ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ខាល មមី វក ចរ រាសីឡើងខ្ពស់ត្រដែត​​ថ្ងៃនេះកាក់កបខ្លាំងណាស់ គ្រោះក...

ឆ្នាំទាំង៤ ខាល មមី វក ចរ រាសីឡើងខ្ពស់ត្រដែត​​ថ្ងៃនេះកាក់កបខ្លាំងណាស់ គ្រោះកាចចង្រៃ គ្មានកើតឡើងដល់អ្នកឡើយ

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៦រោច ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររដ្ឋឯកនានា នឹងបានផលសម្រេច សូមកុំមានការព្រួយបារម្ភអ្វីឡើយ។ ថ្ងៃនេះមានអំណោយផលល្អក្នុងការចរចា និងពិភាក្សាការងារនានា ព្រមទាំងមានលទ្ធភាពដោះស្រាយបញ្ហស្មុគ្រស្មាញផងដែរ។ សូមរក្សាកិច្ចការងារដែលមាននៅក្នុងដៃ ហើយព្យាយាមអនុវត្ត។ អ្នកអាចចាប់យកយកការងារថ្មីបាន ប៉ុន្តែទាមទារកំលាំងកាយចិត្តច្រើន។ ក្នុងវេលានេះជម្លោះមិនអាចទាន់កំណត់បានច្បាស់លាស់ទេ​ ដូច្នេះសូមប្រុងប្រយ័ត្នជានិច្ចចំពោះពាក្យសំដី និងកាយវិការ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការជាប្រក្រតី ប៉ុន្តែលោកអ្នកហាក់មានក្តីទុក្ខព្រួយច្រើន ដែលនឹងអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការសម្រេចផល។ សូមបោះបង់អារម្មណ៍អវិជ្ជមានចោល ហើយយកពេលវេលាមកគិតអំពីការងារ និងសេចក្តីសុខផ្ទាល់ខ្លួន។ អ្វីៗអាចដោះស្រាយបាន ប៉ុន្តែមិនអាចបង្ខំនោះទេ។ ក្រៅពីនេះ លោកអ្នកគួរចំណាយពេលវេលាធ្វើកិច្ចការងារ ឬបំពេញចំណង់ចំណូលចិត្តដល់ខ្លួនទើបជាការប្រសើរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ី និងកិច្ចការនានារបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ លោកអ្នកនឹងធានាបានចំពោះភាពជោគជ័យ លាភសំណាង និងសេចក្តីសុខក្នុងជីវិតនាពេលនេះ។ ក្រៅពីនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលពេកនោះទេ។ ការធ្វើទំនាក់ទំនង និងបំពេញភារកិច្ចជាក្រុម ឃើញថានឹងបានផលណាស់។ ដោយឡែក ប្រសិនបើអ្នកសម្រចចិត្តធ្វើអ្វីមួយហើយ នោះមិនត្រូវរុញរានោះទេ ពីព្រោះលោកអ្នកមានលទ្ធភាពធ្វើបានដោយប្រាកដណាស់។ 

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានផលជាទីគាប់ចិត្ត ប៉ុន្តែកំហុសដោយអចេតនាក៏អាចនឹងកើតមានក្នុងពេលនេះផងដែរ។ សូមប្រយ័ត្នក្នុងការជឿទុកចិត្តមនុស្សសំដីផ្អែម និងមិនត្រូវជឿទុកចិត្តមនុស្សដែលធ្លាប់មានបញ្ហានឹងគ្នាក្នុងថ្ងៃនេះទេ។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលខុសត្រូវចំពោះកិច្ចការជាច្រើនណាស់ ដូច្នេះសូមបែងចែកពេលវេលា​ និងរកពេលសម្រាកឲ្យបានត្រឹមត្រូវ។ ចំពោះការធ្វើដំណើរដើម្បីបំពេញការងារ អាចមានសញ្ញាណវិជ្ជមានផងដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ភារកិច្ចការងារហាក់ប្រទះនឹងភាពស្មុគ្រស្មាញជាងសព្វដង ប៉ុន្តែមិនធ្វើឲ្យអ្នកឈប់ទ្រឹងនោះទេ។ អ្វីៗអាចដំណើរការទៅបាន ប៉ុន្តែសូមប្រកាន់គោលជំហររបស់ខ្លួន ហើយការពារគំនិតយោបល់ដោយភាពសុភាពរាបសារ និងទន់ភ្លន់។ មានភាពមិនចុះសម្រុងខ្លះអាចនឹងកើតមាន ដូច្នេះសូមអត់ធ្មត់ ហើយព្យាយាមដោះស្រាយដោយភាពឈ្លាសវៃ។ ដោយឡែក សេចក្តីសុខ ក៏ដូចជាបញ្ហារបស់អ្នកដទៃមិនត្រូវពាក់ព័ន្ធនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើន ប៉ុន្តែទាមទារឲ្យពង្រឹងគម្រោងការ និងវិធីសាស្រ្តក្នុងការអនុវត្តបន្ថែមទៀត។ ក្រៅពីនេះសូមយកចិត្តទុកដាក់នឹងការគ្រប់គ្រងស្ថានការណ៍ និងការស្វែងរកពត៌មានបន្ថែម។ ប្រសិនបើអ្នកជួបប្រទះបញ្ហាតិចតួច គឺមិនត្រូវបាក់ទឹកចិត្តឡើយ ព្រោះទាំងនោះជាបញ្ហាដែលអាចដោះស្រាយបានទាំងអស់។ គួរស្នើសុំកិច្ចពិភាក្សា ឬបំពេញបន្ថែមវិជ្ជាជីវៈប្រសិនបើអ្នកមិនមានទំនុកចិត្ត។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារសម្រេចផលផ្លែផ្កាជាទីគាប់ចិត្តណាស់។ ដោយឡែកលាភសំណាង ឬឳកាសក្នុងការទទួលការតម្លើងប្រាក់ខែ ឬតួនាទីការងារក៏អាចនឹងទទួលបានដំណឹច្បាស់លាស់ផងដែរ។ ក្នុងវេលានេះ លោកអ្នកមានមនុស្សជាច្រើនគាំទ្រ និងជឿទុកចិត្តលើគំនិត ឬការសម្រចចិត្តរបស់អ្នកខ្លាំងណាស់ ដូច្នេះគួរលោកអ្នកបង្ហាញការងារ និងគម្រោងដែលបានគ្រោងទុក។ ដោយឡែក សូមកុំមានការសង្ស័យនឹងសមត្ថភាពរបស់ខ្លួនឯង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានផលចំណេញក្នុងអាជីវកម្ម និងភាពជោគជ័យក្នុងរង្វង់ការងារដែលគួរឲ្យកត់សម្គាល់។ ថ្ងៃនេះលោកអ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួនគាំទ្រ និងថែរក្សាការពារ ព្រមទាំងជួយទំនុកបម្រុងច្រើន ដូច្នេះមិនគួរមានភាពភ័យខ្លាចក្នុងការអនុវត្តការងារ ឬចាប់ផ្តើមកិច្ចការងារថ្មីដែលអ្នកប៉ងប្រាថ្នាឡើយ។ សូមរៀនសូត្រ និងព្រមទទួលយកគំនិតយោបល់អ្នកដទៃ ដោយភាពឆ្លាតវៃ។ ក្រៅពីនេះសូមប្រយ័ត្នប្រយែងសុខភាពទាក់ទងនឹងចំណីអាហារ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងាររដ្ឋ ឯកជន និងអាជីវករនឹងទទួលបានភាពជោគជ័យល្អប្រសើរណាស់។ ថ្ងៃនេះនឹងកាន់តែទទួលបាលភាពរីកចម្រើនខ្លាំងប្រសិនបើអ្នកសម្រេចចិត្តធ្វើការងារក្នុងជំហានថ្មី។ ភាពប្រាកដច្បាស់លាស់ ឃើញថាមានពេញបរិបូណ៌។ ប៉ុន្តែលោកអ្នកកំពុងកាន់កាប់អារម្មណ៍រវើរវាយ ឆាប់ឆេវឆាវ ដូច្នេះសូមព្យាយាមកែប្រែដើម្បីកុំឲ្យកាត់លាភ។ អ្វីដែលកាន់តែប្រសើរជាងនេះ លោកអ្នកមានសមត្ថភាពពេញលេញក្នុងការដោះស្រាយបញ្ហា។ 

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ណាស់ ប៉ុន្តែត្រូវជៀងវាងការនិយាយរឿងមិនបានការក្នុងមុខជំនួញ ឬមតិរិះគន់ដែលមិនចាំបាច់។ ថ្ងៃនេះឳកាសការងារ កើតឡើងច្រើនណាស់ដូច្នេះអ្នកគួរចេញទៅក្រៅ ហើយស្វែងរកការងារបន្ថែមដែលខ្លួនពេញចិត្ត និងមានទំនុកចិត្ត។ ផលលំបាកក្នុងថ្ងៃនេះអាចកើតឡើងទាក់ទងនឹងការភ្លេចភ្លាំង ដូច្នេះសូមប្រយ័ត្នលើការសម្រេចចិត្ត។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាង និងភាពចម្រើនលូតលាស់របស់អ្នកឡើងខ្ពស់ណាស់ ដូច្នេះប្រសិនអ្នកចង់ធ្វើអ្វីគង់នឹងបានផលសម្រេចទាំងអស់។ រាសីអ្នកស្ថិតលើកំពូលដែលអនុញ្ញាតឲ្យលោកអ្នកក្លាយជាអ្នកដឹកនាំបានយ៉ាងងាយស្រួល​ ហើយភាពជោគជ័យនេះនឹងមានស្ថេរភាពយូរអង្វែងផង។ ដោយឡែក ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងអនុវត្តសព្វថ្ងៃ វេលានេះជាពេលវេលាល្អបំផុតក្នុងការចាកចេញ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារ និងមុខរបររកស៊ីជួញដូរហាក់មិនទទួលបានលទ្ធផលធំដុំទេ ប៉ុន្តែក៏មិនគួរព្រួយបារម្ភអ្វីពេកនោះដែរ។ រក្សាស្ថានភាពឲ្យមានហ្នឹងហ្ន៎​ ដោះស្រាយបញ្ហាដែលនឹងកើតឡើងដោយភាពស្ងប់ស្ងាត់ និងសន្តិវិធិ។ លោកអ្នកមានមនុស្សសប្បុរសនៅក្បែរ និងជួយយកអាសារណាស់ ដូច្នេះព្យាយាមសុំយោបល់ពីពួកគេ ប្រសិនបើអ្នកជាប់គាំងមិនអាចដោះស្រាយដោយខ្លួនឯងបាន។ លោកអ្នកគួរសាងមិត្តភាពបន្ថែម និងយកចិត្តទុកដាក់ក្នុងការរៀបចំខ្លួនប្រាណ។

រៀបរៀងដោយ៖​​​​ កញ្ញា​​ មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!