ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៣ ជូត ខាល កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងមានទ្រព្យសម្បត្តិ លាភសំ...

ឆ្នាំទាំង៣ ជូត ខាល កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងមានទ្រព្យសម្បត្តិ លាភសំណាងហូរចូល ចំណែក សេចក្តីសុខនឹងកើតឡើងពេញមួយថ្ងៃតែម្តង

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកនឹងទទួលបានភាពចម្រើនលូតលាស់ណាស់។ ចំណែកលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នកយ៉ាងប្រាកដ។ សម្រាប់ការទិញចូលអចលនទ្រព្យនឹងទទួលបានមង្គលយ៉ាង​ប្រសើរណាស់ ប៉ុន្តែការខ្ចីបុលគឺមិនអាចធ្វើទៅបានទេ ពីព្រោះភាពវិជ្ជមាន ឬការខាត់បង់នឹងកើតឡើង។ ក្រៅពីនេះសូមចេះបែងចែកពេលវេលាឲ្យបានសមស្របរវាងកិច្ចការងារ និងសេក្តីសុខផ្ទាល់ខ្លួនផងដែរ។  ហើយបើទោះក្នុងកាលទេសណាក៏ដោយ សូមកុំបោះបង់លំនឹង និងគោលគំនិតរបស់ខ្លួន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកប្រព្រឹត្តិទៅជាធម្មតា ប៉ុន្តែលោកអ្នកអាចកែប្រែស្ថានការណ៍ឲ្យប្រសើរឡើងបានដោយរៀបចំគម្រោងការងារថ្មី ឬបន្ថែមការទំនាក់ទំនងជាមួយថ្នាកលើ។ កុំភ្លេចការពិភាក្សាយោបល់ពីមនុស្សដែលទុកចិត្ត ប៉ុន្តែសូមជៀសវាងមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់ ការចំណាយពេល ទៅពាក់ព័ទ្ធនឹងមនុស្សចំលែកមិនប្រសើរទេក្នុងពេលនេះ។ ថ្ងៃនេះភាពមិនប្រាកដប្រជាក្នុងការងារ​ និងជំនួញអាចកើតឡើងបាន ដូច្នេះសូមត្រៀមទុកគម្រោងការទប់ស្កាត់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ កុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុនថ្មី។ រាសីថ្ងៃនេះមានទំនោរខ្លាំងទៅលើកិច្ចការជាក្រុម ប្រសិនបើអ្នកអាចធ្វើបាននោះលោកអ្នកនឹងទទួលបានលាភសំណាង និងភាពរីកចម្រើនណាស់។ លោកអ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែសូមកុំបារម្ភ ពីព្រោះមានមនុស្សចាំជួយអ្នកបាន ប៉ុន្តែសូមមានភាពស្មោះត្រង់ជានិច្ច។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកចម្រើនលូតលាស់ណាស់។ ប៉ុន្តែសូមមានការប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឲ្យភាពប៉ះទង្គិចនឹងសេចក្តីសុខក្នុងគ្រួសារពីព្រោះតែខ្វះពេលវេលា។ ការចាត់ចែងពេលវេលាសំខាន់ណាស់ក្នុងពេលនេះ ព្យាយាមបញ្ចប់ការងារឲ្យបានរួសរាន់ទើបជាការប្រសើរ។ ថ្ងៃនេះសញ្ញាណល្អផ្នែកហិរញ្ញវត្ថុមានក្នុងផ្លូវរបស់អ្នក ដូច្នេះប្រសិនបើអ្នកអាចដាក់ចេញការងារថ្មី ឬបណ្តាក់ទុនតូចធំ នឹងទទួលបានផលចំនេញ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់ និងមានការគាំទ្រជាច្រើនពីមនុស្សនៅជុំវិញខ្លួន។ ចំពោះពាក្យសំដីរបស់អ្នកហាក់មានអំណាច និងទទួលបានការគោរពកោតក្រែងខ្លាំង អ្នកអាចកក្លាយជាមេដឹកនាំក្រុមដោយជោគជ័យបាន។ សូមកុំទាក់ទងនឹងការខ្ចីបុលនានា លោកអ្នកអាចនឹងខាតបង់យ៉ាងខ្លាំង ឬមិនអាចទទួលបានសំណងវិញនោះទេ។ ក្រៅពីនេះកុំព្យាយាមសំដែងប្រាប់គេអំពីសាវតា ឬកិច្ចការងាររបស់អ្នក។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានជោគជ័យរាល់ការងារទាំងឡាយ ប៉ុន្តែភាពប្រកដប្រជាទាំងនេះទាក់ទងនឹងឥរិយារបស់អ្នក។ សូមរក្សាការងារដែលអ្នកកំពុងដំណើរការសិន ប៉ុន្តែប្រសិនបើអ្នកមិនរីករាយនឹងការងារចាស់ ការផ្លាស់ប្តូរត្រូវតែច្បាស់លាស់។ លោកអ្នកគួរផ្សារភ្ជាប់កិច្ចការងារទាំងឡាយជាមួយគម្រោង។ ចំពោះការប្រាស្រ័យទាក់ទង ឬពិភាក្សាការងារតូចធំ គឺអាចធ្វើទៅបាន។ ក្នុងនោះដែរ សូមលោកអ្នករក្សាចិត្តថ្លើមប្រយ័ត្នក្នុងជម្លោះ ឬការយល់ច្រលំ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា។ សូមមានចិត្តសណ្តោសនឹងមនុស្សទន់ខ្សោយ និងកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ បើទោះជាមនុស្សដែលអ្នកស្គាល់ច្បាស់ក៏ដោយ។ ការធ្វើដំណើរផ្លូវឆ្ងាយគួរមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងនោះដែរបញ្ហាទាក់ទងនឹងដៃជើងអាចកើតឡើងបាន។ ថ្ងៃនេះជម្លោះតិចតួចនឹងកើតឡើងរវាងមនុស្សក្នុងក្រុមការងារ ដូច្នេះធ្វើយ៉ាងណាឆ្លើយតបឲ្យបានល្អ។ ក្រៅពីនេះលោកអ្នកទទួលបានអំណោយផលក្នុងការត្រង់ត្រាប់យកពត៌មាន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលខ្លាំងណាស់ចំពោះផ្នែកហិរញញ្ញវត្ថុ ដូច្នេះសូមចាប់យកឳកាសការងារនានា ពិសេសផ្នែកអាជីវកម្ម។ ដោយឡែក លោកអ្នកមិនអាចធ្វើការដោយតាមចិត្តប្រាថ្នាបាននោះទេ ការចាញ់បោកបញ្ឆោតគេមានកំរិតខ្ពស់។ សូមលោកអ្នកយកចិត្តទុកដាក់ក្នុងការក្តោបក្តាប់ទិន្នន័យ ហើយការចែករំលែកទិន្នន័យត្រូវតែជៀសវាង។ ថ្ងៃនេះសូមប្រុងប្រយ័ត្នពាក្យសំដីឲ្យបានច្រើនបំផុត បំណងល្អរបស់អ្នកអាចក្លាយជាទោសបានយ៉ាងងាយស្រួល។ ហើយជាការប្រសើរកុំចូលរួមពិភាក្សាដែលទាមទារការសម្រេចចិត្ត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃល្អជាមធ្យម។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ។ ក្នុងនោះ អ្នកធ្វើការរាជការអាចទទួលបានដំណឹងល្អទាក់ទងនឹងឳកាសការងារថ្មី ឬដែលអាចបង្កើនភាពរីកចម្រើនក្នុងអាជីព។ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានប្រាក់ចំណេញច្រើនជាងការរំពឹង។ ទន្ទឹមនឹងនោះសូមរក្សាទឹកចិត្តល្អ សណ្តោសប្រណី និងរស់នៅស្ងប់ស្ងាត់។ លោកអ្នកប្រហែលជាអាចត្រូវការពេលវេលាបន្ថែមដើម្បី សម្រាក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ។ អ្នកអាចធ្វើការបណ្តាក់ទុនលើកិច្ចការងារថ្មី ក៏ដូចជាអាចបោះបង់ការងារចាស់ផងដែរ ពីព្រោះការងារថ្មីក៏នឹងផ្តល់ផលដ៏ប្រសើរ។ ការទុកចិត្តអ្នកដទៃត្រូវមានកំរិត និងមិនត្រូវទទួលឥទ្ធិពលពីគំនិតខាងក្រៅពេកទេ។ ក្នុងពេលនេះ ប្រយ័ត្នមានជម្លោះជាមួយអ្នកគ្រប់គ្រង លោកអ្នកគួរតែស្ងប់ស្ងៀម មិនតបតទើបជាការប្រសើរ។ ក្រៅពីនេះលោកអ្នកទទួលបានអំណោយផលនៃសេចក្តីសុខផ្ទាល់ខ្លួន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបរ និងកិច្ចការងារនានានឹងទទួលបានអំណោយផលល្អប្រសើរណាស់។ សូមធ្វើកិច្ចការណាមួយឲ្យបានច្បាស់លាស់ ​ចំណែកការចាប់យកការងារច្រើនក្នុងពេលតែមួយមិនប្រសើរទេ។ ការចំណាយលុយកាក់គួរតែគិតគូរជាថ្មី ប្រយ័ត្នខាតបង់ទ្រព្យ។ ថ្ងៃនេះមានមនុស្សជាច្រើនជួយរក្សាឃុំគ្រងអ្នក ប៉ុន្តែមនុស្សនិន្ទាឈ្នានីសក៏មានច្រើនណាស់ដែរ ដូច្នេះសូមប្រកាន់ខ្ជាប់ការងាររបស់ខ្លួន និងមិនបណ្តោយខ្លួនទៅពាក់ព័ទ្ធនឹងអ្នកដទៃឡើយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ហើយភាពរីកចម្រើនធំនឹងកើតឡើងនៅចុងបញ្ចប់នៃការងារក្នុងល្ងាចនេះផង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនអាចសម្រេចចិត្តក្នុងកិច្ចការអ្វីមួយ សូមកុំប្រថុយប្រថាន ការពិភាក្សាគឺអាចធ្វើទៅបានដោយវិជ្ជមាន។ ក្នុងនោះសូមអត់ធ្មត់ រក្សាពាក្យសំដី និងមិនត្រូវរិះគន់មនុស្សក្នុងក្រុមការងារជាដាច់ខាត ភាពខ្វះចន្លោះក្នុងពេលនេះក៏អាចបង្ករគ្រោះធំផងដែរ។

រៀបរៀងដោយ៖ កញ្ញា​ មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!