្វើអ្វីតាមបំណងប្រាថ្នាបានគ្រប់យ៉ាង ដូច្នេះគ្មានហេតុផលណាមួយដែលអ្នកគួរភ័យខ្លាចក្នុងការដំណើរការការងារដែលអ្នកមានក្នុងដៃ ឬប៉ងប្រាថ្នានោះទេ។ ប៉ុន្តែសូមកុំជឿទុកចិត្តមនុស្សងាយៗពេក ភាពផ្អែមនឹងអាចឲ្យអ្នកធ្លាក់ក្នុងអន្ទាក់ដោយងាយ។ ក្នុងពេលនេះភាពហត់នឿយនឹងកើតឡើងច្រើន ដូច្នេះដើម្បីរក្សាតុល្យភាពរវាងការងារ និងសេចក្តីសុខផ្ទាល់ខ្លួន សូមរកពេលសម្រាក និងកំសាន្ត។​

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររកស៊ីជួញដូរ មិនទាន់ទទួលបានផលតាមបំណងប្រាថ្នាទេនៅថ្ងៃនេះ។ មន្ទិលសង្ស័យកំពុងរំខានអារម្មណ៍របស់អ្នកខ្លាំងណាស់ លោកអ្នកហាក់មិនសូវជាជឿជាក់លើសមត្ថភាពរបស់ខ្លួន ដែលជាភាពអវិជ្ជមានរបស់អ្នក។ ដោយឡែក ប្រសិនបើអ្នកទទួលបានគម្រោងធ្វើដំណើរសម្រាប់គោលបំណងអាជីវកម្ម សូមកុំប្រញាប់បដិសេធ ប៉ុន្តែគិតគូរឲ្យបានវែងឆ្ងាយ។ ដោយឡែក សូមប្រយ័ត្នការភ្លេចភ្លាំង ឬបាត់របស់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មតូចធំកំពុងស្ថិតក្នុងខ្សែបណ្តោយនៃភាពរីកចម្រើន លោកអ្នកនឹងធានាថាទទួលបានភាពជោគជ័យយ៉ាងប្រសើរក្នុងពេលដ៏ខ្លីនេះ ហេតុនេះសូមរៀនគ្រប់គ្រងពាក្យសំដី និងអាកប្បកិរិយាឲ្យល្អចំពោះមនុស្សនៅជុំវិញខ្លួន។ ដោយឡែក ការកំណត់គោលដៅប្រកបដោយមហិច្ឆតាក្នុងពេលអនាគត គួរតែគិតគូរក្នុងពេលនេះទើបល្អ។ ទន្ទឹមនេះ សូមកុំព្រួយបារម្ភចំពោះភាពអវិជ្ជមានច្រើនពេក លោកអ្នកអាចដោះស្រាយវាបានដោយភាពល្អប្រសើរក្នុងថ្ងៃនេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រាល់កិច្ចការងារ និងរបររកស៊ីជួញដូរមានភាពរីកចម្រើនលូតលាស់ណាស់ ព្រមទាំងទទួលបានភាពជឿទុកចិត្ត និងទំនុកបម្រុងជាច្រើន។ ថ្ងៃនេះភាពស្មោះត្រង់មានឥទ្ធិពលទៅលើភាពរីកចម្រើន ដូច្នេះសូមប្រកាន់ភាពស្មោះត្រង់ និងភាពរីករាយ។ លោកអ្នកគ្មានហេតុផលណាមួយត្រូវបារម្ភរហូតមិនហ៊ានឈានជើងចេញនោះទេ។ សូមបញ្ឈប់ការគិតរឿងពីអតីត ប៉ុន្តែចំណាយពេលសម្រាប់ភាពរីកចម្រើនក្នុងថ្ងៃនេះ និងទៅអនាគតទើបប្រសើរ។ សូមចងចាំថាកំហឹងនឹងធ្វើឲ្យអ្នកខាតបង់ច្រើន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរនឹងទទួលបានប្រាក់ចំណេញយ៉ាងច្រើនលើសពីការរំពឹងទុក ហើយភាពរីកចម្រើននេះធានាថានឹងអាចនាំដល់ភាពជោគជ័យក្នុងអាជីពនៅថ្ងៃអនាគត។ សម្រាប់អ្នកប្រកបការងាររដ្ឋឯកជននឹងទទួលបានការកោតសរសើរ និងលើកទឹកចិត្តពីថ្នាក់លើ ហើយព្រមទាំងមានមនុស្សក្នុងក្រុមការងារទុកចិត្តផង។ ថ្ងៃនេះបញ្ហាខ្លះអាចនឹងកើតឡើងពីមនុស្សនៅក្បែរផងដែរ ប៉ុន្តែរាសីថ្ងៃនេះអាចជួយអ្នកឲ្យយល់ដឹងពីហេតុផលយ៉ាងច្បាស់លាស់ និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ ដោយឡែក សំណាងរបស់អ្នកគឺទាក់ទងនឹងទិសបច្ចឹម។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លទ្ធផលការងារ ដែលអ្នកបានធ្វើ ឬរំពឹងទុកអាចនឹងសម្រេចទៅបានដោយគាប់ប្រសើរណាស់។ លោកអ្នកអាចបង្កើតមុខរបរថ្មី ផ្លាស់ប្តូរការងារ ឬធ្វើពិធីនានាអាចប្រព្រឹត្តទៅបានដោយភាពរីកចម្រើន និងមង្គល។ សញ្ញាណនែការបាត់បង់ ឬធ្វើឲ្យមានកំហុសបានកើតឡើងដូច្នេះការប្រុងប្រយ័ត្ន និងភាពច្បាស់លាស់សំខាន់ណាស់សម្រាប់ថ្ងៃនេះ។ ដោយឡែក លោកអ្នកអាចនឹងទទួលដំណឹងអំពីដំណើរឆ្ងាយ ឬផ្លាស់ប្តូររបត់ការងារ ដូច្នេះសូមត្រៀមឆ្លើយតបឲ្យបានល្អ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ភាពជោគជ័យនៃការងារ និងមុខរបរនានារបស់លោកអ្នកកំពុងមានលំនឹងដ៏រឹងមាំ ហើយទទួលបានភាពរីកចម្រើនណាស់។ រាសីថ្ងៃនេះផ្តល់ឲ្យអ្នកនូវភាពរស់រវើក ក្លាហាន និងការសម្រេចចិត្តដែលដោយភាពវិជ្ជមាន ដូច្នេះលោកអ្នកអាចធ្វើការដឹកនាំ ឬសម្រេចបានលទ្ធផលដ៏គាប់ប្រសើរតាមក្តីប្រាថ្នាបា។ ប៉ុន្តែ សូមកុំបង្ហាញអារម្មណ៍ខឹង និងសំដីគ្រោតគ្រាធ ពិសេសគំនិតរិះគន់ ពីព្រោះលោកអ្នកអាចជួបនឹងភាពយល់ច្រលំ ច្រើនជាងទទួលបានការគាំទ្រ ដូច្នេះសូមដំណើរការជីវិតក្នុងថ្ងៃនេះដោយភាពឆ្លាតវៃ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!