ទំព័រដើមទំនៀមទម្លាប់បុរាណព្រះវិហារវត្តខ្ទរ

ព្រះវិហារវត្តខ្ទរ

វត្ត ពោធិព្រឹក្ស ហៅវត្តខ្ទរ ស្ថិតនៅភូមិខ្ទរ​ សង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​។ អំពីប្រវត្តិនៃការកកើតវត្តនេះ គឺពុំមានសំណេរអ្វីមកបញ្ជាក់នោះទេ  គ្រាន់តែយើងដឹងថា ប្រជាជននៅក្នុងតំបន់គោរពប្រតិបត្តិខ្ពស់លើវត្តខ្ទរនេះ តាំងពីដើមរៀងមក។ បើយើងសង្កេតទៅលើការកសាងសំណង់ជាច្រើនទាំងចាស់ ទាំងថ្មី និងមានសំណង់ចាស់មួយកសាងពីឥដ្ឋបូកស៊ីម៉ង់ប្រក់ក្បឿង ដែលបច្ចុប្បន្នជាកន្លែងដាក់ទូក។ នៅក្នុងបរិវេណនៃវត្តនេះក៏ឃើញមានព្រះវិហារចាស់មួយ ដែលស្ថិតនៅខាងកើតនៃព្រះវិហារថ្មី។ ព្រះវិហារចាស់នេះកសាងក្បែរមាត់ទន្លេ ហើយប្រហែលជាសាងឡើងក្នុងកំឡុងដើមស.វ.ទី២០ ដ្បិតឃើញចារឹកលើជញ្ជាំងដាក់ថាឆ្នាំ១៩១៦ ដែលជាឆ្នាំស្ថិតក្នុងរជ្ជកាលព្រះករុណា ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ ចមចក្រពង្ស ព្រះរាជានុកោដ្ឋ និងជាពេលដែលប្រទេសកម្ពុជាស្ថិតក្រោមអាណាព្យាបាលបារាំង។ បើគិតពីអាយុកាលនៃសំណង់វិហារចា​ស់នេះរហូតមកដល់បច្ចុប្បន្នគឺ ១០៥ឆ្នាំ ដែលយើងអាចនិយាយថាជាសំណង់បេតិកភ​ណ្ឌបាន។ វិហារនេះ កសាងនៅលើខឿនរាងទ្រវែង ហើយបែរមុខទៅទិសខាងកើត។

សំណ​ង់ព្រះវិហារ គឺជាសំណង់រៀបឥដ្ឋ បូកស៊ីម៉ង់ នឹងប្រក់ក្បឿង មានទំហំតូចល្មម ដែលជាលក្ខណៈនៃព្រះវិហារខ្មែរបុរាណ​។ ទោះបីព្រះវិហារនោះតូចក្តី ក៏ខ្មែរចាត់ទុកព្រះវិហារជាកន្លែងទីសក្ការៈខ្ពង់ខ្ពស់ជាងសំណង់នានាក្នុងវត្ត។ ដំបូលនៃព្រះវិហារនេះជាប្រភេទជហ្វា៤ដែ​លមានហោជាងឈើមុខ ក្រោយ មាននាគដងក្តារ និងមានស្លាបដំបូល២ជាន់ ព្រះវិហារនេះពុំមានល្វែងបាំងសាចទេ។ នៅផ្នែកហោជាងខាងលិច ប្រហែលមានរូបអ្វីនៅចំកណ្តាលនៃហោជាង ប៉ុន្តែបច្ចុប្បន្ននៅសល់តែទម្រង់នៃរូប ផ្ទៃហោជាងគេឆ្លាក់ជាដើមទំពាំងបាយជូរ នឹងបិទកញ្ចក់រំលេចលម្អលើផ្ទៃនៃហោជាងផង​។​

ចំពោះសសរខាងក្រៅ យើងឃើញគេកសាងចុងសសរជាទម្រង់សសរនៃរចនាបទ Corinthien ដែលជាសិល្បៈក្រិច និងស៊ុមបង្អួចទាំងអស់លម្អជាក្បាច់ទំនងជាសិល្បៈចិន ដែលឆ្លាក់បង្ហាញជារូបសត្វហង្ស និងនាគ។​ សសរ ព្រះវិហារខាងក្នុងទាំងអស់សុទ្ធតែជាសសរមូល មានគំនូរទឹបមាស ហើយសសរខ្លះគូរលម្អជាសត្វក្អែក ឯសសរខ្លះទៀតជាក្បាច់ផ្សេងៗ។ ពិដានពុំមានគូរជាគំនូរអ្វីនោះទេប៉ុន្តែធ្នឹមមានលាបដោយ ម្រ័ក្សណ៍ និងជាតិហិង្គុលរួចមានលម្អគំនូរទឹបមាសពី​លើនោះផង។ ហើយជើងគកនៃវិហារនេះក៏ពិសេស មានឆ្លាក់ជាផ្កាឈូក និងលាបពណ៌។ ចំណែកឯបល្ល័ង្គព្រះអង្គជីវ៍វិញបង្ហាញដូចជាក្បាច់សម្បកទំពាំងជំនួសដោយផ្កាឈូក។ នៅផ្នែកខាងក្រោមនៃបល្ល័ង្គមានចម្លាក់លម្អជារូបរាហ៊ូ ផ្នែកខាងក្រោយឃើញមានគំនូរទឹបមាសជាក្បាច់ភ្ញីទេស ភ្ញីវល្លិ៍ និងក្បាច់ផ្សេងៗទៀតផង ។ 

ព្រះវិហារដែលមានគំនូរទឹកមាសបែបនេះ យើងឃើញមានច្រើននៅតាមតំបន់ដែ​លនៅតាមបណ្តោយទន្លេមេគង្គ ជាឧទាហរណ៍ខ្លះដូចជានៅ វត្តខ្ទរនេះផ្ទាល់ វត្តចុងព្រែក (រកាកោង) វត្តស្វាយសាច់ភ្នំ (កំពង់ចាម) នឹងវត្តមហាលាភ(កំពង់ចាម) ជាដើម ។

——————————————–

Vihear Wat Khtar

Wat Pothi Pruk, also known as Wat Khtar, is located in Khtar village, Sangkat Prek Leap, Khan Chroy Changva, Phnom Penh. There is no written record of the history of this pagoda, we only know that the people in the area have been highly obedient to this pagoda since the beginning. If we look at the construction of many buildings, both old and new, and there is an old building built of brick with cement, tile roof, which is now a place for traditional boats. In the compound of the pagoda, there is an old Vihear where the east of the new Vihear. This old Vihear was built near the river and probably built during the early 20th century, as inscribed on the wall in the year 1916, the year in the reign of His Majesty King Sisowath Chamchakrapong, as well as the time that Cambodia is under the French colonial. Considering the age of the construction of this old Vihear until now is 105 years, which can be said to be a heritage building. The Vihear is built on a triangular terrace and faces to the east.

The construction of Vihear is built by brick, cement, and tile roof, which is characteristic of ancient Khmer Vihear. Although the Vihear is small, the Khmer considers the Vihear to be a higher place of worship than other buildings in the pagoda. The roof of this Vihear has double layers and it is a type of four Jvear (decoration on the Khmer Religious Roof) contained a wooden pediment front and back, is engraved with images of the Naga and it has no Bangsach (Porch roof is on Khmer decoration). In the western part, there may be a statue in the center of the pediment, but now only remain the shape of the pediment is carved as a tree decoration, and the glass covers the surface of the pediment.

As for the outer pillars, we see the end of the pillars in the form of Corinthien style, which is Greek art, and all the window frames are decorated with Chinese-style carvings depicting swans and Naga. Most of the pillars were around shape with the cover of traditional gold painting, and some of them were decorated as crows shape. The ceiling is not painted, but the beams are painted with lacquer, and there is a traditional gold painting on top. And the base of the Vihear is specially carved as a Kbach lotus flower with painting. As for the throne of a statue, it is decorated with a bamboo cover shape instead of a lotus flower. At the bottom of the throne, there is an ornament of Rahu, and at the back, traditional painting gold as a Kbach Phñi Tes, Kbach Kbach Phñi Voal, and another Khach.

There are many Vihear with such a traditional gold painting in the areas along the Mekong River, for example, at Wat Khtar, Wat Chong Prek (Roka Kong), Wat Svay Sach Phnom (Kampong Cham), Wat Mohaleap (Kampong Cham), and so on.

អត្ថបទដោយ៖​ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!