ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ឆ្លូវ ថោះ រកា កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានភាពរីករាយ ...

ឆ្នាំទាំង៤ ឆ្លូវ ថោះ រកា កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានភាពរីករាយ លាភសំណាង និងភាពចម្រើនលូតលាស់ក្នុងអាជីព ហើយរាល់បញ្ហានឹងមិនកើតឡើងចំពោះអ្នកឡើយ

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរល្អ ព្រមទាំងមានមនុស្សជាច្រើនចាំជួយយកអាសារ។ ប៉ុន្តែលោកអ្នកមិនអាចធ្វើកិច្ចការឃ្លាតឆ្ងាយពីគម្រោងបានទេ ពីព្រោះភាពភ្លេចភ្លាំង និងខ្វះចន្លោះអាចកើតឡើង ហើយរំខានដល់ដំណើរការការងារទាំងនោះបាន។ ដោយឡែក ការផ្លាស់ប្តូរការងារគឺអាចធ្វើទៅបាន មិនមានអ្វីរំខាននោះទេ។ លោកអ្នកអាចប្រឈមនឹងមនុស្សនិន្ទាឈ្នានីស ដូច្នេះសូមរក្សាភាពអត់ធ្មត់ អនុគ្រោះ និងសម្រេចចិត្តដោយឈ្លាសវៃ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងធំ លុយកាក់ និងតួនាទីការងារក៏នឹងកើតឡើងដំណាលគ្នាផងដែរ។ ថ្ងៃនេះគួរគិតគូរអំពីការធ្វើទំនាក់ទំនងជាមួយថ្នាក់លើបន្ថែម ប៉ុន្តែមតិរិះគន់មិនត្រូវនិយាយសោះឡើយ ពីព្រោះជម្លោះអាចកើតមាន ហើយរូបភាពរបស់អ្នកអាចមើលឃើញក្នុងផ្លូវមិនល្អផងដែរ។ សូមព្យាយាមប្រើប្រាស់ទេពកោសល្យ និងបទពិសោធន៍ឲ្យបានច្រើនបំផុត។ លោកអ្នកមិនគួរប្រថុយប្រថានលើការងារណាមួយឡើយ​ ការពិភាក្សាគឺមានភាពចាំបាច់។

 ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាប្រកបបានដោយផលជាទីគាប់ចិត្ត។ ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើ ការផ្លាស់ប្តូរអាចធ្វើទៅបានដោយគ្មានជំទាស់ទេ។ អ្នកអាចរៀបចំពិធីមង្គលនានាបាន និងមិនប្រកាន់ពេលបោះទេ​ ដោយសារលោកអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងថ្ងៃនេះ។ ក្រៅពីនេះ សូមរក្សាភាព សប្បុរស និងការគោរពចំពោះមនុស្សនៅជុំវិញខ្លួន ចំណែកភាពឆេវឆាវនាំឲ្យខាតប្រយោជន៍ច្រើន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ គំនិតយោបល់ និងពាក្យសំដីរបស់អ្នកនឹងទទួលបានការគំាទ្រយ៉ាងខ្លាំង ដូច្នេះលោកអ្នកនឹងអាចកដឹកនាំក្រុម ឬធ្វើជាប្រធានលើកិច្ចការដែលអ្នកប៉ងប្រាថ្នាបានយ៉ាងរលូន។ ក្នុងនោះត្រូវរក្សាគំនិតសុទិដ្ឋិនិយម ជានិច្ច។ ការជឿជាក់លើខ្លួនឯងសំខាន់ ទាំងនេះមិនមែនមានន័យថាមិនឲ្យស្តាប់អ្នកដទៃនោះទេ ប៉ុន្តែអ្វីៗត្រូវមានកំរិត។ លើសពីនេះ លោកអ្នកនឹងទទួលបានអំណោយផលក្នុងការយល់ដឹង និងដោះស្រាយបញ្ហាបានល្អ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានាដំណើរការទៅជាប្រក្រតី។ មានបញ្ហាតូចតាចនៅក្នុងកន្លែងការងារអាចនឹងកើតឡើងផងដែរ ដូច្នេះសូមធ្វើការដោយម៉ត់ចត់ និងព្យាយាមរក្សាពាក្យសំដី។ ការរស់នៅស្ងប់ស្ងាត់ និងអធ្យាស្រ័យជាជម្រើសដ៏ល្អបំផុត។ សូមលោកអ្នកជឿជាក់លើសមត្ថភាពរបស់ខ្លួន និងជៀសវាងការទទួលយកគំនិតខាងក្រៅហួសហេតុដែលនឹងនាំឲ្យជះឥទ្ធិពលដល់ការងាររបស់អ្នក។ ក្រៅពីនេះ សូមរកពេលវេលាសម្រាកបន្ថែម។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន ប៉ុន្តែថ្ងៃនេះកិច្ចការទាំងឡាយណាដែលអនុវត្តជាក្រុម និងទទួលបានដំណើរការល្អប្រសើរជាង ការអនុវត្តតែឯកឯង​។ ប្រសិនបើអ្នកមានការលំបាក សូមសុំការពិភាក្សាយោបល់ពីមនុស្សនៅក្បែរខ្លួន ហើយមិនចាំបាច់ត្រូវបារម្ភនោះទេ ពីព្រោះលោកអ្នកនឹងមិនជួបផលលំបាកណាមួយក្នុងទំនាក់ទំនងនោះទេ។ ដោយឡែក មានសញ្ញាណនៃការបាត់បង់ទំនុកចិត្តនឹងកើតឡើង ប៉ុន្តែសូមកុំព្រួយបារម្ភ ស្ថានភាពនឹងផ្លាស់ប្តូរដោយឆាប់រហ័ស។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងា និងរបររកស៊ីដែលអ្នកកំពុងរងចាំលទ្ធផលនោះ គឺមិនទាន់អាចសម្រេចផលបានទេនៅពេលនេះ ក៏ប៉ុន្តែក៏គ្មានអ្វីព្រួយបារម្ភពេកនោះទេ ពីព្រោះស្ថានភាពនេះនឹងប្រែប្រួលទៅជាប្រសើរវិញបានដោយឆាប់រហ័ស។ សូមកុំបោះបង់ចោលការខំប្រឹងប្រែង បើទោះបីជាស្ថានភាពលំបាកមិនទាន់អាចដោះស្រាយបានក៏ដោយ។ ភាពចម្រើនលូតលាស់ និងសំណាងនឹងបានកើតឡើងចំពោះអ្នកក្នុងអនាគតដ៏ខ្លី។ ក្រៅពីនេះសូមលោកអ្នកប្រុងប្រយ័ត្នខ្ពស់ពីកំហុសឆ្គងដែលកើតឡើងពីការភ្លេចភ្លាំង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកមិនទាន់ទទួលបានជោគជ័យនោះទេ ចំណែកបញ្ហាក៏ប្រទាក់ក្រឡាច្រើនផងដែរ។ សូមលោកអ្នកព្យាយាមចំណាយពេលវេលាក្នុងការប្រមូលយកពត៌មានជុំវិញការងាររបស់អ្នក។ ក្នុងនោះទំនាក់ទំនងរបស់អ្នកហាក់រយាលខ្លាំងណាស់ ដូច្នេះសូមគិតគូរជាថ្មី ពិសេសទំនាក់ទំនងជាមួយមនុស្សថា្នក់លើ។ គួរធ្វើយ៉ាងណាព្យាយាមបញ្ចប់ការងារទាំងអស់ដែលកំពុងអនុវត្ត​ ភាពស្មុគ្រស្មាញនៃការងារកកកុញនឹងរំខានភាពចម្រើនលូតលាស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចចាប់ផ្តើមការងារថ្មីបាននៅថ្ងៃនេះ ហើយប្រសិនបើអ្នកមិនទុកចិត្តលើខ្លួនឯង សូមព្យាយាមសុំការពិភាក្សាពីមនុស្សដែលគួរទុកចិត្ត។ ការចាញ់បោកបញ្ឆោទអាចកើតឡើងផងដែរ ដូច្នេះសូមជ្រើសរើសមនុស្សដែលអ្នកទុកចិត្ត។ សូមកុំពាក់ព័ន្ធនឹងជម្លោះ ព្រមទាំងបញ្ហានានារបស់អ្នកដទៃ ក្នុងនោះបញ្ហាដែលកើតឡើងគឺនឹងពិបាកដោះស្រាយ។ ដោយឡែកលោកអ្នកអាចទទួលបានលទ្ធភាពក្នុងការកែប្រែស្ថានភាពលំបាកក្នុងពេលនេះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពង់ត្រដែត។ កិច្ចការរកស៊ីជួញដូរទទួលបានជោគជ័យ និងផលលាភដ៏ប្រសើរណាស់។ ចំពោះការបង្កើតការងារថ្មី បណ្តាក់ទុនធំ ឬផ្លាស់ប្តូរការងារគឺអាចធ្វើទៅបាន ហើយភាពចម្រើនលូតលាស់ និងសេចក្តីរីករាយនឹងកើតឡើងក្នុងពេលស្របគ្នា។  លោកអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការអនុវត្តការងារ ដូច្នេះមិនត្រូវប្រញាប់ប្រញាលពេលទេ អ្វីៗសូមគិតគូរឲ្យបានម៉ត់ចត់។ សូមគិតគូរឡើងវិញពីការផ្សព្វផ្សាយពាណិជ្ជកម្មចំពោះលោកអ្នកដែលប្រកបរបរអាជីវកម្ម។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានពត៌មានសំខាន់សម្រាប់ការងារ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលខ្លាំងសម្រាប់អ្នកធ្វើការរដ្ឋឯកជននានា ពីព្រោះគំនិតជំនាញខាងវិជ្ជាជីវៈ និងតម្លៃនៃគំនិតច្នៃប្រឌិតបានកើតឡើង។ អ្នកអាចចាប់ផ្តើមគម្រោងការងារថ្មី ឬការជជែកពិភាក្សាដោយជោគជ័យ។ ចំណែកអ្នករកស៊ីជួញដូរ ការផ្សព្វផ្សាយពាណិជ្ជកម្មគឺមិនអាចបោះបង់ចោលបាននោះទេ។​ ទន្ទឹមនឹងនេះ វិធីសាស្រ្ត និងពាក្យសំដីទន់ភ្លន់មានសារសំខាន់យ៉ាងខ្លាំង។ សូមប្រឹងប្រែងឲ្យបានខ្លាំងបន្ថែមទៀត និងកុំចុះចាញ់នឹងស្ថានភាពខាងក្រៅ ពីព្រោះគ្មានអ្វីរំខានអ្នកបានទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់លោកអ្នកចម្រើនលូតលាស់ និងអាចរក្សាលំនឹងបានយូរអង្វែង។ ក្នុងពេលនេះមិនត្រូវមានការភ័យខ្លាចក្នុងការអនុវត្តការងារដែលអ្នកប៉ងប្រាថ្នានោះទេ ពីព្រោះបញ្ហារំខាននឹងមិនកើតឡើងនោះទេ។ ទន្ទឹមនឹងនេះ លោកអ្នកនឹងទទួលបានដំណឹងដ៏ល្អចំពោះផលចំណេញ តំណែងការងារដែលអ្នកកំពុងរងចាំផងដែរ។ ចំពោះអាជីករ ការទិញអចលនទ្រព្យ នឹងអាចចំណេញលើសពីការរំពឹងទុក។

រៀបរៀងដោយ៖ កញ្ញា​ មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!