ទំព័រដើមនិទានកថាកំណាព្យកំណាព្យ៖ វាចារថ្ម

កំណាព្យ៖ វាចារថ្ម

ហ្មត់ចត់ផ្ចិតផ្ចង់       តម្រិះតម្រង់       ចារឆ្លាក់លើថ្ម

ទុកជាស្នាដៃ         ល្អល្អាច់បវរ       ក្បាច់ដ៏កម្រ 

    នៃខ្មែរបុរាណ។

ក្បាច់ដ៏ផូរផង់       លម្អិតឡើងខ្ញង់  ទឹកដៃអម្រឹត 

បន្សល់ទុកនៅ         តាំងពីអតីត        រយឆ្នាំមែនពិត 

   តែគង់វង្សល្អ។

សង្ឃឹមកូនចៅ         ជួយថែបន្ត         សិល្បៈបវរ             

តទៅពាន់ឆ្នាំ         កុំធ្វេសប្រហែស      ភ្លេចពាក្យបណ្ដាំ

នៃវាចារថ្ម៕

និពន្ធដោយ៖ លោក ញឹម សុធាវិន្ទ

អត្ថបទកំណាព្យ៖

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!