បុណ្យសែនក្បាលទឹក

បុណ្យសែនក្បាលទឹក ជាទំនៀមមួយរបស់ជនជាតិចិន និងវៀតណាម ប៉ុន្តែមានប្រទេសជាច្រើនណាស់នៅអាស៊ីដែលប្រារព្ធពិធីនេះ ដោយសារតែមានវត្តមានរបស់ប្រជាជនចិន វៀតណាម ឬប្រជាជនដែលជាប់សាច់ឈាមនឹងជនជាតិទាំងពីរនេះ។ បុណ្យសែនក្បាលទឹក ជាឈ្មោះពិធីបុណ្យ ដែលប្រជាជនខ្មែរហៅសម្គាល់ពិធីបុណ្យសែនឱ្យខ្មោច (ខ្មោចដែលអត់ឃ្លាន)​ ដែលមានអត្ថន័យស្រដៀងនឹងពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរ។ ពិធីបុណ្យនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥កើត ខែទី៧ របស់ច័ន្ទគតិ ដែលស្ថិតនៅក្នុងខែសីហា ក្នុងប្រតិទិនសុរិយគិត។ ក្នុងថ្ងៃនេះប្រជាជនចិន វៀតណាម និងអ្នកជាប់ខ្សែលោហិតចិនធ្វើការគោរពដូនតា ហើយក៏រៀបចំគ្រឿងសំណែនជាច្រើនថ្វាយចំពោះព្រលឹងដែលវង្វេងនៅលើផែនដីនេះ។

សារៈសំខាន់របស់ពិធីបុណ្យសែនខ្មោច ឬសែនក្បាលទឹកនេះ មានភាពខុសប្លែកគ្នារវាងបុណ្យរបស់ពួកអ្នកកាន់សាសនាតាវ និងព្រះពុទ្ធសាសនា។ ជំនឿរបស់ពួកតាវច្រើនតែទាក់ទងដល់ការធ្វើឱ្យព្រលឹងឃ្លាតចេញពីភពនេះទៅ។ ចំណែកឯខាងព្រះពុទ្ធសាស​នាទាក់ទងនឹងការគោរពបូជាព្រលឹងទៅវិញ។ យោងទៅលើប្រពៃណីពួកអ្នកកាន់សាស​នាតាវយល់ថា វាសនារបស់មនុស្សគ្រប់គ្រងដោយទេពបីអង្គ ទី១ គាន់ដាឌី (Guan Da Di) ដែលជាទេពគ្រប់គ្រងនៅស្ថានសួគ៌ និងជាអ្នកផ្តល់នូវសុភមង្គល ទី២​ ឌីគាន់ដាឌី (Di Guan Da Di) ជាទេពគ្រប់គ្រងផែនដី ហើយដែលជួយលើកលែងទោសកំហុសឬបាបកម្ម ទី៣ សួយគាន់ដាឌី (Shui Guan Da Di) ជាទេពគ្រប់គ្រងទឹក និងជួយការពារកាត់បន្ថយគ្រោះអាសន្ន។ ដូច្នេះថ្ងៃសែនក្បាលទឹក ដែលជាថ្ងៃទី១៥ ត្រូវនឹងខែស្រាពណ៍ នេះ គឺចំនឹងថ្ងៃកំណើតរបស់ទេព​ ឌីគាន់ដាឌី (Di Guan Da Di) ដែលបានចុះមកផែនដី ដើម្បីកត់ត្រានូវកម្មរបស់មនុស្ស។ អំឡុងខែស្រាពណ៍នេះ គេជឿថាច្រកនរកនឹងបើកចំហរ ហើយព្រលឹងខ្មោចដែលមានភាពអត់ឃ្លានទាំងនោះ នឹងត្រូវបានដោះលែងពីនរក ឬភពវង្វេងខាងក្រៅមកកាន់ផែនដីរបស់មនុស្ស ដើម្បីរកអាហារ។ តាមទំនៀមរបស់ពួកតាវ គឺអាចារ្យនឹងរៀបចំពិធី ហើយសែនអាហារ ចំណែកពួកសាសនិកនឹងបន់ស្រន់សុំខ​មាទោសកំហុស ព្រមទាំងបួងសួងសុំសេចក្តីសុខបញ្ជៀសគ្រោះថា្នក់ជាអាទិ៍។ ដោយឡែកចំពោះពុទ្ធសាសនិកវិញ ការធ្វើបុណ្យសែនព្រេនអាហារទាំងឡាយនេះ គឺដើម្បីជួយសង្រ្គោះដូនតារបស់ខ្លួនដែលបានរំលាយក្ខន្តទៅ ហើយធ្លាក់ខ្លួនរងទុក្ខវេទនាព្រោះតែអត់អាហារ។

ពិធីបុណ្យនេះ មានប្រភពមកពីឥណ្ឌាបុរាណ។ ពិធីបុណ្យនេះ មានចែងក្នុងគម្ពីរព្រះពុទ្ធសាសនាមហាយាន ឈ្មោះថា Ullabana Sutra។ សម្រាប់ពិធីបុណ្យបែបព្រះពុទ្ធសាសនាថេរវាទ គឺជាទម្រង់ពិធីបុណ្យរបស់អ្នកស្រុកឥណ្ឌាខាងត្បូង និងអាស៊ីអាគ្នេយ៍។ វាមានប្រភពពីគម្ពីរបាលី ឈ្មោះថា Petavatthu និងមានអាយុកាល ប្រហែលសតវត្សទី៣ មុនគ្រិស្តសករាជ។ បើយោងតាមបែបបាលី តួអង្គក្នុងសាច់រឿងនេះ គឺ ព្រះសារីបុត្រ​ ច្រើនជាងព្រះមោគ្គលាន។ បើរឿងតាមបែបជនជាតិចិនវិញ បុណ្យនេះកើតឡើងដោយសារ ទង្វើរបស់ ម៉ូលៀន (មោគ្គលាន) ដែលជាកូនសិស្សរបស់ព្រះសម្មាសម្ពុទ្ធក្នុងការជួយសង្រ្គោះ ព្រលឹងម្តាយដែលបានស្លាប់ទៅ ហើយទទួលរងទណ្ឌកម្មនៅស្ថាននរក ក៏ព្រោះតែគាត់បានបរិភោគសម្លសាច់ដោយអចេតនា។ ម៉ូលៀន បានព្យាយាមស្វែងរកម្តាយគាត់គ្រប់ទីស្ថាន ហើយចុងក្រោយបានរកឃើញនៅក្នុងចំណោមខ្មោចដែលអត់ឃ្លាន។ ទោះបីជា ម៉ូលៀន ខំចិញ្ចឹមផ្តល់អាហារយ៉ាងណាក៏គាត់មិនអាចទទួលអាហារនោះបាន ប៉ុន្តែបែរជាខ្មោចផ្សេងទទួលបានទៅវិញ។ ​នៅក្នុងអត្ថបទខ្លះនិយាយថា កូនបានផ្ញើបាយទៅឱ្យម្តាយ ប៉ុន្តែបាយនោះមានក្លាយជាធ្យូង ហើយឆេះមុនពេលដែលដាក់ចូលក្នុងមាត់របស់គាត់។ ដូច្នេះក្រោយពីទទួលបានការប្រៀនប្រដៅពីព្រះពុទ្ធ ម៉ូលៀន បានធ្វើទានអាហារ និងអធិស្ឋានបួងសួងបញ្ជូនទៅឱ្យម្តាយ ទើបម្តាយគាត់បានធូរស្បើយពីការឈឺចាប់ដោយអត់ឃ្លាន។ ជំនឿ បែបជួយសង្រ្គោះព្រលឹងនេះ មិនខុសប្លែកអ្វីពីការបួសមុខភ្លើងនោះទេ។ ចំណែករឿងមួយទៀត គឺទាក់ទងនឹងស្តេចនាគ សមុទ្រខាងកើត ដែលមានចិត្តច្រណែន ហើយតាំងគម្រោងបង្ខូចគ្រូទាយ។ ក្រោយមកគាត់ត្រូវកាត់ទោសប្រហារជីវិត។ គ្រានោះគាត់មានសុំជំនួយពីព្រះចៅអធិរាជថាង ហើយដោយការអាណិតអាសូរ ទ្រង់បានសន្យានឹងជួយសង្រ្គោះស្តេចនាគ។ ជាអកុសលព្រះអង្គមិនអាចជួយស្តេចនាគបាន ធ្វើឱ្យស្តេចនាគខឹងព្រោះតែព្រលឹងរបស់ខ្លួនបានវង្វេង។ លុះដល់ថ្ងៃ១៥កើត ខែស្រាពណ៍នេះ ទើបព្រះមហាក្សត្រធ្វើបុណ្យឧទ្ទិសអាហារ និងភេសជ្ជៈដល់សេ្តចនាគ។ គួរបញ្ជាក់ផងដែរថា ពិធីបុណ្យនេះបានប្រារព្ធខុសប្លែកគ្នាខ្លះដែរ។ ពួកជនជាតិចិន ច្រើនធ្វើម្ហូបអាហារ ដុតទៀនធូប ក្រដាសប្រាក់ របស់ប្រើប្រាស់ ​សំលៀកបំពាក់ជាដើមដល់អ្នកស្លាប់។​

ក្នុងរវៀងថ្ងៃនៃពិធីបុណ្យនេះក៏មានត្រណមផងដែរ។ ក្នុងនោះគេជៀសវាងកុំឱ្យដើរជាន់ ឬទាត់តង្វាយដែលគេបានគេបានដាក់សែន ទោះជានៅតាមចិញ្ចើមថ្នល់ក្តី ព្រោះនឹងធ្វើឱ្យខ្មោចខឹង។ ម្យ៉ាងទៀត គេហាមប្រាមមិនឱ្យពាក់អាវពណ៌ក្រហមនោះទេ ពីព្រោះគេជឿថាពណ៌នេះនឹងអាចទាក់ទាញព្រលឹងខ្មោច។ ចំពោះគ្រឿងស្រវឹងក៏ត្រូវជៀសវាងដាច់ខាត ពីព្រោះវាអាចឱ្យខ្មោចចូលកាន់ខ្លួនបានដោយងាយស្រួល។ លើសពីនេះ ការកោរសក់ ​និងព្យួរសំលៀកបំពាក់នៅខាងក្រៅផ្ទះពេលយប់ ព្រមទាំងផ្លាស់ប្តូរផ្ទះ ឬទិញទំនិញនឹងត្រូវគេហាមផងដែរ។            

សរុបមក ពិធីបុណ្យសែនក្បាលទឹក ជាឈ្មោះពិធីបុណ្យដែលខ្មែរបានហៅ សំដៅដល់ពិធីបុណ្យសែនព្រេនទៅដល់ព្រលឹងអ្នកស្លាប់ដែលអត់ឃ្លាន។ ហើយការហៅឈ្មោះបែបនេះ ប្រហែលជាអាចទាក់ទងនឹងសាច់រឿងរបស់ស្តេចនាគសមុទ្រខាងកើត ច្រើនជាងទាក់ទងនឹងការសង្គ្រោះព្រលឹងម្តាយ ដោយយោងទៅលើសមុទ្រ ឬទឹក។ ពិធីបុណ្យនេះមានឬសគល់ពីគម្ពីរបុរាណរបស់ឥណ្ឌា ទាំងតាមបែបព្រះពុទ្ធសាសនាថេរវាទ និងព្រះពុទ្ធសាសនាមហាយាន។ ការប្រតិបត្តិពិធីបុណ្យសែនព្រេនទៅដល់ខ្មោចអត់ឃ្លាន គឺមានលក្ខណៈស្រដៀងគ្នាណាស់ ចំពោះប្រទេសនៅអាស៊ីទាំងមូល  ឬប្រទេសដែលកាន់ព្រះពុទ្ធសាសនា។

———————————————-

Sen Kbal Tek (The Ghost Festival)

Sen Kbal Tek is a festival that Cambodian call referred to as The Ghost Festival of Chinese or Vietnamese that celebrate on the 15th day of the seventh month of the lunar calendar. During this period, the Chinese worship and offering their ancestors to wandering souls that roam the earth. The meaning of this festival is slightly different between Taoists and Buddhists. Generally, Taoists focus on the souls released from the netherworld, while the Buddhists are filial piety.

Taoists believe the fate of mankind is controlled by three deities. 

Tian Guan Da Di (ruler of heaven, who gifts happiness; Di Guan Da Di, ruler of the earth, who forgives sins; and Shui Guan Da Di, ruler of water, who relieves dangers. Thus, Sen Kbal Tek (Zhon Yuan Jie) is the day that Di Guan Da Di descends to earth to record the Karma of the human being.

On this day, it is believed the gates of hell are open, and the hungry ghosts are released to wander on earth looking for food. 

The ghost festival is related to both Mahayana Buddhism and Theravada Buddhism. It is the same as the Buddhist festival calls Ullambana. It is originated from the story of Mu Lian (Moggalān), who venerates his loving faithfulness toward his mother. The festival of Theravada Buddhists in south India and Southeast Asia originated from the Pali canon, Petavattu. It is about 3 BC. In the Pali canon, Moggalān was replaced by Sariputra (both are the Buddha’s pupils).

There are two legends related to the ghost festival.

First, it comes from the story of Mu Lian (Moggalān) to save his mother from hell. The cause of the sin that his mother commit was consuming meat soup while she was a vegetarian. Moggalān tried to find his mother in the netherworld and finally found her among the hungry ghosts. In one account, Moggalān tried to feed his starving mother, but the food was taken by other hungry ghosts. In another version, he sent the rice to his mother, but the rice turned into flaming coals before she could open her mouth to eat. After Moggalān got assist by the Buddha to make offerings of special prayers and food. Thus, his mother was relieved from suffering as a hungry ghost.  

Second, it relates to the story of Dragon King of the Eastern Seas. His jealousy of a famous fortune-teller caused him to be killed. The dragon king then requests help from the emperor Tang Taizong. The King promised to save his life, unfortunately, the king could not. Therefore, the spirit of the dragon became a wandering spirit. The next day which falls on the 15th day of the seventh lunar month, the emperor asked the higher priests to pray and offered food and drink to the dragon king. Therefore, these are the beginning of the hungry ghost festival. 

During this festival, there are some precautions. Believers should not wear red color because it could attract the spirit. Alcohol or drug should not be drink. Believers should stay away from the wall; do not cut or shave the hair; do not hang the cloth outside the house at night. Also, a big important event such as getting married, moving house or buy vehicles are not good.

In conclusion, Sen Kbal Tek is the name of a festival that Cambodian refer to as the ghost festival or hungry festival that originated from both Theravada and Mayahana Buddhism. It is relatively the same as Bun Pchum Ben of Cambodian and a festival in India, Piṇḍa. Also, a similar concept of festival practices in Buddhist countries and among Buddhists and Taoists. 

អត្ថបទដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!