ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កុំបារម្ភអ្វីឡើយទាក់ទងនឹងកិច្ចការងារ ឬមុខរបរអាជីវកម្ម ពីព្រោះលោកអ្នកអាចសម្រេចការងារ និងក្តីបំណងនានាបាន។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលផ្នែកទំនាក់ទំនង ដូច្នេះលោកអ្នកអាចបង្ហាញគម្រោងការងារដែលអ្នកមានក្នុងដៃ ឬអ្នកអាចចាប់ផ្តើមអនុវត្តផែនការដែលអ្នកបានគ្រោងទុក។ ជារួមក្នុងវេលានេះ អ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានការណ៍ និងមានការយល់ដឹងពីវិធីដោះស្រាយ។ អ្វីដែលគួរប្រតិបត្តិឲ្យខ្ជាប់ខ្ជួន គឺភាពសប្បុរស។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរ មានដំណើរការល្អណាស់។ លោកអ្នកនឹងមានមនុស្សជាច្រើនជួយយកអាសារ និងផ្តល់ពត៌មាន ដូច្នេះបញ្ហាតូចតាចនានាអាចនឹងដោះស្រាយបានដោយងាយស្រួល។ ទោះបីយ៉ាងនេះក្តី សូមកុំបោះបង់ការខិតខំប្រឹងប្រែង សូមបន្តការងារទាំងនោះឲ្យអស់ពីសមត្ថភាប និងត្រូវព្យាយាមអភិវឌ្ឍន៍វិជ្ជាជីវរបស់ខ្លួន។ ក្នុងពេលស្របគ្នាសូមគិតគូរ និងចំណាយពេលវេលាឲ្យបានត្រឹមត្រូវ និងគួរជ្រើសរើសការងារណាជាចំបង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យទាំងអស់។ ថ្ងៃនេះលោកអ្នកនឹងទទួលបានដំណឹងល្អក្នុងអាជីព ព្រមទាំងអាចទទួលបានលាភសំណាងនៅវេលាល្ងាចផងដែរ។ លោកអ្នកទទួលបានអំណោយផលក្នុងនិយាយចរចាជាមួយមនុស្សថ្នាក់លើ ដូច្នេះសូមទាញផលប្រយោជន៍ឲ្យមានអតិបរមាក្នុងវេលានេះ។ ក្រៅពីនេះសូមរក្សាភាពស្មោះត្រង់ និងសប្បុរសជានិច្ច ពីព្រោះកំហុសតូចតាចមួយចំនួនអាចកើតឡើង ហើយបើអ្នកមកចាត់ចែងឲ្យបានល្អទេ នឹងបង្ករការលំបាកផងដែរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យ។ បន្ថែមពីនោះទៅទៀត អ្នកនឹងបានទទួលការគាំទ្រពីមនុស្សជាច្រើនណាស់ ដូច្នេះចំពោះការធ្វើទំនាក់ទំនងកិច្ចការនានាគឺអាចធ្វើទៅបានគ្រាន់ជំទាស់ឡើយ។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហានានា។ ប្រសិនបើអ្នកមិនរីករាយជាមួយទំនាក់ទំនងពេលនេះក្តី សូមកុំទាន់ចាប់ផ្តើមទំនាក់ទំនងថ្មី អ្នកមិនគួរធ្វើអ្វីដោយប្រញាប់ប្រញាលនោះទេ។ ចំណាយពេលគិតគូរបន្ថែម។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចា ។ លោកអ្នកមានចិត្តគំនិតល្អ និងសប្បុរសណាស់ ដែលអាចនឹងនាំលាភសំណាងធំក្នុងចូលក្នុងផ្ទះនាពេលនេះ។ ក្នុងនោះកិច្ចការងារដែលទាក់ទងនឹងការលក់ចេញទិញចូល នឹងទទួលបានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ណាស់។ ក្រៅពីនេះសូមប្រុងប្រយ័ត្ន ក្រែងមានបញ្ហាតូចធំនៅក្នុងគ្រួសារ។ ចំពោះសុខភាពផ្ទាល់ខ្លួនគួរតែយកចិត្តទុកដាក់ផងដែរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ឯដំណឹងនានាក៏មិនទាន់អាចទទួលបានដែរ។ ក្រៅពីនេះ លោកអ្នកមានបញ្ហាប្រឡាក់ក្រឡាច្រើន ដែលរំខានដល់អារម្មណ៍អ្នកជាខ្លាំង ដូច្នេះសូមព្យាយាមដោះស្រាយរឿងរ៉ាវតូចៗទាំងនោះឲ្យអស់ និងទាន់ពេលកុំឲ្យវាបង្ករផលរំខានធំ។ សូមព្យាយាមរកពេលគិតរិះរកមធ្យោបាយឆ្លើយតបបញ្ហា និងកែប្រែស្ថានការណ៍ ដោយប្រើបិទពិសោធន៍ និងចំណេះដឹងរបស់អ្នក។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើទំនាក់ទំនងជាមួយមនុស្សក្នុងរង្វង់ការងារទាំងអស់ ហើយចំពោះកិច្ចការងារនានារបស់អ្នកនឹងដំណើរការទៅជាប្រក្រតី គ្មានផលរំខានអ្វីគួរឲ្យកត់សម្គាល់នោះទេ។ ចំពោះលាភសំណាងរបស់អ្នកមានសញ្ញាណវិជ្ជមាន ប៉ុន្តែវាទាក់ទងនឹងអាកប្បកិរិយា និងវិធីសាស្រ្តរបស់អ្នកក្នុងការឆ្លើយតប។ លោកអ្នកជាមនុស្សដែលអាចសម្រេចការងារបានជាច្រើនយ៉ាងណាស់ ប៉ុន្តែប្រសិនបើអ្នកមិនបោះបង់ភាពឆេវឆាងនោះទេ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មី ឬការផ្លាស់ប្តូរទីកន្លែងការងារនោះទេ។ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបាននោះទេ សូមលោកអ្នកប្រុងប្រយ័ត្នសំខាន់បំផុតចំពោះភាពខុសឆ្គងផ្នែកឯកសារ។ ប្រសិនបើអ្នកត្រូវចូលរួមក្នុងកិច្ចពិភាក្សា សូមគិតគូរមុននឹងបញ្ចេញយោបល់ ពីព្រោះគំនិតយោបល់របស់អ្នកអាចនឹងយល់ច្រឡំទៅវិញ។ ក្រៅពីនេះ សូមរក្សាចិត្តឲ្យស្ងប់ និងរីករាយជានិច្ច ហើយកុំទទួលឥទ្ធិពលពីខាងក្រៅ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារទាំងឡាយ ដូច្នេះមិនចាំបាច់ត្រូវបង្អង់សកម្មភាពនោះទេ។ សូមធ្វើទំនាក់ទំនងល្អជាមួយមិត្តរួមអាជីព និងសូមជៀសវាងការនិយាយច្រើន។ ចំណែកមតិរិះគន់ មិនអាចផ្តល់ប្រយោជន៍ដល់ការងាររបស់អ្នកសោះឡើយក្នុងពេលនេះ បើទោះបីជាគំនិតដែលត្រឹមត្រូវបែបណាក្តី។ ទាំងនេះក៏មិនមែនមានន័យថាឲ្យអ្នកបោះបង់ការចូលរួមនោះដែរ គឺត្រូវធ្វើអ្វីៗឲ្យស្ថិតនៅក្រោមភាពច្បាស់លាស់ និងគោរពលើគំនិតយោបល់របស់អ្នកដទៃ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីជួញដូរមានភាពជោគជ័យណាស់ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ សូមកែប្រែការតុបតែងខ្លួនដើម្បីទទួលបានលទ្ធភាពបន្ថែមក្នុងការធ្វើទំនាក់ទំនងនឹងក្រុមការងារ។ លើសពីនេះ សូមប្រកាន់ខ្ជាប់នូវគំនិតច្នៃប្រឌិត និងកុំស្ទាក់ស្ទើរក្នុងការបង្ហាញការងារទាំងនោះដែរ ពីព្រោះភាពចម្រើនលូតលាស់នឹងកើតឡើងចំពោះអ្នក។ ក្នុងនោះបញ្ហា ឬជម្លោះអាចកើតឡើងដោយងាយស្រួល ដូច្នេះសូមមានការប្រុងប្រយ័ត្នឲ្យបានល្អ ធ្វើអ្វីកុំឲ្យប៉ះពាល់ដល់អ្នកដទៃ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកកំពុងមានអ្នកបង្អាក់ទាញមិនឲ្យសម្រេចចេញទាន់ពេលវេលានោះទេ។ ចំណែកអ្នករកស៊ីជួញដូរ មិនទាន់ទទួលបានផល តាមក្តីរំពឹងនោះទេ ចំណែកទុនដែលនឹងចំណាយអាចប្រឈមនឹងការខកខានមួយចំនួន។ សូមកុំអាក់អន់ក្នុងចិត្ត ព្យាយាមកែប្រែស្ថានការណ៍ដោយគម្រោងការងារជាក់លាក់ ហើយគិតគូរមុននឹងសម្រេចធ្វើអ្វីមួយក្នុងពេលនេះ។ ដោយឡែក លោកអ្នកអាចទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ពីមនុស្សនៅជុំវិញខ្លួន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន សូមកុំមានក្តីបារម្ភអ្វីឡើយ លោកអ្នកនឹងទទួលបានភាពរីកចម្រើនណាស់ក្នុងការងារ និងមុខរបរ។ លោកអ្នកអាចទទួលបានសំណាងជាច្រើនណាស់ ប៉ុន្តែមិនទាក់ទងជាពិសេសរឿងលុយកាក់នោះទេ។ សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ ឬចាប់ផ្តើមការងារថ្មីណាមួយនោះ គឺអាចធ្វើទៅបានដោយគ្មានអ្វីអាចមករាំងស្ទះនឹងអ្នកឡើយ។ លោកអ្នកក៏ទទួលបានអំណោយផលក្នុងការគ្រប់គ្រង និងដោះស្រាយស្ថានការណ៍។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព