ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាថ្មអណ្តូង​ "ស្ថានីយយកថ្ម​បុរាណ​សម្រាប់​សាង​សង់​ប្រាសាទ​​"

ថ្មអណ្តូង​ “ស្ថានីយយកថ្ម​បុរាណ​សម្រាប់​សាង​សង់​ប្រាសាទ​​”

ឧទ្យានជាតិ​ព្រះ​ជ័យ​វរ្ម័ន-នរោត្តម​ «ភ្នំ​គូលែន​» ជា​ផ្នែក​មួយ​នៃ​តំបន់​ការ​ពារ​​ធម្មជាតិ​មាន​ផ្ទៃ​ដី​សរុប​ចំនួន ៣៧៥០០​ហិចតា​ និង​មាន​តួនាទី​សំខាន់​សម្រាប់​ការ​រក្សា​លំនឹង​បរិស្ថាន​នៅ​តំបន់​អង្គរ ដោយ​សារ​ប្រភពធនធាន​ដ៏​សម្បូរ​បែប ​ដូចជា​ ព្រៃ​ឈើ​ ប្រភព​ទឹក​និង​ធនធានជីវៈ​ចម្រុះ។ ម៉្យាង​ទៀតឧទ្យានជាតិ​ភ្នំ​គូលែន​ក៏​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​មាន ​​សារៈ​សំខាន់​មួយដែល​បាន​រក្សា​ទុកនៅ​មរតក​វប្បធម៌​រូបីជា​ច្រើន​ប្រភេទ​ដូចជា​ ប្រាសាទ​បុរាណ​​ និង​ស្ថានីយ​បុរាណ​ជា​ច្រើន​កន្លែង ដែល​មាន​មាន​ន័យ​ជា​ប្រវត្តិ​សាស្រ្ត​សម្រាប់​ប្រទេសកម្ពុជា​ ជា​ពិសេស​ជា​ទីតាំងយក​ថ្ម​ដ៏​ធំបំផុត​សម្រាប់​ការ​កសាង​ប្រាសាទ​នៅ​តំបន់​អង្គរ​។

ភូមិ​សាស្ត្រ​តំបន់​ភ្នំ​គូលែន​ ជា​ប្រភេទ​ភ្នំ​ថ្ម​ភក់​ មាន​បណ្តោយ​៥០​គីឡូម៉ែត្រ​ និង​ទទឹង​១៨​គីឡូ​ម៉ែត្រ។ ភ្នំ​គូលែន​ជា​ប្រភេទ​ថ្ម​ភក់​ ដែល​មាន​កំណត់​សំគាល់​អក្សរ​ J1 K1ss ស្ថិត​នៅ​ស័កទី​២ (Mesozoic Era) ក្នុង​សម័យ​​ ជូរ៉ាស៊ីក បន្ត​មក​សម័យ​គ្រេតាស៊ឺស (Jurassic and Cretaceous ) ដែល​មាន​អាយុកាល​ចន្លោះ ៦៥,៦ ទៅ​១៩៩​,៦​លាន​ឆ្នាំ​ នេះ​ចំពោះ​តែអាយុ​ថ្ម​នៃ​ភ្នំ​គូលែន​។​

ខ្ញុំ​បានទៅ​ដល់​តំបន់​នោះ​​ឆ្នាំ​​២០១៥​ នេះ​គឺ​ជា​ផ្នែកមួយ​នៃ​​ស្ថានីយ​យក​ថ្ម​ ថ្មអណ្តូង​ដែ​ល​ស្ថិត​នៅ​​ភូមិ​ទឹក​លិច​ ឃុំ​បេង​មាលា​ ស្រុកស្វាយ​លើ ខេត្ត​សៀម​រាប ដែល​មាន​ចំនុចនិយាម​កា X 413573- Y 1491378, X 413883- Y 1491041 ឡើងទៅកាន់​ចង្កេះ​ភ្នំ ដែល​នៅក្បែរ​​ភូមិ​ថ្ម​ជ្រួញ​ ខាង​លើ​ភ្នំ​គូលែន​។​ ទី​តាំង​​​យក​ថ្ម​ មាន​ជាកន្លែងតូចៗ ខ្លះក៏ធំ​​មាន​ទំហំ​រាប់​រយ​ម៉ែត្រ​​ ក្លាយ​ជាវាល​មាន​ស្បូវ​ដុះ​មើល​សឹង​មិន​ដឹង​ ខ្លះជីក​​ក្លាយជាស្រះ ខ្លះ​មាន​លក្ខណៈ​ដូច​កាំ​ជណ្តើរ​។

ដែល​យើង​បាន​ប្រទះឃើញ​កន្លែង​កាត់​ថ្ម​​ ចន្លោះ​ពី​ភូមិ​ឆ្ពោះ​ទៅ​ចង្កេះភ្នំ​ ដែល​ចម្ងាយ​ប្រមាណ​២​គីឡូ​ម៉ែត្រ និង​ទីតាំង​ខ្លះ​ជា​វាល​ថ្ម​រាប​ស្មើ​​។ ការ​ជីក​យកថ្ម​នេះ ស្ថិត​​នៅ​សង​ខាង​ផ្លូវ​១​​ ដែល​គេ​ហៅ​ថា​ផ្លូវ​ដំរី​យំ​។ ចំពោះ​ឈ្មោះ​នេះ​ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍​ណាស់​ តើ​វា​អា​ច​មាន​ទំនាក់​ទំនង​និង​សកម្មភាព​ដែល​មាន​កាល​ពី​អតីតកាល​ដែរ​ឬទេ?​ បើ​ពិនិត្យ​ស្ថាន​ភាព​ផ្លូវ​នេះ​វិញវា​មានលក្ខណៈ​ជម្រាល​អា​ចឱ្យរទេះ​បរ​បាន ឬ​អូស​ថ្ម​។​​ វិសាល​ភាព​នៃ​តំបន់​យក​ថ្ម​នៅ​ខាងកើត​​ភ្នំ​គូលែន​ ចាប់​ពី​អូរ​ថ្ម​ដាប់​ នៅ​ក្បែរ​ប្រាសាទ​បេង​មាលា​ បន្ត​មក​ថ្ម​អណ្តូង និង​ទៅ​កាន់​ផ្លូវ​ដូន​ឥន្ទ្រ​ ដែល​មាន​ចំងាយ​ប្រ​មានណ៨​គីឡូ​ម៉ែត្រ​ ដែលនេះជាវិសាលភាព​ដ៏​ធំធេង។​

ចំពោះ​ទីតាំង​ដាប់​ថ្មមាន​ជា​ច្រើន​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដូច​ជា​ទីតាំង​យក​ថ្ម​ភក់​ និង​ទី​តាំង​យក​ថ្ម​បាយ​ក្រៀម​ជា​ដើ​ម​។​ កន្លែង​យក​ថ្ម​​មួ​យចំនួន​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីតាំង​ប្រាសាទ ដូច​ជា​ប្រាសាទ​ព្រះ​វិហារ​ ការ​យក​ថ្ម​សាង​សង់​ប្រាសាទ​នៅ​នឹង​ទីតាំង​ផ្ទាល់​តែ​ម្តង​។​ ប៉ុន្តែប្រាសាទក្នុងរាជ​ធានី​អង្គរ​ ថ្មដែលយក​មក​សាង​សង់​ប្រាសាទនោះ​មាន​ចំនួន​ច្រើន​អនេក​ និង​បន្ត​ពី​សម័យ​កាល​មួយ​ទៅសម័យ​កាល​មួយ ហើយ​ទីតាំង​​យក​ថ្ម​ដ៏ធំមួយសម្រាប់បម្រើការសង់ប្រាសាទក្នុងសម័យអង្គរនោះគឺ នៅ​តំបន់​ភ្នំ​គូលែននេះឯង​។​

​​​ថ្មដែលដាប់នោះ​​  គេ​បាន​ជ្រើស​រើស​ទីតាំង​ដែល​ថ្ម​មាន​គុណភាព​ និង​ជា​ថ្ម​ដែល​មាន​លក្ខណៈ​ប្រសើ​រ​សម្រាប់​សំណង់​។​ ផ្នែក​ខាង​លើ​នៃ​ស្រទាប់​ថ្ម​​ត្រូវបាន​ដាប់​ចេញ​សម្អាត​​។​ គេឆ្កូត​ជា​​ស្នាម​បន្ទាត់​២​​​នៅ​ខាង​លើ​ថ្ម​ ដែល​ជា​ស្លាក​ស្នាម​សម្រាប់​ការ​ដាប់​ចេញ​។​ គេ​ដាប់​ថ្មនោះ​ចេញ​ជា​ចង្អូរ​ ដែល​មាន​ទទឹង​១០ស.ម​ទៅ​២០ស.ម​ អាស្រ័យ​ទៅលើ​ទំហំ​ថ្ម​ដែល​គេ​ចង់​បាន។

គេ​​ដាប់​ជា​ចង្អូរ​ព័ទ្ធ​ជុំ​វិញជា​៤​ជ្រុងដូច​ដុំ​ឥដ្ឋ តាមទំហំដែល​គេ​ចង់​បាន​។​ ទើប​គេ​ដាប់​ផ្នែក​ខាង​ក្រោម​សម្រាប់​យក​ចេញ។​ តាម​រយៈ​ភស្តុតាង​ដែលបានឃើញ​នៅតំបន់​នោះ​ យើង​ក៏​បាន​ជួប​ប្រទះ​បំណែក​ថ្ម​ភក់​តូច​ៗ​នៅ​ក្បែរ​ទី​តាំង​ដាប់​ថ្ម​ដែរ​ នេះអាច​បញ្ជាក់​ថា ​ក្រោយ​ពេល​ដែល​បាន​គាស់​ចេញ ​ថ្ម​ទាំង​នេះ​ត្រូវ​បាន​ដាប់​សំអាត​ជា​ដំណាក់​កាល​រួច​ទើប​ដឹក​ជញ្ជូន​​ចេញ​។​

នៅ​តំបន់​ភូមិ​ទឹក​លេច យើង​បាន​ប្រទះ​បំណែក​​​ថ្មជាច្រើន​នៅ​សេសសល់​នៅ​ទី​នោះ​ បំណែក​ខ្លះ​ក៏បាន​ដាប់​ពាក់​កណ្តាល​សម្រេច​ក៏មាន​ដែរ​។​ យើង​ធ្លាប់​ជួប​ប្រទះ​បំណែក​សសរ​ពេជ្រ​ដែល​បាន​ដាប់​ជា​រាង​៨ជ្រុង​ ប៉ុន្តែ​ត្រូវ​បាន​បាក់​សល់​បំណែក​​មួយកង់​ នេះអាច​​បញ្ជាក់​អំពី​ការ​ដាប់​ថ្ម​នៅ​ក្នុង​សម័យ​អង្គរផង​ដែរ​​។​ ឧបករណ៍ដែល​ប្រើ​ប្រាស់​សម្រាប់​ដាប់​ថ្ម​​នៅសម័យនោះ ប្រហែលជាគេអាចប្រើជាឧបករណ៍ ភឹងដែក ដ្បិតឧបករណ៍មានបង្ហាញមានបង្ហាញលើ​ចម្លាក់ជញ្ជាំង​នៅ​ថែវខាង​លិចនៃ​ប្រាសាទ​បាយ័ន​​​។

ហើយរហូតមកដល់បច្ចុប្ប​ន្នឧបករណ៍ ភឹង​ដែក ​ក៏ឃើញមានគេ​ប្រើ​ (មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ និង​ដែក​ស្បែង​)​។​ តាម​រយៈ​ចម្លាក់​ប្រាសាទ​សាទ​បាយ័ននៅ​ថែវ​ខាង​ជើង​​យើង​ឃើញ​ថា​ គេ​ប្រើ​ប្រាស់​ញញួរ​ ដែក​បាប់​  និង​​ឧបករណ៍មួយ​ទៀត​មាន​លក្ខណៈ​ដូច​ជា​ពូថៅ​ ប្រហែល​ជា​ដឹង​។​

ការ​ដឹក​ជញ្ជូន​ តំបន់​ភូមិ​ទឹក​លេច​ ស្ថិត​ក្បែរ​ប្រាសាទ​បេង​មាលា​ ជា​ទី​ប្រជុំ​នៃ​ផ្លូវ​បុរាណ​ ដែល​មាន​ពីក្រុ​ងអង្គរ​​មក​កាប់​ប្រាសាទ​បេង​មាលា​ ពី​បេង​មាលា​ទៅកាន់​ព្រះខ័ន​កំពង់​ស្វាយ​ និង​ពី​បេង​មាលាឆ្លងកាត់​ក្បែរ​កោះ​កេរ​ ទៅកាន់​ប្រឡាវ​។​ ការ​ដឹក​ជញ្ជូន​អាច​ប្រើ​ប្រាស់​ផ្លូវ​បុរាណ​នេះ​ ដែល​មាន​ចំងាយ​ប្រមាណ​៤០​គីឡូ​ម៉ែត្រ​ ដោយ​ប្រើ​រទេះ​​គោ​ ក្របី​ ឬ​រទេះ​ដំរី​ជា​ដើម​។ យើង​ឃើ​ញ​ចម្លាក់​មួយនៅ​ប្រាសាទ​បន្ទាយ​ឆ្មារ​នៅ​ថែវ​ខាង​ត្បូង​ឈៀង​ខាង​លិច​​ស្តី​អំពី​ការ​អូស​ចម្លាក់​លិង្គ​ធំៗ​ ដោយ​ដំរី​ ។​

តំបន់​យក​ថ្ម​នៅ​ភាគ​ខាង​កើត​ភ្នំ​គូលែន​នៅ​មាន​ពត៌មាន​ជា​ច្រើន​ផ្សេងៗ​ទៀត​ដែល​ស្ថិត​នៅ​ចា​អាថ៌​កំបាំង​ គួរ​មាន​ការ​សិក្សា​លំអិត​ ដែល​មាន​បរិវេណ​ប្រមាណ​៣គុណ​និង​៨​គីឡូ​ម៉ែត្រ​។​ ហើយ​ទីតាំង​នេះ​ជា​ការដ្ឋាន​កាប់​ថ្ម​ដ៏​ធំ​​សម្រាប់​សំណង់​ប្រាសាទ​បុរាណ​នៅ​តំបន់​អង្គរ​​។​ ក្រៅ​អំពី​ការដាប់​ថ្ម​ក៏​មាន​ភស្តុតាង​នៃ​វត្ថុ​ប្រើ​ប្រាស់​មួយ​ចំនួ​ន​ដែល​នៅ​សេស​សល់​ក្នុង​តំបន់​នោះ​ផង​​ដែរ​។

——————————

Thmor Andong: The quarry site for the temples

The area of Phnom Kulen is about 50 by 18 kilometers. The mountain itself is sandstone and could be known as J1 K1ss in the Mesozoic Era of Jurassic and Cretaceous. It is between 65.6 to199.6 million years. Phnom Kulen area was an important quarry site. For instance, the Thmor Andong quarry locates in Tek Lech village, Beng Mealea commune, Svay Leu District, Siem Reap province. It is in the coordinate of X413573 – Y1491378, and X413883 – Y1491041. Also, it is close to Thmor Chrounh village at the foot of Kulen mountain. 

Some quarry sites in the area are small, and some are huge. Presently, some quarries became the rice fields, the ponds, and some are in ladder shape. The quarry site runs from the village to the foot of the mountain. It is about 2 kilometers and along both sides of the road. The slope of the road is suitable for the carts and also moving the stone. The road calls Crying Elephant Road. This toponym seems to relate to the historical background of the area

The quarry site at the east of Kulen mountain is huge. It runs from O Thmar Dab to Thmor Andong and continues to Don En road. Some quarries are close to the temple. For instance, the quarry site of Prasat Preah Vihear.

Good quality stone is selected for both the temple and the statue. Generally, the first layer or the surface of the stone is removed. Then, the size of the stone is marked. Later, the straight lines of 10 to 20 cm in width were made around the selected size to provide the space to cut the stone. The remaining small pieces of the stone at the site could suggest that the stone block was cleaned before moving to the construction site. Additionally, some quarries found unfinished artifacts. For instance, a fragment of an unfinished octagonal shape column of the Angkor period was found in the quarry of Tek Lech village.

In the present, a tool to cut the stone is Iron Poerng (Similar to Dek Sbeng or big chisel). This tool was carving on the wall of the Bayon temple. Also, this bas-relief shows some tools such as hammer, chisel, and axe.

The transportation of the stone from this area could be along a road near the Beng Mealea temple. This road runs from Angkor to Beng Mealea and Preah Khan Kampong Svay, and from Beng Mealea to Koh Ker and continues to Laos.

In conclusion, the quarry site east of Kulen mountain has a lot of information to be studied. One of them is about 3 by 8 kilometers and was a quarry site for Angkor Wat temple. 

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!