ទំព័រដើមប្រវត្តិសាស្ត្រអរិយធម៌អេហ្ស៊ីបបុរាណ

អរិយធម៌អេហ្ស៊ីបបុរាណ

អរិយធម៌អេហ្ស៊ីបបុរាណមានអាយុកាលជាង ៣០០០ ឆ្នាំមុនគ.ស ដែលបានក្លាយជាអរិយធម៌ដំបូងមួយក្នុងចំណោមអរិយធម៌ក្នុងប្រវត្តិសាស្ត្រពិភពលោក។ អរិយធម៌អេហ្ស៊ីបបុរាណមានវិសាលភាពទឹកដីប៉ែកខាងជើងរហូតដល់ប្រទេស ស៊ីរី និងខាងត្បូងរហូតដល់ប្រទេសសូដង់ ប៉ុន្តែមុននឹងក្លាយជាអាណាចក្រមួយ អេហ្ស៊ីប គឺជារដ្ឋឯករាជ្យមួយដែលមានការរីកចម្រើននៅតាមបណ្តោយទន្លេនីល នៅខាងជើងនៃទ្វីបអាហ្រ្វិក។ ទីក្រុងនៃអាណាចក្រអេហ្ស៊ីបបុរាណត្រូវបានបែងចែកជាពីរ ទៅតាមខ្សែទឹកនៃទន្លេនីល ខ្សែទឹកខាងលើហៅថា អេហ្ស៊ីបលើ ឬអេហ្ស៊ីបខាងត្បូង និងខ្សែទឹកខាងក្រោមហៅថា អេហ្ស៊ីប​ក្រោម ឬអេហ្ស៊ីបខាងជើង។​ អរិយធម៌អេហ្ស៊ីបក៏មិនខុសអ្វីពី មេសូប៉ូតាមីនោះទេ ដោយសារជ្រើសរើសយកទីតាំងតំបន់ទន្លេនេះ គឺស្របទៅតាមវិស័យកសិកម្ម នេសាទ និ​ងការចិញ្ចឹមសត្វដែលពឹងផ្អែកទៅលើប្រភពទឹក។

នៅក្នុងអរិយធម៌អេហ្ស៊ីបអ្នកស្រាវជ្រាវបានបែងចែកជា៣សម័យកាលធំៗគឺ ​អេហ្ស៊ីបសម័យបុរាណ អេហ្ស៊ីបសម័យកណ្តាល និងអេហ្ស៊ីបសម័យថ្មី។ អេហ្ស៊ីបបុរាណដឹកនាំដោយស្តេចដែលមានបរមនាមថា​ ផារ៉ាអុង។ នៅក្នុងប្រវត្តិសាស្រ្តរបស់អេហ្ស៊ីបស្តេចដែលមានបរមនាមនេះ មានប្រមាណជាង៣០០អង្គ ដែលបានបង្ហាញនៅក្នុងសិលាចារឹកផ្សេ​ង។

ចំ​ពោះពាក្យ ផារ៉ាអុង មានន័យថាផ្ទះធំនៅភាសាអេហ្ស៊ីប ហើយមិនយូរប៉ុន្មានពាក្យនេះ​ក៏មានន័យថា ជាមេដឹកនាំបន្ទាប់ពីការប្រើប្រាស់នៅក្នុងគម្ពីរ ហេព្រឺ (Hebrew)​។ នៅក្នុងគម្ពីរហេព្រឺ ពាក្យនេះមានន័យថា ជាអ្នកការពារមនុស្សជាតិ និងជាអ្នកទំនាក់ទំនងរវាង ព្រះ និងមនុស្ស។ នៅពេលដែលស្តេចផារ៉ាអុងសុគត្ត គេនាំគ្នាកសាងប្រាសាទដែលជាផ្នូររបស់ទ្រង់ ឧទា. ពីរ៉ាមីត ជីសា ។

ក្រៅពីនេះគេក៏កសាងទីកន្លែងបញ្ចុះសពក្រោមដីនៅជ្រលងភ្នំស្តេចដែលមានចំងាយ៦៥០គីឡូ ពីទីក្រុង Cairo បច្ចុប្បន្ន។ នៅជ្រលងភ្នំសេ្តចជាទីកន្លែងបញ្ចុះសពរបស់ខ្សែរាជវង្ស ដែលទំនៀមនៃការបញ្ចុះនោះ គឺគេរុំសពដោយក្រណាត់ រួចដាក់ក្នុងមឈូសដែលហៅថា Mummy។ ការបញ្ចុះសព Mummy នោះ គឺពួកគេបានបញ្ចុះជាមួយវត្ថុសំណែនផ្សេងៗដូចជា មាស គ្រឿងអលង្កា និងសត្វចិញ្ចឹមរបស់ពួកគេផងដែរ។

សព្វថ្ងៃសំណង់ផ្សេងៗដែលយើងឃើញដូចជា ប្រាសាទពីរ៉ាមីតជីសា​ ដែលជាភស្តុតាង នៃការគោរពប្រតិបត្តិរបស់សាសនាអេហ្ស៊ីបបុរាណ។ រាល់សំណង់ស្ថាបត្យកម្មទាំងនោះ វាបានបង្ហាញឱ្យយើងឃើញអំពី ការីកចម្រើនផ្នែកវប្បធម៍ និងគំនិតនៃមនុស្សអេហ្ស៊ីប ដែលទាក់ទងនឹងចំណេះដឹងខ្ពស់​ ផ្នែកគណិតវិទ្យាក្នុងការគណនា ទម្ងន់ ប្លង់ និងលំហ ដើម្បីកសាងប្រាសាទពីរ៉ាមីត  និងសំណង់សាសនាផ្សេងៗ។​

ក្រៅពីនេះពួកគេបានបង្កើតអក្សររូបដែលមានអត្ថន័យ ដែលហៅថា Hieroglyphic។ ប្រព័ន្ធនៃការប្រើប្រាស់អក្សររូបនេះ គឺមានអាយុកាលប្រមាណជាង៣០០០ឆ្នាំមុនគ.ស ដែលអក្សររូបនោះមានប្រមាណជាង ១០០០ តួទម្រង់ ហើយវាត្រូវបានប្រើប្រា​ស់សម្រាប់ឆ្លាក់នៅលើប្រាសាទ មឈូស  និងនៅលើវត្ថុទីសក្ការៈផ្សេងៗទៀត។ ក្រោយមកទៀតអក្សររូបនោះ​ បានធ្វើការវិវត្តន៍ក្លាយជាទម្រង់អក្សរថ្មីមួយផ្សេងទៀត ដែលហៅថា Hieratic ដែលដូចអក្សរមនុស្សសព្វថ្ងៃ ហើយអក្សរ Hieratic នោះ គឺសរសេរនៅលើក្រដាសដែលធ្វើអំពីស្លឹក ប៉ាពីរុស (Papyrus)  ប៉ាពីរុស គឺជារុក្ខជាតិម្យ៉ាងដែលដុះនៅតាមតំបន់នៃទន្លេនីលនេះផ្ទាល់។

ភាពរីកចម្រើននៃអាណាចក្រអេហ្ស៊ីបបុរាណក៏ត្រូវបានធ្លាក់ចុះ ដោយការឈ្លាន​ពា​នរបស់ចក្រភពពែកនៅឆ្នាំ ៩០០មុនគ.ស និងបញ្ចប់ដោយចក្រភពរ៉ូមាំងនៅឆ្នាំ ៣០ មុនគ.ស អរិយធម៌អេហ្ស៊ីបបុរាណបានរីកច្រើន និងលូតលាស់អស់រយៈពេលប្រមាណ៣០០០ឆ្នាំ​ ដែលបានបន្សល់ទុកនៅសំណង់ស្ថាបត្យកម្មបុរាណ រួមនឹងវត្ថុសិល្បៈជាច្រើនជាសម្បត្តិនៃមនុស្សជាតិ និងជាបេតិកភណ្ឌពិភពលោកសព្វថ្ងៃនេះ។ វត្ថុសិល្បៈមួយភាគធំបានដាក់តាំងបង្ហាញនៅសារមន្ទីរ Louvre នៃប្រទេសបារាំង។

———————————

Ancient Egyptian civilization dates​​ more than 3,000 BC, becoming one of the first civilizations in world history. Ancient Egyptian civilization extended from the north until Syria and South until Sudan, but before becoming an empire, Egypt was an independent state that flourished along the Nile River in northern Africa. The cities of the ancient Egyptian Empire were divided into two parts: the upper Nile River, called South Egypt, and the lower Nile River called Northern Egypt. Egyptian civilization was no different from Mesopotamia, as the choice of river location was in accordance with agriculture, fishing, and feeding animals dependent on a water resource.

In Egyptian civilization, researchers have divided it into three major periods: Old period of Egypt, Middle period of Egypt, and New period of Egypt. The old period of Egypt was administrator by a king named Pharaoh. In the history of Egypt, there were more than 300 kings named in various inscriptions.

The word pharaoh means big house in the Egyptian language, and soon after, it also means leader after use in the Hebrew Scripture. In the Hebrew Scripture, the word means a protector of mankind and a mediator between God and Humen. When Pharaoh was dead, they built a temple, which is his tomb, e.g. The Pyramid of Giza. In addition, an underground cemetery was built in the King Valley, 650 km from present-day Cairo. In the Valley of the Kings where the royal burial is traditionally wrapped in cloth and placed in a coffin called a Mummy. The Mummy Cemetery is that they bury with gifts such as gold, jewelry, and their pets.

Today, the structures we see, such as the massive architectural of Pyramids Gisa, are a testament to the observance of the ancient Egyptian religion and indicated us the cultural and intellectual progress of the Egyptians in relation to mathematical knowledge in calculating the weight, layout, and space for the construction of pyramids and other religious structures.

Later, the letter evolved into a new type of letter called the Hieratic, which is similar to human letters today, and that the Hieratic letter was written on a paper making from the leaf of Papyrus which is a plant growing in the Nile River itself. The growth of the ancient Egyptian empire was also slowed down by the invasion of the Persian Empire in 900 BC and ended by the Roman Empire in 30 BC. Ancient Egyptian civilization flourished about 3,000 years remaining in ancient architecture with many artifacts, are a treasure trove of humanity and a World Heritage Site today. Most of the artifacts are on display at the Louvre museum in France.

អត្ថបទដើម៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!